ចំណុចសំខាន់ៗ

វៀតណាមបង្កើតរបកគំហើញ ក្នុងការអភិវឌ្ឍវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ និងការធ្វើបរិវត្តកម្មឌីជីថល

ជាមួយ​នឹង​គោល​ដៅ​ក្លាយ​ជា​ប្រទេស​ឧស្សាហកម្ម​​ទំ​នើប​ ក្នុង​ឆ្នាំ​២០៣០​ និង​ជា​ប្រទេស​អភិវឌ្ឍ​ មាន​ប្រាក់​ចំ​ណូល​ខ្ពស់​ ក្នុង​ឆ្នាំ​២០៤៥​។ 

ជាមួយ​នឹង​គោល​ដៅ​ក្លាយ​ជា​ប្រទេស​ឧស្សាហកម្ម​​ទំ​នើប​ ក្នុង​ឆ្នាំ​២០៣០​ និង​ជា​ប្រទេស​អភិវឌ្ឍ​ មាន​ប្រាក់​ចំ​ណូល​ខ្ពស់​ ក្នុង​ឆ្នាំ​២០៤៥​។ វៀត​ណាម​បាន​ចាត់​ទុក​ថា​ វិទ្យាសាស្ត្រ​បច្ចេកវិទ្យា​ នវានុវត្តន៍​ និង​បរិវត្តកម្ម​ឌីជីថល​ជា​កម្លាំង​ចលករ​សំ​ខាន់​​។​ យោង​តាម​លោក​អគ្គ​លេខាធិកា​រ​បក្ស​​ តូឡឹម (To Lam) នេះ​គឺ​ជា​ "កូន​សោរ​មាស​" ដើម្បី​សម្រេច​នូវ​មហិច្ឆតា​ជា​ប្រទេស​រឹង​មាំ​ និង​រុង​រឿង​របស់​ប្រជាជាតិ​។

ចាប់​តាំង​ពី​ថ្ងៃ​ទី​១៨ ខែ​ឧសភា​ ឆ្នាំ​១៩៦៣​ នៅ​ទី​លាន​ បា​ឌិញ​ (Ba Dinh) ប្រវតិ្តសាស្រ្ត​  មហា​សន្និ​​​បាត​លើក​ទី​ ១ នៃ​សមាគមន៍​ផ្សព្វ​ផ្សាយ​វិទ្យាសាស្ត្រ​​និង​បច្ចេកវិទ្យា​វៀត​ណាម​​បាន​ប្រារព្ធ​ឡើង​ បាន​កត់​សម្គាល់​ថា ព្រឹត្តិការណ៍​សំ​ខាន់​ក្នុង​ប្រវត្តិសាស្ត្រ​​វិទ្យាសាស្ត្រ​​ និង​បច្ចេកទេស​នៃ​ប្រទេស​ជាតិ​។ ជាង​ប្រាំ​មួយ​ទសវត្សរ៍​ក្រោយ​មក​ សន្និសិទ្ធ​ទូ​ទាំង​ប្រទេស​លើក​ទី​ ២​ នៃ​សមាគមន៍​ផ្សព្វ​ផ្សាយ​វិទ្យាសាស្ត្រ​ និង​បច្ចេកវិទ្យា​វៀត​ណាម​បាន​ប្រារព្ធ​ឡើង​ ដោយ​ទ្រង់​ទ្រាយ​ និង​កម្ពស់​ថ្មី​ ដែល​ឆ្លុះ​បញ្ចាំង​ពី​ការ​ប្តេជ្ញាចិត្ត​នៃ​ប្រព័ន្ធ​​នយោបាយ​ទាំង​មូល​ និង​ប្រទេស​ ក្នុង​ការ​ជំ​រុញ​អភិវឌ្ឍ​វិទ្យាសាស្ត្រ​ បច្ចេវិទ្យា​ និង​នវានុវត្តន៍​ និង​បរិវត្តកម្ម​ឌីជីថល​​ជាតិ​។

