វិចិត្រករ Yehezkiel Cyndo - និទានរឿងតាមរយៈគំនូសវាសពីទីក្រុង នៅប្រទេសវៀតណាម
ពីគម្រោងផ្ទាល់ខ្លួន គឺការធ្វើដំណើរជុំវិញតំបន់អាស៊ីអាគ្នេយ៍ ដើម្បីគូរគំនូរវាសរៀបរាប់ពីរឿងរ៉ាវ នៅក្នុងទីក្រុង ការផ្លាស់ប្តូរនៃទីក្រុង និងប្រជាជន នៅតាមប្រទេសផ្សេងៗ គ្នា វិចិត្រករ Yehezkiel Cyndo (ជនជាតិឥណ្ឌូនេស៊ី) បានមានការបំផុសគំនិតដ៏ពិសេស នៅពេលមកកាន់ប្រទេស វៀតណាម។ គាត់និងវិចិត្រករវៀតណាមមួយចំនួន បានគូរគំនូរវាស ដើម្បីនិទាន អំពីការចងចាំនៃទីក្រុង ក្នុងប្រទេសវៀតណាម ប្រកបដោយពិតប្រាកដបំផុត។
វិចិត្រករ Yehezkiel Cyndo បានជួបជាមួយមិត្តភក្តិនៃក្រុម Heritage Art Space វៀត ណាម ដើម្បីចែករំលែកចំណេះដឹងនូវតំបន់ និងកម្មវិធីផ្លាស់ប្តូរទីស្នាក់នៅ រវាងវិចិត្រករ សិល្បករ ធ្វើការ ក្នុងវ័យសិល្បៈ នៅទីក្រុង ហាណូយ និង ទីក្រុង Semarang ។ ដោយមានភាពឆាប់រហ័សនិងយល់ចិត្តគ្នា ពួកគេបានរកឃើញចំណុចរួម ហើយបានផ្តួចផ្តើមផ្នែកមួយនៃគម្រោង "ផែនទីសិល្បៈអាស៊ី ៖ រៀបរាប់នូវរឿង រវាងរដ្ឋធានី ហាណូយ និងទីក្រុង Semarang។” ដោយចំណង់ចំណូលចិត្ត និងភាពច្នៃប្រតិដ្ឋ វិចិត្រករ Yehezkiel Cyndo បានបង្កើតទិន្នានុលេខ ដោយការគូរគំនូរវាស ដែលត្រូវបានគេស្គាល់ថា ជាគំនូរវាសទីក្រុង ដើម្បីនិទានរឿងរ៉ាវ តាម រយៈគូរគំនូរ ហើយបន្ថែមការកត់ចំណាំផ្ទាល់ខ្លួន ឬគូរកាលៈទេសៈមួយ ដូច្នេះហើយគំនូរវាសនីមួយៗ ក្លាយទៅជាការចងចាំដ៏រស់រវើក។ នៅឆ្នាំ ២០២៤ លោក Cyndo បានធ្វើដំណើរទៅប្រទេសវៀតណាម និងប្រទេសម៉ាឡេស៊ី។ នៅឆ្នាំ ២០២៥ លោក Yehezkiel Cyndo បានបន្តដំណើររបស់គាត់ទៅកាន់រដ្ឋធានី ហាណូយ ដើម្បីគូរគំនូរវាសកាន់តែស៊ីជម្រៅ អំពីទេសភាពទីក្រុងនៃប្រទេសវៀតណាម។
នៅក្នុងសិក្ខាសាលា "ការចង់ចាំនៃទីក្រុង - និទានរឿងដោយគំនូរវាស"។ លោក Yehezkiel Cyndo បានដាក់តាំង postcard ជាច្រើន ដែលគូរផ្ទះរាប់រយខ្នង នៅកណ្តាលទីក្រុង Semarang ហើយនៅក្បែរៗនោះគឺជា postcard ដែលគាត់បានគូរអំពី រដ្ឋធានី ហាណូយ។ ពីគំនូរវាសទាំងនេះ សិក្ខាកាមអាចប្រៀបធៀបទេសភាពទីក្រុងរវាងទីក្រុងទាំងពីរ ហើយជ្រើសរើសមធ្យោបាយគូរបរិបទក្នុងគំនូរ ប្រកបដោយភាពជាក់ស្តែង និងរស់រវើកបំផុត នៅពេលគូរទេសភាព នៅតាមដងផ្លូវ និងក្នុងចក្រតូចៗ ក្នុងរដ្ឋធានី ហាណូយ។
