លោក Thomas Lymenstull - អ្នកបំផុសចំណូលចំណង់តន្ត្រីដល់សិស្សានុសិស្សវៀតណាម
បណ្ឌិត គ្រូបង្រៀនព្យាណូ លោក Thomas Lymenstull នៅវិទ្យាស្ថានសិល្បៈ (អាមេរិក) មិនត្រឹមតែជាតន្រ្តីករព្យាណូល្បីល្បាញក្នុងពិភពលោកតែប៉ុណ្ណោះទេ ថែមទាំងលោកគឺជាគ្រូបង្រៀនដែលពោរពេញដោយគរុកោសល្យនិងមនុស្សធម៌។ ជាពិសេស ក្នុងប៉ុន្មានឆ្នាំមកនេះ លោកបានបណ្តុះបណ្តាលសិស្សានុសិស្សវៀតណាមជាច្រើននាក់ ដែលកំពុងរៀនព្យាណូនិងបំផុសអារម្មណ៍សិស្សានុសិស្សអំពីការលេងព្យាណូនិងក្លាយទៅជាសិល្បករពិតប្រាកដលើឆាកសម្តែង។
ឆ្នាំ២០២២ លោកបណ្ឌិត Thomas Lymenstull បានមកដល់ប្រទេសវៀតណាម ហើយសហការជាមួយវិទ្យាស្ថានតន្ត្រីជាតិ ដើម្បីស្វែងរកសិស្សានុសិស្សវៀតណាមដែលមានទេពកោសល្យតន្ត្រី ។ ក្នុងអំឡុងពេលស្នាក់នៅវៀតណាម លោកបានចូលរួមក្នុង workshop ជាច្រើនដើម្បីត្រួតពិនិត្យបំណិនរបស់សិស្សានុសិស្សដែលជាអ្នកលេងព្យាណូ ហើយលោកជាអ្នកឲ្យកែកំហុសរបស់សិស្សានុសិស្សៗ និងលេងព្យាណូយជាមួយសិស្សានុសិស្ស។
ក្នុងលំហតន្ត្រី វៀតធឿង Music (Viet Thuong) ហាណូយ (Ha Noi) ការត្រួតពិនិត្យរបស់លោកបណ្ឌិត Thomas Lymenstull ពិតជាចាប់ចិត្តណាស់ លោក និងសិស្សានុសិស្សព្យាយាមលេងព្យាណូដែលបង្តើតសម្លេងជីវិតផ្អែមល្ហែម និងពោរពេញដោយថាមពល។ ទន្ទឹមនឹងការសហការជាមួយវិទ្យាស្ថានតន្ត្រីជាតិវៀតណាម លោកបណ្ឌិត Thomas Lymenstull ក៏បានសហការជាមួយមជ្ឈមណ្ឌលតន្ត្រីវៀតណាមជាច្រើនទៀត ដូចជា Harmony វៀតធឿង Music (Viet Thuong) បណ្ដាសាកលវិទ្យាល័យ ដូចជាមហាវិទ្យាល័យសិល្បៈនៃសាកលវិទ្យាល័យ វ៉ាន់ហៀន (Van Hien) …លោកចូលរួមក្នុងព្រឹត្តិការណ៍ Artist in Residence នៅមជ្ឈមណ្ឌល SMPAA ដែលជួយសិក្ខាកាមរៀនព្យាណូ ចូលរួមដោះដូរ ទទួលបទពិសោធន៍ និងចែករំលែកអំពីតន្ត្រីអន្តរជាតិ។ លោកក៏ជាគ្រូបង្រៀនថ្នាក់ព្យាណូ Masterclass ដែលបង្រៀនសិស្សានុសិស្សវៀតណាមឲ្យយល់នូវតួនាទីសំខាន់នៃការបង្ហាញភាពស៊ីជម្រៅក្នុងការសម្តែងសិល្បៈ រួមចំណែកសំខាន់ក្នុងដំណើរការក្លាយទៅជាសិល្បករជំនាញ លើឆាកសម្តែង។
ជាគ្រូបង្រៀនអស់ពីចិត្តនឹងការងារ លោក Lymenstull បានកសាង studio មួយរួមមានសិល្បករ សិល្បការិនីលេងព្យាណូឆ្នើមវ័យក្មេងដ៏ជុំវិញពិភពលោក នៅវិទ្យស្ថានសិល្បៈ Interlochen ។ សិស្សានុសិស្សរបស់លោកបានដណ្តើមពានរង្វាន់ជាតិ និងអន្តរជាតិជាច្រើននៅសហរដ្ឋអាមេរិក និងចិន។ ព្រមទាំងបានបន្តការរៀនសូត្រនៅ Curtis, Juilliard, Eastman, Peabody, Oberlin, Rice, Northwestern និងវិទ្យាស្ថានតន្ត្រី និងមហាវិទ្យាល័យធំៗផ្សេងទៀត នៅសហរដ្ឋអាមេរិក និងបរទេស។
