លោកប្រធានហូជីមិញ រស់ជា​និច្ចក្នុងដួងចិត្តមិត្តភក្តិអន្តរជាតិ

លោកប្រធានហូជីមិញ រស់ជា​និច្ចក្នុងដួងចិត្តមិត្តភក្តិអន្តរជាតិ

សមមិត្ត ង្វៀន អាយក្វឹក (Nguyen Ai Quoc) នៅសន្និសីទតួ បង្កើតដោយ​គណៈ​បក្សកុម្មុយនីស្ត​បារាំងឆ្នាំ១៩២១។​
សមមិត្ត ង្វៀន អាយក្វឹក (Nguyen Ai Quoc) ជាមួយ​គណៈប្រតិភូ ដែល​អញ្ជើញ​​ចូល​រួមសន្និសីទ​អន្តរជាតិ៣ ​លើកទី​​៥ នៅម៉ូស្គូ (ឆ្នាំ​១៩២៤)។
គ្រាជំនួប​គ្នាលើកដំបូង។ លោកប្រធាន​ហូជីមិញ បង្ហាញពី​ក្តីស្រឡាញ់​កក់ក្តៅ ឱប​ថើប​លោក​ប្រធានាធិបតី នៃសាធារណរដ្ឋគុយបា Osvaldo Dorticós Torrado សមាជិកគណៈ​កម្មាធិការ​នយោបាយ នៃគណៈប្រតិបត្តិ​មជ្ឈិមបក្ស​កុម្មុយនីស្ត​គុយបា ប្រធានគណៈប្រតិភូ​នៃ​គណៈបក្ស​កុម្មុយនីស្ត​គុយបា និង​រដ្ឋាភិបាល​បដិវត្ត​ន៍​គុយបា អញ្ជើញ​មក​បំពេញទស្សនកិច្ច​មិត្តភាព​​នៅប្រទេសវៀតណាម​។
លោក​ប្រធាន​ហូ​ជីមិញ និងគណៈប្រតិភូ​មហាសន្និបាត​​​លើកទី​២២ នៃគណៈ​បក្ស​កុម្មុយនីស្តសហភាពសូវៀត នៅម៉ោង​សម្រាក។
លោកប្រធាន​ហូជីមិញ និងប្រធានាធិបតី​នៃសាធារណរដ្ឋហ្គីណេ ​Sheku Turay​។
លោកប្រធាន​ហូជីមិញ ទទួល​បដិសណ្ឋារកិច្ច​ស្និទ្ធស្នាល ចំពោះ​ព្រះមហាក្សត្រ​ឡាវ ស្រី សាវ៉ាង វ៉ាត់ថាណា (Xri Xavang Vatthana)។
លោកប្រធាន​ហូជីមិញ រួម​ជាមួយ​លោក​នាយករដ្ឋមន្ត្រី Zhou Enlai លោក​ឧបនាយករដ្ឋមន្ត្រី Chen Yi អញ្ជើញទៅកាន់វេទិកាចូលរួមមីទ្ទិញ នៃ​ប្រជាជន៨ម៉ឺន​នាក់ របស់​រដ្ឋធានី ហាណូយ ស្វាគមន៍​បេសកជន​នៃសន្តិភាព និង​មិត្តភាព។
លោកប្រធានហូជីមិញ និងលេខាធិការ​ទីមួយ នៃ​គណៈប្រតិបត្តិ​មជ្ឈិមបក្ស​កុម្មុយនីស្ត Czechoslovakia ប្រធាន​រដ្ឋ​​នៃសាធារណរដ្ឋសង្គមនិយម Czechoslovakia  Antonín Novotný ចុះហត្ថលេខា លើសេចក្តីប្រកាស​រួម។
លោកប្រធានហូជីមិញ ទទួលស្វាគមន៍កក់ក្តៅ ចំពោះគណៈប្រតិភូអន្តរជាតិ ដែលអញ្ជើញ​មកបំពេញ​ទស្សនកិច្ចនៅ​វៀតណាម ក្នុងឱកាសថ្ងៃទី​២០ ខែកក្កដា នៅវិមានប្រធានរដ្ឋ​​។
លោកប្រធានហូជីមិញ ទទួលអ្នកកាសែតអូស្ត្រាលី W. Burchett។