សិក្ខាសាលារបស់វិចិត្រករ Yehezkiel Cyndo មានការអមដំណើររបស់វិចិត្រករ ង្វៀន វូហាយ (Nguyen Vu Hai)។ ក្នុងប៉ុន្មានឆ្នាំមកនេះ វិចិត្រករ ហាយ (Hai) បានរៀបចំដំណើរទេសចរណ៍ រួមផ្សំនឹងសកម្មភាពនានា ដែលជួយអ្នកចូលរួមធ្វើអន្តរកម្មផ្ទាល់ជាមួយទេសភាព ជាពិសេសបំផុតនោះគឺ ស្លាកស្នាមនៃទន្លេ ព្រលឹងនៃជីវភាពនៅទីក្រុង ដែលជាដំណើរទេសចរណ៍ថ្មើរជើង តាមដងទន្លេ តូលិច (To Lich) និងឥទ្ធិពលរបស់ទន្លេនេះ ទៅលើការរចនារដ្ឋធានី ហាណូយ តាមពេលវេលា។ លោក ហាយ (Hai ) បាននិយាយថា៖ គាត់ពិតជារំភើបណាស់ ដែលបានធ្វើការជាមួយវិចិត្រករគូរគំនូរ Yehezkiel Cyndo និង បានជ្រើសរើសទិសដៅ សម្រាប់វិចិត្រកររូបនេះមក និងទទួលបទពិសោធន៍។
នៅខាងក្រោយនៃផ្ទាំងគំនូរវាសនីមួយ ពិតជាងាយ យល់ របៀបគូរដ៏សាមញ្ញ ដែលគឺជារឿងរ៉ាវមួយ ដែលប៉ះពាល់ដល់បញ្ហាសង្គមបច្ចុប្បន្ន។ បណ្តាសំណង់ និងផ្ទះបុរាណ នៅក្នុងទីក្រុងនៃប្រទេស វៀតណាម ផ្លាស់ប្តូរជារៀងរាល់ថ្ងៃ និងអាចបាត់ទៅហើយយ៉ាងឆាប់រហ័ស។ ភារកិច្ចរបស់វិចិត្រករគឺគូរ និងពណ៌នាវា តាយរយៈទិន្នានុលេខដោយគំនូរ។
លោក Yehezkiel Cyndo ចែករំលែក៖ គាត់ត្រូវតែចាប់យកកាលៈទេសៈទាំងនេះ ហើយគូរភ្លាមៗ ព្រោះផ្ទះនៅកណ្តាលទីក្រុង អាចរបាត់ទៅ ក្នុងរយៈពេលដ៏ខ្លី ដោយសារតែការផ្លាស់ប្តូរនៃទីក្រុង ក្នុងសហសម័យ។ គំនូរវាសគឺជារឿងរ៉ាវ ដែលដើរតាមលំហូរនៃពេលវេលា និងតែងតែមានតម្លៃសង្គម មិនចំពោះប្រទេសណាមួយនោះទេ។ បន្ទាប់ពីរយៈពេលពីរសប្តាហ៍នៅរដ្ឋធានី ហាណូយ សៀវភៅទិន្នានុលេខ របស់លោក Yehezkiel Cyndo កាន់តែក្រាស់ជាមួយនឹងគំនូរជាច្រើនអំពីទីក្រុងហាណូយ តាមរយៈទស្សនៈផ្សេងៗគ្នាជាច្រើន។
ប្រធានបទនៃគំនូររបស់ លោក Yehezkiel Cyndo គឺ៖ គំនូរសាច់ក្រកអាំង រូបភាពហាងលក់នំប៉ាវ ហាងហ្វើ ហាណូយ (Ha Noi) គំនូរគូរម៉ូតូរបស់ប្រជាជន រូបភាពសត្វគួរឱ្យស្រឡាញ់ ដែលកុមារ វៀតណាមចូលចិត្តដូចជា ឆ្កែ ខ្លាឃ្មុំ ឆ្មា សេះ និងកេរដំណែលប្រវត្តិសាស្ត្រ ដូចជា ប្រាសាទ បាចម៉ា (Bach Ma), វត្ត ម៉ុតកុត (Mot Cot ឬវត្ត សសរមួយគត់) ឬនិងផ្ទះបុរាណ នៅផ្លូវ ឡានអុង (Lan Ong) ផ្លូវ ហាងបួម (Hang Buom) ... អ្វីៗទាំងអស់ គឺជាបណ្តារឿងរ៉ាវដ៏ល្អ បានបង្ហាញតាមរយៈស្នាមគូរ។
