ពិធីប្រកួតប្រណាំងម៉ូតូ Off - road វៀតណាម

ពិធីប្រកួតប្រណាំងម៉ូតូ Off - road វៀតណាម

នា​ខែតុលា​កន្លង​ទៅ​ នៅ​ភូមិ​វប្បធម៌​ទេសចរណ៍​បណ្តា​ជនជាតិ​វៀតណាម​​ ស្រុក​សើង​តី​ (Son Tay) ​ហាណូយ​ ពិធីប្រកួត​​ប្រណាំង​ម៉ូតូ Off - road ​ វៀតណាម​ PVOIL Cup 2023 (PVOIL VOC 2023) បាន​បើក​ប្រណាំង​ ប្រមូលផ្តុំ​ក្រុម​ប្រណាំង​ក្នុងស្រុក​និង​បរទេស​ជាច្រើន​ អញ្ជើញ​មកចូល​រួម​។

បន្ត​​ប្រព្រឹត្តិទៅកម្មវិធី​ ​ដោយ​មាន​​ផ្នែក​​ប្រណាំងចំនួន​០៤​​​ ​ក៏ប៉ុន្តែ​ដើម្បី​ច្បាមយក​តម្រូវ​ការ​ជាក់ស្តែង​នៃ​ទីផ្សារ​។ ផ្នែកប្រណាំង​​រថយន្ត​ភីក​អាប់​​​វៀតណាម​ សម្រាប់តែ​ការ​ប្រណាំង​រថយន្ត​ភីក​អាប់​ដែល​ផលិត​នៅ​ឆ្នាំ​២០១៦​ នឹងពុំ​បាន​ប្រណាំងនោះ​​ទេ​។ ជំនួសទៅវិញ​​ គណៈ​កម្មការ​រៀប​ចំ​ប្រកាស​ផ្នែក​ប្រណាំង​​​ថ្មីទាំងស្រុង​៖ រថយន្ត​ភីក​អាប់​​​លើកកម្ពស់​។  នៅ​លើម៉ូដែល​​ជា​ប្រភេទ​សេរី​ពាណិជ្ជកម្មដដែល​​ ប៉ុន្តែ​ឆ្នាំនេះ កីឡាករ​​ត្រូវ​ប្រឈមនឹង​​​បញ្ហា​ ​ទាម​ទារឱ្យ​មាន​​កម្លាំង​ និង ភាព​ប៉ិន​ប្រសប់​ជាង  ចំពោះ​​ល្បឿន​បើកបរ​ដែល​ធ្លាប់មាន​។ តាមរយៈ​ ផ្នែក​ប្រណាំង​ថ្មី​ចំនួន​០៤​គឺ​ មូលដ្ឋាន​ ភីក​អាប់​លើក​កម្ពស់​​ SUV លើកកម្ពស់​ និង បើកទូលាយ​។



ក៏នៅក្នុង​រដូវកាល​​ប្រណាំង​ឆ្នាំ​២០២៣ ផ្នែក​ប្រណាំង​នីមួយ​ៗ​ នឹង​មានវិញ្ញាសារ​លើស​មួយ​ ​បើប្រៀប​នឹង​រដូវកាល​​ប្រណាំង​​កំណត់ត្រា​ឆ្នាំ២០២២។ ទន្ទឹមនោះ​ PVOIL VOC 2023 ក៏មាន​១៥ផ្លូវ​ប្រណាំង​ ជាតួលេខ​លំដាប់​នៃរដូវ​ប្រណាំង​ VOC មាន​រហូត​ដល់សព្វថ្ងៃ​។ ក្នុងចំណោម​នេះ មាន​ផ្លូវ​ថ្មីទាំងស្រុងចំនួន​​​៣ ផ្លូវ​ប្រណាំង​បាន​រចនា​ឡើង​វិញ​ចំនួន​៧​។

PVOIL VOC 2023 ក៏ជា​រដូវកាល​ប្រណាំង​ស្វាគមន៍កីឡាករ​​​អន្តរជាតិ​ល្អៗ បាន​វិល​មកវិញ​ ដែល​មាន​សញ្ជាតិ​កូរេខាងត្បូង​ ប៉ូឡូញ​​ និងថៃ​ បង្កើតបាន​ភាពញាប់ញ័រ​រន្ធត់​ ទន្ទឹមនោះ​ ជាតឹកតាង​នៃ​ភាព​ទាក់ទាញចំពោះ​ពិធី​​​ប្រណាំងរថយន្ត​​ មិនត្រឹម​ចំពោះ​កីឡាករ​ នៅទាំង​ចំពោះ​ទស្សនិកជន​ក្នុងស្រុកនិង​តំបន់។​


កីឡាការិនី​​ចូល​រួម​រង្វាន់​ប្រណាំង​។ រូបថត៖ ខាញឡុង​

បណ្តា​ក្រុម​ចូល​រួម​ការ​​ប្រកួត​ប្រណាំង បាន​បញ្ចេញ​ថ្វី​ដៃ​ប្រកបដោយ​ភាព​រន្ធត់​ ដោយ​មាន​ការប្រណាំង​​ចំនួន​៦០០លើក​ ដណ្តើម​យក​ជ័យ​ជំនះ​រួម​នឹង​រង្វាន់​ដែលមាន​តម្លៃ​ជា​ទឹក​ប្រាក់​ជាង​៥០០លាន​ដុង។

លើកដំបូង​ នៅពិធី​ប្រណាំង​ PVOIL VOC ​មាន​ឈុត​​លោត​ឆត្រ​យោង​​មាន​ម៉ាស៊ីន​។ បើក​ឆាក​សម្រាប់​ថ្ងៃ​បើក​ពិធី​ គឺមាន​ការ​សម្តែង​ Drift Show នៃកីឡាករ​​មកពី​ Hanoi Drift Club។ ខណៈ​ពេលនោះ គឺឈុត​សម្តែង​លោត​ឆត្រ​យោង​របស់​អាកាស​យានិក​មកពី​ Sky Rider Team 

កីឡាករ​ម្នាក់ បាន​មកដល់​គោលដៅ​ដោយ​ជោគ​ជ័យ​។ រូបថត៖ ខាញឡុង​

ដូចរាល់​រដូវកាល​ប្រណាំង​ ទស្សនិកជន​ទៅ​មើល​ការ​ប្រណាំង​តែង​មាន​ឱកាស​បើកបរ​​​​រថយន្តម៉ូដថ្មី​ទើបមាន​នៅលើ​ទីផ្សារដោយ​ផ្ទាល់ ​ ក្រោមការ​ណែនាំរបស់​កីឡាករ​​​ពោរពេញ​ដោយ​បទពិសោធន៍​។ ឆ្នាំនេះ មាន​ការ​ពិសោធន៍​ខុសប្លែក​ទាំង​ស្រុង​ មកពីពាណិជ្ជសញ្ញា​ Subaru និង​ Isuzu នៅលើ​ផ្លូវ​ off - road ដោយ​ត្រាបតាម​ចំណែក​មួយនៃ​វិញ្ញាសារ​ប្រណាំងនៃពិធីប្រណាំង​​ ជា​បញ្ហា​​​ប្រឈម​មួយដែល​​មិន​ងាយ​​នឹង​ជួប​ប្រទះ​ ពេល​បើកបររថយន្ត​​​ប្រចាំថ្ងៃ​៕​

អត្ថបទ៖ កុង​ដា​ត​ រូបថត៖ ខាញឡុង​

ប្រែសម្រួល៖ រីកើង​


Top