តែសឿងម៉ាយ (Suong Mai) - តែបៃតងវៀតណាម ចេញទៅពិភពលោក

តែសឿងម៉ាយ (Suong Mai) - តែបៃតងវៀតណាម ចេញទៅពិភពលោក

តែ​សឿង​ម៉ាយ (Suong Mai) ​ជា​ពាណិជ្ជសញ្ញា​ដំបូង​ ដែល​បាន​មន្ទីរ​កសិកម្ម​ និង​អភិវឌ្ឍន៍​ជនបទ​ខេត្ត​ថៃង្វៀន​ (Thai Nguyen) ចេញ​អាជ្ញាប័ណ្ណ​ និង ​តែមបិទជាប្រព័ន្ធផលិតផល​​ស្អាត​ (មានន័យ​ថា​ ស្អាត​បរិសុទ្ធ​តាំងពី​វគ្គ​បណ្តុះ​ពូជ​ ប្រមូល​ផល​ ផលិតកម្ម​ និង​រក្សាទុក​ រហូត​ដល់ការ​​ចែក​ចាយ​)។ នេះ​ជា​ផលិតផល​ទទួល​បាន​ពាន​រង្វាន់​កិត្តិនាម​សហគ្រាស​បៃតង​​ដើម្បី​អ្នក​ប្រើប្រាស់​ និង​ទទួល​បាន​ពាន​រង្វាន់​​សហគ្រាស​អភិវឌ្ឍ​ចីរភាព​។ ដោយ​សារ​ផលិតផល​​មាន​គុណភាព​ខ្ពស់ តែ​សឿង​ម៉ាយ​ (Suong Mai) ​មាន​វត្តមាន​​នៅគ្រប់ទិសទី​លើ​ពិភពលោក​។​

ក្រុមហ៊ុន​តែសឿង​ម៉ាយ​ (Suong Mai) ស្ថាបនិក​​ដោ​យ​​អាជីវករ​ ប៊ូយ​ ហ្វី​ហុង​ (Bui Huy Hung) និង​អាជីវករ​ ឡេ​ ធី​ម៉ាយ​ (Le Thi Mai) ជា​អ្នក​ជំនាញ​ជាតិ​បំប៉ន​ បាន​បណ្តុះបណ្តាល​នៅ​ប្រទេស​ជប៉ុន​ បាន​បង្កើត​នៅតំបន់​ដាំ​​តែ​ល្បី​ឈ្មោះ​នៃខេត្ត​ថៃង្វៀន​ (Thai Nguyen) ប្រទេសវៀតណាម​។ នៅ​ថ្ងៃ​ដំបូងទើបបង្កើត ​ក្រុមហ៊ុន​​បាន​​កំណត់​ការ​ធ្វើ​បមាណីយកម្ម​ បទដ្ឋាន​គុណភាព​ ជា​​លក្ខណៈ​កំណត់​សម្រេច​ ​សម្រាប់​ដំណើរ​ការ​នាំ​​យក​ពាណិជ្ជសញ្ញា​តែ​វៀតណាម​ ចេញ​ទៅ​ពិភពលោក​។ ហេតុនេះ តែសឿង​​ម៉ាយ (Suong Mai) ​បង្កើត​បាន​តម្លៃ​ខុសប្លែក​មួយ ក្នុង​​​ផលិតកម្ម ​ក៏ដូច​ជា​លើកកម្ពស់​តម្លៃ​​តែ​​វៀតណាម​។​

ដំណាក់កាល​ផលិត​តែ​សឿង​ម៉ាយ​ (Suong Mai) ចាប់​តាំងពី​វគ្គ​​ដាំ​ ថែទាំ ប្រមូល​ផល កែ​ច្នៃ និង​វេច​ខ្ចប់​ តែង​បាន​អនុវត្ត​តាម​​បទដ្ឋាន​គ្មាន​ចន្លោះ​ ក្នុង​បរិស្ថាន​​សម្លាប់​បាក់តេរី គ្មាន​​មេរោគ​។ ហេតុនេះ​ហើយ ក្រុមហ៊ុន​តែ​សឿង​ម៉ាយ​ (Suong Mai) ជា​អង្គភាព​​ដំបូង​​នៅ​ខេត្ត​ថៃង្វៀន​ (Thai Nguyen) ​ដែល​ទទួល​បាន​អាជ្ញាប័ណ្ណ​​ប្រព័ន្ធផ្គត់​ផ្គង់​​ស្បៀង​អាហារ​សុវត្ថិភាព​ ​ជាក់ស្ដែងក្នុង​៣​ដំណាក់កាល​ ដំណាក់​​កាលទី​១​ គឺដាំ​ ថែទាំ​ និង​ប្រមូល​ផល ដំណាក់កាលទី​២ គឺ​ច្នៃ និងផលិត​កម្ម​ ​ដំណាក់កាល​​ទី​៣ គឺ​វេច​ខ្ចប់ សម្រេច​ជា​ផលិតផលចុងក្រោយ​។​