នាព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៥ នៅសាលប្រជុំរដ្ឋសភា គណៈលេខាមជ្ឈិមបក្សបានរៀបចំសន្និសីទទូទាំងប្រទេសស្តីពីរបកគំហើញវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ និងបរិវត្តកម្មឌីជីថលជាតិ ដោយ​ការ​ប្រជុំដោយផ្ទាល់ និងតាមប្រព័ន្ធអ៊ីនធឺណិតជាមួយបណ្ដាថ្នាក់ដឹកនាំ​មួយ​ចំនួន ចាប់ពីឃុំសង្កាត់នៅមូលដ្ឋាន។ លោកអគ្គលេខាបក្ស តូឡឹម (To Lam) ប្រធានគណៈកម្មការដឹកនាំ​មជ្ឈិម​ស្តីពីការអភិវឌ្ឍវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ និងបរិវត្តកម្មឌីជីថល​ ​វិទ្យាសាស្ត្រ​ បច្ចេកវិទ្យា នវានុវត្តន៍ និងបរិវត្តកម្ម​ឌីជីថលបានអញ្ជើញចូលរួម និងជាអធិបតីសន្និសីទផ្ទាល់នៅមជ្ឈិម។ រូបថត៖ VNA
នាព្រឹកថ្ងៃទី៩ ខែតុលា ឆ្នាំ2024 គណៈកម្មាធិការប្រជាជនខេត្ត សើន​ឡា (Son La) បានរៀបចំសន្និសីទចូលរួមទិវាបរិវត្តកម្មឌីជីថលជាតិឆ្នាំ ២០២៤​ ក្រោមប្រធានបទ "ការ​ពង្រីក​ហេដ្ឋារចនាសម្ព័ន្ធ​ឌីជីថល​​ និងច្នៃប្រឌិតកម្មវិធី​ឌីជីថល​ ដើម្បី​អភិវឌ្ឍ​សេដ្ឋកិច្ច​​ឌីជីថល​ - ​ចលករថ្មីសម្រាប់កំណើនសេដ្ឋកិច្ច និងប្រសិទ្ធភាពការងារ​" ប្រគល់ពាន​រង្វាន់នៃកម្មវិធីប្រឡង “ស្វែងយល់ ឃោសនាអំពីបរិវត្តកម្មឌីជីថល នៅខេត្ត សើន​ឡា (Son La)”  និង​ការប្រឡង “ស្វែងយល់អំពីការងារកំណែទម្រង់រដ្ឋបាលនៅខេត្ត Son La" ជូនសមូហភាព និងបុគ្គលដែលឈ្នះរង្វាន់។ រូបថត៖ VNA

សន្និសីទ​នេះ​មាន​គោល​បំ​ណង​វាយ​តម្លៃ​នូវ​ការ​អនុវត្ត​​សេចក្តី​សម្រេច​ចិត្ត​របស់​គណៈ​កម្មាធិការ​​មជ្ឈិម​បក្ស​ ការិយាល័យ​នយោបាយ​ និង​គណៈ​លេខាមជ្ឈិម​បក្ស​ស្តី​ពី​ការ​អភិវឌ្ឍ​វិទ្យាសាស្ត្រ​ និង​បច្ចេកវិទ្យា​ យល់​ឱ្យ​បាន​​ច្បាស់​លាស់​ និង​អនុវត្ត​សេចក្តី​សម្រេច​ចិត្ត​លេខ​ ៥៧​ -NQ/TW ចុះ​ថ្ងៃ​ទី​២២​ ខែ​ធ្នូ ​ឆ្នាំ​២០២៤​ របស់​ការិយាល័យ​នយោបាយ​ស្តីពី​ របក​គំ​ហើញ​​​ក្នុង​ការ​អភិវឌ្ឍ​វិទ្យាសាស្ត្រ​ និង​បច្ចេកវិទ្យា​ នវានុវត្តន៍​ និង​ការ​ធ្វើ​​បរិវត្តកម្ម​ឌីជីថល​ជាតិ​ បង្កើត​បន្លាស់​ប្តូរ​ដែល​នាំ​មក​នូវ​របក​គំ​ហើញ​ក្នុង​ការ​យល់​ដឹង​ និង​ការ​អនុវត្ត​ រួម​ចំ​ណែក​ដល់​ការ​អភិវឌ្ឍ​របស់​ប្រទេស​ ដើម្បី​ក្លាយ​ជា​ប្រទេ​ស​​ខ្លាំង​​ក្លា​ និង​​មាន​​អំ​ណាច​​ក្នុង​​សម័យ​​ថ្មី​ - យុគសម័យអភិវឌ្ឍ​របស់​ប្រជាជាតិ ប្រកបដោយបរិបូរណ៍ និងវិបុលភាព​​។

