វៀតណាមបង្កើតរបកគំហើញ ក្នុងការអភិវឌ្ឍវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ និងការធ្វើបរិវត្តកម្មឌីជីថល

ជាមួយនឹងគោលដៅក្លាយជាប្រទេសឧស្សាហកម្មទំនើប ក្នុងឆ្នាំ២០៣០ និងជាប្រទេសអភិវឌ្ឍ មានប្រាក់ចំណូលខ្ពស់ ក្នុងឆ្នាំ២០៤៥។ វៀតណាមបានចាត់ទុកថា វិទ្យាសាស្ត្របច្ចេកវិទ្យា នវានុវត្តន៍ និងបរិវត្តកម្មឌីជីថលជាកម្លាំងចលករសំខាន់។ យោងតាមលោកអគ្គលេខាធិការបក្ស តូឡឹម (To Lam) នេះគឺជា "កូនសោរមាស" ដើម្បីសម្រេចនូវមហិច្ឆតាជាប្រទេសរឹងមាំ និងរុងរឿងរបស់ប្រជាជាតិ។
ចាប់តាំងពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ១៩៦៣ នៅទីលាន បាឌិញ (Ba Dinh) ប្រវតិ្តសាស្រ្ត មហាសន្និបាតលើកទី ១ នៃសមាគមន៍ផ្សព្វផ្សាយវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាវៀតណាមបានប្រារព្ធឡើង បានកត់សម្គាល់ថា ព្រឹត្តិការណ៍សំខាន់ក្នុងប្រវត្តិសាស្ត្រវិទ្យាសាស្ត្រ និងបច្ចេកទេសនៃប្រទេសជាតិ។ ជាងប្រាំមួយទសវត្សរ៍ក្រោយមក សន្និសិទ្ធទូទាំងប្រទេសលើកទី ២ នៃសមាគមន៍ផ្សព្វផ្សាយវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាវៀតណាមបានប្រារព្ធឡើង ដោយទ្រង់ទ្រាយ និងកម្ពស់ថ្មី ដែលឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តនៃប្រព័ន្ធនយោបាយទាំងមូល និងប្រទេស ក្នុងការជំរុញអភិវឌ្ឍវិទ្យាសាស្ត្រ បច្ចេវិទ្យា និងនវានុវត្តន៍ និងបរិវត្តកម្មឌីជីថលជាតិ។
សន្និសីទនេះមានគោលបំណងវាយតម្លៃនូវការអនុវត្តសេចក្តីសម្រេចចិត្តរបស់គណៈកម្មាធិការមជ្ឈិមបក្ស ការិយាល័យនយោបាយ និងគណៈលេខាមជ្ឈិមបក្សស្តីពីការអភិវឌ្ឍវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា យល់ឱ្យបានច្បាស់លាស់ និងអនុវត្តសេចក្តីសម្រេចចិត្តលេខ ៥៧ -NQ/TW ចុះថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៤ របស់ការិយាល័យនយោបាយស្តីពី របកគំហើញក្នុងការអភិវឌ្ឍវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា នវានុវត្តន៍ និងការធ្វើបរិវត្តកម្មឌីជីថលជាតិ បង្កើតបន្លាស់ប្តូរដែលនាំមកនូវរបកគំហើញក្នុងការយល់ដឹង និងការអនុវត្ត រួមចំណែកដល់ការអភិវឌ្ឍរបស់ប្រទេស ដើម្បីក្លាយជាប្រទេសខ្លាំងក្លា និងមានអំណាចក្នុងសម័យថ្មី - យុគសម័យអភិវឌ្ឍរបស់ប្រជាជាតិ ប្រកបដោយបរិបូរណ៍ និងវិបុលភាព។
អនុវត្តគោលការណ៍ គោលនយោបាយរបស់បក្ស និងរដ្ឋ បុព្វហេតុអភិវឌ្ឍ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា នវានុវត្តន៍ និងបរិវត្តកម្មឌីជីថល សម្រេចបានសមិទ្ធិផលធំៗជាច្រើន រួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច - សង្គម ធានាការពារជាតិ សន្តិសុខ ទប់ស្កាត់គ្រោះមហន្តរាយ ការពារបរិស្ថាន ឆ្លើយតបទៅនឹងបម្រែបម្រួលអាកាសធាតុ និងការអភិវឌ្ឍប្រកបដោយចីរភាពរបស់ប្រទេស។ នៅចុងឆ្នាំ២០២៤ សមាមាត្រនៃសេដ្ឋកិច្ចឌីជីថល នៅក្នុង GDP បានប៉ាន់ប្រមាណ ១៨,៣% ។ ឆ្នាំ២០២៤ ឧស្សាហកម្មបច្ចេកវិទ្យាឌីជីថលទទួលបានប្រាក់ចំណូល ១៥២ ពាន់លាន USD ទំហំការនាំចេញផ្នែករឹង និងគ្រឿងអេឡិចត្រូនិកបានប៉ាន់ប្រមាណសម្រេចបាន ១៣២ ពាន់លាន USD ។
ទោះជាយ៉ាងណាក៏ដោយ នៅតែមានដែនកំណត់ និងភាពទន់ខ្សោយជាច្រើន ក្នុងការអភិវឌ្ឍវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍នៅវៀតណាម ដូចជា៖ ល្បឿន និងរបកគំហើញក្នុងការអភិវឌ្ឍវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ និងការធ្វើបរិវត្តកម្មឌីជីថលជាតិនៅតែយឺត; ពិតជាមិនបានក្លាយជាកម្លាំងចលករសំខាន់សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច - សង្គមនោះទេ។ សក្ដានុពលជាតិ កម្រិតវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ប្រទេសជាតិនៅតែមានគម្លាត បើសិនប្រៀបនឹងបណ្តាប្រទេសអភិវឌ្ឍ។ ស្រាវជ្រាវ អនុវត្តវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ មិនទាន់មានរបកគំហើញ មិនទាន់ម្ចាស់ការក្នុងបច្ចេកវិទ្យា យុទ្ធសាស្ត្រ បច្ចេកវិទ្យាឌីជីថលស្នូល...
