សម្លៀកបំពាក់ប្រពៃណីជនជាតិអេដេ

សម្លៀកបំពាក់ប្រពៃណីជនជាតិអេដេ

ជនជាតិ​អេដេជា​សហគមន៍​មួយ ​ក្នុង​ចំណោម​សហគមន៍​ជនជាតិ​ទាំង​៥៤ ​នៅ​ប្រទេស​វៀតណាម​។ ក្រៅ​ពី​រឿង​ទេវកថា មហាកំណាព្យ​ និង​វិរកថា ក៏ដូចជា​ឧបករណ៍​ល្បី​ឈ្មោះ​ សម្លៀក​បំពាក់​ប្រពៃណី​ជនជាតិ​អេដេក៏ជា​អត្តសញ្ញាណ​មួយ​ ក្នុង​ចំណោម​​អត្តសញ្ញាណ​លេចធ្លោ​នៃអ្នក​ស្រុក​នៅទីនេះ​។​

ក្តារ​តម្បាញ​សំពត់​សង្កិប​ជនជាតិ​ម្នោង​ ម៉ា និង​អេដេ មានលក្ខណៈ​ស្រដៀង​នឹង​គ្នា​ បាន​ធ្វើដោយ​ដើម​ឫស្សី​ ផ្តៅ​ ឈើដែលមាន​ស្រាប់​។​ នេះ​ជា​ឧបករណ៍​សាមញ្ញ​ជាន់​ដោយ​ជើង​ ត្បាញ​ដោយ​ដៃ។​

ក្នុង​វប្បធម៌​ជនជាតិ​អេដេ បុរស នារី​ នឹ​ង​មាន​សម្លៀក​បំពាក់​ប្រពៃណី​ដាច់​ដោយ​ឡែក​ ប៉ុន្តែ​នៅ​រក្សាបាន​លក្ខណៈ​ស្រស់ស្អាត​រួម​នៃជនជាតិ​ខ្លួន​។ ដោយ​ថ្វី​ដៃ​ដ៏ប៉ិន​ប្រសប់​ ផ្ចិត​ផ្ចង់​ របស់​ខ្លួន​ ជនជាតិ​អេដេ តម្បាញ​បាន​ជា​សម្លៀក​បំពាក់​ដែល​មានលក្ខណៈ​ជនជាតិ​។ តាម​ប្រពៃណី​ សម្លៀក​បំពាក់​ជនជាតិ​អេដេ​ តែង​មានតុង​​ពណ៌​ខ្មៅ ឬពណ៌​ឆ្លាស់​។​

សម្លៀក​បំពាក់​ប្រពៃណី​​​នារី​ជនជាតិ​អេដេ នោះ​គឺរ៉ូប​ អាវ​យឺត ​hoodie។ អាវ​នារី​ជនជាតិ​អេដេ មាន​រចនា​យ៉ាង​ពិសេស​ វា​បានកាត់ដេរ​ទទឹង​ពី​ស្មា​ខាង​ឆ្វេង​ទៅ​ស្មាខាងស្តាំ​ ពាក់​ដោយ​របៀប​ច្រកពីក្រោម​ទៅ​លើ​។ ពេល​ពាក់ទៅ អាវ​ឱប​ជាប់ខ្លួន​បណ្តោយ​រហូតដល់​ចង្កេះ។ ចំណែក​ដៃអាវ​បានរចនា​បែប​ខ្លី​ និង​ចង្អៀត​​​អាវ​កឈរ​ទូលាយ​ងាយ​នឹង​ពាក់វា​។ លើ​ខឿន​ពណ៌​ឆ្លាស់​ អាវ​នៅ​បាន​តុបតែង​ដោយ​មាន​ការ​​គួ​បផ្សំ​ជាយនឹង​ក្បាច់​រចនាតូចៗ​ ដែល​ធ្វើដោយ​សូត្រ​ក្រហម​ ស លឿង ទាំង​នេះ​បានតុបតែង​នៅ​លើ ​កអាវ​ ស្មា ដៃ កដៃ​ និងតាម​​ឆ្នេរ​អាវ​។​

ក្បាច់​រចនាមាន​​លើ​សម្លៀកបំពាក់​ជនជាតិ​​អេដេ។
ក្បាច់​រចនាមាន​​លើ​សម្លៀកបំពាក់​ជនជាតិ​​អេដេ។

