ការតាំងពិព័រណ៌ "ដំណើរការរស់នៅ និងក្ដីស្រឡាញ់ - ២០២៤" របស់អ្នកគ្រូ ធុយហឿង (Thuy Huong) បានទាក់ទាញអ្នកស្រឡាញ់សិល្បៈយ៉ាងច្រើនកុះករចូលមកទស្សនា។
គំនូរផ្កាឈូករបស់អ្នកគ្រូ ធុយហឿង (Thuy Huong) តភ្ជាប់នឹងបេតិកភណ្ឌស្ថាបត្យកម្មវៀតណាម
នេះពិតជាពិបាកនឹងពណ៌នាពីអារម្មណ៍ទាំងអស់ នៅពេលដែលគយគន់គំនូររបស់អ្នកគ្រូ ធុយហឿង (Thuy Huong) ពីព្រោះនៅទីនោះមានពណ៌ដ៏ស្វាហាប់ និងកក់ក្តៅ ដែលវិចិត្រការិនី និងជាគ្រូបង្រៀនរូបនេះបានបញ្ចូលទាំងបេះដូង និងទាំងព្រលឹងរបស់គាត់ទៅក្នុងគំនូររបស់គាត់។
ចំណុចពិសេសគឺរូបផ្កាឈូកក្នុងគំនូររបស់លោកស្រី ហឿង (Huong) គឺផ្កាឈូកតភ្ជាប់នឹងរឿងរ៉ាវជាច្រើន នោះគឺភ្ជាប់ជាមួយបេតិកភណ្ឌ ធម្មជាតិ និងប្រជាជនវៀតណាម។ ស្នាដៃផ្កាឈូករបស់លោកស្រី ធុយហឿង (Thuy Huong) ស្អាតទាក់ភ្នែកចំពោះពណ៌ស្រស់បំព្រង ដូចជាពណ៌លឿង ពណ៌ស្វាយ ពណ៌ស និងពាក់ព័ន្ធជាមួយសត្វ ធម្មជាតិ និងច្បាប់លោកិយ មេឃដី។ ទាំងអស់រួមបញ្ចូលគ្នា ដើម្បីបង្កើតដំណើរការរបស់មនុស្ស "ការរស់នៅ និងក្ដីស្រឡាញ់" សម្បូរបែប និងស៊ីជម្រៅ។
ភ្ញៀវទស្សនាត្រូវទាក់ទាញដោយគំនូរផ្កាឈូករបស់អ្នកគ្រូ ធុយហឿង (Thuy Huong)។
កុមារដែលស្រលាញ់ការគូរដែលមកមើលគំនូរផ្កាឈូករបស់អ្នកគ្រូ ធុយហឿង (Thuy Huong)។
ទស្សនាគំនូររបស់អ្នកគ្រូ ធុយហឿង (Thuy Huong) - ប្រធានសមាគមមិត្តភក្តិនៃបេតិកភណ្ឌ វៀតណាម (FVH) បានសារភាពថា៖ "ផ្កាឈូកគឺជាផ្កាដែលខ្ញុំចូលចិត្ត ហើយខ្ញុំងប់នឹងផ្កាឈូករបស់អ្នកគ្រូ ធុយហឿង (Thuy Huong) ដោយទិដ្ឋភាពដ៏ស្រទន់"។ នៅក្នុងផ្ទាំងគំនូររបស់គាត់ មានសត្វមួយចំនួនដែលជិតស្និទ្ធនឹងជីវិតមនុស្ស ហើយមានបេតិកភណ្ឌរបស់វៀតណាមជាច្រើន ដូចជា វត្ត ថេហ៊ូក (The Huc) កំពែង កូល័រ (Co Loa) ស្ពាន ត្រាងទៀន (Trang Tien ) (នៃទីក្រុង ហ្វេ (Hue)) ជាកន្លែងដែលខ្ញុំធ្លាប់ទៅ។ ខ្ញុំឃើញថា គំនូររបស់អ្នកគ្រូ ធុយហឿង (Thuy Huong) មើលទៅសាមញ្ញៗ ប៉ុន្តែបង្កប់នូវអារម្មណ៍ខាងក្នុង តាំងពីក្តីស្រឡាញ់ធម្មជាតិរបស់ប្រទេស រហូតដល់ក្តីស្រឡាញ់ជីវិត សុទ្ធតែទម្ងន់ដោយឧបការគុណ”៕