ពីសេចក្តីសម្រេច ទៅសកម្មភាពជាក់ស្តែង

ពីយុទ្ធសាស្ត្រ "ខ្លាំងមាំមួនអំពីសមុទ្រ សម្បូរណ៍រុងរឿងដោយសមុទ្រ" ដល់ "ប្រទេសសមុទ្រដ៏រឹងមាំ"

សេចក្តីសម្រេចលេខ 20-NQ/TW ត្រូវបានសន្និសិទលើក  ១៤  របស់គណៈកម្មាធិការមជ្ឈិបក្ស បាន​ចុះហត្ថលេខា នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦ បោះជំហាន​ការ​ប្តូរពីការទាញយកផល និងអភិវឌ្ឍសេដ្ឋកិច្ចសមុទ្រ ទៅជាការកសាង​ប្រទេស​វៀតណាម​ក្ល

ដោយមានផ្ទៃសមុទ្រជាង ១លានគីឡូម៉ែត្រការ៉េ ទំហំធំ​ប្រហែល​បីដងផ្ទៃដីគោក វៀតណាមបាន​កំណត់ថា សមុទ្រមិនត្រឹមតែជា​លំហ​អធិបតេយ្យភាព​​ដ៏ពិសិដ្ឋតែប៉ុណ្ណោះទេ ប៉ុន្តែក៏ជាលំហ​អភិវឌ្ឍន៍​យុទ្ធសាស្ត្រផងដែរ។ សេចក្តីសម្រេចលេខ 20-NQ/TW ត្រូវបានសន្និសិទលើក  ១៤  របស់គណៈកម្មាធិការមជ្ឈិបក្ស បាន​ចុះហត្ថលេខា នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ​២០២៦ បោះជំហាន​ការ​ប្តូរពីការទាញយកផល និងអភិវឌ្ឍសេដ្ឋកិច្ចសមុទ្រ ទៅជាការកសាង​ប្រទេស​វៀតណាម​ក្លាយជាប្រទេស​សមុទ្រដ៏​រឹងមាំ​។

នៅព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦ សន្និបាតលើកទី៣ នៃគណៈកម្មាធិការមជ្ឈិមបក្ស និតីកាលទី ១៤ បានបើក នៅទីស្នាក់ការមជ្ឈិមបក្ស។ រូបថត៖ VNA
អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម (To Lam) អញ្ជើញថ្លែងសុន្ទរកថាបិទសន្និបាតលើកទី៣ នៃគណៈកម្មាធិការ​មជ្ឈិមបក្ស និតីកាលទី១៤។ រូបថត៖ VNA

ចំណុចលេចធ្លោនៃសេចក្តីសម្រេចចិត្តនេះ គឺការផ្លាស់ប្តូរក្នុង​ផ្នត់គំនិត​អភិវឌ្ឍ៖ ពីការទាញយកផលពីធនធានសមុទ្រ ទៅជាការគ្រប់គ្រងសមុទ្រ នាសម័យទំនើប; ពីការ​អភិវឌ្ឍ​សេដ្ឋកិច្ច​សមុទ្រ ទៅជាការកសាង និងអភិវឌ្ឍ​ប្រទេស​សមុទ្រ​ដ៏រឹងមាំ។ តាមនោះ សមុទ្រត្រូវបានមើលឃើញ​មិនត្រឹមតែ​ជាប្រភពធនធានប៉ុណ្ណោះទេ ប៉ុន្តែថែមទាំង​ជាលំហ​បង្កើតប៉ូលកំណើន បណ្តាឧស្សាហកម្មសេដ្ឋកិច្ច និង​កម្លាំង​ចលករ​អភិវឌ្ឍន៍ថ្មីៗ; ព្រមទាំងជាសសរស្តម្ភដ៏សំខាន់​មួយ​នៃបុព្វហេតុកសាង និងការពារមាតុភូមិផងដែរ។