តាម​អាជីវករ​ ឡេ​ ធី​ម៉ាយ​ (Le Thi Mai) ​តែបៃតង​​របស់វៀតណាម​ មាន​​បរិមាណ​ជាតិ​​បំប៉ន​ សមាស​ធាតុ​វីតាម៉ីន​ និង​ សម្បូរ​ axit amin ​ជាង​ បើប្រៀប​នឹង​​តែ​បៃតង​របស់​​ប្រទេសនានា​​នៅ​ក្នុង​តំបន់​អាស៊ី​។ កា​រទាញ​យក​​បាន​តម្លៃ​អស្ចារ្យ​នេះ ​ពី​ដើម​តែ​​វៀតណាម​ ​​​នឹងបង្កើត​​បាន​ជា​ផលិតផល ​ដែល​មាន​គុណភាព​ខ្ពស់​ យក​ជំនះ​អ្នក​ប្រើប្រាស់​វៀតណាម​។​

គុណភាព​ផលិតផល​តែ​សឿង​ម៉ាយ​ (Suong Mai) ពឹង​ផ្អែក​​លើ​អាកាសធាតុ ដីធ្លី​ និង​​កម្ពស់​។ រីឯ​​រាងសណ្ឋាន​​ ​រសជាតិ ​ផ្អែក​​លើ​បទដ្ឋាន​នៃការច្នៃ​។ តំបន់​ដី​តឹន​កឿង​ (Tan Cuong) ខេត្ត​ថៃង្វៀន​ (Thai Nguyen) បាន​​ធម្មជាតិ​ប្រទានអំណោយ​​ ដោយ​មាន​​​​លក្ខណៈ​ពិសេស​​អំពី​អាកាសធាតុ​ ដីធ្លី និង​​កម្ពស់ សមស្របឲ្យ​ដើម​តែ​​លូត​លាស់​។ ផលិត​ផលតែ​​បានផលិត​ចេញ​​​ពី​តំបន់​​ដី​​នេះ មាន​រសជាតិ​​ឈ្ងុយ​ ផ្អែម​ ទឹកពណ៌​បៃតង​ និងមានសមាសធាតុ​​ជាតិ​បំប៉ន​ខ្ពស់ជា​ង បើប្រៀប​នឹង​ផលិតផល​តែ​​ ដែលបាន​ផលិត​​នៅ​តាម​មូលដ្ឋាន​​ដទៃ​។

ផលិតផល​​ទាំង​អស់​របស់​ក្រុមហ៊ុន ​សុទ្ធតែ​បាន​ផលិត​​ចេញពី​តែបៃតង​​តឹន​កឿង​ (Tan Cuong) ​អនុវត្ត​​ដោយ​បច្ចេកវិទ្យា​ជប៉ុន​ និង​ ណាណូប្រាក់​។ ផលិតផល​​បាន​ផលិត ​100% matcha តែបៃតង​ណាណូ​។​

ក្រៅពីផលិតផល​តែ​​ប្រពៃណី ក្រុមហ៊ុន​​តែ​សឿង​ម៉ាយ (Suong Mai) ​នៅ​ពង្រីក​ផលិត​បន្ថែម​​​ប្រភេទ​ផលិតផល​​​គ្រឿង​សម្អាង ដែលផលិតពី​តែបៃត​ង ​​តែបៃត​ងសម្រក​ទម្ងន់ ​ប្រភេទគ្រាប់​ ផលិត​​តាម​បទដ្ឋាន​​ឧស្សាហកម្ម​ទំនើប​។ ក្រុមហ៊ុន​​បាន​រក​ឃើញ​​រូបមន្ត​ចម្រាញ់​​យក​វីតាម៉ីន C វីតាម៉ីន A ​ស័ង្កសី ជាពិសេស​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម catechin ដោយ​មាន​​បរិមាណ​ល្អបំផុតពី​តែបៃតង​ធ្វើជា​វត្ថុធាតុដើម​​សម្រាប់​​ផលិតផល​ផ្សេងៗ​ ដូចជា​​តែ​សម្រក​ទម្ងន់ ឡើង​​ទម្ងន់ ក្រែម​លាប​បបូរ​មាត់​ ក្រែម ​Melasma ម្សៅ​ឡេ​​លាប​​សស្បែក​ និង​​ផលិតផល​១០០% ​ពី​តែ​បៃតង​ធម្មជាតិ​។​

