ការស្វែងយល់

ដើមឆ្នាំទស្សនាថាំងឡុង និងបួងសួងនៅប្រាសាទទាំងបួនទិសនៃរាជធានី

ការទៅទស្សនា និង​បួងសួង​នៅប្រាសាទទាំងបួនទិសនៃថាំងឡុង (Thang Long) នានិទាឃរដូវ ឆ្នាំមមី ឆ្នាំ២០១៦ មិនមែនគ្រាន់តែជាដំណើរទស្សនាផ្នែកវិញ្ញាណប៉ុណ្ណោះទេ។ 

ការទៅទស្សនា និង​បួងសួង​នៅប្រាសាទទាំងបួនទិសនៃថាំងឡុង (Thang Long) នានិទាឃរដូវ ឆ្នាំមមី ឆ្នាំ២០១៦ មិនមែនគ្រាន់តែជាដំណើរទស្សនាផ្នែកវិញ្ញាណប៉ុណ្ណោះទេ។ នោះក៏ជាដំណើរមួយ ដើម្បីស្វែងយល់ពីសម្រស់ប្រវត្តិសាស្ត្រ និងវប្បធម៌​នៃរដ្ឋធានីហាណូយ ដែលជាទីក្រុងអរិយធម៌ពាន់ឆ្នាំ។

ប្រាសាទបាចម៉ា (Bach Ma) - ទីតាំងសក្តិសិទ្ធិការពារទិសខាងកើត

ទីតាំងឈរជើងដំបូងក្នុងដំណើររបស់យើង គឺប្រាសាទ​បាចម៉ា (Bach Ma) នៅលើផ្លូវ ហាងបួម (Hang Buom)។ ទោះបីជាស្ថិតនៅកណ្តាលតំបន់​ផ្លូវបុរាណអ៊ូអរក៏ដោយ ប្រាសាទនេះនៅតែរក្សាបាននូវភាពបុរាណ និងស្ងប់ស្ងាត់​។ ក្លិនធូបក្រអូបស្រាលៗ រួមជាមួយសំឡេងជួងបន្លឺឡើងតិចៗ បានបង្កើតនូវលំហស្ងប់ស្ងាត់បរិសិទ្ធ ធ្វើឱ្យមនុស្សមានចិត្តជ្រះថ្លា។


រូបថត៖ ថាញ់យ៉ាង/ VNP
រូបថត៖ ថាញ់យ៉ាង/ VNP
រូបថត៖ ថាញ់យ៉ាង/ VNP

អ្នកស្រី ង្វៀន ធីធូ (Nguyen Thi Thu) ជាភ្ញៀវទេសចរម្នាក់មកពីទីក្រុងហូជីមិញ (Ho Chi Minh) បានចែករំលែកថា៖ «នេះជាលើកដំបូង ដែលខ្ញុំបានទៅទស្សនាប្រាសាទទាំងបួនទិសនៃថាំងឡុង (Thang Long)។ អារម្មណ៍ពិតជាប្លែក។ ពេលឈានជើងចូលក្នុងប្រាសាទ បាចម៉ា (Bach Ma) ខ្ញុំមាន​អារម្មណ៍អំពីភាពពិសិដ្ឋ និងភាពរឹងមាំរបស់នាគរាជឡុងដូ (Long Do) ដែលបានការពាររាជធានីបុរាណ ។ ខ្ញុំបួងសួងសុំឱ្យក្រុមគ្រួសាររបស់ខ្ញុំមានសុខភាពល្អ និងសុវត្ថិភាពជានិច្ចក្នុងឆ្នាំថ្មី។»

