ថែរក្សារបរដេរប៉ាក់ដោយដៃ នៅស្រុក មីឌឹក (My Duc)
ដោយបំណងចង់រក្សាមុខរបរដេរប៉ាក់ប្រពៃណី និងរួមចំណែកបង្កើតការងារសម្រាប់ប្រជាជនក្នុងតំបន់ ប្ដីប្រពន្ធលោក ខ័រ (Khoa) ដោយមានបទពិសោធន៍ជាច្រើនឆ្នាំប្រកបមុខរបសដេរប៉ាក់ដោយដៃ បានបង្កើតសហករណ៍ដេរប៉ាក់ដោយដៃ មីឌឹក (My Duc) ដើម្បីបង្រៀនវិជ្ជាជីវៈ និងផលិតគំនូរប៉ាក់ខ្នាតធំ ដើម្បីនាំមុខរបរសិប្បកម្មប្រពៃណីនេះឲ្យកាន់តែអភិវឌ្ឍ។
លោក លេ វ៉ាន់ខ័រ (Le Van Khoa) អនុប្រធានសហករណ៍ប៉ាក់ដោយដៃ មីឌឹក (My Duc) បាននិយាយថា ក្នុងទសវត្សរ៍ទី ៩០ ប្រជាជនក្នុងឃុំ ដុងតាម (Dong Tam) (ស្រុក មីឌឹក (My Duc)) បានប៉ាក់ដោយដៃលើអាវ Kimono តាមការបញ្ជារទិញនាំចេញ។ ក្រោយមកការបញ្ជាទិញនាំចេញមានតិចតួច មនុស្សជាច្រើនជួបលំបាកក្នុងការប្រកបរបរបាក់នេះ។ ទោះជាយ៉ាងណា ដោយមានចំណង់ចំណូលចិត្តចំពោះសិប្បកម្មប្រពៃណី លោក ខ័រ (Khoa) និងភរិយារបស់គាត់បានបើករោងជាងប៉ាក់គំនូរមួយ នៅផ្លូវ ង្វៀន ថាយហុក (Nguyen Thai Hoc) ក្នុងឆ្នាំ ២០០២ ហើយបានចាប់ផ្តើមធ្វើគំនូរប៉ាក់ ៣D ដោយដៃ ។
នៅពេលមានការបញ្ជាទិញមួយថ្ងៃកាន់តែកើនឡើង ដើម្បីធ្វើជាអំណោយ និងប្រើប្រាស់ក្នុងបរិយាកាសរស់នៅ ប្តីប្រពន្ធគាត់បានបើកសហករណ៍ប៉ាក់ដោយដៃ មីឌឹក (My Duc) ដើម្បីរួមជាមួយសិប្បករ សិប្បការិនីបន្តថែរក្សា និងអភិវឌ្ឍសិប្បកម្មនេះ។ដោយការខិតខំសិក្សាស្រាវជ្រាវ និងភាពប៉ិនប្រសបនៃដៃទាំងគូរបស់អ្នកប្រកបរបរប៉ាក់អស់រយៈពេលច្រើនឆ្នាំ ប្ដីប្រពន្ធលោក ខ័រ (Khoa) បានរួមជាមួយសិប្បករ សិប្បការិនី នៅឃុំ ដុងតាម (Dong Tam) និងឃុំជុំវិញមួយចំនួនក្នុងស្រុក មីឌឹក (My Duc) បង្កើតបានបណ្ដាផ្ទាំងគំនូរ ៣D ដោយប្រធានបទមួយចំនួនដូចជា ធម្មជាតិ ប្រទេស ប្រជាជន និងប្រវត្តិសាស្ត្រវៀតណាម។ នាពេលថ្មីៗនេះ សហករណ៍ប៉ាក់ដោយដៃ មីឌឹក (My Duc) បានឈ្នះពានរង្វាន់ Ocop ដោយមានគំនូរចំនួន ៥ផ្ទាំង គឺ “សមាធិផ្កាឈូក” “ផ្កាឈូករ័ត្ន” “វត្តសសរមួយ” “ខូវវ៉ាន់កាក (Khue Van Cac)” “រដូវផ្ការីក”។