ផ្នត់គំនិតថ្មីដាក់តម្រូវការកសាងប្រព័ន្ធគ្រប់គ្រងសមុទ្រ​ដោយ​ទំនើប ឯកភាព និងតំណភ្ជាប់ ដោយ​ផ្អែក​លើ​មូលដ្ឋានទិន្នន័យ និងការរៀបចំផែនការលំហសមុទ្រជាតិ។ ការ​គ្រប់គ្រង​សមុទ្រ​មិនត្រឹមតែ​ឈប់នៅលើផ្ទៃសមុទ្រប៉ុណ្ណោះទេ ប៉ុន្តែគ្រប​ដណ្តប់​ទាំងបាតសមុទ្រ ផ្ទៃដីបាតសមុទ្រ បណ្តាកោះ តំបន់ឆ្នេរសមុទ្រ និងអាកាសនៅលើដែនសមុទ្រ; ព្រមទាំងបង្កើនតំណភ្ជាប់​រវាងដីគោកជាមួយសមុទ្រ ​កោះ រវាងការអភិវឌ្ឍសេដ្ឋកិច្ច​ជាមួយ​ការពារប្រទេស សន្តិសុខ និងការការពារបរិស្ថាន។

ជាគោលដៅរមណីយដ្ឋាន​ដ៏ល្បីល្បាញមួយ​ ទាក់ទាញភ្ញៀវទេសចរ តំបន់សេដ្ឋកិច្ចពិសេស ភូក្វឹក (Phu Quoc) (ខេត្តគៀនយ៉ាង (Kien Giang)) កំពុង ផ្លាស់ប្តូរយ៉ាងខ្លាំង ដោយមានគោលបំណងក្លាយជាមជ្ឈមណ្ឌល​សេដ្ឋកិច្ចសមុទ្រថ្នាក់ជាតិ និងតំបន់។ រូបថត៖ ទ្រឿង ភូក្វឹក  

 

សេចក្តីសម្រេចចិត្ត បានកំណត់ការបំពេញ​បន្ថែមប្រព័ន្ធ​ស្ថាប័ន​អភិវឌ្ឍន៍ប្រទេសមានសមុទ្ររឹងមាំ និង​​គ្រប់គ្រងសមុទ្រ ដោយទំនើប គឺជា​របកគំហើញ​យុទ្ធសាស្ត្រ។ រួមជាមួយការផ្លាស់ប្តូរ​ថ្មី​​នៃការរៀបចំផែនការ​លំហសមុទ្រជាតិ ប្រទេស​វៀតណាម​ឆ្ពោះទៅរក​ការទាញយក​សក្តានុពល ប្រៀប​ខ្លាំង​ពីសមុទ្រ ឲ្យកាន់តែមានប្រសិទ្ធភាព បង្កើត​បណ្តា​ប៉ូល​កំណើន មជ្ឈមណ្ឌល​សេដ្ឋកិច្ច ច្រករបៀង​សេដ្ឋកិច្ច​សមុទ្រ និង​លំហ​​អភិវឌ្ឍន៍ថ្មី។

ការផ្លាស់ប្តូរនេះក៏ត្រូវបានបង្ហាញតាមរយៈវិធីសាស្ត្រ ប្រើប្រាស់​ប្រភពធនធានសមុទ្រផងដែរ។ ជំនួសឲ្យការ​ផ្តោត​​លើ​ការ​ទាញ​យកធនធាន ការអភិវឌ្ឍសមុទ្រ​ត្រូវបានដាក់​នៅលើ​មូលដ្ឋានគ្រឹះ​នៃវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ បរិវត្តកម្ម​ឌីជីថល និងប្រភពធនធានមនុស្ស ​ដែល​មាន​គុណភាព​​ខ្ពស់។ រួមជាមួយ​នោះ ប្រទេសវៀតណាម​តម្រង់ទិស​អភិវឌ្ឍយ៉ាងខ្លាំង​នូវ​សហ​គ្រាស​សមុទ្រ ជា​ពិសេស​គឺសារអាជីវកម្ម និងអគ្គក្រុមហ៊ុន​មានទ្រង់ទ្រាយធំ; បង្កើត​របកគំហើញអភិវឌ្ឍ​បណ្តា​ឧស្សា​ហកម្ម​សេដ្ឋកិច្ច​សមុទ្រ​ទំនើប បៃតង ឆ្លាតវៃ និងវិស័យ​សមុទ្រ​ថ្មីៗ; អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធសមុទ្រព្រមគ្នា ពង្រីក​លំហ​​អភិវឌ្ឍន៍​ជាតិ និងបង្កើតបណ្តាមជ្ឈមណ្ឌល​សេដ្ឋកិច្ចសមុទ្រ​​ខ្លាំងមាំមួន របស់ជាតិ និងតំបន់។

