មិត្តភក្តិជាមួយនឹងវៀតណាម

លោក Thomas Lymenstull - អ្នកបំផុសចំណូលចំណង់តន្ត្រីដល់សិស្សានុសិស្សវៀតណាម

បណ្ឌិត​ គ្រូបង្រៀនព្យាណូ លោក​ Thomas Lymenstull នៅ​វិទ្យាស្ថាន​សិល្បៈ (អាមេរិក) មិន​ត្រឹម​តែ​ជា​​តន្រ្តីករព្យាណូល្បីល្បាញ​ក្នុង​ពិភពលោកតែប៉ុណ្ណោះទេ ថែមទាំងលោក​គឺជា​គ្រូបង្រៀនដែល​ពោរពេញដោយគរុកោសល្យ​និង​មនុស្សធម៌។ 
បណ្ឌិត​ គ្រូបង្រៀនព្យាណូ លោក​ Thomas Lymenstull (វិទ្យាស្ថាន​សិល្បៈ (អាមេរិក)) បាន​មក​ដល់​ប្រទេស​វៀតណាម ដើម្បី​ត្រួតពិនិត្យ​សមត្ថភាព​លេង​ព្យាណូ​របស់​សិស្សានុសិស្ស។

បណ្ឌិត​ គ្រូបង្រៀនព្យាណូ លោក​ Thomas Lymenstull នៅ​វិទ្យាស្ថាន​សិល្បៈ (អាមេរិក) មិន​ត្រឹម​តែ​ជា​​តន្រ្តីករព្យាណូល្បីល្បាញ​ក្នុង​ពិភពលោកតែប៉ុណ្ណោះទេ ថែមទាំងលោក​គឺជា​គ្រូបង្រៀនដែល​ពោរពេញដោយគរុកោសល្យ​និង​មនុស្សធម៌។ ជាពិសេស ក្នុង​ប៉ុន្មាន​ឆ្នាំ​មក​នេះ លោក​បាន​បណ្តុះបណ្តាលសិស្សានុសិស្សវៀតណាម​ជាច្រើន​នាក់ ដែលកំពុង​រៀន​ព្យាណូនិង​បំផុស​អារម្មណ៍​សិស្សានុសិស្ស​អំពីការលេង​ព្យាណូនិង​ក្លាយទៅ​ជា​សិល្បករ​ពិតប្រាកដលើ​ឆាក​សម្តែង។

ឆ្នាំ២០២២ លោក​បណ្ឌិត Thomas Lymenstull បាន​មក​ដល់​ប្រទេស​វៀតណាម​ ហើយ​សហការ​ជាមួយ​វិទ្យាស្ថាន​តន្ត្រីជាតិ ដើម្បី​ស្វែងរក​​សិស្សានុសិស្សវៀតណាម​ដែល​មាន​ទេពកោសល្យ​តន្ត្រី​ ។ ក្នុងអំឡុងពេល​​ស្នាក់នៅ​វៀតណាម លោក​បាន​ចូល​រួមក្នុង​ workshop ជាច្រើនដើម្បីត្រួតពិនិត្យ​បំណិន​របស់សិស្សានុសិស្សដែលជាអ្នកលេង​ព្យាណូ ​ហើយលោក​ជាអ្នកឲ្យកែ​កំហុស​របស់សិស្សានុសិស្សៗ និង​លេង​ព្យាណូយជាមួយសិស្សានុសិស្ស​។

