ពញ្ញាក់ក្តីប្រាថ្នា កសាងអនាគតវិស័យសិក្សាអប់រំវៀតណាម
នៅក្នុងបរិបទពិភពលោកកំពុងផ្លាស់ប្តូរយ៉ាងខ្លាំង ដាក់ចេញនូវតម្រូវការថ្មីៗ និងគ្រប់ជ្រុងជ្រោយក្នុងវិស័យសិក្សាអប់រំ ប្រទេស វៀតណាមប្រឈមមុខនឹងតម្រូវការចាំបាច់ ក្នុងការអប់រំពលរដ្ឋជំនាន់ថ្មី - បុគ្គលដែលមានសមត្ថភាព បញ្ញា និងបំណិនគ្រប់គ្រាន់ ដើម្បីធ្វើសមាហរណកម្ម និងអភិវឌ្ឍស្ថេរភាព។ ក្នុងស្មារតីនេះ សេចក្តីសម្រេចលេខ 71-NQ/TW របស់ការិយាល័យនយោបាយ ត្រូវបានចាត់ទុកថាជារបកគំហើញយុទ្ធសាស្ត្រមួយ ដើម្បីធ្វើឱ្យការអប់រំកាន់តែល្អប្រសើរ ពញ្ញាក់ក្តីប្រាថ្នាអភិវឌ្ឍ និងកសាងអនាគតប្រទេស។
សិក្សាអប់រំ - មូលដ្ឋានគ្រឹះ "ប្រភពធនធានមនុស្ស"
សេចក្តីសម្រេចលេខ 71 បញ្ជាក់យ៉ាងច្បាស់ថា សិក្សាអប់រំ និងការបណ្តុះបណ្តាល គឺជាគោលនយោបាយជាតិកំពូល ដើរតួនាទីសំខាន់ ចំពោះអនាគតប្រទេស។ លោកអគ្គលេខាបក្ស តូ ឡឹម (To Lam) បានសង្កត់ធ្ងន់ថា ការវិនិយោគលើសិក្សាអប់រំ គឺជាការវិនិយោគ ការថែរក្សា និងការបង្កើន "ប្រភពធនធានមនុស្សមានគុណភាព"។
លើមូលដ្ឋាននោះ បណ្ដាអាទិភាពវិនិយោគ ត្រូវបានកំណត់យ៉ាងច្បាស់លាស់។ នៅកម្រិតមត្តេយ្យសិក្សា និងវិទ្យាល័យ រដ្ឋផ្តោតលើការពង្រឹងហេដ្ឋារចនាសម្ព័ន្ធសាលារៀន អភិវឌ្ឍកន្លែងសិក្សាទំនើបៗ ដូចជា បន្ទប់ពិសោធន៍ និងធ្វើបទពិសោធន៍ STEM/STEAM ព្រមទាំងបង្កើនលក្ខខណ្ឌលត់ដំរាងកាយផង។ ជាពិសេស បណ្តាញសាលាអន្តេវាសិកអន្តរកម្រិត ត្រូវបានកសាងជាបន្តបន្ទាប់នៅក្នុងតំបន់ជនជាតិភាគតិច តំបន់លំបាក និងតំបន់ព្រំដែន រួមចំណែកធានាសមភាពក្នុងការទទួលបានការសិក្សាអប់រំ។
ចំពោះការអប់រំវិជ្ជាជីវៈ និងឧត្តមសិក្សា សេចក្តីសម្រេចលេខ 71 បានដាក់ចេញយន្តការសម្រាប់ការបែងចែកថវិការដ្ឋ ដោយផ្អែកលើបេសកកម្ម គុណភាព និងប្រសិទ្ធភាពនៃការបញ្ចប់ការសិក្សា។ រដ្ឋផ្តល់អាទិភាពដល់ការបញ្ជាទិញ និងប្រគល់ភារកិច្ចចំពោះបណ្ដាវិស័យសំខាន់ៗ ព្រមទាំងបង្កើតលំហគោលនយោបាយ ទាក់ទាញការចូលរួមពីវិនិយោគិន និងអង្គការសង្គមចូលរួមក្នុងការអភិវឌ្ឍការសិក្សាអប់រំ។
នេះគឺជាវិស័យគ្រឹះក្នុងបណ្តាគ្រឹះសំខាន់ និងជាគ្រឹះមូលដ្ឋានស្នូល ដើម្បីការបង្កើនទិន្នផល ការប្រកួតប្រជែង និងចិញ្ចឹមក្តីប្រាថ្នាអភិវឌ្ឍ។ ទិសដៅគោលនយោបាយគឺ "យកគុណភាពជាស្នូលគ្រូបង្រៀនជាគន្លឹះ និងបច្ចេកវិទ្យាជាកម្លាំងរុញច្រាន"។
យោងតាមលោកសាស្ត្រាចារ្យ បណ្ឌិតវិទ្យាសាស្ត្រ ង្វៀន ឌីញ ឌឹក (Nguyen Dinh Duc) ការបង្កើនការវិនិយោគលើវិស័យអប់រំ និងជួរគ្រូបង្រៀន មិនត្រឹមតែបង្ហាញពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់រដ្ឋប៉ុណ្ណោះទេ ប៉ុន្តែក៏ជាដំណោះស្រាយផ្ទាល់មួយ ដើម្បីកែលម្អគុណភាពនៃការបណ្តុះបណ្តាលផងដែរ។ ហេដ្ឋារចនាសម្ព័ន្ធទំនើប ការតភ្ជាប់យ៉ាងជិតស្និទ្ធរវាងការបណ្តុះបណ្តាល ការស្រាវជ្រាវ - អាជីវកម្ម រួមជាមួយនឹងបង្កើនប្រាក់ចំណូលសម្រាប់គ្រូបង្រៀន នឹងបង្កើតសន្ទុះសម្រាប់ប្រព័ន្ធសិក្សាអប់រំវៀតណាម ដើម្បីធ្វើសមាហរណកម្មកាន់តែលឿនជាងចំពោះស្តង់ដារអន្តរជាតិ។
