ថែរក្សារបរដេរប៉ាក់ដោយដៃ នៅស្រុក មីឌឹក (My Duc)

ថែរក្សារបរដេរប៉ាក់ដោយដៃ នៅស្រុក មីឌឹក (My Duc)

ដោយ​បំណង​ចង់រក្សាមុខរបរ​ដេរប៉ាក់​ប្រពៃណី​ និង​រួម​ចំណែក​បង្កើត​ការងារ​សម្រាប់​ប្រជាជន​ក្នុង​តំបន់​ ប្ដីប្រពន្ធលោក​ ខ័រ (Khoa) ដោយ​មាន​បទពិសោធន៍​ជា​ច្រើន​ឆ្នាំ​ប្រកបមុខរបសដេរ​ប៉ាក់​ដោយ​ដៃ បាន​បង្កើតសហករណ៍​ដេរប៉ាក់ដោយដៃ មីឌឹក (My Duc) ដើម្បី​បង្រៀន​វិជ្ជាជីវៈ​ និងផលិតគំនូរប៉ាក់ខ្នាតធំ  ដើម្បី​នាំមុខរបរ​សិប្បកម្ម​​ប្រពៃណី​នេះឲ្យកាន់តែ​អភិវឌ្ឍ។

ការ​​ប៉ាក់​គំនូរ​តម្រូវ​​ឱ្យ​​មាន​​ភាព​​ល្អិតល្អន់​​ពី​​សិប្បករ សិប្បការិនី

លោក លេ វ៉ាន់​ខ័រ (Le Van Khoa) អនុប្រធាន​​សហករណ៍​ប៉ាក់​ដោយដៃ មីឌឹក (My Duc) បាននិយាយ​ថា​ ក្នុង​ទសវត្សរ៍ទី ៩០ ប្រជាជនក្នុងឃុំ​ ដុងតាម (Dong Tam) (ស្រុក មីឌឹក (My Duc)) បានប៉ាក់​ដោយដៃលើអាវ Kimono តាម​​ការបញ្ជារទិញនាំចេញ។  ក្រោយមក​ការ​បញ្ជា​ទិញ​នាំចេញ​មាន​តិច​តួច​ មនុស្ស​ជាច្រើន​ជួបលំបាក​ក្នុង​ការប្រកបរបរបាក់នេះ។ ទោះជាយ៉ាង​ណា​ ដោយ​មាន​ចំណង់​ចំណូល​ចិត្ត​ចំពោះ​សិប្បកម្ម​ប្រពៃណី​ លោក ខ័រ (Khoa) និង​ភរិយា​របស់គាត់បាន​បើក​រោងជាង​ប៉ាក់​គំនូរមួយ នៅ​ផ្លូវ​ ង្វៀន​ ថាយ​ហុក (Nguyen Thai Hoc) ក្នុង​ឆ្នាំ​ ២០០២  ហើយ​បាន​ចាប់ផ្តើម​ធ្វើគំនូរ​ប៉ាក់​ ៣D​ ដោយ​ដៃ ។

នៅពេល​មាន​ការ​បញ្ជា​ទិញមួយថ្ងៃកាន់​តែ​កើនឡើង ដើម្បី​ធ្វើ​ជាអំណោយ​ និង​ប្រើប្រាស់ក្នុងបរិយាកាស​រស់​នៅ​ ប្តី​ប្រពន្ធ​គាត់បាន​បើក​សហករណ៍​ប៉ាក់​ដោយដៃ មីឌឹក (My Duc) ដើម្បី​រួមជាមួយសិប្បករ​ សិប្បការិនីបន្ត​ថែ​រក្សា​ និង​អភិវឌ្ឍ​សិប្បកម្ម​នេះ។

ដោយការខិតខំសិក្សាស្រាវជ្រាវ​ និងភាពប៉ិនប្រសបនៃដៃទាំងគូ​របស់​អ្នកប្រកបរបរប៉ាក់អស់រយៈពេល​ច្រើន​ឆ្នាំ ប្ដីប្រពន្ធលោក ខ័រ​ (Khoa) បាន​​រួមជាមួយ​សិប្បករ​ សិប្បការិនី នៅឃុំ ដុង​តាម (Dong Tam) និងឃុំ​ជុំវិញមួយចំនួនក្នុង​ស្រុក​ មីឌឹក (My Duc) ​បង្កើត​បានបណ្ដាផ្ទាំងគំនូរ​ ៣D ដោយប្រធានបទ​មួយ​ចំនួនដូចជា ធម្មជាតិ​ ប្រទេស​ ប្រជាជន​ និង​ប្រវត្តិសាស្ត្រ​វៀតណាម​។ នា​ពេល​ថ្មី​ៗនេះ​ សហករណ៍​ប៉ាក់ដោយដៃ ​ មីឌឹក (My Duc) បាន​ឈ្នះ​ពាន​រង្វាន់​ Ocop​ ដោយ​មាន​គំនូរ​ចំ​នួន​ ៥​ផ្ទាំង គឺ​ សមាធិផ្កាឈូក” “ផ្កា​ឈូក​រ័ត្ន​” “វត្តសសរ​​មួយ​” “ខូវ​វ៉ាន់​កាក​​​ (Khue Van Cac)” “រដូវ​ផ្ការីក