លោកប្រធានហូជីមិញប្រសូតនៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ១៨៩០ នៅភូមិសែន (Sen) ឃុំគីមលៀន (Kim Lien) ស្រុកណាំដាន (Nam Dan) ខេត្តង៉េអាន (Nghe An) ក្នុងត្រកូលអ្នកប្រាជ្ញស្នេហា​ជាតិ ធំឡើងក្នុងស្ថានភាពប្រទេសជាតិ ជួបការលំបាកក្រីក្រ ឃើញច្បាស់នូវចលនាស្នេហាជាតិ តស៊ូប្រឆាំងបារាំង ជាមួយនឹងនិន្នាការ​​ផ្សេងៗគ្នា លេចធ្លោដូចជា ចលនា ដុងយូ (Dong Du) របស់ លោកតា ផាន បូយចូវ (Phan Boi Chau) ចលនា យីតឹន (Duy Tan) របស់​លោកតា ផាន ជូត្រិញ (Phan Chu Trinh) ឬ​ការក្រោក​ឡើង​ អៀន​ថេ (Yen The) របស់​លោកតា ហ្វាង ហ្វាថាម (Hoang Hoa Tham)។ល។ បានផ្ទុះឡើងជាបន្តបន្ទាប់ ប៉ុន្តែសុទ្ធតែបរាជ័យដោយសារ មិនទាន់មានមាគ៌ាត្រឹមត្រូវមួយ។ ឃើញច្បាស់នូវការកេងប្រវ័ញ្ច ធ្វើទារុណកម្ម យ៉ាងឃោរឃៅ របស់អាណានិគមនិយមបារាំង មកលើប្រជាជន។ ឃើញផ្ទាល់ភ្នែក ឮផ្ទាល់ត្រចៀក នូវការពលី​បូជាឈាមស្រស់ របស់បងប្អូនប្រជាពលរដ្ឋ ង្វៀន តឹតថាញ់ (Nguyen Tat Thanh) - ង្វៀន អាយក្វឹក (Nguyen Ai Quoc) - ហូជីមិញ បានបង្កប់ឆន្ទៈ ចេញទៅក្រៅប្រទេស ដើម្បីស្វែងរកមាគ៌ាសង្គ្រោះជាតិ តាំងពីក្មេង​។ ថ្ងៃទី៥ ខែមិថុនា ឆ្នាំ១៩១១ ក្រោមឈ្មោះ វ៉ាន់បា (Van Ba) លោក​​​បានឡើង​នាវា Amiran Latouche-Tréville ចាកចេញពីកំពង់ផែ ញ៉ារ៉ុង (Nha Rong) (ទីក្រុងហូជីមិញសព្វថ្ងៃ) ចាប់ផ្តើមដំណើរស្វែងរកមាគ៌ាសង្គ្រោះជាតិ។

ក្រោមការដឹកនាំរបស់គណៈកម្មាធិការមជ្ឈិមបក្ស​ និងលោកប្រធានហូជីមិញ ទូទាំង​បក្ស ប្រជាជនទាំងមូល កងទ័ពទាំងមូលនៃប្រទេសវៀតណាម បានវាយ​កម្ទេចឧបាយកលឈ្លានពាន របស់កម្លាំងអមិត្ត ពួកប្រតិកិរិយា ការពារ និង រក្សាស្ថិរភាពរដ្ឋអំណាចបដិវត្តន៍។ នៅមហាសន្និបាត​​លើកទី២ របស់​បក្ស (ឆ្នាំ​១៩៥១) លោក​​បាន​បោះឆ្នោត​ជ្រើសរើស ជា​ប្រធាន​គណៈប្រតិបត្តិ​មជ្ឈិមបក្ស។ ក្រោមការដឹកនាំ​របស់​បក្ស និង លោក​ប្រធាន​ហូជីមិញ ការ​តស៊ូ​​​នៃ​​ប្រជាជន​​វៀតណាម ប្រឆាំង​នឹង​អាណានិគមនិយម បារាំង​ឈ្លានពាន បានទទួល​ជ័យជំនះដ៏ត្រចះត្រចង់ បញ្ចប់​ដោយ​ជ័យជំនះ ជា​ប្រវត្តិសាស្ត្រ​ដៀន​បៀន​ភូ (Dien Bien Phu) "ល្បីល្បាញ​ពេញពិភពលោក" (ឆ្នាំ១៩៥៤)​។ ភាគខាង​ជើង ​បាន​រំដោះទាំង​ស្រុង គណៈកម្មាធិការមជ្ឈិម​បក្ស និង​លោកប្រធាន​ហូជីមិញ​បន្ត​ដឹក​នាំ ប្រជាជន​វៀតណាម អនុវត្ត​ដំណាលគ្នា​នូវភារកិច្ច​យុទ្ធសាស្ត្រ​ពីរ នៃ​បដិវត្តន៍វៀតណាម៖ ​កសាង​សង្គមនិយម​​នៅភាគខាងជើង តស៊ូ​រំដោះ​ភាគខាងត្បូង បង្រួប​បង្រួមជាតិ បញ្ចប់​បដិវត្តន៍ជនជាតិ​​ប្រជាធិបតេយ្យ​​ប្រជាជន នៅទូទាំងប្រទេស។

