សាច់ឆ្អើរផ្សែងខេត្តកាវបាំង (Cao Bang) ជាមុខម្ហូបប្រពៃណីយូរយាណាស់មកហើយ របស់ប្រជាជននៅទីនេះ ល្បីដោយរសជាតិពិសេស ពោរពេញដោយអត្តសញ្ញាណនៃព្រៃភ្នំ...
សាច់ក្របីឆ្នើរផ្សែង ជាមុខម្ហូបពិសេសមួយនៅស្រុកទ្រុងខាញ់ (Trung Khanh) ខេត្តកាវបាំង (Cao Bang)។ រូបថត៖ ថាញយ៉ាង/កាសែតរូបភាពវៀតណាម
សាច់ឆ្អើរផ្សែងខេត្តកាវបាំង (Cao Bang) ជាមុខម្ហូបប្រពៃណីយូរយាណាស់មកហើយ របស់ប្រជាជននៅទីនេះ ល្បីដោយរសជាតិពិសេស ពោរពេញដោយអត្តសញ្ញាណនៃព្រៃភ្នំ។ មុខម្ហូបនេះ បានក្លាយជាផលិតផលពិសេសល្បីប្រចាំតំបន់ ទាក់ទាញភ្ញៀវទេសចរ និង អ្នកចំណូលចិត្តជាច្រើន។
ក៏ដូចជាប្រភេទម្ហូបអាហារទុកសម្រាប់ហូបយូរថ្ងៃ នៃជនជាតិនៅតំបន់ឆ្ងាយដាច់ស្រយាលផ្សេងៗ។ សាច់ឆ្អើរផ្សែងខេត្តកាវបាំង (Cao Bang) បានប្រឡាក់គ្រឿងទេសមូលដ្ឋានជាច្រើនប្រភេទ ជាមួយគោលបំណងអាចរក្សាម្ហូបអាហារបានយូរថ្ងៃ។ ប្រហែលជាតាំងពីសម័យអតីតកាល ក្នុងលក្ខណៈរស់នៅ ដោយជីវភាពប្រមាញ់ និងចិញ្ចឹមសត្វមានការលំបាក អ្នកភូមិ អ្នកស្រុកតែងស្វែងរកវិធីរក្សាម្ហូបអាហារទុកឱ្យបានយូរថ្ងៃ ត្រៀមសម្រាប់ពេលអាកាសធាតុមិនអំណោយផល ឬខណៈពេលកង្វះម្ហូបអាហារ។ អាចនិយាយថា វាដូចជាសាច់ក្របីឆ្អើរផ្សែង ត្រីសាម៉ុងឆ្អើរផ្សែង ឬម្ហូបផ្សេងៗលើពិភពលោកដែរ។
សាច់បានច្នៃពីសាច់ជ្រូក ៣ ជាន់ ឬសាច់ចំំឡក បានជ្រើសរើសដោយហ្មត់ចត់ពីជ្រូក និងគោ ដែលបានចិញ្ចឹមដោយធម្មជាតិនៅលើភ្នំខ្ពស់។ ក្រោយមក សាច់ត្រូវបានប្រឡាក់គ្រឿងទេសតាមរូបមន្តសម្ងាត់ រួមមានអំបិល ម្រេច ម្ទេស ផ្លែក្រវាញ់ (black cardamom) ។ល។ បង្កើតបានជារសជាតិពិសេសដោយឡែកនៃតំបន់។
ដំណាក់កាលដ៏សំខាន់ គឺឆ្អើរផ្សែងដោយរងើកភ្លើងឱសឈើ Excentrodendron tonkinense បង្កើតជាពណ៌ត្នោតស្អាតទាក់ចិត្ត ក្លិនឈ្ងុយឆ្ងាញ់។ សាច់ឆ្អើរផ្សែងពេលចម្អិនរួចរាល់ សាច់ស្វិតល្មម រសជាតិទ្រលាន់តែមិនទ្រាន់ រសជាតិផ្អែមប្រៃលាយសម្របគ្នា ពិសាជាមួយនឹងបាយក្តៅ ឬបាយដំណើប៥ ពណ៌ឆ្ងាញ់ពិសាណាស់។
