លោក ង្វៀន ឌិញ ទឺ (Nguyen Dinh Tu) - អ្នកថែរក្សាអនុស្សាវរីយ៍ប្រវត្តិសាស្ត្រទីក្រុង ហូជីមិញ
ក្នុងវ័យ ១០៦ឆ្នាំ អ្នកស្រាវជ្រាវ ង្វៀន ឌិញ ទឺ (Nguyen Dinh Tu) នៅតែឧស្សាព្យាយាមធ្វើការជារៀងរាល់ថ្ងៃ ដោយបន្តសរសេរសៀវភៅ និងថែរក្សារឿងរ៉ាវប្រវត្តិសាស្ត្រអំពី តំបន់ យ៉ាឌិញ - សាយហ្គន - ទីក្រុងហូជីមិញ (Gia Dinh - Sai Gon - Ho Chi Minh) ។ ក្នុងរយៈពេលជាងប្រាំបីទសវត្សរ៍ នៃការសិក្សាស្រាវជ្រាវ លោកបានបន្សល់ទុកមកជិត ៦០ស្នាដៃ ស្តីពី វប្បធម៌ ប្រវត្តិសាស្ត្រ និងភូមិសាស្ត្រវៀតណាម រួមចំណែកក្នុងការធ្វើឲ្យសម្បូរបែមនូវឃ្លាំងចំណេះដឹងអំពីទីក្រុងបស្វាហាប់ សម្បូរប្រពៃណី និងតែងតែឆ្ពោះទៅអនាគត។
អ្នកស្រាវជ្រាវ ង្វៀន ឌិញ ទឺ (Nguyen Dinh Tu) កើតឆ្នាំ១៩២០ នៅឃុំហ័រក្វាន់ (Hoa Quan) (ខេត្តង៉េអាន (Nghe An))។ បន្ទាប់ពី តំណភ្ជាប់ជាមួយការស្រាវជ្រាវជាច្រើនឆ្នាំ លោកបានជ្រើសរើសទីក្រុង ហូជីមិញ ជាកន្លែងរស់នៅ និងបន្តដំណើរស្វែងយល់ប្រវត្តិសាស្ត្រ និងវប្បធម៌តំបន់ភាគខាងត្បូង។
ក្នុងវ័យ ១០៦ឆ្នាំ លោកនៅតែធ្វើមនុស្សជាច្រើននាក់ កោតសរសើរចំពោះភាពវៃឆ្លាត ស្មារតីធ្វើការមិនចេះនឿយហត់ និងក្តីស្រឡាញ់ក្នុងការស្រាវជ្រាវមិនឈប់ឈរ។ នៅក្នុងផ្ទះតូចរបស់គាត់នៅទីក្រុងហូជីមិញ ជារៀងរាល់ថ្ងៃគាត់នៅតែចំណាយពេលពី ៨ ទៅ ១០ ម៉ោង ធ្វើការជាមួយកុំព្យូទ័រ ដើម្បីអានឯកសារ ធ្វើកំណែសេចក្តីព្រាង និងសម្រេចស្នាដៃថ្មីៗ។
លោក ទឺ (Tu) បានចែករំលែកថា៖ «ខ្ញុំនៅការងារចង់ធ្វើជាច្រើនឯកសារជាច្រើនត្រូវរៀបចំឡើង ដើម្បីប្រគល់បន្តទៅមនុស្សជំនាន់ក្រោយ»។ បច្ចុប្បន្ននេះ គាត់បន្តស្រាវជ្រាវអំពីប្រវត្តិភូមិសាស្រ្ត រដ្ឋបាល និងដំណើរការកកើត អភិវឌ្ឍនៃតំបន់ រួមទាំង ភាគខាងត្បូងវៀតណាម - តំបន់ដែលទាក់ទងយ៉ាងជិតស្និទ្ធនឹងប្រវត្តិសាស្ត្រអភិវឌ្ឍទីក្រុងហូជីមិញ។ស្នាដៃមួយលេចធ្លោបំផុតក្នុងចំណោមស្នាដៃរបស់គាត់ គឺឈុតសៀវភៅពីរភាគ យ៉ាឌិញ - សាយហ្គន - ទីក្រុងហូជីមិញ (Gia Dinh - Sai Gon - Ho Chi Minh) ៖ ដំមមាគ៌ាប្រវត្តិសាស្ត្រ (១៦៩៨- ២០២០) បានឈ្នះរង្វាន់ A ក្នុងពានរង្វាន់សៀវភៅជាតិលើកទី៧ ឆ្នាំ២០២៤។ នេះគឺជាលទ្ធផលនៃការស្រាវជ្រាវ ក្នុងអំឡុងពេលជាងពីរទសវត្សរ៍ ដោយចាប់ផ្តើមពីគំនិតមួយក្នុងឆ្នាំ១៩៩៨ ក្នុងឱកាសអបអរសាទរខួបលើកទី ៣០០ឆ្នាំ នៃទិវាបង្កើតទីក្រុង សាយហ្គន (Sai Gon)។
ក្នុងរយៈពេលជាច្រើនឆ្នាំ គាត់បានលះបង់ពេលវេលាជាច្រើនទៅបណ្ណាល័យ មជ្ឈមណ្ឌលបណ្ណសារ ដើម្បីស្វែងរកឯកសារ។ ការកត់ត្រាយ៉ាងហ្មត់ចត់ក្នុងសៀវភៅជាង ១០ក្បាល បានក្លាយជាឯកសារមានតម្លៃជួយឲ្យគាត់កសាងឡើងវិញយ៉ាងមានប្រព័ន្ធនូវដំណើរប្រវត្តិសាស្ត្រនៃតំបន់ យ៉ាឌិញ - សាយហ្គន - ទីក្រុង ហូជីមិញ (Gia Dinh - Sai Gon - Ho Chi Minh) ឆ្លងកាត់ជាងបីសតវត្សន៍។
ជាមួយនឹងការរួមចំណែកយ៉ាងស្វិតស្វាញចំពោះប្រវត្តិសាស្ត្រជាតិ ឆ្នាំ២០១៧ លោកបានសមាគមវិទ្យាសាស្ត្រប្រវត្តិសាស្ត្រវៀតណាមប្រគល់មេដាយ "ដើម្បីបុព្វហេតុប្រវត្តិវិទ្យាវៀតណាម" ។ មុននោះ ស្នាដៃ "វចនានុក្រមប្រវត្តិភូមិសាស្រ្តរដ្ឋបាលភាគខាងត្បូង" របស់លោកទឺ ក៏ត្រូវបានទទួលស្គាល់ដោយពានរង្វាន់របស់សមាគមបោះពុម្ពផ្សាយវៀតណាមផងដែរ។
អ្នកស្រាវជ្រាវ ង្វៀន ឌិញ ទឺ (Nguyen Dinh Tu) តែងតែរំលឹកស្មារតីរៀនសូត្រពេញមួយជីវិត។ លោកទឺ (Tu) មានទស្សនៈថា៖ «ចំណេះដឹងត្រូវបានពង្រីកដោយសៀវភៅ ការងារ និងការរស់នៅ។ ដោយស្មារតីនោះ បានជួយខ្ញុំបន្តសិក្សា ស្រាវជ្រាវក្នុងអំឡុងពេលជាង ៨០ឆ្នាំ ហើយបន្សល់ទុកស្នាដៃដ៏មានតម្លៃសម្រាប់មនុស្សជំនាន់ក្រោយ»។
នៅក្នុងដំណើរអភិវឌ្ឍទីក្រុងហូជីមិញរយៈពេល ៥០ឆ្នាំ ការរួមចំណែកស្ងៀមស្ងាត់របស់លោកង្វៀន ឌិញ ទឺ (Nguyen Dinh Tu) គឺជាផ្នែកសំខាន់មួយក្នុងការរក្សាអនុស្សាវរីយ៍ទីក្រុង អភិរក្សជម្រៅប្រវត្តិសាស្ត្រ និងបញ្ជាក់អត្តសញ្ញាណវប្បធម៌របស់ទីក្រុងមួយ ដែលតែងតែចល័ត សមាហរណកម្ម និងឈានឡើង៕
អត្ថបទ៖ ថុង ហាយ - រូបថត៖ ថុងហាយ ឯកសារ