លោក ខ័រ (Khoa) បានចែករំលែក​ថា​ ដើម្បី​ប៉ាកផ្ទាំងគំនូរ​ ៣D​ វា​ខុស​ពី​គំនូរ​ប៉ាក់​ធម្មតាណាស់​។ សម្រាប់​គំនូរប៉ាក់ ៣D​ សិប្បករត្រូវ​បង្កើត​លំនាំ​ បន្ទាប់​មក​គូរ​ផ្ទៃ​ខាង​ក្រោយ​បង្កើត​បន្លាស់ប្តូរ​ពន្លឺ​​ងងឹត​ ពណ៌ក្រាស់ ស្ដើង ឆ្ងាយ ជិត ឲ្យគំនូរមានជម្រៅ។ តាមរយៈនោះ ភាពលម្អិត​ក្នុង​គំនូរ​​មើល​ទៅឃើញរស់​រវើក​ រូបភាព ៣D ​មើល​ទៅ​ដូចនឹងពិត​ជាង​។

អំពី​បច្ចេកទេស​ប៉ាក់​ សិប្បករចាំបាច់​មាន​ភាព​ម៉ត់​ចត់​ និង​ប៉ិន​ប្រសប់​ដើម្បី​បង្ហាញ​រូបភាព​ ៣D ឱ្យ​កាន់តែ​មាន​ប្រសិទ្ធភាព​ និង​ស្រស់ស្អាត​ដោយ​ប្រើ​ធ្នេរសូតកោងច្រើនធ្នេរទន់​ជាង​។ សម្រាប់គំនូរ​ប៉ាក់​ដោយដៃ​ ដែល​ធ្វើដោយ​សិប្បករ មីឌឹក (My Duc) ​ទាមទារ​ឱ្យ​មាន​ការ​រួមបញ្ចូល​គ្នាដ៏​ចុះសម្រុង​គ្នា​​រវាង​គំនូរ​ និង​ការប៉ាក់ ដើម្បី​បង្កើត​សោភ័ណភាព​ និង​លក្ខណៈសិល្បៈខ្ពស់​។
ស្នាដៃគំនូរប៉ាក៖ ត្រីឆ្លងកាត់ខ្លោងទ្វារឋានសគ៍
ស្នាដៃគំនូរប៉ាក៖ ផ្កាម៉ូតានក្នុងសួនរាជវាំង

មកទល់នឹងពេលនេះ​ គំនូរ​ប៉ាក់​ដោយដៃ​ដែល​ធ្វើដោយ​សហករណ៍​ប៉ាក់​ដោយដៃ មីឌឹក (My Duc) ត្រូវបាន​គេ​ប្រើ​ជា​វត្ថុតុប​តែង​ខាង​ក្នុងផ្ទះ​ ថែមទាំងត្រូវបាន​ជ្រើសរើស​ជា​អំណោយ​ ដោយ​តម្លៃ​ចាប់​ពី​ ៥លាន​ដុង​ ឬ​ច្រើន​ជាង​នេះ​។ ក្រៅពី​ការ​ប៉ាក់គំនូរដោយដៃលំដាប់ខ្ពស់​ ប្ដីប្រពន្ធបង ខ័រ (Khoa) នៅទាំងទទួលបង្រៀនដល់​សិស្ស​ជា​ច្រើន​នាក់​ នៅ​គ្រប់​ទី​កន្លែង​ តាមរយៈ​អនឡាញ​ និង​​ដោយ​ផ្ទាល់​។ 


ស្នាដៃគំនូរប៉ាក​៖ រដូវប្រមូលផលស្រូវ​

បងស្រី ង៉ុក (Ngoc) គឺជា​អ្នក​រចនាម៉ូដ​ម្នាក់​ ដែល​កំពុង​សិក្សា​ថ្នាក់ដេរ​ប៉ាក់​ដោយដៃ​រ​បស់​សហករណ៍ មីឌឹក (My Duc) បាន​ឲ្យ​ដឹង​ថា៖ «បន្ទាប់​ពី​បាន​រៀន ២ថ្ងៃ​ លោកគ្រូ អ្នក​គ្រូ​បាន​ណែនាំខ្ញុំ​អំពីបច្ចេកទេសប៉ាក់មូលដ្ឋាន​ ​ខ្ញុំ​បាន​រៀន​ពី​របៀប​ប៉ាក់​លំនាំ ៣D ដើម្បីធ្វើ​ឱ្យ​គំនូរ​អណ្តែត​​លំនាំ ៣D យ៉ាង​រស់រវើក​បំផុត។ បន្ទាប់ពី​បញ្ចប់​វគ្គ​សិក្សា​នៅទីនេះ​ ខ្ញុំ​អាច​ប្រើប្រាស់​ ក្នុង​ការ​រចនាម៉ូដ​សម្លៀក​បំពាក់​របស់​ខ្ញុំ​។ ទន្ទឹម​នឹង​នោះ ខ្ញុំ​មាន​បំណង់ប្រាថ្នា​ស្តារឡើង​វិញ​នូវគំនូរ​ប៉ាក់​បុរាណ ការរៀន​បបច្ចេកទេសប៉ាក់​នៅ​ទី​នេះ​ក៏​នឹង​ជួយ​ខ្ញុំ​ជាច្រើនក្នុងក្នុង​ការ​អនុវត្ត​គម្រោងនេះ​ដែរ​ "

អត្ថបទ៖ ង៉ឹនហា - រូបថត៖ ត្រឹនថាញ់យ៉ាង / VNP ប្រែសម្រួល​ដោយង្វៀនយ៉ាង

 


Top