ភូមិ “ជីវម៉ា” (Chieu ma) - កន្ទេលរាត្រី” ឌិញអៀន (Dinh Yen)

ភូមិ “ជីវម៉ា” (Chieu ma) - កន្ទេលរាត្រី” ឌិញអៀន (Dinh Yen)

តាម​សម្តី​ប្រជាជន​នៅ​ភូមិ​កន្ទេល​ឌិញ​អៀន​ (Dinh Yen)  ស្រុក​ឡឹប​វ៉ (Lap Vo) ខេត្ត​ដុង​ថាប (Dong Thapនិទាន​ថា​ កាលពីមុន ​ទីនេះមាន​​ឈ្មោះ​ហៅ​ថា​ផ្សារ​ ជីវ​ម៉ា  (Chieu ma) - ​កន្ទេល​រាត្រី​​ដោយ​សារ​ផ្សារ​ប្រជុំ​នៅពេល​រាត្រី​ ពីព្រោះ​ពេល​ថ្ងៃ​មនុស្សគ្រប់គ្នា​ជាប់​រវល់នឹង​ការ​​​ត្បាញ​កន្ទេល​។ ផ្សារ​​ប្រជុំ​នៅ​ម៉ោង​​៧យប់​ ចង្កៀង​​គោម​ឆ្លុះ​កន្ទេល​​គ្រប់ពណ៌ រំលេច​​ក្រោម​​ស្បៃរាត្រី ​មានពណ៌​ក្រហម ខៀវ​ និង​លឿង​។ ផ្សារ​ ជីវ​ម៉ា (Chieu ma) - ​កន្ទេល​រាត្រី​មាន​រយៈ​ពេល​​​ប្រហែល​២ម៉ោង​ រួច​រំសាយ​​ទៅ​។ បច្ចុប្បន្ន​ នៅ​​ចុង​សប្តាហ៍​ មាមីង​ភូមិរបរ​រៀប​ចំ​​ផ្សារ​កន្ទេល ​នៅ​នឹង​ទីលាន​ទីសក្ការ​បូជា​ឌិញ​អៀន​ (Dinh Yen) ដោយ​មាន​​សកម្មភាព​ដោះដូរ​ ម្ហូប​អាហារ​ និង សិល្បៈ​​ចំណាប់​ៗជាច្រើន​។​


ភូមិ​កន្ទេល​ឌិញ​អៀន​ (Dinh Yen) បាន​កកើត​ឡើងមុននេះ​រាប់រយ​ឆ្នាំ​។ ស្ថិត​នៅ​​​ក្បែរ​ទន្លេហូវ​ (Hau) ​ជា​តំបន់ដីដែល​មាន​​​កោះ​ និង​ឆ្នេរ​ដីដុះជាច្រើន​​​ ជាអំណោយផល​ដើម​កក់​ដុះ​​​​លូត​លាស់​ល្អ គឺជាវត្ថុធាតុសម្រាប់ត្បាញ​កន្ទេល​ផង​ដែរ​។​ តាម​អ្នកស្រាវ​ជ្រាវ​បានឲ្យដឹងថា ប្រជាពលរដ្ឋ​ភូមិ​កន្ទេល​ឌិញ​អៀន (Dinh Yen) មាន​ដើម​កំណើត​មក​​ពី​​វាល​ទំនាប​សមុទ្រ​ខាង​ជើង​ (ខេត្ត​ថៃ​បិញ - Thai Binh ខេត្ត​ណាម​ឌិញ - Nam Dinh​)​។​ ពេលធ្វើ​ដំណើរ​​ចូល​​មក​ភូមិ​ភាគ​ខាងត្បូង​ រួចតាំងទីលមនៅស្នាក់នៅ​ទី​នេះ ​ក៏បាន​នាំយក​របរ​តម្បាញ​ប្រពៃណីមកតាម​ ហើយអភិវឌ្ឍ​ខ្លាំង​នៅ​មូលដ្ឋាន​នេះ។​


បច្ចុប្បន្ន​ ​របរ​តម្បាញ​កន្ទេលប្រមូល​ផ្តុំ​នៅតែក្នុងឃុំ​ពីរ​ គឺឃុំ​ឌិញ​អាន (Dinh An) និង ឃុំ​ឌិញ​អៀន​ (Dinh Yen) ច្រើនបំផុត​នៅ​ភូមិ​អាន​ឡើយ​អា  (An Loi A) អាន​ឡើយ​បេ (An Loi B) អាន​ខឿង​ (An Khuong) និង អានប៊ិញ (An Binh)។ លក្ខណៈ​ពិសេស​មួយ​ គឺបណ្ដាគ្រួសារ​ប្រកបរបរត្បាញ​កន្តេល​ភាគ​ច្រើន​​រស់នៅ​ជុំវិញ​ទីសក្ការបូជា​ឌិញ​អៀន (Dinh Yen)ពួកគេ​តែង​​ហាល​កន្ទេល​គ្រប់ពណ៌​ មានខៀវ​ ក្រហម និង លឿង​ នៅ​ជុំ​​ទីសក្ការបូជា​ និងតាម​សងខាង​ថ្នល់​​ចូល​ភូមិ​ បង្កើតបាន​​ជា​រូបភាព​​ជិតដិត​ស្និទ្ធស្នាល​​ពិសេស​ ស្អាត​ប្រណីត សម្រាប់​ភូមិ​របរ​តម្បាញ​កន្ទេល​។​