លោក ថាយ ថាញគ្វី (Thai Thanh Quy) សមាជិកគណៈកម្មាធិការមជ្ឈិមបក្ស អនុប្រធានគណៈកម្មាធិការសេដ្ឋកិច្ចមជ្ឈិមបានមានប្រសាសន៍ថា ការិយាល័យនយោបាយបានអះអាងនូវតួនាទីពិសេសសំខាន់នៃវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា នាវនុវត្តន៍ និងបរិវត្តកម្មឌីជីថលជាតិ ដោយកំណត់យ៉ាងច្បាស់ថា នេះជារបកគំហើញសំខាន់បំផុត ដែលជាកម្លាំងចលករសំខាន់សម្រាប់ការអភិវឌ្ឍយ៉ាងឆាប់រហ័សនូវកម្លាំងផលិតទំនើប សម្រេចបាននូវទំនាក់ទំនងផលិតកម្មដ៏ល្អឥតខ្ចោះ ការច្នៃប្រឌិតនូវវិធីសាស្រ្តគ្រប់គ្រងជាតិ និងការអភិវឌ្ឍសេដ្ឋកិច្ច សង្គម ទប់ស្កាត់ហានិភ័យនៃការថយក្រោយ នាំប្រទេសឆ្ពោះទៅរកការអភិវឌ្ឍរីកចម្រើនជឿនលឿន ក្នុងយុគសម័យថ្មី។
សេចក្តីសម្រេចចិត្តបានចង្អុលបង្ហាញយ៉ាងច្បាស់អំពី លក្ខណៈបដិវត្តន៍ ប្រជាជនទាំងមូល និងលក្ខណៈគ្រប់ជ្រុងជ្រោយនៃបុព្វហេតុអភិវឌ្ឍវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា នវានុវត្តន៍ និងបរិវត្តកម្មឌីជីថលជាតិ ក្នុងនោះសំណើរបង្កើនតម្រូវការដឹកនាំទាំងមូលរបស់បក្ស ពង្រីកកម្លាំងសរុបនៃប្រព័ន្ធនយោបាយទាំងមូល ការចូលរួមយ៉ាងសកម្មរបស់សហគ្រិន អាជីវកម្ម និងប្រជាជន។ ជាពិសេស ផ្តោតលើការវិនិយោគ និងបញ្ចប់ការកសាងហេដ្ឋារចនាសម្ព័ន្ធ; អភិវឌ្ឍ និងប្រើប្រាស់ធនធានមនុស្សមានគុណភាពខ្ពស់ ជំរុញបរិវត្តកម្មឌីជីថល អនុវត្តវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តលើគ្រប់វិស័យ។ លើកកម្ពស់ប្រសិទ្ធភាពក្នុងការគ្រប់គ្រងជាតិ ប្រសិទ្ធភាពនៃការគ្រប់គ្រងរដ្ឋលើគ្រប់វិស័យ ធានាការពារជាតិ និងសន្តិសុខ...
នេះត្រូវបានកំណត់ថា ជាបដិវត្តន៍ដ៏ស៊ីជម្រៅ និងទូលំទូលាយលើគ្រប់វិស័យ អនុវត្តយ៉ាងម៉ឺងម៉ាត់ ខ្ជាប់ខ្ជួន ស៊ីសង្វាក់គ្នា មិនប្រែប្រួល និងយូរអង្វែង សំដៅសម្រេចគោលដៅឆ្នាំ២០៣០ វៀតណាមនឹងស្ថិតក្នុងក្រុមទី ៣ ប្រទេសឈានមុខគេ នៅអាស៊ីអាគ្នេយ៍ និងក្នុងចំណោមប្រទេសចំនួន ៥០ លើពិភពលោកដែលឈានមុខគេនូវសមត្ថភាពប្រជែងផ្នែកឌីជីថល និងសន្ទស្សន៍អភិវឌ្ឍរដ្ឋាភិបាលអេឡិចត្រូនិក...៕
អត្ថបទ៖ VNP រូបថត៖ VNA ប្រែសម្រួលដោយង្វៀនយ៉ាង