ពញ្ញាក់ក្តីប្រាថ្នា កសាងអនាគតវិស័យសិក្សាអប់រំវៀតណាម

ពញ្ញាក់ក្តីប្រាថ្នា កសាងអនាគតវិស័យសិក្សាអប់រំវៀតណាម

នៅក្នុងបរិបទពិភពលោកកំពុងផ្លាស់ប្តូរយ៉ាងខ្លាំង ដាក់ចេញនូវតម្រូវការថ្មីៗ និងគ្រប់ជ្រុង​ជ្រោយក្នុង​វិស័យ​សិក្សាអប់រំ ប្រទេស វៀតណាម​ប្រឈមមុខនឹងតម្រូវ​ការ​ចាំបាច់​ ​ក្នុង​ការអប់រំពលរដ្ឋជំនាន់ថ្មី - បុគ្គល​ដែលមានសមត្ថភាព​ បញ្ញា និងបំណិនគ្រប់គ្រាន់ ​ដើម្បី​ធ្វើ​សមាហរណកម្ម និងអភិវឌ្ឍស្ថេរភាព។ ក្នុង​ស្មារតីនេះ​ សេចក្តីសម្រេចលេខ 71-NQ/TW របស់​ការិយាល័យ​នយោបាយ ត្រូវបានចាត់ទុកថា​ជារបក​គំហើញ​​យុទ្ធសាស្ត្រមួយ ដើម្បីធ្វើឱ្យការអប់រំកាន់តែ​ល្អប្រសើរ​ ពញ្ញាក់ក្តីប្រាថ្នាអភិវឌ្ឍ និងកសាង​អនាគត​ប្រទេស។

សិក្សាអប់រំ - មូលដ្ឋានគ្រឹះ "ប្រភពធនធាន​មនុស្ស"

សេចក្តីសម្រេចលេខ 71 បញ្ជាក់យ៉ាងច្បាស់ថា សិក្សា​អប់រំ និងការបណ្តុះបណ្តាល គឺជាគោលនយោបាយ​ជាតិកំពូល ​ដើរតួនាទី​​សំខាន់ ចំពោះអនាគតប្រទេស។ លោកអគ្គលេខាបក្ស តូ ឡឹម (To Lam) បានសង្កត់ធ្ងន់ថា ការវិនិយោគលើសិក្សា​អប់រំ គឺជាការវិនិយោគ ការថែរក្សា និងការបង្កើន "ប្រភពធនធានមនុស្សមាន​គុណភាព"។

នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៥ នៅរដ្ឋធានី ហាណូយ លោកអគ្គលេខាបក្ស តូ ឡឹម (To Lam) បានទៅសួរសុខទុក្ខ និងលើកទឹកចិត្តមន្ត្រី គ្រូបង្រៀន និងសិស្សានុសិស្ស ព្រមទាំងបានប្រគល់បន្ទប់អនុវត្តការអប់រំ STEM ដល់វិទ្យាល័យហាណូយ - Amsterdam និងអនុវិទ្យាល័យកូវយ៉ៃ (Cau Giay)។ រូបថត៖ ថុងញ៉ាត / VNA

លើមូលដ្ឋាននោះ បណ្ដាអាទិភាពវិនិយោគ ​ត្រូវបាន​កំណត់​​យ៉ាង​ច្បាស់លាស់។ នៅកម្រិតមត្តេយ្យសិក្សា និង​វិទ្យាល័យ រដ្ឋផ្តោតលើការពង្រឹងហេដ្ឋារចនាសម្ព័ន្ធ​សាលា​រៀន ​អភិវឌ្ឍកន្លែងសិក្សាទំនើបៗ ដូចជា បន្ទប់​ពិសោធន៍​ និងធ្វើបទពិសោធន៍ STEM/STEAM ព្រមទាំងបង្កើន​លក្ខខណ្ឌលត់ដំរាងកាយផង​។ ជា​ពិសេស បណ្តាញ​សាលាអន្តេវាសិកអន្តរកម្រិត​ ​ត្រូវបានកសាង​ជាបន្តបន្ទាប់​នៅ​ក្នុងតំបន់​ជនជាតិ​ភាគតិច តំបន់​លំបាក និងតំបន់ព្រំ​ដែន ​រួម​ចំណែកធានាសមភាពក្នុង​ការទទួលបាន​ការ​សិក្សា​អប់រំ។

