ណែមបង្គារមើមក្រចាប់

ណែមបង្គារមើមក្រចាប់

ពេល​​ជួបជុំ​គ្រួសារ មិត្តភភ្តិ ឬ​ក្នុង​ពិធីបុណ្យ​ធំៗ បុណ្យ​ចូល​ឆ្នាំថ្មី​ប្រពៃណី ពិធីជប់លៀងម្ដងៗ  ណែម​បង្គារ​មើម​ក្រចាប់​គឺជា​ជម្រើស​​​ពេញ​និយម​សម្រាប់​មេផ្ទះ​វៀតណាម។ 

គ្រឿង​ផ្សំ​នៃ​ណែម​បង្គារ​មើម​ក្រចាប់

 

មើម​ក្រចាប់​​មាន​រូបរាង​ខាង​ក្រៅ​គគ្រីតគគ្រាត ប៉ុន្តែ​វា​គឺជា​គ្រឿង​ផ្សំ​ដែល​ផ្ទុក​ជីវជាតិ​ជាច្រើន​ និង​បាន​ប្រើ​ប្រាស់​ក្នុង​ឱសថបុរាណ​មួយ​ចំនួន ​អាច​ព្យា​បាល​ជំងឺ​ជាច្រើន​ដូចជា ពិបាក​រំលាយ​អាហារ ឈឺពោះ រលាក​ក្រពេះ និងជួយ​កេង​ឲ្យ​លក់ស្រួល។ មិនត្រឹម​តែ​ប៉ុណ្ណោះ មើម​ក្រចាប់​​នៅទាំងបាន​រួមផ្សំ​នឹងគ្រឿង​ផ្សេងៗទៀត ​ដើម្បីច្នៃជាម្ហូប​​ឆ្ងាញ់ច្រើនមុខ ​ និង​ល្អសម្រាប់​សុខភាពផង។ ហេតុ​ដូច្នេះ​ មើម​ក្រចាប់​បាន​ចាត់​ទុក​ដូចជា​ "យិនស៊ិន" សម្រាប់​អ្នក​ក្រីក្រ។ ណែមបង្គារមើម​​ក្រចាប់ងាយស្រួល​ធ្វើ​​ណាស់។ ដូច​នឹង​​របៀប​ធ្វើ​ណែម​ចៀនប្រពៃណី ​​ស្រទាប់​ខាង​ក្រៅគឺនំបាញ់​ត្រាង ហើយ​ស្នូល​ខាង​ក្នុង​​គឺបង្គារមួយក្បាលទាំងមូល សាច់​ជ្រូកចិញ្ជាំ​លាយជាមួយ​នឹង​មើម​​ក្រចាប់ដែល​បាន​ហាន់​ជា​ចំណិត​តូចៗ។ នៅពេល​វេចណែម ​​ ​អ្នកវេចនឹង​ទុក​​​កន្ទុយ​បង្គារ​លេចចេញខាងក្រៅនំបាញ់​ត្រាង ។ ណែម​​ត្រូវ​បានចៀន​ក្នុងខ្ទះប្រេង​ឆា ​ ហើយបាន​ចៀនរហូតដែលណែម​​ឆ្អិន​និង​ឡើង​ពណ៌លឿង។

ហូបណែម​បង្គារ​​មើម​ក្រចាប់​ហូប​ជាមួយ​នំបញ្ចុក​និង​ទឹក​ត្រី​ជូរ​ផ្អែម។

ណែមបង្គារ​មើម​ក្រចាប់​ហូប​ជាមួយ​នំបញ្ចុក​និង​ទឹក​ត្រី​ជូរ​ផ្អែម។ ណែមបង្គារ​​មើមក្រចាប់​ធ្លាប់បានហូប​ជាមួយទឹក​ត្រី​ជូរ​ផ្អែម នំបញ្ចុក​បន្លែស្រាស់ ឬ​ហូប​ជាមួយ​​បាយ​ក្តៅ។

ដោយ​ការ​ច្នៃប្រឌិត​និង​ប៉ិន​ប្រសប់​របស់​ចុង​ភៅ ណែម បង្គារមើម​ក្រចាប់​បាន​ក្លាយ​ជាមុខ​ម្ហូប​​ឈ្ងុយ​ឆ្ងាញ់​និង​ចាប់​ចិត្ត​សម្រាប់​ភ្ញៀវ​ទេសចរក្នុង​និងក្រៅ​ប្រទេស៕

អាស័យដ្ឋាន​​​​ហូប​មុខ​ម្ហូប​នេះ ៖ បណ្តា​មុខម្ហូប​នៅ​ផ្សារ​ ចើក្វេ (Cho que)

ជាន់ទីពីរ  - ​អគារMy Way Hotel & Residence - លេខ ២ ច្រក ៨៦ យុយ​តឹន (Duy Tan) ខណ្ឌ កូវ​យ៉ៃ (Cau Giay)

រដ្ឋធានីហាណូយ (Ha Noi) លេខទូរស័ព្ទ៖​ ០៩៣៦៥៧១០៨​


Top