ពេលជួបជុំគ្រួសារ មិត្តភភ្តិ ឬក្នុងពិធីបុណ្យធំៗ បុណ្យចូលឆ្នាំថ្មីប្រពៃណី ពិធីជប់លៀងម្ដងៗ ណែមបង្គារមើមក្រចាប់គឺជាជម្រើសពេញនិយមសម្រាប់មេផ្ទះវៀតណាម។
ពេលជួបជុំគ្រួសារ មិត្តភភ្តិ ឬក្នុងពិធីបុណ្យធំៗ បុណ្យចូលឆ្នាំថ្មីប្រពៃណី ពិធីជប់លៀងម្ដងៗ ណែមបង្គារមើមក្រចាប់គឺជាជម្រើសពេញនិយមសម្រាប់មេផ្ទះវៀតណាម។
គ្រឿងផ្សំនៃណែមបង្គារមើមក្រចាប់
មើមក្រចាប់មានរូបរាងខាងក្រៅគគ្រីតគគ្រាត ប៉ុន្តែវាគឺជាគ្រឿងផ្សំដែលផ្ទុកជីវជាតិជាច្រើន និងបានប្រើប្រាស់ក្នុងឱសថបុរាណមួយចំនួន អាចព្យាបាលជំងឺជាច្រើនដូចជា ពិបាករំលាយអាហារ ឈឺពោះ រលាកក្រពេះ និងជួយកេងឲ្យលក់ស្រួល។ មិនត្រឹមតែប៉ុណ្ណោះ មើមក្រចាប់នៅទាំងបានរួមផ្សំនឹងគ្រឿងផ្សេងៗទៀត ដើម្បីច្នៃជាម្ហូបឆ្ងាញ់ច្រើនមុខ និងល្អសម្រាប់សុខភាពផង។ ហេតុដូច្នេះ មើមក្រចាប់បានចាត់ទុកដូចជា "យិនស៊ិន" សម្រាប់អ្នកក្រីក្រ។ ណែមបង្គារមើមក្រចាប់ងាយស្រួលធ្វើណាស់។ ដូចនឹងរបៀបធ្វើណែមចៀនប្រពៃណី ស្រទាប់ខាងក្រៅគឺនំបាញ់ត្រាង ហើយស្នូលខាងក្នុងគឺបង្គារមួយក្បាលទាំងមូល សាច់ជ្រូកចិញ្ជាំលាយជាមួយនឹងមើមក្រចាប់ដែលបានហាន់ជាចំណិតតូចៗ។ នៅពេលវេចណែម អ្នកវេចនឹងទុកកន្ទុយបង្គារលេចចេញខាងក្រៅនំបាញ់ត្រាង ។ ណែមត្រូវបានចៀនក្នុងខ្ទះប្រេងឆា ហើយបានចៀនរហូតដែលណែមឆ្អិននិងឡើងពណ៌លឿង។
ហូបណែមបង្គារមើមក្រចាប់ហូបជាមួយនំបញ្ចុកនិងទឹកត្រីជូរផ្អែម។
ណែមបង្គារមើមក្រចាប់ហូបជាមួយនំបញ្ចុកនិងទឹកត្រីជូរផ្អែម។ ណែមបង្គារមើមក្រចាប់ធ្លាប់បានហូបជាមួយទឹកត្រីជូរផ្អែម នំបញ្ចុកបន្លែស្រាស់ ឬហូបជាមួយបាយក្តៅ។
ដោយការច្នៃប្រឌិតនិងប៉ិនប្រសប់របស់ចុងភៅ ណែម បង្គារមើមក្រចាប់បានក្លាយជាមុខម្ហូបឈ្ងុយឆ្ងាញ់និងចាប់ចិត្តសម្រាប់ភ្ញៀវទេសចរក្នុងនិងក្រៅប្រទេស៕
អាស័យដ្ឋានហូបមុខម្ហូបនេះ ៖ បណ្តាមុខម្ហូបនៅផ្សារ ចើក្វេ (Cho que)
ជាន់ទីពីរ - អគារMy Way Hotel & Residence - លេខ ២ ច្រក ៨៦ យុយតឹន (Duy Tan) ខណ្ឌ កូវយ៉ៃ (Cau Giay)
រដ្ឋធានីហាណូយ (Ha Noi) លេខទូរស័ព្ទ៖ ០៩៣៦៥៧១០៨