ពិធីប្រកួតប្រណាំងម៉ូតូ Off - road វៀតណាម
នាខែតុលាកន្លងទៅ នៅភូមិវប្បធម៌ទេសចរណ៍បណ្តាជនជាតិវៀតណាម ស្រុកសើងតី (Son Tay) ហាណូយ ពិធីប្រកួតប្រណាំងម៉ូតូ Off - road វៀតណាម PVOIL Cup 2023 (PVOIL VOC 2023) បានបើកប្រណាំង ប្រមូលផ្តុំក្រុមប្រណាំងក្នុងស្រុកនិងបរទេសជាច្រើន អញ្ជើញមកចូលរួម។
បន្តប្រព្រឹត្តិទៅកម្មវិធី ដោយមានផ្នែកប្រណាំងចំនួន០៤ ក៏ប៉ុន្តែដើម្បីច្បាមយកតម្រូវការជាក់ស្តែងនៃទីផ្សារ។ ផ្នែកប្រណាំងរថយន្តភីកអាប់វៀតណាម សម្រាប់តែការប្រណាំងរថយន្តភីកអាប់ដែលផលិតនៅឆ្នាំ២០១៦ នឹងពុំបានប្រណាំងនោះទេ។ ជំនួសទៅវិញ គណៈកម្មការរៀបចំប្រកាសផ្នែកប្រណាំងថ្មីទាំងស្រុង៖ រថយន្តភីកអាប់លើកកម្ពស់។ នៅលើម៉ូដែលជាប្រភេទសេរីពាណិជ្ជកម្មដដែល ប៉ុន្តែឆ្នាំនេះ កីឡាករត្រូវប្រឈមនឹងបញ្ហា ទាមទារឱ្យមានកម្លាំង និង ភាពប៉ិនប្រសប់ជាង ចំពោះល្បឿនបើកបរដែលធ្លាប់មាន។ តាមរយៈ ផ្នែកប្រណាំងថ្មីចំនួន០៤គឺ មូលដ្ឋាន ភីកអាប់លើកកម្ពស់ SUV លើកកម្ពស់ និង បើកទូលាយ។
ក៏នៅក្នុងរដូវកាលប្រណាំងឆ្នាំ២០២៣ ផ្នែកប្រណាំងនីមួយៗ នឹងមានវិញ្ញាសារលើសមួយ បើប្រៀបនឹងរដូវកាលប្រណាំងកំណត់ត្រាឆ្នាំ២០២២។ ទន្ទឹមនោះ PVOIL VOC 2023 ក៏មាន១៥ផ្លូវប្រណាំង ជាតួលេខលំដាប់នៃរដូវប្រណាំង VOC មានរហូតដល់សព្វថ្ងៃ។ ក្នុងចំណោមនេះ មានផ្លូវថ្មីទាំងស្រុងចំនួន៣ ផ្លូវប្រណាំងបានរចនាឡើងវិញចំនួន៧។
PVOIL VOC 2023 ក៏ជារដូវកាលប្រណាំងស្វាគមន៍កីឡាករអន្តរជាតិល្អៗ បានវិលមកវិញ ដែលមានសញ្ជាតិកូរេខាងត្បូង ប៉ូឡូញ និងថៃ បង្កើតបានភាពញាប់ញ័ររន្ធត់ ទន្ទឹមនោះ ជាតឹកតាងនៃភាពទាក់ទាញចំពោះពិធីប្រណាំងរថយន្ត មិនត្រឹមចំពោះកីឡាករ នៅទាំងចំពោះទស្សនិកជនក្នុងស្រុកនិងតំបន់។
បណ្តាក្រុមចូលរួមការប្រកួតប្រណាំង បានបញ្ចេញថ្វីដៃប្រកបដោយភាពរន្ធត់ ដោយមានការប្រណាំងចំនួន៦០០លើក ដណ្តើមយកជ័យជំនះរួមនឹងរង្វាន់ដែលមានតម្លៃជាទឹកប្រាក់ជាង៥០០លានដុង។
លើកដំបូង នៅពិធីប្រណាំង PVOIL VOC មានឈុតលោតឆត្រយោងមានម៉ាស៊ីន។ បើកឆាកសម្រាប់ថ្ងៃបើកពិធី គឺមានការសម្តែង Drift Show នៃកីឡាករមកពី Hanoi Drift Club។ ខណៈពេលនោះ គឺឈុតសម្តែងលោតឆត្រយោងរបស់អាកាសយានិកមកពី Sky Rider Team។
ដូចរាល់រដូវកាលប្រណាំង ទស្សនិកជនទៅមើលការប្រណាំងតែងមានឱកាសបើកបររថយន្តម៉ូដថ្មីទើបមាននៅលើទីផ្សារដោយផ្ទាល់ ក្រោមការណែនាំរបស់កីឡាករពោរពេញដោយបទពិសោធន៍។ ឆ្នាំនេះ មានការពិសោធន៍ខុសប្លែកទាំងស្រុង មកពីពាណិជ្ជសញ្ញា Subaru និង Isuzu នៅលើផ្លូវ off - road ដោយត្រាបតាមចំណែកមួយនៃវិញ្ញាសារប្រណាំងនៃពិធីប្រណាំង ជាបញ្ហាប្រឈមមួយដែលមិនងាយនឹងជួបប្រទះ ពេលបើកបររថយន្តប្រចាំថ្ងៃ៕
អត្ថបទ៖ កុងដាត រូបថត៖ ខាញឡុង
ប្រែសម្រួល៖ រីកើង