ការដង្ហែក្បួនព្យុះហយាត្រាកងកម្លាំងប្រដាប់អាវុធ នៅលើសមុទ្រ ដោយមានការចូលរួមពីកងទ័ពជើងទឹកប្រជាជនវៀតណាម កងឆ្មាំឆ្នេរ​សមុទ្រវៀតណាម កងទ័ពការពារព្រំដែន កងជីវពលប្រចាំការ និងនាវា និងសព្វាវុធ​ទំនើបៗ​ជាច្រើន ដើម្បីអបអរសាទរខួបលើកទី ៨០ នៃបដិវត្តន៍ខែសីហា និងទិវាបុណ្យឯករាជ្យជាតិ នាថ្ងៃទី ២ ខែកញ្ញា។ រូបថត៖ កងទ័ពជើងទឹកវៀតណាម/ VNA
សហគ្រាសប្រេង និងឧស្ម័ន នៅទីក្រុងហូជីមិញ​កំពុងខិតខំអភិវឌ្ឍ ដោយមានគោលបំណងកសាងទីក្រុង​នេះឱ្យទៅជា​មជ្ឈមណ្ឌលសេដ្ឋកិច្ចសមុទ្រជាតិ ចូលរួមឱ្យ​កាន់តែ​ស៊ី​ជម្រៅ និង​ទូលំទូលាយ ក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ថាមពល នៅលំហសមុទ្រសកល។ រូបថត៖ ដ័ន ម៉ាញ យឿង/ VNA
អគ្គីសនីខ្យល់ ខេត្តកាម៉ៅ (Ca Mau) ត្រូវបានកំណត់ថា ជា ប្រៀបខ្លាំងមួយនៃឧស្សាហកម្មថាមពលក្នុងតំបន់។ ជាមួយនឹង ល្បឿនខ្យល់សមុទ្រជាមធ្យម ៦.៣-៧ ម៉ែត្រ/វិនាទី មានកម្ពស់ពី ៨០-១០០ ម៉ែត្រ តំបន់នេះអំណោយផលខ្លាំង សម្រាប់ការអភិវឌ្ឍថាមពលខ្យល់ កាន់តែចេញឆ្ងាយ ទៅៗ សមុទ្រ  ល្បឿនខ្យល់កាន់តែបោកខ្លាំង។ រូបថត៖ ឡេ មិញ / VNP

“ខ្លាំងអំពីសមុទ្រ សម្បូរណ៍រុង​រឿងដោយ​សមុទ្រ” មិនត្រឹមតែ​ត្រូវបាន​មើលក្នុងទ្រង់ទ្រាយទាញយកផល ឬការរួម​ចំណែក​​នៃ​សេដ្ឋកិច្ចសមុទ្រ​ប៉ុណ្ណោះទេ ប៉ុន្តែបាន និងកំពុង​ភ្ជាប់​យ៉ាងជិតស្និទ្ធ​ទៅ​នឹង​សមត្ថភាព​ម្ចាស់ការលើលំហសមុទ្រ បច្ចេកវិទ្យាសមុទ្រ ហេដ្ឋារចនាសម្ព័ន្ធសមុទ្រ និងសមត្ថភាពរៀបចំ គ្រប់គ្រង​ប្រភព​ធនធានសមុទ្រ​ប្រកបដោយ​ប្រសិទ្ធភាព។

ខ្លឹមសារមួយប្រចាំ​ជានិច្ចនៃទិសដៅថ្មី គឺ​អភិវឌ្ឍ​សមុទ្រ​ត្រូវតែ​ដើរទន្ទឹមនឹងការការពារបរិស្ថាន និងអភិរក្ស​ប្រព័ន្ធ​អេកូឡូស៊ី​។ ការទាញយកផល និងប្រើប្រាស់ធនធាន​សមុទ្រ ត្រូវដាក់​ក្នុង​ដែន​កំណត់អេកូឡូស៊ី និងសមត្ថភាព​ទ្រទ្រង់​នៃ​បរិស្ថាន​សមុទ្រ មហាសមុទ្រ; ព្រមទាំងម្ចាស់ការ​ឆ្លើយតប​ទៅនឹង​បម្រែបម្រួល​អាកាសធាតុ បម្រែបម្រួល​មហាសមុទ្រ លើក​កម្ពស់សមត្ថភាព​ទប់ទល់ និងកាត់បន្ថយ​ហានិភ័យ​គ្រោះ​មហន្តរាយធម្មជាតិ។

