តែសឿងម៉ាយ (Suong Mai) - តែបៃតងវៀតណាម ចេញទៅពិភពលោក
តែសឿងម៉ាយ (Suong Mai) ជាពាណិជ្ជសញ្ញាដំបូង ដែលបានមន្ទីរកសិកម្ម និងអភិវឌ្ឍន៍ជនបទខេត្តថៃង្វៀន (Thai Nguyen) ចេញអាជ្ញាប័ណ្ណ និង តែមបិទជាប្រព័ន្ធផលិតផលស្អាត (មានន័យថា ស្អាតបរិសុទ្ធតាំងពីវគ្គបណ្តុះពូជ ប្រមូលផល ផលិតកម្ម និងរក្សាទុក រហូតដល់ការចែកចាយ)។ នេះជាផលិតផលទទួលបានពានរង្វាន់កិត្តិនាមសហគ្រាសបៃតងដើម្បីអ្នកប្រើប្រាស់ និងទទួលបានពានរង្វាន់សហគ្រាសអភិវឌ្ឍចីរភាព។ ដោយសារផលិតផលមានគុណភាពខ្ពស់ តែសឿងម៉ាយ (Suong Mai) មានវត្តមាននៅគ្រប់ទិសទីលើពិភពលោក។
ក្រុមហ៊ុនតែសឿងម៉ាយ (Suong Mai) ស្ថាបនិកដោយអាជីវករ ប៊ូយ ហ្វីហុង (Bui Huy Hung) និងអាជីវករ ឡេ ធីម៉ាយ (Le Thi Mai) ជាអ្នកជំនាញជាតិបំប៉ន បានបណ្តុះបណ្តាលនៅប្រទេសជប៉ុន បានបង្កើតនៅតំបន់ដាំតែល្បីឈ្មោះនៃខេត្តថៃង្វៀន (Thai Nguyen) ប្រទេសវៀតណាម។ នៅថ្ងៃដំបូងទើបបង្កើត ក្រុមហ៊ុនបានកំណត់ការធ្វើបមាណីយកម្ម បទដ្ឋានគុណភាព ជាលក្ខណៈកំណត់សម្រេច សម្រាប់ដំណើរការនាំយកពាណិជ្ជសញ្ញាតែវៀតណាម ចេញទៅពិភពលោក។ ហេតុនេះ តែសឿងម៉ាយ (Suong Mai) បង្កើតបានតម្លៃខុសប្លែកមួយ ក្នុងផលិតកម្ម ក៏ដូចជាលើកកម្ពស់តម្លៃតែវៀតណាម។
ដំណាក់កាលផលិតតែសឿងម៉ាយ (Suong Mai) ចាប់តាំងពីវគ្គដាំ ថែទាំ ប្រមូលផល កែច្នៃ និងវេចខ្ចប់ តែងបានអនុវត្តតាមបទដ្ឋានគ្មានចន្លោះ ក្នុងបរិស្ថានសម្លាប់បាក់តេរី គ្មានមេរោគ។ ហេតុនេះហើយ ក្រុមហ៊ុនតែសឿងម៉ាយ (Suong Mai) ជាអង្គភាពដំបូងនៅខេត្តថៃង្វៀន (Thai Nguyen) ដែលទទួលបានអាជ្ញាប័ណ្ណប្រព័ន្ធផ្គត់ផ្គង់ស្បៀងអាហារសុវត្ថិភាព ជាក់ស្ដែងក្នុង៣ដំណាក់កាល ដំណាក់កាលទី១ គឺដាំ ថែទាំ និងប្រមូលផល ដំណាក់កាលទី២ គឺច្នៃ និងផលិតកម្ម ដំណាក់កាលទី៣ គឺវេចខ្ចប់ សម្រេចជាផលិតផលចុងក្រោយ។
តាមអាជីវករ ឡេ ធីម៉ាយ (Le Thi Mai) តែបៃតងរបស់វៀតណាម មានបរិមាណជាតិបំប៉ន សមាសធាតុវីតាម៉ីន និង សម្បូរ axit amin ជាង បើប្រៀបនឹងតែបៃតងរបស់ប្រទេសនានានៅក្នុងតំបន់អាស៊ី។ ការទាញយកបានតម្លៃអស្ចារ្យនេះ ពីដើមតែវៀតណាម នឹងបង្កើតបានជាផលិតផល ដែលមានគុណភាពខ្ពស់ យកជំនះអ្នកប្រើប្រាស់វៀតណាម។
