ពីយុទ្ធសាស្ត្រ "ខ្លាំងមាំមួនអំពីសមុទ្រ សម្បូរណ៍រុងរឿងដោយសមុទ្រ" ដល់ "ប្រទេសសមុទ្រដ៏រឹងមាំ"
ដោយមានផ្ទៃសមុទ្រជាង ១លានគីឡូម៉ែត្រការ៉េ ទំហំធំប្រហែលបីដងផ្ទៃដីគោក វៀតណាមបានកំណត់ថា សមុទ្រមិនត្រឹមតែជាលំហអធិបតេយ្យភាពដ៏ពិសិដ្ឋតែប៉ុណ្ណោះទេ ប៉ុន្តែក៏ជាលំហអភិវឌ្ឍន៍យុទ្ធសាស្ត្រផងដែរ។ សេចក្តីសម្រេចលេខ 20-NQ/TW ត្រូវបានសន្និសិទលើក ១៤ របស់គណៈកម្មាធិការមជ្ឈិបក្ស បានចុះហត្ថលេខា នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦ បោះជំហានការប្តូរពីការទាញយកផល និងអភិវឌ្ឍសេដ្ឋកិច្ចសមុទ្រ ទៅជាការកសាងប្រទេសវៀតណាមក្លាយជាប្រទេសសមុទ្រដ៏រឹងមាំ។
ចំណុចលេចធ្លោនៃសេចក្តីសម្រេចចិត្តនេះ គឺការផ្លាស់ប្តូរក្នុងផ្នត់គំនិតអភិវឌ្ឍ៖ ពីការទាញយកផលពីធនធានសមុទ្រ ទៅជាការគ្រប់គ្រងសមុទ្រ នាសម័យទំនើប; ពីការអភិវឌ្ឍសេដ្ឋកិច្ចសមុទ្រ ទៅជាការកសាង និងអភិវឌ្ឍប្រទេសសមុទ្រដ៏រឹងមាំ។ តាមនោះ សមុទ្រត្រូវបានមើលឃើញមិនត្រឹមតែជាប្រភពធនធានប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាលំហបង្កើតប៉ូលកំណើន បណ្តាឧស្សាហកម្មសេដ្ឋកិច្ច និងកម្លាំងចលករអភិវឌ្ឍន៍ថ្មីៗ; ព្រមទាំងជាសសរស្តម្ភដ៏សំខាន់មួយនៃបុព្វហេតុកសាង និងការពារមាតុភូមិផងដែរ។
ផ្នត់គំនិតថ្មីដាក់តម្រូវការកសាងប្រព័ន្ធគ្រប់គ្រងសមុទ្រដោយទំនើប ឯកភាព និងតំណភ្ជាប់ ដោយផ្អែកលើមូលដ្ឋានទិន្នន័យ និងការរៀបចំផែនការលំហសមុទ្រជាតិ។ ការគ្រប់គ្រងសមុទ្រមិនត្រឹមតែឈប់នៅលើផ្ទៃសមុទ្រប៉ុណ្ណោះទេ ប៉ុន្តែគ្របដណ្តប់ទាំងបាតសមុទ្រ ផ្ទៃដីបាតសមុទ្រ បណ្តាកោះ តំបន់ឆ្នេរសមុទ្រ និងអាកាសនៅលើដែនសមុទ្រ; ព្រមទាំងបង្កើនតំណភ្ជាប់រវាងដីគោកជាមួយសមុទ្រ កោះ រវាងការអភិវឌ្ឍសេដ្ឋកិច្ចជាមួយការពារប្រទេស សន្តិសុខ និងការការពារបរិស្ថាន។
សេចក្តីសម្រេចចិត្ត បានកំណត់ការបំពេញបន្ថែមប្រព័ន្ធស្ថាប័នអភិវឌ្ឍន៍ប្រទេសមានសមុទ្ររឹងមាំ និងគ្រប់គ្រងសមុទ្រ ដោយទំនើប គឺជារបកគំហើញយុទ្ធសាស្ត្រ។ រួមជាមួយការផ្លាស់ប្តូរថ្មីនៃការរៀបចំផែនការលំហសមុទ្រជាតិ ប្រទេសវៀតណាមឆ្ពោះទៅរកការទាញយកសក្តានុពល ប្រៀបខ្លាំងពីសមុទ្រ ឲ្យកាន់តែមានប្រសិទ្ធភាព បង្កើតបណ្តាប៉ូលកំណើន មជ្ឈមណ្ឌលសេដ្ឋកិច្ច ច្រករបៀងសេដ្ឋកិច្ចសមុទ្រ និងលំហអភិវឌ្ឍន៍ថ្មី។
