ផ្កាឈូកក្នុងគំនូររបស់អ្នកគ្រូ ធុយហឿង (Thuy Huong)
ដោយក្តីស្រឡាញ់ចំពោះផ្កាឈូក តាំងពីកុមារភាព រហូតដល់ពេលដែលបានក្លាយជានិស្សិតនៃដេប៉ាតឺម៉ង់គរុកោសល្យសិល្បៈនៃសាកលវិទ្យាល័យគរុកោសល្យហាណូយ (Ha Noi) ហើយបច្ចុប្បន្ននេះ គាត់កំពុងធ្វើការក្នុងវិស័យអប់រំ អ្នកគ្រូ ធុយហឿង (Thuy Huong) តែងតែបញ្ចូលរូបភាពផ្កាឈូកចូលក្នុងគំនូររបស់គាត់។
បញ្ចប់បរិញ្ញាបត្រផ្នែកគរុកោសល្ប នៃសាកលវិទ្យាល័យគរុគោសល្យ វិចិត្រសិល្បៈហាណូយ (Ha Noi) អនុបណ្ឌិត គ្រប់គ្រងអប់រំ លោកស្រី ធុយហឿង (Thuy Huong) បានបង្រៀនជាច្រើនឆ្នាំ នៅដេប៉ាតឺម៉ង់គរុកោសល្យ វិចិត្រសិល្បៈនៃសាកលវិទ្យាល័យគរុកោសល្យ ហាណូយ (Ha Noi)។ រហូតមកទល់នឹងពេលនេះ ក្នុងនាមចាងហ្វាងសាលាបឋមសិក្សា លិញណាម (Linh Nam) (រដ្ឋធានីហាណូយ) (Ha Noi) លោកស្រី ហឿង (Huong) នៅតែចំណាយពេលវេលាជាច្រើនសម្រាប់ការគូរគំនូរ។
ក្នុងពិធីតាំងពិព័រណ៍គំនូរ “ដំណើរការរស់នៅ និងក្ដីស្រឡាញ់ - ២០២៤” របស់អ្នកគ្រូ ធុយហឿង (Thuy Huong) ដែលប្រារព្ធឡើង ក្នុងពិធីតាំងពិព័រណ៍ ង៉ូគ្វៀន (Ngo Quyen) (រដ្ឋធានីហាណូយ) (Ha Noi)។ ភាពទាក់ទាញបំផុត សម្រាប់ភ្ញៀវដែលមកទស្សនានៅទីនេះ គឺបណ្ដាស្នាដៃ ដោយប្រធានបទ ផ្កាឈូកបញ្ចេញក្លិនក្រអូប។
អ្នកគ្រូ ធុយហឿង (Thuy Huong) បានឱ្យដឹងថា៖ “ខ្ញុំបានគូរគំនូរផ្កាឈូក តាំងពីឆ្នាំ២០១៨ ហើយខ្ញុំបានគូរច្រើនជាងគេ នៅក្នុងឆ្នាំ២០១៩។ គំនូរផ្កាឈូកនីមួយៗ គឺជារឿងមួយ ជំនួបមួយ និងការចងចាំមួយ។ អ្នកខ្លះឃើញគំនូររបស់ខ្ញុំ ហើយគេបាននិយាយថា មើលទៅក្មេងណាស់ អ្នកខ្លះថា ក្មេងជាងវ័យ អ្នកខ្លះថា ត្រចះត្រចង់ណាស់។ ប៉ុន្តែសម្រាប់ខ្លួនខ្ញុំផ្ទាល់ ខ្ញុំចូលចិត្តពណ៌ភ្លឺ ច្បាស់លាស់ ហើយខ្ញុំបានបែងចែកជាពណ៌សំខាន់ចំនួន ៣ គឺពណ៌ក្តៅ ត្រជាក់ ពណ៌អព្យាក្រឹត ដែលតំណាងឱ្យអតីតកាល បច្ចុប្បន្នកាល និងអនាគតនៃជីវិតនីមួយៗ ដែលរស់នៅលើផែនដី»។
នេះពិតជាពិបាកនឹងពណ៌នាពីអារម្មណ៍ទាំងអស់ នៅពេលដែលគយគន់គំនូររបស់អ្នកគ្រូ ធុយហឿង (Thuy Huong) ពីព្រោះនៅទីនោះមានពណ៌ដ៏ស្វាហាប់ និងកក់ក្តៅ ដែលវិចិត្រការិនី និងជាគ្រូបង្រៀនរូបនេះបានបញ្ចូលទាំងបេះដូង និងទាំងព្រលឹងរបស់គាត់ទៅក្នុងគំនូររបស់គាត់។
ចំណុចពិសេសគឺរូបផ្កាឈូកក្នុងគំនូររបស់លោកស្រី ហឿង (Huong) គឺផ្កាឈូកតភ្ជាប់នឹងរឿងរ៉ាវជាច្រើន នោះគឺភ្ជាប់ជាមួយបេតិកភណ្ឌ ធម្មជាតិ និងប្រជាជនវៀតណាម។ ស្នាដៃផ្កាឈូករបស់លោកស្រី ធុយហឿង (Thuy Huong) ស្អាតទាក់ភ្នែកចំពោះពណ៌ស្រស់បំព្រង ដូចជាពណ៌លឿង ពណ៌ស្វាយ ពណ៌ស និងពាក់ព័ន្ធជាមួយសត្វ ធម្មជាតិ និងច្បាប់លោកិយ មេឃដី។ ទាំងអស់រួមបញ្ចូលគ្នា ដើម្បីបង្កើតដំណើរការរបស់មនុស្ស "ការរស់នៅ និងក្ដីស្រឡាញ់" សម្បូរបែប និងស៊ីជម្រៅ។
ទស្សនាគំនូររបស់អ្នកគ្រូ ធុយហឿង (Thuy Huong) - ប្រធានសមាគមមិត្តភក្តិនៃបេតិកភណ្ឌ វៀតណាម (FVH) បានសារភាពថា៖ "ផ្កាឈូកគឺជាផ្កាដែលខ្ញុំចូលចិត្ត ហើយខ្ញុំងប់នឹងផ្កាឈូករបស់អ្នកគ្រូ ធុយហឿង (Thuy Huong) ដោយទិដ្ឋភាពដ៏ស្រទន់"។ នៅក្នុងផ្ទាំងគំនូររបស់គាត់ មានសត្វមួយចំនួនដែលជិតស្និទ្ធនឹងជីវិតមនុស្ស ហើយមានបេតិកភណ្ឌរបស់វៀតណាមជាច្រើន ដូចជា វត្ត ថេហ៊ូក (The Huc) កំពែង កូល័រ (Co Loa) ស្ពាន ត្រាងទៀន (Trang Tien ) (នៃទីក្រុង ហ្វេ (Hue)) ជាកន្លែងដែលខ្ញុំធ្លាប់ទៅ។ ខ្ញុំឃើញថា គំនូររបស់អ្នកគ្រូ ធុយហឿង (Thuy Huong) មើលទៅសាមញ្ញៗ ប៉ុន្តែបង្កប់នូវអារម្មណ៍ខាងក្នុង តាំងពីក្តីស្រឡាញ់ធម្មជាតិរបស់ប្រទេស រហូតដល់ក្តីស្រឡាញ់ជីវិត សុទ្ធតែទម្ងន់ដោយឧបការគុណ”៕