ពលរដ្ឋពិភពលោកក្នុងយុគសម័យបច្ចេកវិទ្យា
នៅក្នុងពិភពលោកមួយដែលកំពុងរើបម្រាស់ខ្លួនយ៉ាងខ្លាំងដោយវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា សេចក្តីសម្រេចលេខ 71 ពិសេសសង្កត់ធ្ងន់លើភារកិច្ចនៃការចិញ្ចឹមបីបាច់ជំនាន់ពលរដ្ឋពិភពលោក។ យុវជនវៀតណាមត្រូវបានសង្ឃឹមថា នឹងអភិវឌ្ឍគំនិតច្នៃប្រឌិត សមត្ថភាពត្រិះរិះពិចារណា និងសមត្ថភាពសម្របខ្លួនបានយ៉ាងឆាប់រហ័សទៅនឹងបណ្ដាបន្លាស់ប្តូរបច្ចេកវិទ្យា។ ព្រមទាំង បំណិនភាសាបរទេស និងសមត្ថភាពប្រាស្រ័យទំនាក់ទំនងជាមួយអន្តរជាតិ ត្រូវបានចាត់ទុកថា ជាគន្លឹះដើម្បីចូលរួមក្នុងការប្រកួតប្រជែងសមភាព នៅក្នុងបរិយាកាសពិភពលោក។
ដើម្បីសម្រេចគោលដៅនេះ សេចក្តីសម្រេចលេខ 71 កំណត់ដំណោះស្រាយសំខាន់ៗចំនួនប្រាំបី រួមមាន៖ កសាងស្តង់ដារលទ្ធផលថ្នាក់ជាតិទៅតាមកម្រិតសិក្សា និងវិជ្ជាជីវៈ; អនុវត្តការត្រួតពិនិត្យគុណភាពចាំបាច់ តារាងចាត់ចំណាត់ថ្នាក់សាធារណៈផ្សារភ្ជាប់នឹងបុព្វហេតុ; ផ្លាស់ប្តូរថ្មីកម្មវិធីសិក្សា និងការវាយតម្លៃ កាត់បន្ថយជំងឺលទ្ធផល ប្រឆាំងនឹងការបង្រៀនគួរពាសពេញ អនុវត្តការវាយតម្លៃតាមស្តង់ដារ ផ្ដោតលើបំណិនស្នូល; បង្កើតរបកគំហើញកងជួរគ្រូបង្រៀន ជំរុញម្ចាស់ការគ្រឹះស្ថានឧត្តមសិក្សាដើរទន្ទឹមនឹងទំនួលខុសត្រូវរបាយការណ៍ រួមដំណើរនឹងការបង្កើតកម្មវិធីសិក្សារួមជាមួយសហគ្រាស បង្កើនការធ្វើកម្មសិក្សាមានបៀវត្សរ៍ កសាងមជ្ឈមណ្ឌលនវានុវត្តន៍ បង្កើនការអប់រំបណ្តុះបណ្តាលវិជ្ជាជីវៈតំណភ្ជាប់នឹងខ្សែសង្វាក់ផ្គត់ផ្គង់ រៀនពិត-ធ្វើពិតតាមគំរូទ្វេភាគ (Dual Model) ទទួលស្គាល់វិញ្ញាបនបត្រអំពី បំណិនឌីជីថល វាយតម្លៃដោយសហគ្រាស; ការធ្វើបរិវត្តកម្មឌីជីថលក្នុងវិស័យអប់រំ; ហិរញ្ញវត្ថុសិក្សាអប់រំមានគោលដៅ យកចិត្តទុកដាក់គាំទ្រជនងាយរងគ្រោះ តាមរយៈដំណោះស្រាយសមស្រប; អន្តរជាតូបនីយកម្ម ទទួលស្គាល់ credit កម្មវិធីសហប្រតិបត្តិការ ទាក់ទាញអ្នកជំនាញអន្តរជាតិ លើកកម្ពស់ស្តង់ដារភាសាបរទេសតាមជំនាញ។
ជាមួយនឹងតម្រង់ទិសគ្រប់ជ្រុងជ្រោយនោះ ការសិក្សាអប់រំវៀតណាមត្រូវបានសង្ឃឹមថា នឹងបណ្តុះបណ្តាលមនុស្សជំនាន់ក្រោយ ដែលមានវិជ្ជាជីវៈផង ជំនាញខាងបច្ចេកវិទ្យាផង និងបញ្ញាសិប្បនិម្មិតផង ហើយនៅទាំងសម្បូរទៅដោយអត្តសញ្ញាណវប្បធម៌ និងស្មារតីលះបង់ទៀតផង។ នេះគឺជាប្រភពធនធានមនុស្ស ដែលនឹងសម្រេច ដើម្បីវៀតណាមអនុវត្តបណ្ដាគោលដៅអភិវឌ្ឍ ក្នុងរយៈពេលវែង ឆ្ពោះទៅរកអនាគតឯករាជ្យ ម្ចាស់ការ និងស្ថេរភាព៕
អត្ថបទ៖ ថាញ់ ហ្វ័រ - រូបថត៖VNP