ក្នុង​​លំហតន្ត្រី​ វៀត​ធឿង Music  (Viet Thuong) ហាណូយ (Ha Noi) ការ​ត្រួតពិនិត្យ​របស់លោកបណ្ឌិត ​ Thomas Lymenstull ពិតជាចាប់ចិត្ត​ណាស់ លោក​ និងសិស្សានុសិស្ស​ព្យាយាម​លេងព្យាណូដែល​បង្តើត​សម្លេង​ជីវិតផ្អែមល្ហែម និងពោរពេញដោយថាមពល។ ទន្ទឹមនឹង​ការ​សហការជាមួយ​វិទ្យាស្ថាន​តន្ត្រី​ជាតិ​វៀតណាម លោកបណ្ឌិត Thomas Lymenstull ក៏បាន​សហការជាមួយ​មជ្ឈមណ្ឌល​តន្ត្រី​វៀតណាមជាច្រើនទៀត ដូចជា Harmony វៀតធឿង Music  (Viet Thuong) បណ្ដាសាកលវិទ្យាល័យ ដូចជាមហាវិទ្យាល័យសិល្បៈនៃសាកលវិទ្យាល័យ​ វ៉ាន់​ហៀន (Van Hien) លោក​ចូល​រួម​ក្នុង​ព្រឹត្តិការណ៍ Artist in Residence នៅមជ្ឈមណ្ឌល SMPAA ​ ដែល​ជួយ​សិក្ខាកាម​រៀន​ព្យាណូ ចូលរួមដោះដូរ ទទួល​បទពិសោធន៍​ និង​ចែក​រំលែកអំពីតន្ត្រី​អន្តរជាតិ។ លោក​ក៏ជា​គ្រូបង្រៀន​ថ្នាក់ព្យាណូ​ Masterclass  ដែល​បង្រៀនសិស្សានុសិស្សវៀតណាម​​ឲ្យយល់​នូវ​តួនាទី​សំខាន់​នៃការបង្ហាញ​ភាពស៊ីជម្រៅ​ក្នុង​ការ​សម្តែង​សិល្បៈ រួម​ចំណែក​សំខាន់​ក្នុង​ដំណើរ​ការក្លាយទៅជា​សិល្បករ​​ជំនាញ លើ​ឆាក​សម្តែង។



ជា​គ្រូបង្រៀន​អស់ពីចិត្ត​នឹង​ការងារ លោក Lymenstull បាន​កសាង studio មួយ​រួម​មាន​សិល្បករ​ សិល្បការិនីលេង​ព្យាណូឆ្នើម​វ័យ​ក្មេង​ដ៏ជុំវិញ​ពិភពលោក ​នៅវិទ្យស្ថាន​សិល្បៈ Interlochen ។ ​សិស្សានុសិស្សរបស់លោក​បានដណ្តើម​​ពានរង្វាន់​ជាតិ ​និង​អន្តរជាតិ​ជាច្រើននៅសហរដ្ឋអាមេរិក និងចិន។ ​ព្រមទាំងបានបន្ត​ការរៀនសូត្រ​នៅ Curtis, Juilliard, Eastman, Peabody, Oberlin, Rice, Northwestern និង​វិទ្យាស្ថាន​តន្ត្រី​ និង​មហាវិទ្យាល័យ​ធំៗផ្សេងទៀត នៅសហរដ្ឋអាមេរិក និង​បរទេស។

ជារៀងរាល់​ឆ្នាំ លោក​បណ្ឌិត Lymenstull មាន​កាលវិភាគយ៉ាងមមាញឹក​ ជាមួយ​​ថ្នាក់​រៀនដែល​​ភ្ញៀវអញ្ជើញ ការ​សម្តែង និង​ជាមេប្រយោគ រួម​មាន​បណ្តាវិទ្យស្ថាន​តន្ត្រី និង​សាលា​តន្ត្រីនៅប្រទេស​ជប៉ុន កូរ៉េខាង​ត្បូង​ សឹង្ហបុរី វៀតណាម​ និង​ទីក្រុង​ចំនួន ២០ នៃប្រទេស​ចិន។ លោក​ក៏​​បានសម្តែង​ និង​បង្រៀន​នៅ​កម្មវិធីសមោសរព្យាណូ​អន្តរជាតិ​ Shanghai មហោស្រពតន្ត្រីឆ្នេរសមុទ្រ Amalfi និង​សមោសរមហោស្រពតន្ត្រី Montecito ព្រមទាំង​​ធ្វើជា​មេប្រយោគយ៉ាងញឹកញាប់ ក្នុងបណ្ដាកម្មវិធីប្រឡង​លើទូទាំងពិភពលោក​ ​ជិតនេះបំផុតគឺជប៉ុន Washington DC, សឹង្ហបុរី Shanghai Chengdu និង Hangzhou