សេចក្តីសម្រេចចិត្ត ក៏បានដាក់ការអភិវឌ្ឍសេដ្ឋកិច្ចសមុទ្រ ក្នុងទំនាក់ទំនងជិតស្និទ្ធជាមួយការកសាង និងការពារ​មាតុភូមិ​។ ការពារប្រទេស សន្តិសុខ សុវត្ថិភាពនៅលើសមុទ្រ និងកោះ ត្រូវតភ្ជាប់ជាមួយការអភិវឌ្ឍសេដ្ឋកិច្ច ការពារបរិស្ថាន និងការធ្វើ​សមារណកម្មអន្តរជាតិ ឆ្ពោះទៅរកការ​រក្សា​បរិយាកាសសន្តិភាព ស្ថិរភាពសម្រាប់ការអភិវឌ្ឍ។

ទិសដៅនេះក៏លើកកម្ពស់តួនាទី របស់សហគមន៍ប្រជាជន​រស់​នៅ​​​តំបន់​សមុទ្រ​ផងដែរ។ ការកសាងវប្បធម៌សមុទ្រ លើកកម្ពស់​ជីវភាព​រស់​នៅរបស់ប្រជាជន និងពង្រីកកម្លាំង​សហគមន៍​​ប្រជា​ជន​​នៅតំបន់​ឆ្នេរសមុទ្រ និងកោះ ត្រូវបានចាត់​ទុកថា​​ ជាផ្នែក​មួយ​​នៃដំណើរការកសាង និងការពារមាតុភូមិ។ ការកសាង​ប្រទេស​សមុទ្រដ៏រឹងមាំ ដូច្នេះហើយមិនត្រឹម​តែជា​ភារកិច្ច​របស់​បណ្តាស្ថាប័នគ្រប់គ្រង ឬ​ឧស្សាហម្ម​សេដ្ឋកិច្ច​សមុទ្រប៉ុណ្ណោះទេ ប៉ុន្តែជាភារកិច្ចរបស់បក្សទាំងមូល ប្រជាជន​ទាំងមូល កងទ័ព​ទាំងមូល និងប្រព័ន្ធនយោបាយទាំងមូល; ព្រមទាំងជាផល​ប្រយោជន៍ ទំនួលខុសត្រូវ និងកាតព្វកិច្ច​របស់​បណ្តាអង្គការ សហគ្រាស និងប្រជាជន។

សេចក្តីសម្រេចចិត្តនេះបានដាក់ចេញនូវគោលដៅទូទៅដល់ឆ្នាំ ២០៣០ ចក្ខុវិស័យដល់ឆ្នាំ២០៤៥ ជាមួយនឹង​គោលដៅចំនួន ៦ ក្រុម ក្នុងដំណាក់កាល ២០២៦-២០៣០ រួមមាន៖ សេដ្ឋកិច្ច; អភិវឌ្ឍលំហ និងហេដ្ឋារចនាសម្ព័សមុទ្រ; វិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ និងបរិវត្តកម្មឌីជីថល; គ្រប់គ្រងលំហ​សមុទ្រ ការពារបរិស្ថាន និង​អភិវឌ្ឍចីរភាព; វប្បធម៌ សង្គម; ការពារជាតិ សន្តិសុខ និងការបរទេស។
ទីក្រុងដាណាំង (Da Nang) មានធម្មជាតិអំណោយផល  ជាមួយនឹងនឹងឆ្នេរសមុទ្រស្អាតៗជាច្រើន និងកោះធម្មជាតិ ដែលបង្កើតបានជាទេសភាពដ៏ស្រស់បំព្រង និង រ៉ូមែនទិច។ រូបថត៖ ថាញ់ហ្វ័រ/VNA

