លោក វូ ថាញតឹម (Vu Thanh Tam) និទានរឿងមាតុភូមិដោយពណ៌ទឹក
ធ្លាប់ចំណាយពេលជាច្រើនឆ្នាំធ្វើជាអ្នករចនាក្រាហ្វិក និងចិញ្ចឹមជីវិតដោយការងារផ្សេងៗ តែចំពោះ វូ ថាញតឹម (Vu Thanh Tam) វិចិត្រសិល្បៈមិនដែលចាកចេញពីជីវិតរបស់គាត់។ បន្ទាប់ពីបម្រែបម្រួលជាច្រើនក្នុងជីវិត ជាពិសេសក្នុងអំឡុងពេលជំងឺរាតត្បាត កូវីដ-១៩ វិចិត្រករកើតឆ្នាំ១៩៨១ បានជ្រើសរើសការត្រលប់មករកចំណង់ចំណូលចិត្តជាមួយគំនូរវិញ ទុកដូចជាការស្វែងរកខ្លួនឯងឡើងវិញ។
លោក វូ ថាញតឹម (Vu Thanh Tam) បានបញ្ចប់ការសិក្សាផ្នែកវិចិត្រសិល្បៈ សាលាឧត្តមសិក្សាវប្បធម៌ សិល្បៈទីក្រុងហូជីមិញ នៅឆ្នាំ២០០៥ ប៉ុន្តែតម្រូវការនៃជីវិតមិនអនុញ្ញត្តិគាត់ដេញតាមចំណង់ចំណូលចិត្ត ដើម្បីបានគូរគំនូរ។ បន្ទាប់ពីបញ្ចប់ការសិក្សា គាត់ធ្វើការងារផ្សេងៗជាច្រើន ដើម្បីរកស៊ីចិញ្ចឹមជីវិត និងគ្រួសារ ពេលខ្លះ វូ ថាញតឹម (Vu Thanh Tam) រចនាក្រាហ្វិកឲ្យក្រុមហ៊ុនអាជីវកម្មជាច្រើនដូចជា Catus, Graham Taylor Design និងកាហ្វេ Trung Nguyen។ បន្ទាប់ពីររយៈពេលមមាញឹកជាមួយការងារ និងជីវិភាពគ្រួសារ រហូតដល់ឆ្នាំ២០២២ គាត់ទើបមានឱកាសវិលត្រឡប់មកជាមួយចំណង់ចំណូលចិត្តនឹងគូរគំនូរពណ៌ទឹកវិញ - មធ្យោបាយដែលគាត់ចូលចិត្តតាំងពីកុមារភាព។
លោក វូ ថាញតឹម (Vu Thanh Tam) បានឲ្យដឹងថា ក្នុងអំឡុងពេលនៃជំងឺរាតត្បាតកូវីដ-១៩ ខណៈចង្វាក់ជីវិតយឺតមកវិញ គាត់មានអារម្មណ៍កាន់តែច្បាស់អំពីកម្រិតនៃជីវិតមនុស្ស ហើយកាន់តែស្រឡាញ់ចំពោះកាលៈទេសៈសាមញ្ញនៅជនបទវៀតណាម។ អនុស្សាវរីយ៍សុខសាន្ត ស្រស់ស្អាត និងពោរពេញទៅដោយលក្ខណៈពិសេសនៃភាគខាងត្បូង នៃប្រទេសវៀតណាម បានជម្រុញឱ្យគាត់រក្សាវាដោយគំនូរពណ៌ទឹក។
សម្រាប់គាត់ ការតាំងពិព័រណ៍លើកនេះ មិនត្រឹមតែជាការបង្ហាញខ្លួនចំពោះសាធារណៈលើកដំបូងរបស់គាត់ប៉ុណ្ណោះ ប៉ុន្តែក៏ជា "ចំណត់តូចមួយ" ដើម្បីពិនិត្យឡើងវិញនូវរយៈពេល៤ឆ្នាំ នៃការគូរគំនូរដោយមស្ងៀស្ងាត់ និងរស់នៅជាមួយសិល្បៈ។
វិចិត្រករ ហូ ហ៊ឹង (Ho Hung) មិត្តជិតស្និទ្ធរបស់លោក លោក វូ ថាញតឹម (Vu Thanh Tam) ជាង ២០ឆ្នាំ - រំភើបចិត្ត ខណៈឃើញមិត្តរបស់ខ្លួនវិលត្រឡប់មកជាមួយចំណង់ចំណូលចិត្ត ដែលធ្លាប់តែត្រូវតម្រូវការជីវិតយកប្រៀប។ តាមលោក ហ៊ឹង (Hung) អ្វីដែលមានតម្លៃបំផុតមិនមែនជាភាពជោគជ័យ ឬបច្ចេកទេស ប៉ុន្តែជាការដែល វូ ថាញតឹម (Vu Thanh Tam) មានគ្រប់គ្រាន់ភាពក្លាហានបើកឡើងវិញនូវ "ទ្វារចំណង់ចំណូលចិត្ត" ដែលខ្លួនធលាបវបិទអស់រយៈពេលជាច្រើនឆ្នាំ។
