ដើមឆ្នាំទស្សនាថាំងឡុង និងបួងសួងនៅប្រាសាទទាំងបួនទិសនៃរាជធានី
ការទៅទស្សនា និងបួងសួងនៅប្រាសាទទាំងបួនទិសនៃថាំងឡុង (Thang Long) នានិទាឃរដូវ ឆ្នាំមមី ឆ្នាំ២០១៦ មិនមែនគ្រាន់តែជាដំណើរទស្សនាផ្នែកវិញ្ញាណប៉ុណ្ណោះទេ។ នោះក៏ជាដំណើរមួយ ដើម្បីស្វែងយល់ពីសម្រស់ប្រវត្តិសាស្ត្រ និងវប្បធម៌នៃរដ្ឋធានីហាណូយ ដែលជាទីក្រុងអរិយធម៌ពាន់ឆ្នាំ។
ប្រាសាទបាចម៉ា (Bach Ma) - ទីតាំងសក្តិសិទ្ធិការពារទិសខាងកើត
ទីតាំងឈរជើងដំបូងក្នុងដំណើររបស់យើង គឺប្រាសាទបាចម៉ា (Bach Ma) នៅលើផ្លូវ ហាងបួម (Hang Buom)។ ទោះបីជាស្ថិតនៅកណ្តាលតំបន់ផ្លូវបុរាណអ៊ូអរក៏ដោយ ប្រាសាទនេះនៅតែរក្សាបាននូវភាពបុរាណ និងស្ងប់ស្ងាត់។ ក្លិនធូបក្រអូបស្រាលៗ រួមជាមួយសំឡេងជួងបន្លឺឡើងតិចៗ បានបង្កើតនូវលំហស្ងប់ស្ងាត់បរិសិទ្ធ ធ្វើឱ្យមនុស្សមានចិត្តជ្រះថ្លា។
អ្នកស្រី ង្វៀន ធីធូ (Nguyen Thi Thu) ជាភ្ញៀវទេសចរម្នាក់មកពីទីក្រុងហូជីមិញ (Ho Chi Minh) បានចែករំលែកថា៖ «នេះជាលើកដំបូង ដែលខ្ញុំបានទៅទស្សនាប្រាសាទទាំងបួនទិសនៃថាំងឡុង (Thang Long)។ អារម្មណ៍ពិតជាប្លែក។ ពេលឈានជើងចូលក្នុងប្រាសាទ បាចម៉ា (Bach Ma) ខ្ញុំមានអារម្មណ៍អំពីភាពពិសិដ្ឋ និងភាពរឹងមាំរបស់នាគរាជឡុងដូ (Long Do) ដែលបានការពាររាជធានីបុរាណ ។ ខ្ញុំបួងសួងសុំឱ្យក្រុមគ្រួសាររបស់ខ្ញុំមានសុខភាពល្អ និងសុវត្ថិភាពជានិច្ចក្នុងឆ្នាំថ្មី។»
ប្រាសាទ វ៉យភុក (Voi Phuc) - ភាពបុរាណនៅច្រកទ្វារខាងលិច
ចាកចេញពីប្រាសាទ បាចម៉ា (Bach Ma) យើងបានបន្តដំណើរទៅកាន់ប្រាសាទ វ៉យភុក (Voi Phuc) ស្ថិតក្នុងសង្កាត់ ង៉ុកខាញ (Ngoc Khanh)។ ក្នុងបរិវេណស្រស់ស្អាត ធំទូលាយ មានដើមឈើបៃតង ប្រាសាទនេះបង្ហាញនូវសម្រស់ដ៏អង់អាច និងស្ងប់ស្ងាត់។ អង្គម្ចាស់លីញឡាង (Linh Lang) ដែលជាអាទិទេពការពារទិសខាងលិច ហាក់បីដូចកំពុងតាមដានដោយស្ងៀមស្ងាត់នូវជំហានដោយគោរពរបស់ប្រជាជន។
ក្នុងចំណោមមនុស្សកំពុងគោរពអុជធូប យើងបានជួបលោក លេ វ៉ាន់ហ៊ុង (Le Van Hung) ជាប្រជាជនហាណូយម្នាក់។ លោកបានឱ្យដឹងថា៖ “ការទៅទស្សនា និងបួងសួង នៅប្រាសាទទាំងបួនទិសរៀងរាល់ដើមឆ្នាំ បានក្លាយជាវប្បធម៌ និងជាទម្លាប់របស់គ្រួសារខ្ញុំ។ នេះមិនត្រឹមតែជាការបន់ស្រន់សុំលាភសំណាងប៉ុណ្ណោះទេ ប៉ុន្តែក៏ជាវិធីរំលឹកកូនចៅអំពី ប្រភពដើម និងតម្លៃប្រពៃណីដ៏ល្អរបស់ជាតិផង។ ” យោងតាមជំនឿរបស់ប្រជាជន ការទៅទស្សនា និងបួងសួងនៅប្រាសាទទាំងបួនទិស នឹងនាំមកនូវតុល្យភាព និងភាពសុខដុមរមនាពេញមួយឆ្នាំ"។
