សិល្បៈ

លោក វូ ថាញតឹម (Vu Thanh Tam) និទានរឿងមាតុភូមិដោយពណ៌ទឹក

ក្នុងអំឡុងពេលជំងឺរាតត្បាតកូវីដ-១៩ វិចិត្រករកើតឆ្នាំ១៩៨១ លោក វូ ថាញតឹម បានជ្រើសរើសការត្រលប់មករកចំណង់ចំណូលចិត្តជាមួយគំនូរវិញ ទុក​ដូចជាការស្វែងរកខ្លួនឯងឡើងវិញ។

 
ធ្លាប់ចំណាយពេលជាច្រើនឆ្នាំធ្វើជាអ្នករចនាក្រាហ្វិក និងចិញ្ចឹមជីវិតដោយការងារផ្សេងៗ តែចំពោះ វូ ថាញតឹម (Vu Thanh Tam) វិចិត្រសិល្បៈមិនដែលចាកចេញពីជីវិតរបស់គាត់។ បន្ទាប់ពីបម្រែបម្រួលជាច្រើនក្នុងជីវិត ជាពិសេសក្នុងអំឡុងពេលជំងឺរាតត្បាត កូវីដ-១៩ វិចិត្រករកើតឆ្នាំ១៩៨១ បានជ្រើសរើសការត្រលប់មករកចំណង់ចំណូលចិត្តជាមួយគំនូរវិញ ទុក​ដូចជាការស្វែងរកខ្លួនឯងឡើងវិញ។

វិចិត្រករ វូ ថាញតឹម (Vu Thanh Tam) ក្នុងដំណើរការគូរគំនូរ។ រូបថត៖ ថុង​ហាយ/ VNP

លោក វូ ថាញតឹម (Vu Thanh Tam) បានបញ្ចប់ការសិក្សាផ្នែកវិចិត្រសិល្បៈ សាលាឧត្តមសិក្សាវប្បធម៌ សិល្បៈទីក្រុងហូជីមិញ នៅឆ្នាំ២០០៥ ប៉ុន្តែតម្រូវការនៃជីវិតមិនអនុញ្ញត្តិគាត់ដេញតាម​ចំណង់ចំណូលចិត្ត ដើម្បីបានគូរគំនូរ។ បន្ទាប់ពីបញ្ចប់ការសិក្សា គាត់ធ្វើការងារផ្សេងៗជាច្រើន ដើម្បីរកស៊ីចិញ្ចឹមជីវិត និងគ្រួសារ ពេលខ្លះ វូ ថាញតឹម (Vu Thanh Tam) រចនាក្រាហ្វិក​ឲ្យក្រុមហ៊ុនអាជីវកម្មជាច្រើនដូចជា Catus, Graham Taylor Design និងកាហ្វេ Trung Nguyen។ បន្ទាប់ពីររយៈពេលមមាញឹកជាមួយការងារ និងជីវិភាពគ្រួសារ រហូតដល់ឆ្នាំ២០២២ គាត់ទើបមានឱកាសវិលត្រឡប់មកជាមួយចំណង់ចំណូលចិត្តនឹងគូរគំនូរពណ៌ទឹកវិញ - មធ្យោបាយដែលគាត់ចូលចិត្តតាំងពីកុមារភាព។

លោក វូ ថាញតឹម (Vu Thanh Tam) បានឲ្យដឹងថា ក្នុងអំឡុងពេលនៃជំងឺរាតត្បាតកូវីដ-១៩ ខណៈចង្វាក់ជីវិតយឺតមកវិញ គាត់មានអារម្មណ៍កាន់តែច្បាស់អំពីកម្រិតនៃជីវិតមនុស្ស ហើយកាន់តែស្រឡាញ់ចំពោះកាលៈទេសៈសាមញ្ញនៅជនបទវៀតណាម។ អនុស្សាវរីយ៍សុខសាន្ត ស្រស់ស្អាត និងពោរពេញទៅដោយលក្ខណៈពិសេសនៃភាគខាងត្បូង នៃប្រទេសវៀតណាម បានជម្រុញឱ្យគាត់រក្សាវាដោយគំនូរពណ៌ទឹក។