ប្រាសាទ វ៉យភុក (Voi Phuc) - ភាពបុរាណនៅច្រកទ្វារខាងលិច

ចាកចេញពីប្រាសាទ បាចម៉ា (Bach Ma) យើងបានបន្តដំណើរទៅកាន់ប្រាសាទ វ៉យភុក (Voi Phuc) ស្ថិតក្នុងសង្កាត់ ង៉ុក​ខាញ  (Ngoc Khanh)។ ក្នុងបរិវេណស្រស់ស្អាត ធំទូលាយ មានដើមឈើបៃតង ប្រាសាទនេះបង្ហាញនូវសម្រស់ដ៏អង់អាច និងស្ងប់ស្ងាត់។ អង្គម្ចាស់លីញឡាង (Linh Lang) ដែលជាអាទិទេពការពារទិសខាងលិច ហាក់បីដូចកំពុងតាមដានដោយស្ងៀមស្ងាត់នូវជំហានដោយគោរពរបស់ប្រជាជន។ 

រូបថត៖ កុង​ដាត / VNP
រូបថត៖ កុង​ដាត / VNP
រូបថត៖ កុង​ដាត / VNP

ក្នុងចំណោមមនុស្សកំពុងគោរពអុជធូប យើងបានជួបលោក លេ វ៉ាន់​ហ៊ុង (Le Van Hung) ជាប្រជាជនហាណូយម្នាក់។ លោកបានឱ្យដឹងថា៖ ការទៅទស្សនា និង​បួងសួង​ នៅប្រាសាទទាំងបួនទិសរៀងរាល់ដើមឆ្នាំ បានក្លាយជាវប្បធម៌ និងជាទម្លាប់របស់គ្រួសារខ្ញុំ។ នេះមិនត្រឹមតែជាការបន់ស្រន់សុំលាភសំណាងប៉ុណ្ណោះទេ ប៉ុន្តែក៏ជាវិធីរំលឹកកូនចៅអំពី ប្រភពដើម និងតម្លៃប្រពៃណីដ៏ល្អរបស់ជាតិផង។  យោងតាមជំនឿរបស់ប្រជាជន ការទៅទស្សនា និង​បួងសួង​នៅប្រាសាទទាំងបួនទិស នឹងនាំមកនូវតុល្យភាព និងភាពសុខដុមរមនាពេញមួយឆ្នាំ"។

ប្រាសាទ គីមលៀន (Kim Lien) - ទិតាំអផ្តាំផ្ញើនូវបំណងប្រាថ្នាភាគខាងត្បូង

ប្រាសាទ គីមលៀន (Kim Lien) ភាគខាងត្បូងនៃរាជធានីបុរាណ បរិយាកាសក៏មានភាពរស់រវើក និង​អ៊ូអរ។ ទីនេះគេគោរពបូជាលោកម្ចាស់ កៅ សឺន ដៃ វឿង (Cao Son Dai Vuong)  ជាអាទិទេពមួយ​អង្គ ដែលប្រជាជនជឿ និងបួង​សួង​សុំពរជ័យ និងការការពា។ ផ្ទាំងសិលាចារឹកដោយចំណងជើង អាទិទេពមេត្តាករុណា” ដែលនិពន្ធដោយអ្នកប្រវត្តិសាស្ត្រ ឡេទុង (Le Tung) ក្នុងឆ្នាំ១៥១០ គឺជាវត្ថុបុរាណដ៏មានតម្លៃ និងជាសក្ខីភាពនៃគុណូបការៈ និងភាពសក្តិសិទ្ធិរបស់អាទិទេព​អង្គនេះ។

រូបថត៖ កុង​ដាត / VNP
រូបថត៖ កុង​ដាត / VNP
រូបថត៖ កុង​ដាត / VNP
រូបថត៖ កុង​ដាត / VNP

គ្រួសារវ័យក្មេងមួយកំពុងអុជធូប ដោយដៃ​បីកូនខ្ចី។ អ្នកស្រី ប៊ូយ ធូ ត្រាង (Bui Thu Trang) បានចែក​រំលែកថា៖ "យើងបាននាំកូនរបស់យើងមកជាមួយ ដើម្បីឱ្យគាត់ដឹងអំពីសម្រស់នៃវប្បធម៌នេះ។ យើងសង្ឃឹមឆ្នាំថ្មី គាត់នឹងមានសុខភាពល្អ មានអាកប្បកិរិយាល្អ និងសិក្សាពូកែ។ មកកាន់ប្រាសាទឱកាសដើមឆ្នាំ ធ្វើឱ្យយើងមានអារម្មណ៍ធូរស្រាល និងពោរពេញដោយក្តីសង្ឃឹម"។