ដើម្បីអនុវត្តគោលដៅទាំងនេះ ភារកិច្ច និងដំណោះស្រាយ​សំខាន់ៗ​ ចំនួន ៩ ក្រុម​ ត្រូវបានកំណត់ និង​ផ្តោត​លើ​ខ្លឹមសារដូចខាងក្រោម៖ ការបង្កើនភាពជាអ្នកដឹកនាំរបស់បក្ស ផ្លាស់ប្តូរផ្នត់គំនិតថ្មី បង្កើនការយល់ដឹង​អំពី ​​អភិវឌ្ឍ​ប្រទេស ​សមុទ្រដ៏​រឹងមាំ បង្កើនសុពលភាព ប្រសិទ្ធភាពនៃការគ្រប់គ្រង​សមុទ្រ​​ជាតិ​​។ ការកែលម្អស្ថាប័ន ​ផ្លាស់ប្តូរថ្មីការរៀបចំផែនការ​លំហសមុទ្រជាតិ ​បង្កើត​របកគំហើញអភិវឌ្ឍប្រទេសមាន​សមុទ្រ​រឹងមាំ។ ការកៀរគរ ពង្រីក និង​ប្រើប្រាស់មានប្រសិទ្ធភាពនូវ​បណ្ដា​​​ប្រភព​ធនធាន។ ការអភិវឌ្ឍ​យ៉ាង​ខ្លាំងក្លា​នូវ​សហគ្រាសសមុទ្រ​ ពិសេស​គឺបណ្ដាសារអាជីវកម្ម អគ្គក្រុមហ៊ុន​តាមទ្រង់ទ្រាយធំ អភិវឌ្ឍ​វិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ បរិវត្តកម្មឌីជីថល និង​ធនធានមនុស្សមានគុណភាពខ្ពស់។ របកគំហើញអភិវឌ្ឍវិស័យ​សេដ្ឋកិច្ចសមុទ្រទំនើប បៃតង ឆ្លាតវៃ និងបណ្ដាឧស្សហកម្ម វិស័យសមុទ្រថ្មីៗ។ ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​សមុទ្រ​ជាព្រមៗ គ្នា ពង្រីក​លំហ​អភិវឌ្ឍន៍ជាតិ បង្កើតបណ្ដាមជ្ឈមណ្ឌលសេដ្ឋកិច្ច​សមុទ្រ​ដ៏រឹងមាំរបស់ប្រទេស​ និងតំបន់។ ការការពារបរិស្ថាន អភិរក្ស​ប្រព័ន្ធអេកូឡូស៊ីសមុទ្រ ការសម្របខ្លួន​យ៉ាង​សកម្ម​ទៅ​នឹង​បម្រែបម្រួលអាកាសធាតុ បង្កើនភាព​ធន់​របស់បណ្ដា​តំបន់​ឆ្នេរសមុទ្រ និងកោះ។


ពី​ "ខ្លាំងមាំមួនអំពីសមុទ្រ សម្បូរណ៍រុងរឿងដោយសមុទ្រ"​ ដល់ "ប្រទេសមានសមុទ្ររឹងមាំ" នោះជំហានផ្លាស់ប្ដូរមួយអំពី​ គំនិត​អភិវឌ្ឍន៍។ សមុទ្រមិន​ត្រឹម​តែបាន​ចាត់ទុក​ដូចជា​ធនធាន​មួយ សម្រាប់ទាញយកផលតែប៉ុណ្ណោះ ប៉ុន្តែ​នោះ​ជាលំហ​យុទ្ធសាស្ត្រ​មួយ ដែលត្រូវការគ្រប់គ្រង ការពារ និងអភិវឌ្ឍប្រកប​ដោយចីរភាព។ ជាមួយនឹងវិធីសាស្រ្តនោះ វៀតណាមឆ្ពោះទៅ​កសាងកម្លាំងសមុទ្រគ្រប់ជ្រុងជ្រោយ រួមផ្សំដោយចុះសម្រុង​គ្នា​ រវាង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច វិទ្យាសាស្ត្រ បច្ចេកវិទ្យា ការពារ​បរិស្ថាន ការពារប្រទេស សន្តិសុខ និងការបរទេស នាំសមុទ្រ​ក្លាយជាសសរស្តម្ភសំខាន់មួយនៃកម្លាំងរួមរបស់ប្រទេសជាតិ៕

អត្ថបទ៖ ឡុង ង្វៀន - រូបថត៖ ថាញ់ហ្វ័ង ឡេមិញ/ VNP ត្រឿងភូក្វឹក VNA