សម្លៀកបំពាក់ប្រពៃណីជនជាតិអេដេ
ជនជាតិអេដេជាសហគមន៍មួយ ក្នុងចំណោមសហគមន៍ជនជាតិទាំង៥៤ នៅប្រទេសវៀតណាម។ ក្រៅពីរឿងទេវកថា មហាកំណាព្យ និងវិរកថា ក៏ដូចជាឧបករណ៍ល្បីឈ្មោះ សម្លៀកបំពាក់ប្រពៃណីជនជាតិអេដេក៏ជាអត្តសញ្ញាណមួយ ក្នុងចំណោមអត្តសញ្ញាណលេចធ្លោនៃអ្នកស្រុកនៅទីនេះ។
ក្នុងវប្បធម៌ជនជាតិអេដេ បុរស នារី នឹងមានសម្លៀកបំពាក់ប្រពៃណីដាច់ដោយឡែក ប៉ុន្តែនៅរក្សាបានលក្ខណៈស្រស់ស្អាតរួមនៃជនជាតិខ្លួន។ ដោយថ្វីដៃដ៏ប៉ិនប្រសប់ ផ្ចិតផ្ចង់ របស់ខ្លួន ជនជាតិអេដេ តម្បាញបានជាសម្លៀកបំពាក់ដែលមានលក្ខណៈជនជាតិ។ តាមប្រពៃណី សម្លៀកបំពាក់ជនជាតិអេដេ តែងមានតុងពណ៌ខ្មៅ ឬពណ៌ឆ្លាស់។
សម្លៀកបំពាក់ប្រពៃណីនារីជនជាតិអេដេ នោះគឺរ៉ូប អាវយឺត hoodie។ អាវនារីជនជាតិអេដេ មានរចនាយ៉ាងពិសេស វាបានកាត់ដេរទទឹងពីស្មាខាងឆ្វេងទៅស្មាខាងស្តាំ ពាក់ដោយរបៀបច្រកពីក្រោមទៅលើ។ ពេលពាក់ទៅ អាវឱបជាប់ខ្លួនបណ្តោយរហូតដល់ចង្កេះ។ ចំណែកដៃអាវបានរចនាបែបខ្លី និងចង្អៀតអាវកឈរទូលាយងាយនឹងពាក់វា។ លើខឿនពណ៌ឆ្លាស់ អាវនៅបានតុបតែងដោយមានការគួបផ្សំជាយនឹងក្បាច់រចនាតូចៗ ដែលធ្វើដោយសូត្រក្រហម ស លឿង ទាំងនេះបានតុបតែងនៅលើ កអាវ ស្មា ដៃ កដៃ និងតាមឆ្នេរអាវ។
នារីជនជាតិអេដេ ស្លៀករ៉ូប រ៉ូបជាសំពត់រុំជុំវិញចង្កេះ ចងដោយខ្សែ។ ពេលស្លៀក ជាយសំពត់វែងប៉ះនឹងកែងជើង បង្ហាញពីភាពរម្យទុំនៃស្រ្តីភេទ។
ក្បាច់រចនាលើសំពត់រ៉ូបនៃជនជាតិអេដេ មានស្នាមបន្ទាត់គួបផ្សំនឹងសូត្រក្រហម លឿង ខៀវ និងពណ៌ស បង្កើតបានជាចំណុចចំណាប់អារម្មណ៍។
ឯសម្លៀកបំពាក់បុរសជនជាតិអេដេ គឺស្លៀកបែបសារុង ពាក់អាវសំពត់ canvas។ អាវបុរសមានរចនាទូលាយ វែងជាងអាវនារីភេទ។ អាវកមូលលយទៅមុខបន្តិច រហែកត្រង់កណ្តាលទ្រូងពុះចុះក្រោម។ ដៃអាវវែង ស្បៃអាវខាងក្រោយវែងជាងស្បៃអាវខាងមុខ។ តួខ្លួន ដៃអាវ កអាវ ជាយអាវមានពណ៌ងងិត ជាយអាវតុបតែងដោយឆ្នេរពណ៌ក្រហម ស។ ជាពិសេស នៅកណ្តាលអាវមានបន្ទះសំពត់រាងចតុកោណ។ នេះជាប្រភេទអាវគំរូសម្រាប់បុរសជនជាតិអេដេ។ ក្រៅពីនោះនៅមានអាវដៃខ្លី អាវគ្មានដៃ។
បុរសជនជាតិអេដេប្រើសំពត់ រុំមួយកំណាត់ខ្លួនខាងក្រោម។ តាមធម្មតាសំពត់មានប្រវែងប្រហែល៣០សង់ទិម៉ែត្រ។ យោងតាមពិធីបុណ្យនីមួយៗនឹងមានការប្រើសំពត់វែងខ្លីខុសៗគ្នា។
សំពត់រុំ បានស្លៀកដោយរុំជុំវិញចង្កេះ បន្ទាប់មកទាញតាមប្រឡោះជើង អូសមកសៀតនឹងចង្កេះពីក្រោយឱ្យជាប់។ សំពត់រុំស្អាតៗ គឺសំពត់ក្តែន ដ្រៃ ដ្រេច ផៀក នៅមានប្រភេទប៉ុង បាំ ជាសំពត់រុំធម្មតា។
បច្ចុប្បន្ន ជនជាតិអេដេ មានសម្លៀកបំពាក់គ្រប់ឈុត និងរចនាបទគំរូមួយចំនួន ក្នុងចំណោមបណ្តាជនជាតិតំបន់តីងៀន (Tay Nguyen)៕
អត្ថបទ៖ ង៉ឹនហា
រូបថត៖ កុងដាត/កាសែតរូបភាពវៀតណាម
ប្រែសម្រួល៖ រីកើង