អនុវត្ត​គោលការណ៍​ គោល​នយោបាយ​របស់​បក្ស​ និង​រដ្ឋ​ បុព្វ​ហេតុ​អភិវឌ្ឍ​ វិទ្យាសាស្ត្រ​​​​ ​និង​បច្ចេកវិទ្យា​ នវានុវត្តន៍​ និង​បរិវត្តកម្ម​ឌីជីថល​ សម្រេច​បាន​សមិទ្ធិផល​ធំ​ៗជា​ច្រើន​ រួម​ចំ​ណែក​យ៉ាង​សំ​ខាន់​ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ - សង្គម​ ធា​នា​ការ​ពារ​ជាតិ​ សន្តិសុខ​ ទប់​ស្កាត់​គ្រោះ​មហ​ន្តរាយ​ ការ​ពារ​បរិស្ថាន​ ឆ្លើយ​តប​ទៅ​នឹង​បម្រែ​បម្រួល​អាកាស​ធាតុ​ និង​ការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​របស់​ប្រទេស​។ នៅ​ចុង​ឆ្នាំ​២០២៤​ សមាមាត្រ​នៃ​សេដ្ឋកិច្ច​ឌីជីថល​ នៅ​ក្នុង​ GDP បាន​ប៉ាន់​ប្រមាណ​ ១៨,% ។ ឆ្នាំ​២០២៤​ ឧស្សាហកម្ម​​បច្ចេកវិទ្យា​ឌីជីថល​ទ​ទួល​​បាន​​ប្រាក់​ចំ​ណូល​​ ១៥២ ពាន់​លាន​ USD​ ទំ​ហំ​ការ​នាំ​ចេញ​ផ្នែក​រឹង​ និង​គ្រឿង​អេឡិចត្រូនិក​បាន​ប៉ាន់​ប្រមាណ​សម្រេច​បាន​ ១៣២ ពាន់​លាន ​USD​ ។



ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ នៅ​តែ​មាន​ដែន​កំ​ណត់​ និង​ភាព​ទន់​ខ្សោយ​ជា​ច្រើន​ ក្នុង​ការ​អភិវឌ្ឍ​វិទ្យាសាស្ត្រ​ បច្ចេកវិទ្យា​ និង​នវានុវត្តន៍​នៅ​វៀត​ណាម​ ដូច​ជា​៖ ល្បឿន​ និង​របក​គំ​ហើញ​ក្នុង​ការ​អភិវឌ្ឍ​វិទ្យាសាស្ត្រ​ បច្ចេកវិទ្យា​ នវានុវត្តន៍​ និង​ការ​ធ្វើ​​បរិវត្តកម្ម​ឌីជីថល​ជាតិ​នៅ​តែ​យឺត​; ពិត​ជា​មិន​បាន​ក្លាយ​ជា​កម្លាំង​ចលករ​សំ​ខាន់​សម្រាប់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​​ - សង្គម​នោះ​ទេ​។ សក្ដានុពល​ជាតិ​ កម្រិត​វិទ្យាសាស្ត្រ​ បច្ចេកវិទ្យា​ និង​នវានុវត្តន៍​ប្រទេស​ជាតិ​នៅ​តែ​​មាន​គម្លាត​ បើ​សិន​​ប្រៀប​នឹង​បណ្តា​​ប្រទេស​អភិវឌ្ឍ​។ ស្រាវ​ជ្រាវ​ អនុវត្ត​វិទ្យាសាស្ត្រ​ បច្ចេកវិទ្យា​ នវានុវត្តន៍​ មិន​ទាន់​មាន​របក​គំ​ហើញ​ មិន​ទាន់​ម្ចាស់​ការ​ក្នុង​​​បច្ចេកវិទ្យា ​យុទ្ធសាស្ត្រ​ បច្ចេកវិទ្យា​ឌីជីថល​ស្នូល​...