ចង្រ្កាននៅពីក្រោម អាចប្រើប្រាស់ចម្អិនម្ហូបជារៀងរាល់ថ្ងៃ ផ្សែងហើរឡើងលើនឹងធ្វើឱ្យសាច់នៅពីលើឆ្អិនបាន។ រូបថត៖ ថាញយ៉ាង/កាសែតរូបភាពវៀតណាម
ដំណាក់កាលដ៏សំខាន់ គឺឆ្អើរផ្សែងដោយរងើកភ្លើងឱសឈើ Excentrodendron tonkinense បង្កើតជាពណ៌ត្នោតស្អាតទាក់ចិត្ត ក្លិនឈ្ងុយឆ្ងាញ់។ សាច់ឆ្អើរផ្សែងពេលចម្អិនរួចរាល់ សាច់ស្វិតល្មម រសជាតិទ្រលាន់តែមិនទ្រាន់ រសជាតិផ្អែមប្រៃលាយសម្របគ្នា ពិសាជាមួយនឹងបាយក្តៅ ឬបាយដំណើប៥ ពណ៌ឆ្ងាញ់ពិសាណាស់។
សាច់ឆ្អើរផ្សែងខេត្តកាវបាំង (Cao Bang) ផ្តល់ប្រភពវីតាមីនសម្បូរបែប សម្រាប់អ្នកពិសា បំប៉នថាមពលសម្រាប់រាងកាយ ក្នុងរដូវកាលរងាធ្លាក់ព្រឹល។ សាច់មានវីតាមីន និង សារជាតិចាំបាច់ជួយបង្កើនកម្លាំងតទល់ និង ប្រព័ន្ធបន្ស៊ាំ ព្រមទាំងល្អសម្រាប់ប្រព័ន្ធរំលាយអាហារទៀតផង។
សាច់ជ្រូកឆ្អើរផ្សែងអាចច្នៃទៅជាមុខម្ហូបផ្សេងៗ ទៀតជាច្រើនដូចជា៖ ចៀន ឆា អាំង ពិសានឹងបាយ បាយដំណើប នំប៉័ង។ ក្រៅពីនោះ គេក៏ប្រើសម្រាប់ស្ល ខ លីង ធ្វើ salad ញាំ។ល។ រីឯសាច់ក្របី សាច់គោឆ្អើរផ្សែង អាចច្នៃជាម្ហូបក្លែមស្រាយ៉ាងឆ្ងាញ់ពិសា។
សព្វថ្ងៃ សាច់ឆ្អើរផ្សែងបានក្លាយជាចំណុចចំណាប់អារម្មណ៍ពិសេស នៃវប្បធម៌ម្ហូបអាហាររបស់បងប្អូនជនជាតិ នៅខេត្តកាវបាំង (Cao Bang)។ ផ្តើមពីមុខម្ហូបសាមញ្ញ នៅលើធ្នើរចង្រ្កាន មុខម្ហូបពិសេសប្រចាំតំបន់នេះ បាននិងកំពុងបានមនុស្សជាច្រើនស្គាល់ ហើយក្លាយជាមុខទំនិញត្រូវបានទីផ្សារទទួលយក នាំមកប្រាក់ចំណូលសមគួរ សម្រាប់ក្រុមគ្រួសារផ្សារភ្ជាប់ជាយូរឆ្នាំជាមួយនឹងរបរច្នៃម្ហូបជនជាតិ៕
សាច់ក្រោយពេលបានឆ្នើរផ្សែង មានពណ៌ត្នោតទាក់ចិត្ត ព្រមទាំងមានក្លិនរសជាតិឈ្ងុយឆ្ងាញ់។ រូបថត៖ ថាញយ៉ាង/កាសែតរូបភាពវៀតណាម
អត្ថបទនិងរូបថត៖ កុងដាត/កាសែតរូបភាពវៀតណាម
ប្រែសម្រួល៖ រីកើង