ឈ្ងុយឆ្ញាញ់បាយដំណើបភូធឿង (Phu Thuong)
ភូមិភូធឿង (Phu Thuong) (ខណ្ឌតីហូ -Tay Ho ក្រុងហាណូយ) ជាមួយនឹងរបរដាំបាយដំណើបប្រពៃណីល្បីល្បាញទូទាំងក្រុងហាណូយ។ ជាមួយនឹងតម្លៃពិសេសនោះ របរដាំបាយដំណើបនៅទីនេះបានទទួលស្គាល់ជាបេតិកភណ្ឌអរូបីថ្នាក់ជាតិ។
បុរាណកាលក្រុងហាណូយ មានបទកំណាព្យចម្រៀងថា៖ “ភូមិហ្គា (Ga) មានដើមពោធិ៍/មានទន្លេងុតទឹកត្រជាក់ មានរបរដាំបាយដំណើប”។ ភូមិហ្គា (Ga) អតីតកាល បច្ចុប្បន្នស្ថិតក្នុងសង្កាត់ភូធឿង (Phu Thuong) មានរបរដាំបាយដំណើបតាំងពីអង្កាល គ្មាននរណាបានដឹងច្បាស់ឡើយ។ លំហូរគង្គា ញីហា (Nhi Ha) (ទន្លេក្រហម) ពាំនាំល្បាតជីជាតិ ភូមិហ្គា (Ga) អតីតកាល មានវាលស្រែធំល្វឹងល្វើយ។ ផ្តើមពីវាលស្រែនេះ ប្រជាជនភូមិហ្គា (Ga) ធ្វើបានស្រូវដំណើបពីរប្រភេទ គឺដំណើបផ្កាមាស និង ដំណើបយ៉ូវកែវ (Dau keo)។ ដើម្បីដាំបាយដំណើបមួយឆ្នាំងឈ្ងុយឆ្ងាញ់ អ្នកភូមិនៅទីនេះត្រូវចំណាយបញ្ចេញថ្វីដៃយ៉ាងមុតមាំ។
របរដាំបាយដំណើរភូធឿង (Phu Thuong) បានអត្ថិភាពរាប់រយឆ្នាំ ផ្សារភ្ជាប់នឹងជីវភាពរស់នៅនៃអ្នកភូមិ។ ដោយរូបមន្តសម្ងាត់ និងវត្ថុធាតុដើមគុណភាព បាយដំណើបភូធឿង (Phu Thuong) តែងស្វិតឆ្ងាញ់ ក្លាយជាអាហារជិតស្និទ្ធិនឹងអ្នកក្រុងហាណូយ មានវត្តមាននៅតាមពិធីសំខាន់ៗដូចជា៖ ពិធីភ្ជាប់ពាក្យ រៀបការ ពិធីបុណ្យចូលឆ្នាំថ្មីជាដើម។ បច្ចុប្បន្ន សិប្បករវ័យក្មេង ស្នងបន្តប្រពៃណីដូនតា រក្សាវិធីដាំបាយដំណើបបែបបុរាណផង កែច្នៃបន្ថែមឱ្យបាយដំណើបមានរសជាតិថ្មី ជួយយីហោបាយដំណើបភូធឿង (Phu Thuong) មួយថ្ងៃកាន់តែអះអាងបានទីជំហរ នៅក្នុងតារាងម្ហូបអាហារហាណូយ។
នៅភូមិភូធឿង (Phu Thuong) ហាក់បីដូចជានរណាក៏ចេះដាំបាយដំណើប ធ្វើនំ បាយដំបែរទាំងអស់។ ពីជំនាន់មួយទៅជំនាន់មួយតៗគ្នា បង្កើតជាចរន្តលំហូររឹងមាំ រាប់រយឆ្នាំនៅភូមិបុរាណមួយនេះ។ បច្ចុប្បន្ន ភូមិមានសិប្បករ៣នាក់ និងគ្រួសារចំនួន៦០០ កំពុងដាំបាយដំណើប នាំទៅលក់នៅគ្រប់ច្រកល្ហក់ក្រុងហាណូយ។ អង្រែកបាយដំណើបរបស់អ្នកម្តាយ បងស្រីទាំងឡាយ មិនត្រឹមតែជួយក្រុមគ្រួសារនីមួយៗនៅភូមិហ្គា (Ga) អតីតកាល ឆ្លងកាត់គ្រោះអត់ឃ្លានប៉ុណ្ណោះ បច្ចុប្បន្នបាយដំណើបភូធឿង (Phu Thuong) នៅទាំងជួយអ្នកភូមិ ធ្វើមាន ក្លាយជាទំនិញមានតម្លៃសេដ្ឋកិច្ចខ្ពស់ នាំមកប្រភពចំណូលសម្រាប់អ្នកភូមិ អ្នកស្រុកទៀតផង។
សិប្បកម្មដាំបាយដំណើបភូធឿង (Phu Thuong) មានអាយុកាលរាប់រយឆ្នាំមកហើយ ដែលជាប់ទាក់ទងយ៉ាងជិតស្និទ្ធនឹងជីវភាពរស់នៅរបស់ប្រជាជន។ ដោយមានរូបបន្តសម្ងាត់ និង គ្រឿងផ្សំគុណភាពខ្ពស់ បាយដំណើបភូធឿង (Phu Thuong) តែងតែមានរសជាតិឈ្ងុយឆ្ងាញ់ ហើយបានក្លាយជាអាហារដ៏ពេញនិយមសម្រាប់ប្រជាជនហាណូយ និងមានវត្តមានក្នុងឱកាសបុណ្យទានសំខាន់ៗជាច្រើនដូចជា អាពាហ៍ពិពាហ៍ ពិធីបុណ្យចូលឆ្នាំថ្មី។ សព្វថ្ងៃនេះ សិប្បករវ័យក្មេងជាច្រើនបានបន្តប្រពៃណីរបស់ឪពុក ដោយរក្សាវិធីដាំបាយដំណើបបែបបុរាណ និងបង្កើតមុខម្ហូបបាយដំណើបរូបមន្តថ្មីៗជាច្រើនទៀត ដែលជួយឱ្យពាណិជ្ជសញ្ញាបាយដំណើបភូធឿង (Phu Thuong) កាន់តែមានជំហររឹងមាំក្នុងវិស័យម្ហូបអាហារហាណូយ។
ពិធីបុណ្យបាយដំណើបភូធឿងឆ្នាំ២០២៥ មិនត្រឹមតែជាឱកាសដើម្បីលើកតម្កើងសិប្បកម្មប្រពៃណីប៉ុណ្ណោះទេ ថែមទាំងរួមចំណែកផ្សព្វផ្សាយភាពស្រស់ស្អាត នៃវប្បធម៌ហាណូយផងដែរ។ បរិយាកាសរស់រវើក ចានបាយដំណើបចម្រុះពណ៌ និងស្មារតីសាមគ្គីភាពក្នុងសហគមន៍ បានបង្កើតឱ្យមានពិធីបុណ្យមួយ ដែលបន្សល់ទុកនូវចំណាប់អារម្មណ៍យ៉ាងជ្រាលជ្រៅចំពោះភ្ញៀវទេសចរ។
អត្ថបទ និង រូបថត៖ វៀតគឿង