ការផ្លាស់ប្តូរនេះក៏ត្រូវបានបង្ហាញតាមរយៈវិធីសាស្ត្រ ប្រើប្រាស់ប្រភពធនធានសមុទ្រផងដែរ។ ជំនួសឲ្យការផ្តោតលើការទាញយកធនធាន ការអភិវឌ្ឍសមុទ្រត្រូវបានដាក់នៅលើមូលដ្ឋានគ្រឹះនៃវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ បរិវត្តកម្មឌីជីថល និងប្រភពធនធានមនុស្ស ដែលមានគុណភាពខ្ពស់។ រួមជាមួយនោះ ប្រទេសវៀតណាមតម្រង់ទិសអភិវឌ្ឍយ៉ាងខ្លាំងនូវសហគ្រាសសមុទ្រ ជាពិសេសគឺសារអាជីវកម្ម និងអគ្គក្រុមហ៊ុនមានទ្រង់ទ្រាយធំ; បង្កើតរបកគំហើញអភិវឌ្ឍបណ្តាឧស្សាហកម្មសេដ្ឋកិច្ចសមុទ្រទំនើប បៃតង ឆ្លាតវៃ និងវិស័យសមុទ្រថ្មីៗ; អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធសមុទ្រព្រមគ្នា ពង្រីកលំហអភិវឌ្ឍន៍ជាតិ និងបង្កើតបណ្តាមជ្ឈមណ្ឌលសេដ្ឋកិច្ចសមុទ្រខ្លាំងមាំមួន របស់ជាតិ និងតំបន់។
“ខ្លាំងអំពីសមុទ្រ សម្បូរណ៍រុងរឿងដោយសមុទ្រ” មិនត្រឹមតែត្រូវបានមើលក្នុងទ្រង់ទ្រាយទាញយកផល ឬការរួមចំណែកនៃសេដ្ឋកិច្ចសមុទ្រប៉ុណ្ណោះទេ ប៉ុន្តែបាន និងកំពុងភ្ជាប់យ៉ាងជិតស្និទ្ធទៅនឹងសមត្ថភាពម្ចាស់ការលើលំហសមុទ្រ បច្ចេកវិទ្យាសមុទ្រ ហេដ្ឋារចនាសម្ព័ន្ធសមុទ្រ និងសមត្ថភាពរៀបចំ គ្រប់គ្រងប្រភពធនធានសមុទ្រប្រកបដោយប្រសិទ្ធភាព។
ខ្លឹមសារមួយប្រចាំជានិច្ចនៃទិសដៅថ្មី គឺអភិវឌ្ឍសមុទ្រត្រូវតែដើរទន្ទឹមនឹងការការពារបរិស្ថាន និងអភិរក្សប្រព័ន្ធអេកូឡូស៊ី។ ការទាញយកផល និងប្រើប្រាស់ធនធានសមុទ្រ ត្រូវដាក់ក្នុងដែនកំណត់អេកូឡូស៊ី និងសមត្ថភាពទ្រទ្រង់នៃបរិស្ថានសមុទ្រ មហាសមុទ្រ; ព្រមទាំងម្ចាស់ការឆ្លើយតបទៅនឹងបម្រែបម្រួលអាកាសធាតុ បម្រែបម្រួលមហាសមុទ្រ លើកកម្ពស់សមត្ថភាពទប់ទល់ និងកាត់បន្ថយហានិភ័យគ្រោះមហន្តរាយធម្មជាតិ។
សេចក្តីសម្រេចចិត្ត ក៏បានដាក់ការអភិវឌ្ឍសេដ្ឋកិច្ចសមុទ្រ ក្នុងទំនាក់ទំនងជិតស្និទ្ធជាមួយការកសាង និងការពារមាតុភូមិ។ ការពារប្រទេស សន្តិសុខ សុវត្ថិភាពនៅលើសមុទ្រ និងកោះ ត្រូវតភ្ជាប់ជាមួយការអភិវឌ្ឍសេដ្ឋកិច្ច ការពារបរិស្ថាន និងការធ្វើសមារណកម្មអន្តរជាតិ ឆ្ពោះទៅរកការរក្សាបរិយាកាសសន្តិភាព ស្ថិរភាពសម្រាប់ការអភិវឌ្ឍ។
ទិសដៅនេះក៏លើកកម្ពស់តួនាទី របស់សហគមន៍ប្រជាជនរស់នៅតំបន់សមុទ្រផងដែរ។ ការកសាងវប្បធម៌សមុទ្រ លើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន និងពង្រីកកម្លាំងសហគមន៍ប្រជាជននៅតំបន់ឆ្នេរសមុទ្រ និងកោះ ត្រូវបានចាត់ទុកថា ជាផ្នែកមួយនៃដំណើរការកសាង និងការពារមាតុភូមិ។ ការកសាងប្រទេសសមុទ្រដ៏រឹងមាំ ដូច្នេះហើយមិនត្រឹមតែជាភារកិច្ចរបស់បណ្តាស្ថាប័នគ្រប់គ្រង ឬឧស្សាហម្មសេដ្ឋកិច្ចសមុទ្រប៉ុណ្ណោះទេ ប៉ុន្តែជាភារកិច្ចរបស់បក្សទាំងមូល ប្រជាជនទាំងមូល កងទ័ពទាំងមូល និងប្រព័ន្ធនយោបាយទាំងមូល; ព្រមទាំងជាផលប្រយោជន៍ ទំនួលខុសត្រូវ និងកាតព្វកិច្ចរបស់បណ្តាអង្គការ សហគ្រាស និងប្រជាជន។