ការ​នាំ​យក​ម៉ាស៊ីន​ចូល​​​​​ដំណាក់កាលតម្បាញ​​មួយ​ចំនួន ​ដូចសព្វថ្ងៃ​ ​រួម​ចំណែក​កាត់បន្ថយ​​កម្លាំង​ហត្ថកម្ម​ បង្កើន​ទិន្នផល​សម្រាប់​ក្រុមគ្រួសារ​​ដែល​ប្រកប​មុខ​របរ​តម្បាញ​​​​។ មូលដ្ឋាន​​ធ្វើ​អាជីវកម្ម​ធំ​​មួយ​ចំនួននៅភូមិ​​កន្ទេល​អាច​រៀបរាប់ដូចជា៖ មូលដ្ឋាន​​កន្ទេល​ថាញ​ប៊ិញ (Thanh Binh) មូលដ្ឋាន​កន្ទេលវិញ​ឡើយ​ (Vinh Loi) កន្ទេល​ប៊ែហាយ (Be Hai) ​។ល។ មានកម្លាំង​ផលិត​បាន​​​ចំនួន​ច្រើន​ ឆ្លើយ​តបតម្រូវការ​ប្រើប្រាស់ខ្ពស់​​​លើ​ទីផ្សារ​ បង ផាន​ វ៉ាន់​ តឹន​ (Phan Van Tan) ​(ម្ចាស់មូលដ្ឋាន​កន្ទេល​ប៊ែហាយ​ - Be Hai​) រៀបរាប់​ថា គ្រួសារ​បងបាន​ផ្សារ​​ភ្ជាប់​នឹងមុខរបរ​តម្បាញ​កន្ទេល​ជាង​៣០​​ឆ្នាំហើយ​ បច្ចុប្បន្ន​បង​មាន​​ម៉ាស៊ីន​តម្បាញ​ពីរ​គ្រឿង កម្មករ​ធ្វើ​ការ​ប្រចាំមានចំនួន​​​៥នាក់ មួយថ្ងៃ​ៗត្បាញ​កន្ទេលបាន​ជា​​មធ្យម​៥០កន្ទេល​​គ្រប់​ប្រភេទ​ ​។​

រីឯ​ មូលដ្ឋាន​ថាញ​ប៊ិញ (Thai Binh) នៅក្បែរ​ទីសក្ការបូជា​ឌិញ​អៀន (Dinh Yen)ត្បាញបានច្រើន​​ជាង​១០ដង​ បើប្រៀប​នឹង​​​មូលដ្ឋាន​បងតឹន​ (Tan) ដោយ​​មាន​កម្មករ​ចំនួន​២០នាក់ ​ក៏ដូចជា​ប្រព័ន្ធ​ម៉ាស៊ីន​គ្រប់គ្រាន់​ និង​ជំនាញ​។ បង តឹន​ (Tan) ក៏រៀប​រាប់​បន្ថែម​ មុខរបរ​តម្បាញ​កន្ទេល​ទាមទារ​ភាព​ផ្ចិត​ផ្ចង់​ ប៉ិន​ប្រសប់​ ក៏ដូចជា​រូប​មន្តសម្ងាត់​ដោយ​ឡែក​នៃ​មូលដ្ឋាននីមួយ​ៗ​ ​ដើម្បី​​បង្កើត​បាន​កន្ទេលមួនមាំ​ ស្អាត ពាក់​ពាណិជ្ជសញ្ញា​ និង​ឯកត្តភាព​។ ដើម្បី​​ធ្វើបាន​កន្ទេល​មួយ ​ដែល​មាន​រូបភាព​ ពណ៌​សម្បុរ​​ឆើតឆាយ​  មិនសូវ​​ហើរ​ពណ៌​  ត្រូវ​​ឆ្លងកាត់ដំណាក់កាល​ជាច្រើន​  ប្រការ​សំខាន់​​​គឺត្រូវ​ជ្រើស​រើស​ទង​​អំបោះ​កក់ ​មាន​ទំហំ​ស្មើ​គ្នា​ ហាល​គ្រប់​​ថ្ងៃ​ មុនពេល​ជ្រលក់​​ពណ៌​ ខៀវ​ ក្រហម​ លឿង​។ល។ នៅ​ក្នុងទឹកពណ៌​ពុះ​។ ដើម្បី​ជ្រលក់​ពណ៌​​ត្រូវចំ​​ពណ៌​​​ មិនងាយ​​ហើរ​ពណ៌​ ត្រូវ​​ដុត​កម្តៅ​​ពណ៌ឡើង​ ជ្រលក់​​បាច់​ទង​កក់​ចូល​ មើល​យោង​​តាម​​ពណ៌​ចាស់​ ឬ​ពណ៌ខ្ចី​ យើង​​អាច​ជ្រលក់​ពី​២ទៅ​៣ដង​​​ឡើង​​ទៅ​។​ បន្ទាប់​មក​ ត្រូវយកអំបោះកក់​​ទៅ​ហាលបន្ត​មួយ​​ក្តៅទៀត ​រួច​ទើប​​យកទៅ​ត្បាញ​​។ ពេលត្បាញ​​រួច​រាល់​ ជាង​​​យកកន្ទេលទៅ​កាត់​ជាយ​ ដេរ​​ក្រណាត់រុំជុំវិញ​ រួចហាលក្តៅ​​។​