ខេត្ត​ គៀន​យ៉ាង (Kien Giang) ផ្តោត​​​វិនិយោគ​លើ​ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​បរិវត្តកម្ម​ឌីជីថល​ អនុវត្ត​យ៉ាង​ខ្លាំង​ក្លា​ និង​នាំ​មុខ​បច្ចេកវិទ្យា​ឌីជីថល​ និង​ទិន្នន័យ​ឌីជីថល​លើ​គ្រប់​វិស័យ​ ដោយ​បាន​ប្តេជ្ញា​អនុវត្ត​យុទ្ធសាស្ត្រ​អភិវឌ្ឍ​ “បរិវត្តកម្ម​ឌីជីថល​” ដំណាក់កាល ២០២២-២០២៥ និង​ទិសដៅ​រហូតដល់​ឆ្នាំ ២០៣០។ រូបថត៖ VNA

លោក​ ថាយ​​ ថាញ​​គ្វី​  (Thai Thanh Quy) សមាជិក​​គណៈ​កម្មាធិការ​មជ្ឈិម​បក្ស​ អនុ​ប្រធាន​គណៈ​កម្មាធិការ​សេដ្ឋកិច្ចម​ជ្ឈិម​​បាន​មាន​ប្រសាសន៍​ថា​ ការិយាល័យ​នយោបាយ​បាន​អះ​អាង​នូវ​តួនាទី​ពិសេស​សំ​ខាន់​នៃ​វិទ្យាសាស្ត្រ​ និង​បច្ចេកវិទ្យា​ នាវនុវត្តន៍​​ និង​បរិវត្តកម្ម​ឌីជីថល​ជាតិ​ ដោយ​កំ​ណត់​យ៉ាង​ច្បាស់​ថា​ នេះ​ជា​រ​បក​គំ​ហើញ​សំ​ខាន់​បំ​ផុត​ ដែល​ជា​កម្លាំង​ចលករ​សំ​ខាន់​សម្រាប់​ការ​អភិវឌ្ឍ​យ៉ាង​ឆាប់​រហ័ស​នូវ​កម្លាំង​ផលិត​ទំ​នើប​ សម្រេច​បាន​នូវ​ទំ​នាក់​ទំ​នង​ផលិតកម្ម​ដ៏​ល្អ​ឥត​ខ្ចោះ​ ការ​ច្នៃ​ប្រឌិត​នូវ​វិ​ធី​សាស្រ្ត​គ្រប់​គ្រង​​ជាតិ​ និង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ សង្គម​ ទប់​ស្កាត់​ហានិភ័យ​នៃ​ការ​​ថយ​ក្រោយ​ នាំ​ប្រទេស​ឆ្ពោះ​ទៅ​រក​ការ​អភិវឌ្ឍ​រីក​ចម្រើន​ជឿន​លឿន​ ក្នុង​យុគ​សម័យ​ថ្មី​។