ផលិតផលលេចធ្លោ​​មួយចំនួន​ ​​របស់ក្រុមហ៊ុន​តែ​សឿង​ម៉ាយ​ (Suong Mai)​។ រូបថត៖ ថាញ​យ៉ាង​
ទម្រង់​​បរិយាកាស​​តុ​ពិសា​តែ​ របស់​​ក្រុមហ៊ុន​​តែ​សឿង​ម៉ាយ (Suong Mai)​។ រូបថត៖ ថាញ​យ៉ាង​

ដោយ​សារ​​​គុណភាព​​ខ្ពស់​ ម៉ូដម៉ា​ស្អាត ​​ផលិតផលតែ​​របស់​ក្រុមហ៊ុន​ ទទួលបាន​អាជ្ញាប័ណ្ណ​ វិញ្ញាបណ្ណបត្រ និង​​មាន​សិទ្ធិ​ដំណើរការ​​ត្រូវ​តាម​ការ​កំណត់ ​ស្តីពី​ស្តងដារ​​សុវត្ថិភាព​ស្បៀង​អាហារ​ ហើយ​បាន​​ជ្រើស​​​​​ជា​ផលិតផល ​​សម្រាប់ទុក​ធ្វើ​ជា​​អំណោយ​ជូន​ដល់​​​ញាតិ​វង្ស​​មហាក្សត្រ​​ជប៉ុន​ មហាក្សត្រ​ថៃ​ និង​សម្រាប់ជូន​ឯកអគ្គរដ្ឋទូត​បារាំង រុស្ស៊ី អាហ្វ្រិក​ខាងត្បូង​ ឡាវ​ រហូត​ដល់សព្វថ្ងៃ​បាន​នាំចេញ​ទៅ​​កាន់​ប្រទេស​ជា​ច្រើន ​ដូចជា​បារាំង រុស្ស៊ី អាមេរិក និង​ជប៉ុនជាដើម​៕​

ក្រុមហ៊ុន​តែ​សឿង​ម៉ាយ​ (Suong Mai) បាន​​​​បន្លាស់ក្រុមសហករណ៍​​​តែ​តឹនកឿង​ (Tan Cuong) - ទម្រង់​អាជីវកម្ម​​ប្រពៃណី​ លក់តាម​ទីផ្សារ​ជនបទ និង ​ឯកជន​ដោះ​ដូរ​​គ្នា​ទៅ​វិញ​​ទៅមក​ដោយផ្ទាល់។ នៅ​​ឆ្នាំ​២០១៥ ក្រុមហ៊ុន​ភាគ​ហ៊ុន​​តែ​សឿង​ម៉ាយ​ (Suong Mai) បាន​បង្កើត​​ជា​ផ្លូវ​ការ​ ​កត់សម្គាល់ដំណាក់កាល​​អភិវឌ្ឍន៍​ថ្មី​មួយ​។ ប្រសូត​ចេញ​ជាមួយនឹង​​​បេសកកម្ម​ ជា​​ទីកន្លែង​​រក្សា​លក្ខណៈ​វប្បធម៌​ជនជាតិ​វៀតណាម ក្រុមហ៊ុនតែ​សឿង​ម៉ាយ (Suong Mai) ​កំពុង​​និង​​បន្ត​នាំ​យក​​ពាណិជ្ជសញ្ញា​តែតឹន​កឿង (Tan Cuong) ខេត្ត​ថៃង្វៀន​ (Thai Nguyen) ​ទៅកាន់​គ្រប់​​តំបន់​​ភូមិភាគ​ទូទាំងប្រទេស​ និង​ ចេញទៅ​ពិភពលោក​។​

អត្ថបទ៖ ថាវ​វី រូបថត៖ ត្រឹនង​ថាញ​យ៉ាង​/កាសែតរូបភាពវៀតណាម​

ប្រែសម្រួល៖ រីកើង​



top