បា្រសាទ ក្វានថាញ់ (Quan Thanh) - បំណងប្រាថ្នាភាគខាងជើង

ទីតាំងចុងក្រោយនៃដំណើរទស្សនា គឺប្រាសាទ ក្វានថាញ់ (Quan Thanh) មានទីតាំងនៅក្បែរបឹងតី (Tay) ។ នៅក្រោមម្លប់ព្រឹទ្ធព្រឹក្ស ជាមួយនឹងរូបសំណាកដ៏អង់អាចក្លាហានរបស់អាទិទេព ត្រឹន វូ (Tran Vu) ប្រាសាទនេះមានសម្រស់បុរាណ និងឆើតឆាយ។ សំឡេងជួង ត្រឹនវូ (Tran Vu) និងខ្យល់បក់ស្រាលៗពីបឹងតី (Tay)។ អ្វីៗ ទាំងអស់លាយឡំគ្នា នាំមកនូវបំណងប្រាថ្នារបស់ភ្ញៀវទស្សនាមកពីគ្រប់ទិសទី ផ្ញើទៅកាន់អាទិទេព ហៀនធៀនត្រឹនវូ (Huyen Thien Tran Vu)

រូបថត៖ កុង​ដាត / VNP
រូបថត៖ កុង​ដាត / VNP
 
រូបថត៖ កុង​ដាត / VNP

ទោះបីជាអាកាសធាតុមានភ្លៀងរលឹមស្រិចៗ នៅដើមរដូវកាលនៃនិទាឃរដូវក៏ដោយ តែលំហូរមនុស្សមកទីនេះនៅតែអ៊ូអរ។ មានអ្នកខ្លះមកបួងសួងសុំ​ភាពជោគជ័យ​ក្នុង​ការងារ អ្នកខ្លះសុំសុខភាពល្អ និងសេចក្តីសុខសាន្ត ហើយក៏មានអ្នកខ្លះទៀតមកទីនេះគ្រាន់តែ ដើម្បីស្វែងរកភាពស្ងប់ចិត្ត និងបោះចោលទុក្ខកង្វល់ បន្ទាប់ពីមួយ​ឆ្នាំ​ធ្វើ​ការ​នឿយ​ហត់៕

អតីតរាជធានី ថាំងឡុង (Thang Long) មាន​ប្រាសាទស្ថិតនៅ៤ទិស ការពារទិសទិសទាំង៤នៃថាំងឡុង (Thang Long) ដែល​ជាកន្លែងសក្ការបូជាអាទិទេពទាំងបួនអង្គ និងការពារទីតាំងសំខាន់ៗទាំងបួនគឺខាងកើត ខាងលិច ខាងត្បូង និងខាងជើងនៃអតីតរាជធានីថាំងឡុង (Thang Long)  ឥឡូវជារដ្ឋធានី ហាណូយ (Ha Noi)។ នៅឆ្នាំ ២០២២ នាយករដ្ឋមន្ត្រី​បាន​ចេញ​​សេចក្តីសម្រេចលេខ ៩៣/QD-TTg ដោយចាត់ចំណាត់ថ្នាក់កេរដំណែល​ប្រវត្តិ
សាស្ត្រ  និងស្ថាបត្យកម្មសិល្បៈនៃប្រាសាទទាំងបួនទិសនៃថាំងឡុង (
Thang Long) ជាកេរដំណែល​ប្រវត្តិសាស្ត្រពិសេសថ្នាក់ជាតិ​។

អត្ថបទ៖ ខាញ់ឡុង និងរូបថត៖ កុងដាត ថាញ់យ៉ាង / VNP

ប្រែសម្រួលដោយង្វៀនយ៉ាង  

 


top