ចំណង់​ចិត្ត​របស់លោក​នា​ពេល​ខាង​មុខ​ឆាប់ៗនេះគឺ​ការស្វែងរកនិង​បង្រៀន​សិស្សានុសិស្ស​វៀតណាម​ជាច្រើន​នាក់ដែល​ចូល​ចិត្ត​​លេង​ព្យាណូ។ សិស្សានុសិស្សវៀតណាម​ជាច្រើន​នាក់កំពុង​រៀនព្យាណូ​នៅសហរដ្ឋអាមេរិកជាមួយ​លោក សុទ្ធតែជាអ្នកកំពុងមាន​សមត្ថភាព​ល្អ។ ជារៀងរាល់​ឆ្នាំ លោកក៏ទុក​ពេល​វេលា​ ដើម្បីមក​ប្រទេសវៀតណាម​ជ្រើសរើស​សិស្សានុសិស្ស ត្រួតពិនិត្យ​ ជួប​ប្រាស្រ័យ និងចែក​រំលែក​បំណិន​លេងព្យាណូ./.

លោកបណ្ឌិត គ្រូបង្រៀនព្យាណូ Thomas Lymenstull  ​ក្នុង workshop​ត្រួតពិនិត្យ​​បំណិន​របស់សិស្សានុសិស្សវៀតណាម​ នៅ​លំហរតន្ត្រី វៀតថឿង Music (Viet Thuong)។

សាស្រ្តាចារ្យ - បណ្ឌិត - សិល្បករព្យ៉ាណូ Thomas (T.J.) Lymenstull បានសម្តែងព្យាណូទោលនៅក្នុងប្រទេស និងតំបន់ជាច្រើនដូចជា សហរដ្ឋអាមេរិក​ និងប្រទេសជប៉ុន អូទ្រីស អ៊ីតាលី ចិន តៃវ៉ាន់ ក៏ដូចជាការបង្ហាញខ្លួនជាមួយសិល្បករ ក្នុងវង់តន្ត្រីល្បីៗជាច្រើនដូចជា វង់តន្រ្តី Los  Angel Chamber និង ប្រគំតន្ត្រីជាក្រុម ៤ នាក់ Kronos ។ ការសម្តែងរបស់គាត់ត្រូវបានឧទ្ទេសនាមនៅលើ WFMT Chicago វិទ្យុផ្សាយសម្លេង​អាមេរិក និង​វិទ្យុផ្សាយសម្លេងសាធារណជាតិ ។ ជារៀងរាល់ឆ្នាំ លោកសាស្ត្រាចារ្យ Lymenstull គឺជាវាគ្មិន ជាភ្ញៀវអញ្ជើញក្នុងការសម្តែង ថ្នាក់វិជ្ជាជីវៈនៃវិជ្ជាស្ថាន និងសាលាតន្ត្រីនៅប្រទេសជប៉ុន កូរ៉េ សិង្ហបុរី វៀតណាម និងប្រទេសចិន។

មុន​ពេលមកជាមួយនឹងវិទ្យាស្ថាន Interlochen Lymenstull លោកជា​សាស្ត្រាចារ្យ​រង​ផ្នែក​គរុកោសល្យព្យាណូនៃ​សាកលវិទ្យាល័យត្បូង California នៅ USC គាត់បានទទួលអាហារូបករណ៍ស្រាវជ្រាវ និងផ្លាស់ប្តូរ​ថ្មី របស់មហាវិទ្យាល័យ Zumberge, USC ជំនួយស្រាវជ្រាវដ៏មានកិត្យានុភាពបំផុតរបស់ USC (ប្រទេសចិន) ដើម្បីសិក្សាតន្ត្រីព្យាណូ ។ លោកបណ្ឌិត Lymenstull បានទទួលសញ្ញាបត្របរិញ្ញាបត្រ និងអនុបណ្ឌិត និងវិញ្ញាបនប័ត្រនៃការសម្តែង​ពីសាលាតន្ត្រី Eastman និងសញ្ញាបត្របណ្ឌិតសិល្បៈតន្ត្រីពីសាកលវិទ្យាល័យ Southern California ។

អត្ថបទ៖ ប៊ិច​វ៉ឹន រូបថត៖ វៀតគឿង /កាសែតរូបភាពវៀតណាម

ប្រែសម្រួល​ដោយង្វៀន​យ៉ាង


top