សាច់ឆ្អើរផ្សែងខេត្តកាវបាំង (Cao Bang)

សាច់ឆ្អើរផ្សែងខេត្តកាវបាំង (Cao Bang)

សាច់​ក្របី​ឆ្នើរ​ផ្សែង​ ជាមុខម្ហូប​ពិសេស​មួយ​នៅ​ស្រុក​ទ្រុងខាញ់​ (Trung Khanh) ខេត្ត​កាវ​បាំង​ (Cao Bang)។ រូបថត៖ ថាញ​យ៉ាង​/កាសែតរូបភាពវៀតណាម​

សាច់ឆ្អើរ​​ផ្សែង​ខេត្តកាវ​បាំង (Cao Bang) ​ជា​មុខម្ហូបប្រពៃណី​យូរយាណាស់មកហើយ​ របស់ប្រជាជននៅ​ទីនេះ ល្បី​ដោយ​រសជាតិ​ពិសេស ពោរពេញ​ដោយ​អត្តសញ្ញា​ណ​​​នៃព្រៃភ្នំ។ មុខម្ហូបនេះ បានក្លាយ​ជា​​ផលិតផល​ពិសេ​ស​ល្បី​ប្រចាំ​តំបន់ ទាក់ទាញ​ភ្ញៀវទេសចរ​ និង អ្នក​ចំណូល​ចិត្ត​ជា​ច្រើន​។​

ក៏ដូចជា​ប្រភេទម្ហូប​​អាហារ​ទុកសម្រាប់​ហូប​យូរថ្ងៃ នៃជនជាតិនៅតំបន់​ឆ្ងាយ​ដាច់​ស្រយាល​​ផ្សេងៗ។ សាច់ឆ្អើរ​ផ្សែង​ខេត្តកាវ​បាំង​ (Cao Bang) បាន​ប្រឡាក់គ្រឿង​ទេស​មូលដ្ឋាន​ជា​ច្រើន​​ប្រភេទ​ ជាមួយ​គោល​បំណង​អាច​រក្សា​ម្ហូបអាហារ​បាន​យូរថ្ងៃ​។ ប្រហែលជា​តាំងពីសម័យ​អតីតកាល​ ក្នុង​លក្ខណៈ​រស់នៅ​ ដោយជីវភាពប្រមាញ់​ និងចិញ្ចឹម​សត្វ​មានការ​លំបាក  អ្នក​ភូមិ អ្នកស្រុក​តែង​ស្វែងរក​វិធី​រក្សា​ម្ហូប​អាហារ​ទុកឱ្យបានយូរថ្ងៃ​ ត្រៀមសម្រាប់ពេល​អាកាសធាតុ​មិនអំណោយ​ផល​ ឬ​ខណៈពេលកង្វះ​ម្ហូបអាហារ​។ អាច​និយាយថា​​ វា​ដូចជា​​សាច់ក្របីឆ្អើរ​ផ្សែង​ ត្រី​សាម៉ុង​ឆ្អើរផ្សែង​ ឬ​ម្ហូបផ្សេងៗលើ​ពិភពលោក​ដែរ​។​

សាច់​បានច្នៃពី​សាច់ជ្រូក​ ៣ ជាន់ ឬសាច់ចំំឡក​ បានជ្រើសរើសដោយហ្មត់ចត់​ពីជ្រូក​ និងគោ ដែល​បានចិញ្ចឹមដោយ​ធម្មជាតិ​នៅលើ​ភ្នំខ្ពស់​។ ក្រោយ​មក សាច់ត្រូវ​បាន​ប្រឡាក់គ្រឿង​ទេស​តាម​រូបមន្ត​សម្ងាត់​ រួម​មាន​អំបិល ម្រេច ម្ទេស ផ្លែក្រវាញ់ (black cardamom) ។ល។ បង្កើត​បាន​ជា​រសជាតិ​ពិសេស​ដោយឡែកនៃតំបន់​។​

ដំណាក់កាលដ៏​សំខាន់ ​គឺឆ្អើរផ្សែង​ដោយរងើក​​ភ្លើង​ឱសឈើ​ Excentrodendron tonkinense បង្កើត​ជា​ពណ៌ត្នោត​ស្អាត​ទាក់​ចិត្ត​ ក្លិន​ឈ្ងុយឆ្ងាញ់​​។ សាច់​ឆ្អើរផ្សែង​ពេលចម្អិន​​រួច​រាល់ សាច់​ស្វិត​ល្មម​ រសជាតិទ្រលាន់​តែមិនទ្រាន់​ រសជាតិ​ផ្អែមប្រៃ​លាយ​សម្របគ្នា ពិសាជាមួយ​​នឹង​បាយ​ក្តៅ​ ឬបាយ​ដំណើប​៥​ ពណ៌​​ឆ្ងាញ់ពិសាណាស់។​