ប្រាសាទ គីមលៀន (Kim Lien) - ទិតាំអផ្តាំផ្ញើនូវបំណងប្រាថ្នាភាគខាងត្បូង
ប្រាសាទ គីមលៀន (Kim Lien) ភាគខាងត្បូងនៃរាជធានីបុរាណ បរិយាកាសក៏មានភាពរស់រវើក និងអ៊ូអរ។ ទីនេះគេគោរពបូជាលោកម្ចាស់ កៅ សឺន ដៃ វឿង (Cao Son Dai Vuong) ជាអាទិទេពមួយអង្គ ដែលប្រជាជនជឿ និងបួងសួងសុំពរជ័យ និងការការពា។ ផ្ទាំងសិលាចារឹកដោយចំណងជើង “អាទិទេពមេត្តាករុណា” ដែលនិពន្ធដោយអ្នកប្រវត្តិសាស្ត្រ ឡេទុង (Le Tung) ក្នុងឆ្នាំ១៥១០ គឺជាវត្ថុបុរាណដ៏មានតម្លៃ និងជាសក្ខីភាពនៃគុណូបការៈ និងភាពសក្តិសិទ្ធិរបស់អាទិទេពអង្គនេះ។
គ្រួសារវ័យក្មេងមួយកំពុងអុជធូប ដោយដៃបីកូនខ្ចី។ អ្នកស្រី ប៊ូយ ធូ ត្រាង (Bui Thu Trang) បានចែករំលែកថា៖ "យើងបាននាំកូនរបស់យើងមកជាមួយ ដើម្បីឱ្យគាត់ដឹងអំពីសម្រស់នៃវប្បធម៌នេះ។ យើងសង្ឃឹមឆ្នាំថ្មី គាត់នឹងមានសុខភាពល្អ មានអាកប្បកិរិយាល្អ និងសិក្សាពូកែ។ មកកាន់ប្រាសាទឱកាសដើមឆ្នាំ ធ្វើឱ្យយើងមានអារម្មណ៍ធូរស្រាល និងពោរពេញដោយក្តីសង្ឃឹម"។
បា្រសាទ ក្វានថាញ់ (Quan Thanh) - បំណងប្រាថ្នាភាគខាងជើង
ទីតាំងចុងក្រោយនៃដំណើរទស្សនា គឺប្រាសាទ ក្វានថាញ់ (Quan Thanh) មានទីតាំងនៅក្បែរបឹងតី (Tay) ។ នៅក្រោមម្លប់ព្រឹទ្ធព្រឹក្ស ជាមួយនឹងរូបសំណាកដ៏អង់អាចក្លាហានរបស់អាទិទេព ត្រឹន វូ (Tran Vu) ប្រាសាទនេះមានសម្រស់បុរាណ និងឆើតឆាយ។ សំឡេងជួង ត្រឹនវូ (Tran Vu) និងខ្យល់បក់ស្រាលៗពីបឹងតី (Tay)។ អ្វីៗ ទាំងអស់លាយឡំគ្នា នាំមកនូវបំណងប្រាថ្នារបស់ភ្ញៀវទស្សនាមកពីគ្រប់ទិសទី ផ្ញើទៅកាន់អាទិទេព ហៀនធៀនត្រឹនវូ (Huyen Thien Tran Vu)។
ទោះបីជាអាកាសធាតុមានភ្លៀងរលឹមស្រិចៗ នៅដើមរដូវកាលនៃនិទាឃរដូវក៏ដោយ តែលំហូរមនុស្សមកទីនេះនៅតែអ៊ូអរ។ មានអ្នកខ្លះមកបួងសួងសុំភាពជោគជ័យក្នុងការងារ អ្នកខ្លះសុំសុខភាពល្អ និងសេចក្តីសុខសាន្ត ហើយក៏មានអ្នកខ្លះទៀតមកទីនេះគ្រាន់តែ ដើម្បីស្វែងរកភាពស្ងប់ចិត្ត និងបោះចោលទុក្ខកង្វល់ បន្ទាប់ពីមួយឆ្នាំធ្វើការនឿយហត់៕
សាស្ត្រ និងស្ថាបត្យកម្មសិល្បៈនៃប្រាសាទទាំងបួនទិសនៃថាំងឡុង (Thang Long) ជាកេរដំណែលប្រវត្តិសាស្ត្រពិសេសថ្នាក់ជាតិ។
អត្ថបទ៖ ខាញ់ឡុង និងរូបថត៖ កុងដាត ថាញ់យ៉ាង / VNP
ប្រែសម្រួលដោយង្វៀនយ៉ាង