លោក Yehezkiel Cyndo ធំឡើង នៅទីក្រុង Yogyakarta ។ កាលពីកុមារភាព Cyndo ចូលចិត្តសៀវភៅរឿងតុក្កតា និងតន្ត្រីបុរាណ។ យុវជនYehezkiel Cyndo បានសិក្សាផ្នែករចនាផលិតផលនៅទីក្រុង Yogyakarta ហើយក្លាយសមាជិកនៃក្រុមគូរគំនូរវាស Jogja ។ នៅទីនោះ លោក Cyndo បានចាប់ផ្តើមគូរកន្លែងពិត និងមនុស្សពិត ដោយគ្រាន់តែដៃ ភ្នែក និងបេះដូងរបស់គាត់ ដែលបង្កើតប្រភេទទិន្នានុលេខ ដោយគំនូរ។ គាត់បានបោះពុម្ពសៀវភៅរូបភាពសម្រាប់កុមារចំនួនពីរក្បាល ដោយជោគជ័យនៅក្នុងប្រទេសឥណ្ឌូនេស៊ី៖ “Barton និងប៊ូតុងរបស់ មី (May) ” (២០១៧) & “Fugo និង ថូផ្ទុកក្តីសុបិន” (២០១៩)។ សៀវភៅដំបូងរបស់វិចិត្រករ Yehezkiel Cyndo បានមានវត្តមាន នៅក្នុងបណ្ណាល័យក្នុងប្រទេសជប៉ុន។
នៅឆ្នាំ ២០២១ វិចិត្រករ Cyndo បានរស់នៅទីក្រុង Semarang ។ នៅទីនោះ គាត់បានចាប់ផ្តើមគម្រោងដ៏ធំមួយ ដែលគូរឡើងវិញនូវសំណង់ចំនួន ១០០ នៅផ្លូវ Chinatown ក្នុងទីក្រុង Semarang ដោយព្យាយាមរក្សាភាពស្រស់ស្អាត របស់ផ្លូវនោះ មុនពេលភាពស្រស់នោះបាត់បង់ទៅ។ គាត់ក៏បានគូរគំនូរលើផ្ទាំងគំនូរ នៅតាមតំបន់ជុំវិញ ដើម្បីរំលឹកប្រជាជនថា វប្បធម៌ និងរឿងរ៉ាវដែលភ្ជាប់មកជាមួយសំណង់ទាំងនេះ ពិតជាគួរឱ្យចាប់អារម្មណ៍ណាស់។ វិចិត្រករCyndo សង្ឃឹមថា នឹងចែករំលែករឿងរ៉ាវអំពីជីវិត និងក្តីសុបិន របស់ប្រជាជនទូទាំងតំបន់អាស៊ីអាគ្នេយ៍ ដែលរឿងរ៉ាវនីមួយៗ គឺជាគំនូរមួយផ្ទាំង។
ទោះបីជាការស្នាក់នៅ ក្នុងប្រទេសវៀតណាម មិនយូរប៉ុន្មានក៏ដោយ ប៉ុន្តែក្ដីបេ្ដជ្ញាចិត្តរបស់គាត់ចំពោះ គំនូរវាសទីក្រុង ត្រូវបានអ្នកគ្រប់គ្នាទទួលស្គាល់ និងស្រលាញ់រាប់អាន ។ គាត់បាន និងកំពុងរក្សាទុកអនុស្សាវរីយ៍ ការចងចាំនូវទីក្រុងវៀតណាម នាពេលបច្ចុប្បន្ននេះ តាមវិធីសាមញ្ញបំផុត ដោយទឹកចិត្តតែមួយ៖ គូរ ដើម្បីស្រឡាញ់ និងស្វែងយល់ពីប្រទេសវៀតណាមកាន់តែច្រើនថែមទៀត៕
អត្ថបទ៖ វ៉ឹនត្រឹន រូបថត៖ ត្រឹន ថាញយ៉ាង / VNP ប្រែសម្រួលដោយង្វៀនយ៉ាង