ក្តារខៀន តឹនហា (Tan Ha) - ពាណិជ្ជសញ្ញាសិក្ខូបករណ៍កិត្យានុភាពនៅប្រទេសវៀតណាម
បានបង្កើតនៅឆ្នាំ១៩៩៥ ដោយគោលបំណងចង់នាំយកប្រភេទផលិតផលសិក្ខូបករណ៍នៃខឿនសេដ្ឋកិច្ចជឿនលឿនលើពិភពលោក ចូលក្នុងដំណើរការនវានុវត្តន៍សិក្សាអប់រំនៅវៀតណាម ក្រុមហ៊ុនទទួលខុសត្រូវមានកម្រិតសិក្ខូបករណ៍តឹនហា (Tan Ha) បានបោះជំហានអភិវឌ្ឍយ៉ាងរឹងមាំ បាននាំចេញកាន់ទីផ្សារនូវផលិតផលក្តារខៀនជាច្រើនប្រភេទ សម្រាប់បម្រើតម្រូវការរបស់អតិថិជន។
ជិត៣០ឆ្នាំកសាង អភិវឌ្ឍ និងរួមដំណើរការនវានុវត្តន៍របស់ប្រទេសវៀតណាម ជាពិសេសផ្នែកខាងសិក្សាអប់រំ ក្រុមហ៊ុនតឹនហា (Tan Ha) បានស្គាល់ដោយកិត្តិនាមមួយ ដែលផ្សារភ្ជាប់នឹងការច្នៃប្រតិដ្ឋ បែបគំនិតថ្មី អំពីសិក្ខូបករណ៍របស់ប្រទេសវៀតណាម។ ជាក់ស្តែង នៅឆ្នាំ១៩៩៥ ក្រុមហ៊ុនតឹនហា (Tan Ha) បាននាំចូលបច្ចេកវិទ្យាពីប្រទេសដាណឺម៉ាក នូវក្តារខៀនមិនចែងភ្នែក ដែលមានផ្ទៃមុខធ្វើអំពីដែកថែបដំបូងបង្អស់ ប្រភេទស៊ុម TH03 និង ស្នូលជ័រតែមួយគត់។ បន្ទាប់មក ផលិតផលនេះ បានស្រូបយកទីផ្សារសិក្ខូបករណ៍នៅទូទាំងប្រទេស។
ពេលក្រុមហ៊ុនតឹនហា (Tan Ha) ច្នៃប្រតិដ្ឋបង្កើតបានផលិតផលក្តារ Flipchart UpsiteDown ទទួលបានលិខិតបញ្ជាក់ស្ដីពីរូបសណ្ឋានឧស្សាហកម្មផ្តាច់មុខ ផលិតផលផ្លាកសញ្ញាសម្រាប់សិក្ខាសាលា យ៉ាងឆាប់រហ័សក្លាយជាផលិតផលលក់ដាច់បំផុតនៅប្រទេសវៀតណាម។ ការបញ្ចូលបច្ចេកវិទ្យា Duratech ចូលក្នុងសិក្ខូបករណ៍ក្ដារខៀន បានជួយឱ្យក្រុមហ៊ុនតឹនហា (Tan Ha) បើកយុគសម័យក្តារខៀនគ្មានភាពរញ័រដំបូងបំផុត។ បច្ចេកវិទ្យាបិទ និង ប្រភេទស្នូលជឿនលឿន ក៏បានជួយឱ្យក្រុមហ៊ុនតឹនហា (Tan Ha) នាំចេញទៅកាន់ទីផ្សារ នូវក្តារខៀនគ្មានស៊ុម បានអ្នករចនាឧបករណ៍ការិយាល័យទំនើប អាទិភាពប្រើប្រាស់។
ជាមួយនឹងពាណិជ្ជសញ្ញាទាំងពីរ AirFrame និង Oval ក្រុមហ៊ុនតឹនហា (Tan Ha) បានបង្កើត “បដិវត្តមួយ” សម្រាប់ប្រភេទក្តារខៀនប្រើនៅក្នុងការិយាល័យ ជួយធ្វើឱ្យការិយាល័យដែលមានភាពសោះក្រក្រោះ ទៅជារូបភាពអគារតាំងពិព័រណ៍វិចិត្រសិល្បៈមួយខ្នង។ រីឯប្រភេទក្តារខៀន Easyboard និង Kidmate សម្រាប់គ្រួសារ និងកុមារ បានក្លាយជាផលិតផលលក់ដាច់បំផុត នៅតាមបណ្ណាគាររាប់សិបកន្លែងទូទាំងប្រទេស។ល។ ការរកឃើញបានចាត់ទុកជាបដិវត្តមួយ នាសម័យបច្ចេកវិទ្យាជំនាន់ទី៤ របស់តឹនហា (Tan Ha) គឺប្រភេទក្តារខៀនចល័ត Mositech SS03 ទទួលបានលិខិតដំណោះស្រាយគុណប្រយោជន៍ ផ្តល់ជូនដោយនាយដ្ឋានកម្មសិទ្ធិបញ្ញា។ ក្តារខៀនចល័ត Mositech សព្វថ្ងៃកំពុងមានវត្តមាន នៅស្ទើរគ្រប់ប្រព័ន្ធសាលាអន្តរជាតិ ទ្វេភាសា និង សាលារដ្ឋគ្រប់ទាំង៦៣ខេត្តក្រុង។