ចង្រ្កាន​នៅពីក្រោម​ អាចប្រើប្រាស់​ចម្អិន​ម្ហូប​ជារៀង​រាល់ថ្ងៃ ផ្សែង​ហើរ​ឡើង​លើ​នឹង​ធ្វើ​ឱ្យ​សាច់​នៅពីលើឆ្អិន​បាន។​ រូបថត៖ ថាញ​យ៉ាង/កាសែតរូបភាពវៀតណាម​

ដំណាក់កាលដ៏​សំខាន់ ​គឺឆ្អើរផ្សែង​ដោយរងើក​​ភ្លើង​ឱសឈើ​ Excentrodendron tonkinense បង្កើត​ជា​ពណ៌ត្នោត​ស្អាត​ទាក់​ចិត្ត​ ក្លិន​ឈ្ងុយឆ្ងាញ់​​។ សាច់​ឆ្អើរផ្សែង​ពេលចម្អិន​​រួច​រាល់ សាច់​ស្វិត​ល្មម​ រសជាតិទ្រលាន់​តែមិនទ្រាន់​ រសជាតិ​ផ្អែមប្រៃ​លាយ​សម្របគ្នា ពិសាជាមួយ​​នឹង​បាយ​ក្តៅ​ ឬបាយ​ដំណើប​៥​ ពណ៌​​ឆ្ងាញ់ពិសាណាស់។​

សាច់​ឆ្អើរ​ផ្សែង​ខេត្ត​កាវ​បាំង​ (Cao Bang) ផ្តល់​ប្រភពវីតាមីន​សម្បូរបែប សម្រាប់​អ្នកពិសា​ បំប៉ន​ថាមពល​សម្រាប់រាង​កាយ​ ក្នុងរដូវកាលរងាធ្លាក់ព្រឹល។ ​សាច់​មានវីតាមីន​ និង សារជាតិ​ចាំបាច់​ជួយ​បង្កើន​កម្លាំងតទល់​ ​និង ប្រព័ន្ធ​បន្ស៊ាំ​ ព្រមទាំង​ល្អសម្រាប់ប្រព័ន្ធ​រំលាយ​អាហារទៀតផង​​។​

សាច់​ជ្រូក​ឆ្អើរ​ផ្សែង​អាច​ច្នៃ​ទៅជា​មុខ​ម្ហូបផ្សេងៗ ទៀតជាច្រើន​ដូចជា​៖ ចៀន​ ឆា អាំង ពិសា​នឹង​បាយ​ បាយដំណើប នំប៉័ង​។ ក្រៅពីនោះ​ គេក៏ប្រើសម្រាប់​ស្ល​ ខ លីង​ ធ្វើ salad ​ ញាំ។ល។​ រីឯ​សាច់ក្របី​ សាច់​គោ​ឆ្អើរផ្សែង​ អាចច្នៃ​ជា​ម្ហូប​ក្លែម​ស្រា​យ៉ាងឆ្ងាញ់ពិសា​។​

សព្វថ្ងៃ សាច់​ឆ្អើរ​ផ្សែង​បាន​ក្លាយ​ជា​ចំណុច​ចំណាប់អារម្មណ៍​ពិសេស ​នៃ​វប្បធម៌​ម្ហូប​អាហាររបស់បងប្អូន​​ជនជាតិ នៅខេត្ត​កាវបាំង (Cao Bang)​។ ផ្តើមពី​មុខម្ហូប​សាមញ្ញ​ នៅលើ​ធ្នើរចង្រ្កាន​ មុខម្ហូប​ពិសេ​សប្រចាំតំបន់​នេះ ​បាននិងកំពុង​បាន​មនុស្ស​ជា​ច្រើនស្គាល់​ ហើយ​ក្លាយ​ជា​មុខទំនិញ​ត្រូវបានទីផ្សារ​ទទួល​យក​ នាំមក​ប្រាក់ចំណូល​សមគួរ​ សម្រាប់ក្រុមគ្រួសារ​ផ្សារភ្ជាប់ជាយូរឆ្នាំ​ជាមួយ​នឹង​របរច្នៃ​​ម្ហូប​ជនជាតិ៕​

សាច់​ក្រោយ​ពេល​បាន​ឆ្នើរ​ផ្សែង​ មាន​ពណ៌ត្នោតទាក់ចិត្ត​​​ ព្រមទាំង​មានក្លិនរសជាតិ​​ឈ្ងុយឆ្ងាញ់​។ រូបថត៖ ថាញ​យ៉ាង/កាសែតរូបភាពវៀតណាម​

អត្ថបទនិងរូបថត៖ កុង​ដាត/កាសែតរូបភាពវៀតណាម​

ប្រែសម្រួល៖ រីកើង​


Top