ចំពោះការអប់រំវិជ្ជាជីវៈ និងឧត្តមសិក្សា សេចក្តីសម្រេច​លេខ 71 បាន​ដាក់ចេញ​យន្តការ​សម្រាប់​ការបែងចែក​ថវិការដ្ឋ​ ដោយ​ផ្អែក​លើបេសកកម្ម គុណភាព និង​ប្រសិទ្ធភាព​នៃការ​បញ្ចប់​ការសិក្សា។ រដ្ឋផ្តល់អាទិភាព​ដល់ការបញ្ជាទិញ និង​ប្រគល់ភារកិច្ច​ចំពោះ​បណ្ដា​វិស័យ​សំខាន់ៗ ព្រមទាំង​បង្កើត​លំហ​គោល​នយោបាយ​ ទាក់ទាញ​ការចូលរួម​ពី​វិនិយោគិន និង​អង្គការ​សង្គម​ចូលរួម​ក្នុងការអភិវឌ្ឍការសិក្សាអប់រំ។

 

នេះគឺ​ជាវិស័យគ្រឹះក្នុងបណ្តា​គ្រឹះ​សំខាន់ និង​ជា​គ្រឹះ​មូលដ្ឋាន​​​ស្នូល ដើម្បីការបង្កើនទិន្នផល ការ​ប្រកួត​ប្រជែង និង​ចិញ្ចឹមក្តីប្រាថ្នា​​អភិវឌ្ឍ។ ទិសដៅគោលនយោបាយគឺ "យក​គុណភាព​ជាស្នូលគ្រូបង្រៀនជាគន្លឹះ និងបច្ចេកវិទ្យា​ជា​កម្លាំងរុញច្រាន"។

នៅព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៥ លោកស្រី ផាម ធីថាញ់ត្រា (Pham Thi Thanh Tra) សមាជិកគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម និងជាឧបនាយករដ្ឋមន្ត្រី បានចូលរួមក្នុងពិធីសម្ពោធបន្ទប់អនុវត្តការអប់រំ STEM នៅវិទ្យាល័យង្វៀនហ្វឿ (Nguyen Hue) ខេត្ត ឡាវកាយ (Lao Cao)។ នេះគឺជាផ្នែកមួយនៃកម្មវិធីរបស់ក្រុមហ៊ុនឧស្សាហកម្ម - ថាមពលជាតិ​គ្រុប ដើម្បីប្រគល់ជូនថ្នាក់រៀន STEM ចំនួន ១០០ ថ្នាក់ ដែលមានស្តង់ដារអន្តរជាតិ នៅក្នុងខេត្ត និងក្រុងចំនួន ៣៤ ទូទាំងប្រទេស។
បន្ទប់អនុវត្តអប់រំ STEM នៅអនុវិទ្យាល័យ ង្វៀនហ្វេ (Nguyen Hue) សង្កាត់ អៀនបាយ (Yen Bai)។ នេះគឺជាផ្នែកមួយនៃកម្មវិធីរបស់ក្រុមហ៊ុនឧស្សាហកម្ម ថាមពលជាតិគ្រុប ដែល​ប្រគល់ជូនបន្ទប់ STEM ចំនួន ១០០ តាមស្តង់ដាអន្តរជាតិ ស្ថិតក្នុង​ខេត្តទីក្រុងចំនួន ៣៤ ទូទាំងប្រទេស។ រូបថត៖ ឌិញធុយ – VNA