មហាសន្និបាត​លើកទី៣​របស់បក្ស (ឆ្នាំ​១៩៦០) បាន​ឯកភាព​បោះឆ្នោត​ជ្រើសរើស លោក​ប្រធាន​ហូជីមិញ ជា​ប្រធាន​គណៈប្រតិបត្តិ​​មជ្ឈិមបក្ស​ឡើងវិញ។ រដ្ឋសភា​នីតិកាលទី២ នីតិកាលទី៣ បាន​បោះឆ្នោត​ជ្រើសរើស លោក​ជា​ប្រធានរដ្ឋ នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​។ រួម​ជាមួយ​គណៈប្រតិបត្តិមជ្ឈិមបក្ស លោកប្រធាន​ហូជីមិញ បាន​ដឹកនាំនូវបុព្វហេតុ​កសាង​សង្គមនិយម​នៅភាគខាងជើង និង​បានដាក់ចេញ​មាគ៌ា​ត្រឹមត្រូវ​សម្រាប់ ការតស៊ូ​ប្រឆាំង​សង្គ្រាមឈ្លានពាន នៃ​ចក្រពត្តិ​​អាមេរិក ឆ្ពោះទៅរក​ជ័យជំនះ​ចុងក្រោយ។​ ដាក់គ្រឹះធារ​​និង​បន្តពូនជ្រុំ​មិត្តភាព រវាង​ជន​ជាតិ​វៀតណាម ជាមួយជនជាតិ​នានា​នៅលើពិភពលោក រវាងគណៈ​បក្ស​កុម្មុយនីស្ត​វៀតណាម ជាមួយគណៈ​បក្ស​កុម្មុយនីស្តនា​នា​ និង​ចលនា​កម្មករ​អន្តរជាតិ។

មតកសាសន៍​ដែលលោក​​បានបន្សល់ទុក គឺជាឯកសារប្រវត្តិសាស្ត្រដ៏មានតម្លៃមិនអាចកាត់ថ្លៃបាន រួម​បញ្ចូល​ក្នុងនោះ​ មាន​ខ្លឹមសារ​នៃមនោគមវិជ្ជា សីលធម៌ និងចិត្តគំនិតដ៏ឧត្តុង្គឧត្តម របស់មហាបុរសដ៏កម្រមួយរូប ដែលបានតស៊ូលះបង់ពេញមួយជីវិត ដើម្បីមាតុភូមិនិងមនុស្សជាតិ។ បងប្អូន ប្រជាជន​ និងយុទ្ធជនទូទាំងប្រទេស​វៀតណាម នឹករលឹកលោក​​ឥតឧបមា។ ការបាត់បង់រូប​លោក​ បានបន្សល់ទុក​នូវសេចក្តីស្រឡាញ់រាប់លាន សម្រាប់បក្សទាំងមូល ជនជាតិ​​វៀតណាម​ទាំងមូល និង​​​សាមគ្គី​ស្និទ្ធស្នាល​ជាមួយ​ប្រជាជន​ជឿនលឿន​នៅលើពិភពលោក។

លោកប្រធានហូជីមិញ បានលះបង់​ពេញ​មួយជីវិត​​របស់លោក​ សម្រាប់បុព្វហេតុ បដិវត្តន៍របស់ បក្ស ជនជាតិ​ ប្រជាជនវៀតណាម និងដើម្បី​សន្តិភាព វឌ្ឍនភាព សង្គម នៅ​លើពិភពលោក។ លោក​​បានឆ្លងកាត់ជីវិតមួយ​​ដ៏រុងរឿង ពោរ​ពេញ​ដោយ​ការលំបាក លះបង់​ខ្ពង់ខ្ពស់ ​សម្បូរបែប ដ៏បរិសុទ្ធ និងស្រស់ស្អាត​ឥតខ្ចោះ។ ជីវិតនិង​បុព្វហេតុ បដិវត្តន៍ដ៏អស្ចារ្យ របស់​លោកប្រធាន​ហូជីមិញ ជានិច្ចកាល​ជាគំរូ​ភ្លឺស្វាង សម្រាប់​យុវជន ជំនាន់ក្រោយ​នៃប្រទេស​វៀតណាម ក្នុង​ការសិក្សា​និង​ធ្វើតាម។ នាមកេរ្តិ៍​ឈ្មោះ និង​បុព្វហេតុ របស់​លោកប្រធាន​ហូជីមិញ នឹងស្ថិតស្ថេរជានិច្ច ជាមួយ​ទន្លេ​ភ្នំ​នៃប្រទេសជាតិ រស់ជានិច្ច​ក្នុងដួងចិត្ត​មិត្តភក្តិ​អន្តរជាតិ៕


Top