ភាពឈានមុខនៃក្រុមហ៊ុនតឹនហា (Tan Ha) នៅមានបង្ហាញតាមរយៈផលិតផលថ្មីៗផ្សេងទៀតជាច្រើន ដែលមិនទាន់មាននៅលើទីផ្សារដូចជា៖ ប្រភេទក្តារខៀនខ្នាស់ដោត របាំងកម្ចាត់សូរពហុមុខងារ តុបតែង កាត់បន្ថយសូរ របាំងសូរសម្រាប់ថ្នាក់រៀន សាលប្រជុំ របៀង បន្ទប់ហាត់ពហុកីឡា។ល។ នៅក្នុងវិស័យសង្ហារិមសិក្សាអប់រំ ប្រភេទតុកៅអីសម្រាប់សិក្សា ដែលមានភាពរស់រវើកទំនើប មានបំពាក់ពាណិជ្ជសញ្ញា Kota, Maya, Inca,។ល។ សព្វថ្ងៃកំពុងបានប្រើប្រាស់ នៅតាមប្រព័ន្ធសម្ពន្ធក្រុមហ៊ុនសិក្សាអប់រំជួរមុខដូចជា៖ ទ្វេភាសាអន្តរកម្រិតអន្តរជាតិ Vinschool សកលវិទ្យាល័យ VinUni, សាលាអន្តរជាតិ CIS។ល។
ក្រុមហ៊ុនតឹនហា (Tan Ha) ជាក្រុមហុនសិក្ខូបករណ៍តែមួយគត់ ដែលជាម្ចាស់កម្មសិទ្ធិមូលដ្ឋានស្រាវជ្រាវអនុវត្តជំនាញ ផ្នែកខាងគ្រឿងសង្ហារិមសិក្សាអប់រំ ដោយមានឈ្មោះថាមជ្ឈមណ្ឌលស្រាវជ្រាវ អភិវឌ្ឍគ្រឿងសង្ហារិមសិក្សាអប់រំតឹនហា (Tan Ha) ។ មជ្ឈមណ្ឌលជាទីកន្លែងវិនិយោគ និង ស្រាវជ្រាវផលិតផលថ្មីៗ បម្រើដល់ប្រព័ន្ធក្រុមហ៊ុនរណបទាំង៥ ចំណុះសម្ពន្ធក្រុមហ៊ុនតឹនហា (Tan Ha)។ ក្រុមហ៊ុនតឹនហា (Tan Ha) បានក្លាយជាក្រុមហ៊ុនសិក្ខូបករណ៍តែមួយគត់ ដែលមានទ្រទ្រាយធំជាងគេគ្របដណ្តប់ទូទាំង៦៣ខេត្តក្រុង មិនត្រឹមតែក្នុងវិស័យផលិតកម្មនោះទេ នៅទាំងមានការស្រាវជ្រាវ អភិវឌ្ឍ រចនាគ្រឿងសង្ហារិមសិក្សាអប់រំ និង បណ្តាញចែកចាយសេវាកម្មអតិថិជន ដល់អង្គភាព ដេប៉ូ រាប់ពាន់កន្លែង បម្រើជូនសាលារៀន ស្ថាប័នរដ្ឋ រោងចក្រ មន្ទីរពេទ្យ និងផ្ទះរាប់ពាន់ខ្នងទូទាំងប្រទេស។
ដោយគោលបំណងជួយឱ្យមនុស្សគ្រប់គ្នា មានឱកាសប្រើផលិតផលល្អបំផុត ងាយស្រួលបំផុត មានគុណប្រយោជន៍បំផុត លើមាគ៌ាស្វែងរកចំណេះដឹង បណ្តាក់គ្រឹះធាសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមប្រទេសជាតិ ហើយជាប្រទេសមួយ ដែលមានការអភិវឌ្ឍផ្សារភ្ជាប់នឹងខឿនសិក្សាអប់រំជាតិជឿនលឿន ក្រុមហ៊ុនតឹនហា (Tan Ha) ធ្វើនវានុវត្តន៍មិនឈប់ឈរ ទាក់ទាញធនធានមនុស្សមានទេពកោសល្យ ដើម្បីចូលរួមបង្កើតសមិទ្ធផលជូនមាតុភូមិ៕
អត្ថបទ៖ ថាវវី រូបថត៖ ត្រឹនថាញយ៉ាង
ប្រែសម្រួល៖ រីកើង