សេចក្តី​សម្រេច​ចិត្ត​បាន​ចង្អុល​បង្ហាញ​យ៉ាង​ច្បាស់​អំ​ពី​ លក្ខណៈ​បដិវត្តន៍​ ប្រជាជន​ទាំង​មូល​ និង​លក្ខណៈ​​គ្រប់​ជ្រុង​​ជ្រោយ​នៃ​បុព្វ​ហេតុ​អភិវឌ្ឍ​វិទ្យាសាស្ត្រ​ និង​បច្ចេកវិទ្យា​ នវានុវត្តន៍​ និង​បរិវត្តកម្ម​ឌីជីថល​​ជាតិ​ ក្នុង​នោះ​សំ​ណើរ​​បង្កើន​តម្រូវ​ការ​ដឹក​នាំ​ទាំង​មូល​​​របស់បក្ស ពង្រីក​កម្លាំង​ស​រុប​នៃ​ប្រព័ន្ធ​នយោបាយ​ទាំង​​មូល​ ការ​ចូល​រួម​យ៉ាង​សកម្ម​របស់​សហគ្រិន​ អាជីវកម្ម​ និង​ប្រជាជន​​។ ជា​ពិសេស​ ផ្តោត​លើ​ការ​វិនិយោគ​ និង​បញ្ចប់​ការ​កសាង​ហេដ្ឋារចនា​សម្ព័ន្ធ​; អភិវឌ្ឍ​ និង​ប្រើ​ប្រាស់​ធនធាន​មនុស្ស​មាន​គុណ​ភាព​ខ្ពស់​ ជំ​រុញ​​បរិវត្តកម្ម​ឌីជីថល​ អនុវត្ត​វិទ្យាសាស្ត្រ​ បច្ចេកវិទ្យា​ និង​នវានុវត្ត​លើ​គ្រប់​វិ​ស័យ​។ លើក​កម្ពស់​ប្រសិទ្ធភាព​ក្នុ​ង​ការ​គ្រប់​គ្រង​ជាតិ​ ប្រសិទ្ធភាព​នៃ​ការ​គ្រប់​គ្រង​រដ្ឋ​លើ​គ្រប់​វិ​ស័យ​ ធា​នា​ការ​ពារ​ជាតិ​ និង​សន្តិសុខ​...

សិស្សានុសិស្ស​ចូល​រួម​ក្នុង​ការ​ប្រកួត​​ Robot FPT Schools ​បើកទូលាយ។ រូបថត៖ VNA

នេះ​ត្រូវ​បាន​កំ​ណត់​ថា​ ជា​បដិវត្តន៍​ដ៏​ស៊ី​ជម្រៅ​ និង​ទូ​លំ​ទូ​លាយ​លើ​គ្រប់​វិ​ស័យ​ អនុវត្ត​យ៉ាង​ម៉ឺង​ម៉ាត់​ ខ្ជាប់​ខ្ជួន​ ស៊ី​សង្វាក់​គ្នា​ មិន​​ប្រែ​ប្រួល​ និង​យូរ​អង្វែង​ សំ​ដៅ​សម្រេច​គោល​ដៅ​ឆ្នាំ​២០៣០​ វៀត​ណាម​នឹង​​ស្ថិត​​ក្នុង​​ក្រុម​ទី​ ៣ ប្រទេស​ឈាន​​មុខ​​គេ​ នៅ​អាស៊ី​អាគ្នេយ៍​ និង​ក្នុង​ចំ​ណោម​ប្រទេស​ចំ​នួន​ ៥០ លើ​ពិភពលោក​ដែល​​ឈាន​​មុខ​គេ​នូវ​​សមត្ថភាព​​ប្រជែង​ផ្នែក​ឌីជីថល​ និង​សន្ទស្សន៍​អភិវឌ្ឍ​រដ្ឋាភិបាល​អេឡិចត្រូនិក​...៕

អត្ថបទ៖ VNP រូបថត៖ VNA ប្រែសម្រួលដោយង្វៀនយ៉ាង


top