អតីតមិត្តរួមថ្នាក់ម្នាក់ទៀតរបស់លោក គឺ លោក ដ័ន ហុងភឿង (Doan Hong Phuong) ក៏ជឿជាក់ផងដែរថា អ្វីដែលគួរឱ្យកោតសរសើរចំពោះ វិចិត្រករ វូ ថាញតឹម (Vu Thanh Tam) គឺការព្យាយាម។ ទោះបីឆ្លងកាត់បន្លាស់ប្តូរជាច្រើនក្នុងជីវិតក៏ដោយ គាត់នៅតែគូរដោយស្ងប់ស្ងាត់ មិនរអ៊ូរទាំ ឬមិនដេញតាមភាពត្រចេះត្រចង់ខាងក្រៅ។ គំនូររបស់គាត់ មានអារម្មណ៍ស្ងប់ស្ងាត់ សាមញ្ញ បង្កើតការបន្ធូរអារម្មណ៍ និងសុខសាន្តសម្រាប់អ្នកទស្សនា។
បន្ទាប់ពីអាយុសែសិបឆ្នាំ - អាយុដែលមនុស្សជាច្រើនស៊ាំនឹងទម្លាប់មានស្ថេរភាព - វិចិត្រករ វូ ថាញតឹម (Vu Thanh Tam) បានជ្រើសរើសការផ្លាស់ប្តូរ។ លោកចំណាយពេលវេលាកំណត់ ក្នុងសប្តាហ៍ដើម្បីគូរ ការងារហាក់ដូចជាធម្មតាសម្រាប់អ្នកសិក្សាសិល្បៈ ប៉ុន្តែការពិតពិបាកនឹងរក្សាបានក្នុងសម្ពាធនៃការចិញ្ចឹមជីវិតឡើយ។
ក្នុងជីវភាពសិល្បៈ វិចិត្រករជាច្រើននាក់ បន្ទាប់ពីបញ្ចប់ការសិក្សា បានបោះបង់ចោលជើងទ្រគំនូរ ដោយសារតែការរកស៊ីចិញ្ចឹមជីវិត។ លោក វូ ថាញតឹម (Vu Thanh Tam) ក៏ធ្លាប់ឆ្លងកាត់សម័យកាលបែបនេះដែរ។ ប៉ុន្តែជំងឺរាតត្បាតកូវីដ-១៩ នាំគាត់មានឱកាសរសនៅយឺតជាង ចំណាយពេលវេលាគិតគូរ បួងសួង និងសម្រេចចិត្តត្រឡប់មកជាមួយវិចិត្រសិល្បៈ។
ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ គាត់បានរក្សារបៀបរស់នៅសាមញ្ញ គិគូរពីការងារ និងគ្រួសារផង ចំណាយពេលសម្រប់គំនូរពណ៌ទឹកផង។ ដោយការតស៊ូដ៏ស្ងប់ស្ងាត់នោះ បាននាំឱ្យមានការតាំងពិព័រណ៍លើកដំបូងពោរពេញដោយមនោសញ្ចេតនា។
យោងតាមអ្នកស្រាវជ្រាវសិល្បៈ លោក ក្វាច គឿង (Quach Cuong) គំនូររបស់លោក វូ ថាញតឹម (Vu Thanh Tam) សម្បូរទៅដោយភាពប្រាកដនិយម ប៉ុន្តែនៅតែទន់ភ្លន់ ដោយសារឥទ្ធិពលទឹក និងចំណាត់ការពន្លឺស្រទន់។ ពណ៌បៃតង លឿងចំបើង ត្នោតដី និងពណ៌ប្រផេះ ពណ៌ស្វាយ ត្រូវបានតុបតែងយ៉ាងសមហេតុសមផល បង្ហាញ់នូវបរិយាកាសនៃតំបន់នីរតីទិសភាគខាងត្បូងនៃប្រទេសវៀតណាម ជាមួយនឹងចង្វាក់ជីវិតយឺតៗ សើម និងពោរពេញទៅដោយការនឹករលឹកនៃជីវិត។
នៅក្នុងគំនូររបស់គាត់ អ្នកទស្សនាងាយនឹងមើលឃើញនូវរូបភាពដែលធ្លាប់ស្គាល់នៃជនបទភាគខាងត្បូងដូចជា៖ មាន់បង្រ្កាបពង ទ្រើងននោងក្រអូប ស្ទងចេកទុំ ផ្កាព្រលិតពណ៌ស្វាយ កំពង់ផែ ឬចំបើងស្ងួតបន្ទាប់ពីប្រមូលផលស្រូវ... ទាំងអស់លេចឡើងដោយពណ៌ទន់ៗ ផ្ដល់អារម្មណ៍សុខសាន្ត និងអនុស្សាវរីយ៍នៃមាតុភូមិ។
មិនអ៊ូរអរ ឬមិនស្មុគស្មាញ គំនូររបស់ វូ ថាញតឹម (Vu Thanh Tam) ដូចជារឿងនិទានអំពីមាតុភូមិ អំពីរឿងសាមញ្ញ ដែលកំពុងក្លាយជារឿងដ៏មានតម្លៃ ក្នុងកណ្តាលចង្វាក់ជីវិតដ៏អ៊ូរអរនាសម័យទំនើប៕
អត្ថបទ និងរូបថត៖ ថុងហាយ / VNP

