នារី​ជនជាតិ​​អេដេ ស្លៀក​រ៉ូប​ រ៉ូប​ជា​សំពត់​រុំ​ជុំ​វិញ​ចង្កេះ ចង​ដោយ​ខ្សែ​។ ពេល​ស្លៀក​ ជាយ​សំពត់​វែង​ប៉ះ​នឹង​កែង​ជើង​ បង្ហាញ​ពី​ភាពរម្យទុំ​នៃស្រ្តីភេទ​។​

ក្បាច់​រចនា​លើ​សំពត់​រ៉ូប​នៃជនជាតិ​​អេដេ  មាន​ស្នាម​បន្ទាត់​គួប​ផ្សំ​នឹង​សូត្រ​ក្រហម លឿង ខៀវ​ និងពណ៌ស បង្កើត​បាន​ជា​ចំណុច​ចំណាប់អារម្មណ៍​។

ឯសម្លៀក​បំពាក់​បុរសជនជាតិ​​អេដេ គឺស្លៀកបែប​​សារុង​ ពាក់​អាវ​សំពត់ ​canvas។ អាវ​បុរស​មាន​រចនា​ទូលាយ​ វែង​ជាង​អាវ​នារីភេទ​។ អាវ​កមូល​លយ​ទៅ​មុខ​បន្តិច​ រហែក​ត្រង់កណ្តាល​ទ្រូង​ពុះចុះក្រោម​។ ដៃអាវ​វែង​ ស្បៃអាវ​ខាង​ក្រោយ​វែង​ជាង​ស្បៃអាវ​ខាងមុខ​។ តួ​ខ្លួន ដៃអាវ កអាវ ជាយ​អាវ​មានពណ៌ង​ងិត ជាយ​អាវ​តុបតែង​ដោយ​ឆ្នេរ​ពណ៌​ក្រហម​ ស។ ជាពិសេស​ នៅ​កណ្តាល​អាវ​មាន​បន្ទះ​សំពត់​រាង​ចតុកោណ​។ នេះជា​ប្រភេទ​អាវ​គំរូ​សម្រាប់​បុរស​ជនជាតិ​អេដេ​។ ក្រៅពីនោះ​នៅមាន​អាវ​ដៃខ្លី អាវ​គ្មានដៃ​។​

 

បុរស​ជនជាតិ​អេដេ​ប្រើ​សំពត់ ​រុំ​មួយ​កំណាត់​ខ្លួន​ខាងក្រោម​។ តាម​ធម្មតា​សំពត់​មាន​ប្រវែង​ប្រហែល​៣០សង់ទិម៉ែត្រ​។ យោង​តាម​ពិធីបុណ្យ​នីមួយ​ៗនឹងមានការ​​ប្រើ​​សំពត់​វែង​ខ្លី​ខុសៗគ្នា​។

សំពត់រុំ​ ​បាន​ស្លៀក​ដោយ​រុំ​ជុំវិញ​​ចង្កេះ​ បន្ទាប់មក​ទាញ​តាម​ប្រឡោះ​ជើង​ អូស​មក​សៀត​នឹង​ចង្កេះពីក្រោយ​ឱ្យ​ជាប់។ សំពត់​រុំ​ស្អាត​ៗ គឺ​សំពត់​ក្តែន ដ្រៃ ដ្រេច ផៀក នៅ​មាន​ប្រភេទ​ប៉ុង​ បាំ ជា​សំពត់​រុំ​ធម្មតា​។​

បច្ចុប្បន្ន​ ជនជាតិ​អេដេ​ មាន​សម្លៀក​បំពាក់គ្រប់​ឈុត​ និង​រចនាបទ​គំរូ​មួ​យ​ចំនួន​ ក្នុង​ចំណោម​​បណ្តា​ជនជាតិ​តំបន់​តី​ងៀន​ (Tay Nguyen)៕​

ជនជាតិ​អេដេ​ ពាក់​សម្លៀកបំពាក់​ប្រពៃណី នា​ពិធី​សែន​សូម​សុខ​ជូន​ដំរី​នៅ​ខេត្ត​ដាក់ឡាក់។​

អត្ថបទ៖ ង៉ឹន​ហា

រូបថត៖ កុង​ដាត​/កាសែតរូបភាព​វៀតណាម​

ប្រែសម្រួល​៖ រីកើង​

 


top