គំនូរ ៖ ចំណត់សុខសាន្ត ១។ រូបថត៖ ថុង​ហាយ/ VNP
 

សម្រាប់គាត់ ការតាំងពិព័រណ៍លើកនេះ មិនត្រឹមតែជាការបង្ហាញខ្លួនចំពោះសាធារណៈលើកដំបូងរបស់គាត់ប៉ុណ្ណោះ ប៉ុន្តែក៏ជា "ចំណត់តូចមួយ" ដើម្បីពិនិត្យឡើងវិញនូវរយៈពេល៤ឆ្នាំ នៃការគូរគំនូរដោយមស្ងៀស្ងាត់ និងរស់នៅជាមួយសិល្បៈ។

វិចិត្រករ ហូ ហ៊ឹង (Ho Hung) មិត្តជិតស្និទ្ធរបស់លោក លោក វូ ថាញតឹម (Vu Thanh Tam) ជាង ២០ឆ្នាំ - រំភើបចិត្ត ខណៈឃើញមិត្តរបស់ខ្លួនវិលត្រឡប់មកជាមួយចំណង់ចំណូលចិត្ត ដែលធ្លាប់​តែត្រូវតម្រូវការជីវិតយកប្រៀប។ តាមលោក ហ៊ឹង (Hung)  អ្វីដែលមានតម្លៃបំផុតមិនមែនជាភាពជោគជ័យ ឬបច្ចេកទេស ប៉ុន្តែជាការដែល វូ ថាញតឹម (Vu Thanh Tam)​ មានគ្រប់គ្រាន់ភាពក្លាហានបើកឡើងវិញនូវ "ទ្វារចំណង់ចំណូលចិត្ត" ដែលខ្លួនធលាបវបិទអស់រយៈពេលជាច្រើនឆ្នាំ។

វិចិត្រករ វូ ថាញតឹម (Vu Thanh Tam)​ ចែករំលែកជាមួយមិត្តភក្តិអំពីស្នាដៃរបស់លោកក្នុងការតាំងពិព័រណ៍ "មាតុភូមិ​សុខសាន្ត"។ រូបថត៖ ថុង​ហាយ/ VNP
ការតាំងពិព័រណ៍ "មាតុភូមិ​សុខសាន្ត" ទាក់ទាញចំណាប់អារម្មណ៍អ្នកទេសចរបរទេស។ រូបថត៖ ថុង​ហាយ/ VNP

អតីតមិត្តរួមថ្នាក់ម្នាក់ទៀតរបស់លោក គឺ លោក ដ័ន ហុងភឿង (Doan Hong Phuong) ក៏ជឿជាក់ផងដែរថា អ្វីដែលគួរឱ្យកោតសរសើរចំពោះ វិចិត្រករ វូ ថាញតឹម (Vu Thanh Tam)គឺការព្យាយាម។ ទោះបីឆ្លងកាត់បន្លាស់ប្តូរជាច្រើនក្នុងជីវិតក៏ដោយ គាត់នៅតែគូរដោយស្ងប់ស្ងាត់  មិនរអ៊ូរទាំ ឬមិនដេញតាមភាពត្រចេះត្រចង់ខាងក្រៅ។ គំនូររបស់គាត់ មានអារម្មណ៍ស្ងប់ស្ងាត់ សាមញ្ញ បង្កើតការបន្ធូរអារម្មណ៍ និងសុខសាន្តសម្រាប់អ្នកទស្សនា។

បន្ទាប់ពីអាយុសែសិបឆ្នាំ - អាយុដែលមនុស្សជាច្រើនស៊ាំនឹងទម្លាប់មានស្ថេរភាព - វិចិត្រករ វូ ថាញតឹម (Vu Thanh Tam) បានជ្រើសរើសការផ្លាស់ប្តូរ។ លោកចំណាយពេល​វេលា​កំណត់ ក្នុងសប្តាហ៍ដើម្បី​គូរ ការងារហាក់ដូចជាធម្មតាសម្រាប់អ្នកសិក្សាសិល្បៈ ប៉ុន្តែការពិតពិបាកនឹងរក្សាបានក្នុងសម្ពាធនៃការចិញ្ចឹមជីវិត​ឡើយ។