ជារៀងរាល់ឆ្នាំ លោកបណ្ឌិត Lymenstull មានកាលវិភាគយ៉ាងមមាញឹក ជាមួយថ្នាក់រៀនដែលភ្ញៀវអញ្ជើញ ការសម្តែង និងជាមេប្រយោគ រួមមានបណ្តាវិទ្យស្ថានតន្ត្រី និងសាលាតន្ត្រីនៅប្រទេសជប៉ុន កូរ៉េខាងត្បូង សឹង្ហបុរី វៀតណាម និងទីក្រុងចំនួន ២០ នៃប្រទេសចិន។ លោកក៏បានសម្តែង និងបង្រៀននៅកម្មវិធីសមោសរព្យាណូអន្តរជាតិ Shanghai មហោស្រពតន្ត្រីឆ្នេរសមុទ្រ Amalfi និងសមោសរមហោស្រពតន្ត្រី Montecito ព្រមទាំងធ្វើជាមេប្រយោគយ៉ាងញឹកញាប់ ក្នុងបណ្ដាកម្មវិធីប្រឡងលើទូទាំងពិភពលោក ជិតនេះបំផុតគឺជប៉ុន Washington DC, សឹង្ហបុរី Shanghai Chengdu និង Hangzhou។
ចំណង់ចិត្តរបស់លោកនាពេលខាងមុខឆាប់ៗនេះគឺការស្វែងរកនិងបង្រៀនសិស្សានុសិស្សវៀតណាមជាច្រើននាក់ដែលចូលចិត្តលេងព្យាណូ។ សិស្សានុសិស្សវៀតណាមជាច្រើននាក់កំពុងរៀនព្យាណូនៅសហរដ្ឋអាមេរិកជាមួយលោក សុទ្ធតែជាអ្នកកំពុងមានសមត្ថភាពល្អ។ ជារៀងរាល់ឆ្នាំ លោកក៏ទុកពេលវេលា ដើម្បីមកប្រទេសវៀតណាមជ្រើសរើសសិស្សានុសិស្ស ត្រួតពិនិត្យ ជួបប្រាស្រ័យ និងចែករំលែកបំណិនលេងព្យាណូ./.
សាស្រ្តាចារ្យ - បណ្ឌិត - សិល្បករព្យ៉ាណូ Thomas (T.J.) Lymenstull បានសម្តែងព្យាណូទោលនៅក្នុងប្រទេស និងតំបន់ជាច្រើនដូចជា សហរដ្ឋអាមេរិក និងប្រទេសជប៉ុន អូទ្រីស អ៊ីតាលី ចិន តៃវ៉ាន់ ក៏ដូចជាការបង្ហាញខ្លួនជាមួយសិល្បករ ក្នុងវង់តន្ត្រីល្បីៗជាច្រើនដូចជា វង់តន្រ្តី Los Angel Chamber និង ប្រគំតន្ត្រីជាក្រុម ៤ នាក់ Kronos ។ ការសម្តែងរបស់គាត់ត្រូវបានឧទ្ទេសនាមនៅលើ WFMT Chicago វិទ្យុផ្សាយសម្លេងអាមេរិក និងវិទ្យុផ្សាយសម្លេងសាធារណជាតិ ។ ជារៀងរាល់ឆ្នាំ លោកសាស្ត្រាចារ្យ Lymenstull គឺជាវាគ្មិន ជាភ្ញៀវអញ្ជើញក្នុងការសម្តែង ថ្នាក់វិជ្ជាជីវៈនៃវិជ្ជាស្ថាន និងសាលាតន្ត្រីនៅប្រទេសជប៉ុន កូរ៉េ សិង្ហបុរី វៀតណាម និងប្រទេសចិន។
មុនពេលមកជាមួយនឹងវិទ្យាស្ថាន Interlochen Lymenstull លោកជាសាស្ត្រាចារ្យរងផ្នែកគរុកោសល្យព្យាណូនៃសាកលវិទ្យាល័យត្បូង California នៅ USC គាត់បានទទួលអាហារូបករណ៍ស្រាវជ្រាវ និងផ្លាស់ប្តូរថ្មី របស់មហាវិទ្យាល័យ Zumberge, USC ជំនួយស្រាវជ្រាវដ៏មានកិត្យានុភាពបំផុតរបស់ USC (ប្រទេសចិន) ដើម្បីសិក្សាតន្ត្រីព្យាណូ ។ លោកបណ្ឌិត Lymenstull បានទទួលសញ្ញាបត្របរិញ្ញាបត្រ និងអនុបណ្ឌិត និងវិញ្ញាបនប័ត្រនៃការសម្តែងពីសាលាតន្ត្រី Eastman និងសញ្ញាបត្របណ្ឌិតសិល្បៈតន្ត្រីពីសាកលវិទ្យាល័យ Southern California ។
អត្ថបទ៖ ប៊ិចវ៉ឹន រូបថត៖ វៀតគឿង /កាសែតរូបភាពវៀតណាម
ប្រែសម្រួលដោយង្វៀនយ៉ាង