យោងតាមលោកសាស្ត្រាចារ្យ បណ្ឌិតវិទ្យាសាស្ត្រ ង្វៀន ឌីញ ឌឹក (Nguyen Dinh Duc) ការបង្កើន​ការ​វិនិយោគ​លើវិស័យអប់រំ និងជួរគ្រូបង្រៀន​ មិនត្រឹមតែបង្ហាញពី​ការ​ប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់រដ្ឋប៉ុណ្ណោះទេ ប៉ុន្តែក៏ជា​ដំណោះ​ស្រាយផ្ទាល់មួយ ដើម្បីកែលម្អគុណភាព​នៃ​ការ​បណ្តុះបណ្តាល​ផងដែរ។ ហេដ្ឋារចនាសម្ព័ន្ធទំនើប ការតភ្ជាប់យ៉ាង​ជិតស្និទ្ធ​រវាងការបណ្តុះបណ្តាល ការ​ស្រាវជ្រាវ - អាជីវកម្ម រួមជាមួយនឹងបង្កើន​ប្រាក់ចំណូល​សម្រាប់​គ្រូបង្រៀន នឹងបង្កើតសន្ទុះសម្រាប់​ប្រព័ន្ធសិក្សា​អប់រំ​វៀតណាម ដើម្បី​ធ្វើសមាហរណកម្មកាន់តែលឿន​ជាង​ចំពោះស្តង់ដារអន្តរជាតិ។

ពលរដ្ឋពិភពលោកក្នុងយុគសម័យបច្ចេកវិទ្យា

នៅក្នុងពិភពលោកមួយដែលកំពុងរើបម្រាស់ខ្លួនយ៉ាង​ខ្លាំងដោយវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា សេចក្តីសម្រេច​លេខ 71 ពិសេសសង្កត់ធ្ងន់លើភារកិច្ច​នៃការ​ចិញ្ចឹមបីបាច់​ជំនាន់​ពលរដ្ឋពិភពលោក។ យុវជនវៀតណាម​ត្រូវបាន​សង្ឃឹមថា ​នឹង​អភិវឌ្ឍគំនិត​​ច្នៃប្រឌិត សមត្ថភាព​ត្រិះរិះ​ពិចារណា និង​សមត្ថភាពសម្របខ្លួន​បានយ៉ាង​ឆាប់រហ័ស​ទៅនឹង​បណ្ដាបន្លាស់ប្តូរបច្ចេកវិទ្យា។ ព្រមទាំង បំណិន​ភាសាបរទេស និងសមត្ថភាព​ប្រាស្រ័យទំនាក់​ទំនង​ជាមួយអន្តរជាតិ ត្រូវបានចាត់ទុកថា ជាគន្លឹះ​ដើម្បី​ចូលរួមក្នុងការ​ប្រកួត​ប្រជែង​សមភាព នៅក្នុងបរិយាកាស​ពិភពលោក​។

សិស្សានុសិស្សចូលរួមក្នុងពិធីប្រកួត HNUE Olympic STEM 2025 ក្រោមប្រធានបទ “Shaping a Green Future – កសាងអនាគតបៃតង” ដោយសាកលវិទ្យាល័យ​គរុកោសល្យហាណូយផ្តួចផ្តើម ។ រូបថត៖ ថាញ់ទុង - VNA