 
គំនូរ៖ វាសនាអណ្តែតអណ្ដូង ២។ រូបថត៖ ថុង​ហាយ/ VNP
 

ក្នុងជីវភាពសិល្បៈ វិចិត្រករជាច្រើននាក់ បន្ទាប់ពីបញ្ចប់ការសិក្សា បានបោះបង់ចោលជើងទ្រគំនូរ ដោយសារតែការ​រកស៊ីចិញ្ចឹម​ជីវិត។ លោក វូ ថាញតឹម (Vu Thanh Tam)​  ក៏ធ្លាប់ឆ្លងកាត់សម័យកាលបែបនេះដែរ។ ប៉ុន្តែជំងឺរាតត្បាតកូវីដ-១៩ នាំគាត់មានឱកាសរសនៅយឺតជាង ចំណាយពេល​វេលាគិតគូរ បួងសួង និងសម្រេចចិត្តត្រឡប់មកជាមួយវិចិត្រសិល្បៈ។

ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ គាត់បានរក្សារបៀបរស់នៅសាមញ្ញ គិគូរពីការងារ និងគ្រួសារផង ចំណាយពេលសម្រប់គំនូរពណ៌ទឹកផង។ ដោយការតស៊ូដ៏ស្ងប់ស្ងាត់នោះ បាននាំឱ្យមានការតាំងពិព័រណ៍លើកដំបូងពោរពេញដោយមនោសញ្ចេតនា។

យោងតាមអ្នកស្រាវជ្រាវសិល្បៈ លោក ក្វាច គឿង (Quach Cuong)  គំនូររបស់លោក វូ ថាញតឹម (Vu Thanh Tam) សម្បូរទៅដោយភាពប្រាកដនិយម ប៉ុន្តែនៅតែទន់ភ្លន់ ដោយសារឥទ្ធិពលទឹក និងចំណាត់ការពន្លឺស្រទន់។ ពណ៌បៃតង លឿងចំបើង ត្នោតដី និងពណ៌ប្រផេះ ពណ៌ស្វាយ ត្រូវបានតុបតែងយ៉ាងសមហេតុ​សមផល បង្ហាញ់នូវបរិយាកាសនៃតំបន់នីរតីទិសភាគខាង​ត្បូងនៃប្រទេសវៀតណាម ជាមួយនឹងចង្វាក់ជីវិតយឺតៗ សើម និងពោរពេញទៅដោយការនឹករលឹកនៃជីវិត។

នៅក្នុងគំនូររបស់គាត់ អ្នកទស្សនាងាយនឹងមើលឃើញនូវរូបភាពដែលធ្លាប់ស្គាល់នៃជនបទភាគខាងត្បូងដូចជា៖ មាន់បង្រ្កាបពង ទ្រើងននោងក្រអូប ស្ទងចេកទុំ ផ្កាព្រលិតពណ៌ស្វាយ កំពង់ផែ ឬចំបើងស្ងួតបន្ទាប់ពីប្រមូលផលស្រូវ... ទាំងអស់លេចឡើងដោយពណ៌ទន់ៗ ផ្ដល់អារម្មណ៍សុខសាន្ត និងអនុស្សាវរីយ៍នៃ​មាតុភូមិ។

មិនអ៊ូរអរ ឬមិនស្មុគស្មាញ គំនូររបស់ វូ ថាញតឹម (Vu Thanh Tam) ដូចជារឿងនិទានអំពីមាតុភូមិ អំពីរឿងសាមញ្ញ ដែលកំពុងក្លាយជារឿងដ៏មានតម្លៃ ក្នុងកណ្តាល​ចង្វាក់ជីវិតដ៏អ៊ូរអរនាសម័យទំនើប៕

 

អត្ថបទ និងរូបថត៖ ថុង​ហាយ / VNP


top