គុណភាពផលិតផលតែសឿងម៉ាយ (Suong Mai) ពឹងផ្អែកលើអាកាសធាតុ ដីធ្លី និងកម្ពស់។ រីឯរាងសណ្ឋាន រសជាតិ ផ្អែកលើបទដ្ឋាននៃការច្នៃ។ តំបន់ដីតឹនកឿង (Tan Cuong) ខេត្តថៃង្វៀន (Thai Nguyen) បានធម្មជាតិប្រទានអំណោយ ដោយមានលក្ខណៈពិសេសអំពីអាកាសធាតុ ដីធ្លី និងកម្ពស់ សមស្របឲ្យដើមតែលូតលាស់។ ផលិតផលតែបានផលិតចេញពីតំបន់ដីនេះ មានរសជាតិឈ្ងុយ ផ្អែម ទឹកពណ៌បៃតង និងមានសមាសធាតុជាតិបំប៉នខ្ពស់ជាង បើប្រៀបនឹងផលិតផលតែ ដែលបានផលិតនៅតាមមូលដ្ឋានដទៃ។
ផលិតផលទាំងអស់របស់ក្រុមហ៊ុន សុទ្ធតែបានផលិតចេញពីតែបៃតងតឹនកឿង (Tan Cuong) អនុវត្តដោយបច្ចេកវិទ្យាជប៉ុន និង ណាណូប្រាក់។ ផលិតផលបានផលិត 100% matcha តែបៃតងណាណូ។
ក្រៅពីផលិតផលតែប្រពៃណី ក្រុមហ៊ុនតែសឿងម៉ាយ (Suong Mai) នៅពង្រីកផលិតបន្ថែមប្រភេទផលិតផលគ្រឿងសម្អាង ដែលផលិតពីតែបៃតង តែបៃតងសម្រកទម្ងន់ ប្រភេទគ្រាប់ ផលិតតាមបទដ្ឋានឧស្សាហកម្មទំនើប។ ក្រុមហ៊ុនបានរកឃើញរូបមន្តចម្រាញ់យកវីតាម៉ីន C វីតាម៉ីន A ស័ង្កសី ជាពិសេសសារធាតុប្រឆាំងអុកស៊ីតកម្ម catechin ដោយមានបរិមាណល្អបំផុតពីតែបៃតងធ្វើជាវត្ថុធាតុដើមសម្រាប់ផលិតផលផ្សេងៗ ដូចជាតែសម្រកទម្ងន់ ឡើងទម្ងន់ ក្រែមលាបបបូរមាត់ ក្រែម Melasma ម្សៅឡេលាបសស្បែក និងផលិតផល១០០% ពីតែបៃតងធម្មជាតិ។
ដោយសារគុណភាពខ្ពស់ ម៉ូដម៉ាស្អាត ផលិតផលតែរបស់ក្រុមហ៊ុន ទទួលបានអាជ្ញាប័ណ្ណ វិញ្ញាបណ្ណបត្រ និងមានសិទ្ធិដំណើរការត្រូវតាមការកំណត់ ស្តីពីស្តងដារសុវត្ថិភាពស្បៀងអាហារ ហើយបានជ្រើសជាផលិតផល សម្រាប់ទុកធ្វើជាអំណោយជូនដល់ញាតិវង្សមហាក្សត្រជប៉ុន មហាក្សត្រថៃ និងសម្រាប់ជូនឯកអគ្គរដ្ឋទូតបារាំង រុស្ស៊ី អាហ្វ្រិកខាងត្បូង ឡាវ រហូតដល់សព្វថ្ងៃបាននាំចេញទៅកាន់ប្រទេសជាច្រើន ដូចជាបារាំង រុស្ស៊ី អាមេរិក និងជប៉ុនជាដើម៕
ក្រុមហ៊ុនតែសឿងម៉ាយ (Suong Mai) បានបន្លាស់ក្រុមសហករណ៍តែតឹនកឿង (Tan Cuong) - ទម្រង់អាជីវកម្មប្រពៃណី លក់តាមទីផ្សារជនបទ និង ឯកជនដោះដូរគ្នាទៅវិញទៅមកដោយផ្ទាល់។ នៅឆ្នាំ២០១៥ ក្រុមហ៊ុនភាគហ៊ុនតែសឿងម៉ាយ (Suong Mai) បានបង្កើតជាផ្លូវការ កត់សម្គាល់ដំណាក់កាលអភិវឌ្ឍន៍ថ្មីមួយ។ ប្រសូតចេញជាមួយនឹងបេសកកម្ម ជាទីកន្លែងរក្សាលក្ខណៈវប្បធម៌ជនជាតិវៀតណាម ក្រុមហ៊ុនតែសឿងម៉ាយ (Suong Mai) កំពុងនិងបន្តនាំយកពាណិជ្ជសញ្ញាតែតឹនកឿង (Tan Cuong) ខេត្តថៃង្វៀន (Thai Nguyen) ទៅកាន់គ្រប់តំបន់ភូមិភាគទូទាំងប្រទេស និង ចេញទៅពិភពលោក។
អត្ថបទ៖ ថាវវី រូបថត៖ ត្រឹនងថាញយ៉ាង/កាសែតរូបភាពវៀតណាម
ប្រែសម្រួល៖ រីកើង