ក្នុង​ចំណោម​​​ប្រភេទកន្ទេល​​ទាំងអស់ កន្ទេល​ផ្កា​ និងកន្ទេល​គូថ​​ខ្យង​ គឺពិបាក​ត្បាញ​បំផុត ពីព្រោះ​​វា​ទាម​ទារ​ការ​​រៀប​ដាក់​ ចាប់អក្សរ​ ធ្វើ​ដូចម្តេច​ឱ្យ​មាន​ភាព​ប្រណីត​។ ឆ្លងកាត់​ថ្វី​​ដៃ​​ប៉ិនប្រសប់​​របស់​ខ្លួន​ រៀង​រាល់​ឆ្នាំ​ក្រុមបណ្ដា​គ្រួសារ​​នៅទីនេះ​​ត្បាញបាន​​​កន្ទេល​​ផ្កា​មានភាព​ឆើត​ឆាយ​ សាច់​ម៉ដ្ឋ​ និងមួន​មាំ​ ទើប​ទីផ្សារ​​ក្នុង​ស្រុក​ និងបរទេស​ពេញ​​និយម​ប្រើប្រាស់​។​

នៅ​ឆ្នាំ២០១២ ទីសក្ការបូជា​ឌិញ​អៀន (Dinh Yen)បាន​ក្រសួង​វប្បធម៌​ កីឡា និង ទេសចរណ៍ ​ទទួលស្គាល់​ជា​កេរដំណែល​ប្រវត្តិសាស្រ្ត​វប្បធម៌​​ថ្នាក់​​ជាតិ​​។ មួយ​ឆ្នាំ​ក្រោយ​មក មុខរបរ​ត្បាញ​​កន្ទេល​​នៅ​ឃុំ​ឌិញ​អៀន​ (Dinh Yen)បាន​ទទួល​ស្គាល់​​ជា​បេតិកភណ្ឌ​​វប្បធម៌​អរូបីថ្នាកជាតិដែរ​ នេះជា​មោទនភាព​​សម្រាប់​ប្រជា​ពលរដ្ឋ​ប្រកប​​របរ​​ត្បាញ​កន្ទេល​ឌិញ​អៀន (Dinh Yen) ​។ ជាពិសេស​ ភូមិ​កន្ទេល​ឌិញ​អៀន​ (Dinh Yen)នៅ​មាន​​ក្រុម​ភាព​យន្ត​​ជា​ច្រើន​ បានជ្រើស​យក​ធ្វើ​បរិបទ​ភាព​យន្ត​ អំពី​វប្បធម៌​ភូមិ​ភាគ​និរតី​​នៃភាគ​ខាងត្បូង​វៀតណាម​ ហើយ​​​ថ្មីៗនេះភាព​យន្តរឿង​​ក្រឡះភក្រ្ត៦ (Lat Mat 6) ដែល​​អ្នកដឹកនាំ​រឿង​ - តារា​ចម្រៀង​ លី​ហាយ​ (Ly Hai) ​​​បាន​ថតយក​​​បរិបទ​សំខាន់​ៗ ​នៅ​ទីនេះ​​៕​


អត្ថប​ទ៖ សើន​ងៀ រូបថត៖ ង្វៀន​ឡឹន​/កាសែតរូបភាពវៀតណាម​

ប្រែសម្រួល៖ រីកើង​


Top