ប្រហិតខ្យងនៅផ្សារជនបទ
ប្រសិនបើអ្នកណាម្នាក់ធ្លាប់រស់នៅជនបទនៅតំបន់ដីសណ្ដខាងជើង មិនអាចបំភ្លេចបាននូវរសជាតិនៃប្រហិតខ្យងនៅផ្សារជនបទ។
ពេលនិយាយអំពីតំបន់ដីសណ្ដខាងជើង រូបភាពដែលធ្លាប់ស្គាល់ជាងគេគឺអ្នកម្តាយ ដែលបានចាប់ខ្យងនៅវាលស្រែ និងស្រះទឹកក្នុងភូមិ ហើយនាំយកខ្យងទៅលក់នៅទីផ្សារ។ ខ្យងស្រុកស្រែ រួមទាំងខ្យងហោង និងខ្យងថ្មជាគ្រឿងផ្សំស្រស់និងឆ្ងាញ់បំផុតសម្រាប់ការធ្វើប្រហិតខ្យង ដែលរួមចំណែកធ្វើឲ្យពេលអាហារកាន់តែសម្បូរបែប។
ពីផ្សារជនបទ ដល់ផ្សារនៅទីក្រុង ប្រហិតខ្យងបានក្លាយជាមុខម្ហូបដ៏ល្បីរបស់វៀតណាម ប្រហិតខ្យងមិនត្រឹមតែវត្តមាននៅពេលអាហាររបស់គ្រួសារជាច្រើនតែប៉ុណ្ណោះ ថែមទាំងវាបានបញ្ចូលក្នុងបញ្ជីមុខម្ហូបរបស់ភោជនីយដ្ឋានធំៗជាច្រើននៅទីក្រុងហាណូយ ផងដែរ។
ប្រហិតខ្យងមានគ្រឿងផ្សំគឺខ្យងហោង ដែលត្រូវបានសម្អាត រួចហាន់ជាចំណិតតូចៗ និងលាយជាមួយស្រាច់ជ្រូកកិនឲ្យម៉ដ្ត ជី សាច់ជ្រូកចិញ្ច្រាំ ខ្លាញ់ដែលហាន់ជាចំណិតតូចៗ និងគ្រឿងទេសមួយចំនួនដូចជាម្រេច។ បន្ទាប់មក ដាក់ក្រដាសអាលុមីញ៉ូមលើពុម្ភរាងការ៉េ រៀបចំស្លឹកភ្លូដែលដាក់លើក្រដាស។ បន្ទាប់មក គេដាក់គ្រឿងផ្សំដែលរៀបចំរួចចូលទៅក្នុងពុម្ភ ហើយរុំឱ្យជិត។ ប្រហិតខ្យងអាចត្រូវបានចំហុយឬអាំងរហូតដល់ពេលណាមានក្លឹនឈ្ងុយ។
ប្រហិតខ្យងឆ្អិតត្រូវទន់ មិនស្ងួត ជាមួយនឹងក្លិនឈ្ងុយនៃគ្រឿងទេស រសជាតិហឹរនៃម្ទេស។ ប្រហិតខ្យល់ជាស្វិតនិងស្រួយ ដោយសារខ្យងគួបផ្សំនឹងសាច់ជ្រូកកិនឲ្យម៉ដ្ត និងខ្លាញ់។
ប្រហិតខ្យងនេះត្រូវហូប នៅពេលក្តៅជាមួយទឹកជ្រលក់ខ្ញីផ្អែម និងជូរ៕
អ្នកស្វែងរកមុខម្ហូបនេះបាន តាមរយៈភោជ្ជនីដ្ឋាន មានដូចជា៖
ជាន់ទី ២ - អគារ My Way Hotel & Residence - លេខ ២ ច្រក ៨៦ ផ្លូវ យុយតឹក (Duy Tan) ខណ្ឌ កូវយៃ (Cau Giay) រដ្ឋធានីហាណូយ (Ha Noi) ។ ទូរស័ព្ទ៖ ០៩៣ ៦៥៧ ១០៨