សេចក្តីសម្រេចចិត្តនេះបានដាក់ចេញនូវគោលដៅទូទៅដល់ឆ្នាំ ២០៣០ ចក្ខុវិស័យដល់ឆ្នាំ២០៤៥ ជាមួយនឹងគោលដៅចំនួន ៦ ក្រុម ក្នុងដំណាក់កាល ២០២៦-២០៣០ រួមមាន៖ សេដ្ឋកិច្ច; អភិវឌ្ឍលំហ និងហេដ្ឋារចនាសម្ព័សមុទ្រ; វិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ និងបរិវត្តកម្មឌីជីថល; គ្រប់គ្រងលំហសមុទ្រ ការពារបរិស្ថាន និងអភិវឌ្ឍចីរភាព; វប្បធម៌ សង្គម; ការពារជាតិ សន្តិសុខ និងការបរទេស។ដើម្បីអនុវត្តគោលដៅទាំងនេះ ភារកិច្ច និងដំណោះស្រាយសំខាន់ៗ ចំនួន ៩ ក្រុម ត្រូវបានកំណត់ និងផ្តោតលើខ្លឹមសារដូចខាងក្រោម៖ ការបង្កើនភាពជាអ្នកដឹកនាំរបស់បក្ស ផ្លាស់ប្តូរផ្នត់គំនិតថ្មី បង្កើនការយល់ដឹងអំពី អភិវឌ្ឍប្រទេស សមុទ្រដ៏រឹងមាំ បង្កើនសុពលភាព ប្រសិទ្ធភាពនៃការគ្រប់គ្រងសមុទ្រជាតិ។ ការកែលម្អស្ថាប័ន ផ្លាស់ប្តូរថ្មីការរៀបចំផែនការលំហសមុទ្រជាតិ បង្កើតរបកគំហើញអភិវឌ្ឍប្រទេសមានសមុទ្ររឹងមាំ។ ការកៀរគរ ពង្រីក និងប្រើប្រាស់មានប្រសិទ្ធភាពនូវបណ្ដាប្រភពធនធាន។ ការអភិវឌ្ឍយ៉ាងខ្លាំងក្លានូវសហគ្រាសសមុទ្រ ពិសេសគឺបណ្ដាសារអាជីវកម្ម អគ្គក្រុមហ៊ុនតាមទ្រង់ទ្រាយធំ អភិវឌ្ឍវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ បរិវត្តកម្មឌីជីថល និងធនធានមនុស្សមានគុណភាពខ្ពស់។ របកគំហើញអភិវឌ្ឍវិស័យសេដ្ឋកិច្ចសមុទ្រទំនើប បៃតង ឆ្លាតវៃ និងបណ្ដាឧស្សហកម្ម វិស័យសមុទ្រថ្មីៗ។ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធសមុទ្រជាព្រមៗ គ្នា ពង្រីកលំហអភិវឌ្ឍន៍ជាតិ បង្កើតបណ្ដាមជ្ឈមណ្ឌលសេដ្ឋកិច្ចសមុទ្រដ៏រឹងមាំរបស់ប្រទេស និងតំបន់។ ការការពារបរិស្ថាន អភិរក្សប្រព័ន្ធអេកូឡូស៊ីសមុទ្រ ការសម្របខ្លួនយ៉ាងសកម្មទៅនឹងបម្រែបម្រួលអាកាសធាតុ បង្កើនភាពធន់របស់បណ្ដាតំបន់ឆ្នេរសមុទ្រ និងកោះ។
ពី "ខ្លាំងមាំមួនអំពីសមុទ្រ សម្បូរណ៍រុងរឿងដោយសមុទ្រ" ដល់ "ប្រទេសមានសមុទ្ររឹងមាំ" នោះជំហានផ្លាស់ប្ដូរមួយអំពី គំនិតអភិវឌ្ឍន៍។ សមុទ្រមិនត្រឹមតែបានចាត់ទុកដូចជាធនធានមួយ សម្រាប់ទាញយកផលតែប៉ុណ្ណោះ ប៉ុន្តែនោះជាលំហយុទ្ធសាស្ត្រមួយ ដែលត្រូវការគ្រប់គ្រង ការពារ និងអភិវឌ្ឍប្រកបដោយចីរភាព។ ជាមួយនឹងវិធីសាស្រ្តនោះ វៀតណាមឆ្ពោះទៅកសាងកម្លាំងសមុទ្រគ្រប់ជ្រុងជ្រោយ រួមផ្សំដោយចុះសម្រុងគ្នា រវាងការអភិវឌ្ឍសេដ្ឋកិច្ច វិទ្យាសាស្ត្រ បច្ចេកវិទ្យា ការពារបរិស្ថាន ការពារប្រទេស សន្តិសុខ និងការបរទេស នាំសមុទ្រក្លាយជាសសរស្តម្ភសំខាន់មួយនៃកម្លាំងរួមរបស់ប្រទេសជាតិ៕
អត្ថបទ៖ ឡុង ង្វៀន - រូបថត៖ ថាញ់ហ្វ័ង ឡេមិញ/ VNP ត្រឿងភូក្វឹក VNA