លោក ខ័រ (Khoa) បានចែករំលែកថា ដើម្បីប៉ាកផ្ទាំងគំនូរ ៣D វាខុសពីគំនូរប៉ាក់ធម្មតាណាស់។ សម្រាប់គំនូរប៉ាក់ ៣D សិប្បករត្រូវបង្កើតលំនាំ បន្ទាប់មកគូរផ្ទៃខាងក្រោយបង្កើតបន្លាស់ប្តូរពន្លឺងងឹត ពណ៌ក្រាស់ ស្ដើង ឆ្ងាយ ជិត ឲ្យគំនូរមានជម្រៅ។ តាមរយៈនោះ ភាពលម្អិតក្នុងគំនូរមើលទៅឃើញរស់រវើក រូបភាព ៣D មើលទៅដូចនឹងពិតជាង។
អំពីបច្ចេកទេសប៉ាក់ សិប្បករចាំបាច់មានភាពម៉ត់ចត់ និងប៉ិនប្រសប់ដើម្បីបង្ហាញរូបភាព ៣D ឱ្យកាន់តែមានប្រសិទ្ធភាព និងស្រស់ស្អាតដោយប្រើធ្នេរសូតកោងច្រើនធ្នេរទន់ជាង។ សម្រាប់គំនូរប៉ាក់ដោយដៃ ដែលធ្វើដោយសិប្បករ មីឌឹក (My Duc) ទាមទារឱ្យមានការរួមបញ្ចូលគ្នាដ៏ចុះសម្រុងគ្នារវាងគំនូរ និងការប៉ាក់ ដើម្បីបង្កើតសោភ័ណភាព និងលក្ខណៈសិល្បៈខ្ពស់។មកទល់នឹងពេលនេះ គំនូរប៉ាក់ដោយដៃដែលធ្វើដោយសហករណ៍ប៉ាក់ដោយដៃ មីឌឹក (My Duc) ត្រូវបានគេប្រើជាវត្ថុតុបតែងខាងក្នុងផ្ទះ ថែមទាំងត្រូវបានជ្រើសរើសជាអំណោយ ដោយតម្លៃចាប់ពី ៥លានដុង ឬច្រើនជាងនេះ។ ក្រៅពីការប៉ាក់គំនូរដោយដៃលំដាប់ខ្ពស់ ប្ដីប្រពន្ធបង ខ័រ (Khoa) នៅទាំងទទួលបង្រៀនដល់សិស្សជាច្រើននាក់ នៅគ្រប់ទីកន្លែង តាមរយៈអនឡាញ និងដោយផ្ទាល់។
បងស្រី ង៉ុក (Ngoc) គឺជាអ្នករចនាម៉ូដម្នាក់ ដែលកំពុងសិក្សាថ្នាក់ដេរប៉ាក់ដោយដៃរបស់សហករណ៍ មីឌឹក (My Duc) បានឲ្យដឹងថា៖ «បន្ទាប់ពីបានរៀន ២ថ្ងៃ លោកគ្រូ អ្នកគ្រូបានណែនាំខ្ញុំអំពីបច្ចេកទេសប៉ាក់មូលដ្ឋាន ខ្ញុំបានរៀនពីរបៀបប៉ាក់លំនាំ ៣D ដើម្បីធ្វើឱ្យគំនូរអណ្តែតលំនាំ ៣D យ៉ាងរស់រវើកបំផុត។ បន្ទាប់ពីបញ្ចប់វគ្គសិក្សានៅទីនេះ ខ្ញុំអាចប្រើប្រាស់ ក្នុងការរចនាម៉ូដសម្លៀកបំពាក់របស់ខ្ញុំ។ ទន្ទឹមនឹងនោះ ខ្ញុំមានបំណង់ប្រាថ្នាស្តារឡើងវិញនូវគំនូរប៉ាក់បុរាណ ការរៀនបបច្ចេកទេសប៉ាក់នៅទីនេះក៏នឹងជួយខ្ញុំជាច្រើនក្នុងក្នុងការអនុវត្តគម្រោងនេះដែរ "៕
អត្ថបទ៖ ង៉ឹនហា - រូបថត៖ ត្រឹនថាញ់យ៉ាង / VNP ប្រែសម្រួលដោយង្វៀនយ៉ាង