ដើម្បីសម្រេចគោលដៅនេះ សេចក្តីសម្រេចលេខ 71 កំណត់​ដំណោះស្រាយសំខាន់ៗចំនួនប្រាំបី រួមមាន៖ កសាងស្តង់ដារលទ្ធផលថ្នាក់​ជាតិទៅតាមកម្រិតសិក្សា និងវិជ្ជាជីវៈ; អនុវត្តការត្រួតពិនិត្យគុណភាព​ចាំបាច់ តារាង​ចាត់ចំណាត់​ថ្នាក់សាធារណៈផ្សារភ្ជាប់នឹង​បុព្វហេតុ; ផ្លាស់ប្តូរថ្មីកម្មវិធីសិក្សា និងការវាយតម្លៃ កាត់បន្ថយជំងឺ​លទ្ធផល​ ប្រឆាំងនឹងការបង្រៀនគួរពាសពេញ​ អនុវត្តការវាយតម្លៃតាមស្តង់ដារ ផ្ដោតលើបំណិនស្នូល; បង្កើតរបកគំហើញកងជួរគ្រូបង្រៀន ជំរុញម្ចាស់ការគ្រឹះស្ថាន​ឧត្តមសិក្សាដើរទន្ទឹមនឹងទំនួល​ខុស​​​ត្រូវរបាយការណ៍ រួមដំណើរ​នឹងការបង្កើតកម្មវិធីសិក្សា​រួមជាមួយសហគ្រាស បង្កើនការធ្វើកម្មសិក្សា​​មានបៀវត្សរ៍ កសាងមជ្ឈមណ្ឌលនវានុវត្តន៍ បង្កើន​ការអប់រំបណ្តុះបណ្តាលវិជ្ជាជីវៈតំណ​ភ្ជាប់នឹងខ្សែសង្វាក់ផ្គត់ផ្គង់ រៀនពិត-ធ្វើពិតតាមគំរូទ្វេភាគ (Dual Model) ទទួលស្គាល់វិញ្ញាបនបត្រអំពី បំណិន​ឌីជីថល វាយតម្លៃដោយសហគ្រាស; ការធ្វើបរិវត្តកម្មឌីជីថលក្នុងវិស័យអប់រំ; ហិរញ្ញវត្ថុសិក្សាអប់រំមានគោល​ដៅ យកចិត្តទុកដាក់គាំទ្រជនងាយរងគ្រោះតាមរយៈដំណោះ​​ស្រាយសមស្រប; ​អន្តរជាតូបនីយកម្ម ទទួលស្គាល់ credit  កម្មវិធីសហប្រតិបត្តិការ ទាក់ទាញអ្នកជំនាញអន្តរជាតិ លើកកម្ពស់ស្តង់ដារភាសាបរទេសតាមជំនាញ។

គំរូ EduBiofarm របស់វិទ្យាស្ថានបច្ចេកវិទ្យាជីវសាស្រ្ត សាកលវិទ្យាល័យហ្វេ (Hue) ទាក់ទាញសិស្សានុសិស្សកុះករ មកពីគ្រប់ខេត្ត ក្រុងទូទាំងប្រទេសចូលមកទស្សនា និងទទួល​យកបទពិសោធន៍។ រូបថត៖ វ៉ាន់ យុង - VNA
សិស្សានុសិស្សនៅទីក្រុងហូជីមិញ ស្រាវជ្រាវវិទ្យាសាស្ត្រ។ រូបថត៖ ថាញ់ វូ – VNA

ជាមួយនឹងតម្រង់ទិសគ្រប់ជ្រុងជ្រោយនោះ ការសិក្សា​អប់រំវៀតណាមត្រូវបានសង្ឃឹមថា នឹងបណ្តុះបណ្តាល​មនុស្សជំនាន់ក្រោយ ដែលមានវិជ្ជាជីវៈផង ជំនាញ​ខាងបច្ចេកវិទ្យាផង និងបញ្ញាសិប្បនិម្មិត​ផង ហើយនៅទាំង​​​សម្បូរទៅដោយ​អត្តសញ្ញាណវប្បធម៌ និ​ងស្មារតីលះ​បង់​ទៀតផង។ នេះគឺ​ជា​ប្រភព​ធនធានមនុស្ស​ ដែល​នឹង​សម្រេច ដើម្បី​វៀតណាមអនុវត្តបណ្ដា​គោលដៅ​អភិវឌ្ឍ ក្នុងរយៈ​ពេល​វែង​ ឆ្ពោះទៅរកអនាគតឯករាជ្យ ម្ចាស់​ការ និងស្ថេរភាព៕

អត្ថបទ៖ ថាញ់ ហ្វ័រ - រូបថត៖VNP

 

Top