ម្ហូបអាហារ

ប្រហិតខ្យងនៅផ្សារជនបទ

 

 

ខ្យង​សម្រាប់​ធ្វើប្រហិត​​បាន​ជ្រើសរើស​​ខ្យង​ហោង ។

 

ប្រសិនបើអ្នកណាម្នាក់ធ្លាប់រស់នៅជនបទនៅតំបន់ដីសណ្ដខាងជើង មិនអាចបំភ្លេចបាននូវរសជាតិនៃប្រហិតខ្យងនៅផ្សារជនបទ។

ពេលនិយាយអំពីតំបន់ដីសណ្ដខាងជើង រូបភាពដែលធ្លាប់ស្គាល់ជាងគេគឺអ្នកម្តាយ ដែលបាន​ចាប់ខ្យងនៅវាលស្រែ និងស្រះទឹកក្នុងភូមិ ហើយនាំយកខ្យងទៅលក់នៅទីផ្សារ។ ខ្យងស្រុកស្រែ រួម​ទាំង​ខ្យង​ហោង និង​ខ្យង​ថ្មជា​គ្រឿង​ផ្សំ​ស្រស់និង​ឆ្ងាញ់​បំផុត​សម្រាប់​ការធ្វើ​ប្រហិតខ្យង ដែល​រួម​ចំណែក​ធ្វើឲ្យពេល​អាហារកាន់តែ​សម្បូរ​បែប។

ពីផ្សារជនបទ ដល់ផ្សារនៅទីក្រុង ប្រហិតខ្យងបានក្លាយជាមុខម្ហូបដ៏ល្បីរបស់វៀតណាម ប្រហិតខ្យងមិនត្រឹម​តែ​វត្តមាន​នៅពេលអាហាររបស់គ្រួសារជាច្រើនតែប៉ុណ្ណោះ ថែមទាំងវាបានបញ្ចូលក្នុងបញ្ជីមុខម្ហូបរបស់ភោជនីយដ្ឋានធំៗជាច្រើននៅទីក្រុងហាណូយ ផងដែរ។

 

មុខម្ហូប​ប្រហិតខ្យង។

 

ប្រហិតខ្យងមានគ្រឿងផ្សំគឺខ្យងហោង ដែលត្រូវបានសម្អាត រួចហាន់ជាចំណិត​តូចៗ និងលាយជាមួយ​ស្រាច់​ជ្រូក​កិន​ឲ្យ​ម៉ដ្ត ជី សាច់​ជ្រូក​ចិញ្ច្រាំ​ ខ្លាញ់​ដែល​ហាន់​ជាចំណិតតូចៗ និងគ្រឿងទេសមួយចំនួនដូចជាម្រេច។ បន្ទាប់មក ដាក់ក្រដាសអាលុមីញ៉ូមលើ​ពុម្ភ​រាង​ការ៉េ រៀបចំ​ស្លឹក​ភ្លូដែលដាក់លើ​ក្រដាស។ បន្ទាប់មក គេដាក់​គ្រឿងផ្សំ​ដែល​រៀបចំ​រួច​ចូល​ទៅក្នុង​ពុម្ភ ហើយ​រុំ​ឱ្យ​ជិត​។ ប្រហិតខ្យងអាចត្រូវបានចំហុយឬអាំងរហូតដល់ពេល​ណា​មាន​ក្លឹន​ឈ្ងុយ។

ប្រហិតខ្យងឆ្អិត​ត្រូវទន់ មិនស្ងួត ជាមួយនឹងក្លិនឈ្ងុយនៃគ្រឿងទេស រសជាតិហឹរនៃម្ទេស។ ប្រហិតខ្យល់ជាស្វិតនិង​ស្រួយ ដោយសារខ្យងគួបផ្សំនឹង​សាច់ជ្រូក​កិន​ឲ្យម៉ដ្ត និងខ្លាញ់។

ប្រហិតខ្យងនេះត្រូវហូប​ នៅពេលក្តៅជាមួយទឹកជ្រលក់ខ្ញីផ្អែម និងជូរ៕

 

អ្នកស្វែងរកមុខម្ហូបនេះបាន តាមរយៈភោជ្ជនីដ្ឋាន មានដូចជា៖

ជាន់ទី ២ - អគារ My Way Hotel & Residence - លេខ ២ ច្រក ៨៦ ផ្លូវ យុយ​តឹក (Duy Tan) ខណ្ឌ កូវ​យៃ (Cau Giay) រដ្ឋធានីហាណូយ (Ha Noi) ។ ទូរស័ព្ទ៖ ០៩៣ ៦៥៧ ១០៨

 



top