ពាណិជ្ជសញ្ញាវៀតណាម

ក្តារខៀន តឹនហា (Tan Ha) - ពាណិជ្ជសញ្ញាសិក្ខូបករណ៍កិត្យានុភាពនៅប្រទេសវៀតណាម

បានបង្កើត​នៅ​ឆ្នាំ១៩៩៥ ដោយ​គោល​បំណង​ចង់​នាំយក​ប្រភេទ​ផលិតផលសិក្ខូបករណ៍​នៃ​ខឿន​សេដ្ឋកិច្ច​​ជឿន​លឿន​លើ​ពិភពលោក​ ចូលក្នុង​ដំណើរ​ការ​នវានុវត្តន៍​សិក្សា​អប់​រំ​នៅ​វៀតណាម​ ក្រុមហ៊ុន​​ទទួល​ខុសត្រូវ​មានកម្រិត​សិក្ខូបករណ៍តឹន​ហា (

បានបង្កើត​នៅ​ឆ្នាំ១៩៩៥ ដោយ​គោល​បំណង​ចង់​នាំយក​ប្រភេទ​ផលិតផលសិក្ខូបករណ៍​នៃ​ខឿន​សេដ្ឋកិច្ច​​ជឿន​លឿន​លើ​ពិភពលោក​ ចូលក្នុង​ដំណើរ​ការ​នវានុវត្តន៍​សិក្សា​អប់​រំ​នៅ​វៀតណាម​ ក្រុមហ៊ុន​​ទទួល​ខុសត្រូវ​មានកម្រិត​សិក្ខូបករណ៍តឹន​ហា (Tan Ha) បាន​បោះ​​ជំហាន​អភិវឌ្ឍ​​យ៉ាងរឹង​មាំ​ ​បាននាំចេញ​កាន់ទីផ្សារ​​នូវ​ផលិតផល​​ក្តារខៀន​ជាច្រើនប្រភេទ​ សម្រាប់​បម្រើ​តម្រូវ​ការ​​របស់​អតិថិជន​។

 

ជិត​៣០ឆ្នាំកសាង​ អភិវឌ្ឍ​ និង​រួម​ដំណើរការ​នវានុវត្តន៍​របស់​ប្រទេសវៀតណាម​​​ ជាពិសេស​​ផ្នែកខាង​​សិក្សា​អប់រំ​ ក្រុមហ៊ុន​តឹន​ហា (Tan Ha)​ បាន​ស្គាល់ដោយកិត្តិនាម​​មួយ ​ដែល​​ផ្សារភ្ជាប់​នឹង​​ការ​ច្នៃប្រតិដ្ឋ​ បែប​​គំនិត​ថ្មី​ អំពី​​សិក្ខូបករណ៍​​​របស់​ប្រទេស​វៀតណាម​។ ជាក់ស្តែង​​ នៅឆ្នាំ​១៩៩៥ ក្រុមហ៊ុន​តឹន​ហា​ (Tan Ha) បាន​​នាំចូល​បច្ចេកវិទ្យា​ពីប្រទេស​​ដាណឺម៉ាក​ នូវ​​ក្តារខៀនមិន​ចែង​ភ្នែក​ ដែល​មាន​ផ្ទៃមុខ​ធ្វើអំពី​​ដែក​ថែប​​​​ដំបូងបង្អស់​ ប្រភេទ​​ស៊ុម ​TH03​ និង ស្នូល​ជ័រ​តែមួយគត់​។ បន្ទាប់មក ផលិតផល​នេះ បាន​​ស្រូប​យក​​ទីផ្សារ​សិក្ខូបករណ៍​នៅ​​​ទូទាំងប្រទេស។​

ពេល​ក្រុម​ហ៊ុន​តឹន​ហា​ (Tan Ha) ច្នៃប្រតិដ្ឋ​​បង្កើត​​បាន​ផលិតផល​​ក្តារ​ Flipchart UpsiteDown ទទួល​បាន​លិខិត​បញ្ជាក់​​ស្ដីពីរូបសណ្ឋាន​​ឧស្សាហកម្មផ្តាច់​​មុខ ​​​ផលិត​ផល​ផ្លាកសញ្ញា​សម្រាប់​សិក្ខាសាលា យ៉ាងឆាប់​រហ័ស​​​ក្លាយ​ជាផលិតផល​​​លក់ដាច់​បំផុត​​​នៅប្រទេសវៀតណាម​។ ការ​បញ្ចូល​​​បច្ចេកវិទ្យា​ Duratech ចូល​ក្នុង​សិក្ខូបករណ៍​ក្ដារខៀន​ បាន​​ជួយ​​ឱ្យ​ក្រុមហ៊ុន​​តឹន​ហា (Tan Ha) បើក​​យុគសម័យ​​ក្តារខៀន​​គ្មាន​ភាព​រ​ញ័រ​ដំបូង​បំផុត​​​។ បច្ចេកវិទ្យា​​បិទ​ និង ​ប្រភេទ​​ស្នូល​ជឿន​​លឿន ​ក៏បាន​​​ជួយ​ឱ្យ​ក្រុមហ៊ុន​​តឹន​ហា​ (Tan Ha) នាំចេញ​ទៅកាន់ទីផ្សារ​ ​នូវ​ក្តារ​ខៀន​គ្មាន​ស៊ុម​ បាន​​អ្នក​រចនា​ឧបករណ៍​​​ការិយាល័យ​ទំនើប​ អាទិភាព​​​ប្រើប្រាស់។​

ជាមួយនឹង​ពាណិជ្ជសញ្ញាទាំងពីរ​ AirFrame និង Oval ក្រុមហ៊ុន​តឹន​ហា​ (Tan Ha) បាន​បង្កើត​ បដិវត្ត​មួយ​​​ សម្រាប់​ប្រភេទ​​ក្តារខៀន​ប្រើ​​នៅ​ក្នុង​ការិយាល័យ​ ជួយ​​​ធ្វើឱ្យ​ការិយាល័យ​ដែល​​​មានភាព​សោះក្រក្រោះ​ ទៅ​ជា​​​រូបភាព​​​​អគារ​តាំងពិព័រណ៍វិចិត្រ​​សិល្បៈ​​មួយ​​ខ្នង។ រីឯ​​ប្រភេទ​​ក្តារ​ខៀន Easyboard និង​ Kidmate សម្រាប់​គ្រួសារ​ ​និង​កុមារ​ បាន​ក្លាយ​ជា​ផលិតផល​លក់ដាច់​​បំផុត ​នៅតាម​​បណ្ណាគារ​​រាប់​សិបកន្លែង​​ទូទាំង​ប្រទេស​។ល។​ ការរកឃើញបាន​ចាត់ទុក​ជាបដិវត្តមួយ​ ​នាសម័យ​បច្ចេកវិទ្យា​ជំនាន់ទី​៤ ​របស់​តឹនហា (Tan Ha) គឺប្រភេទ​ក្តារខៀន​ចល័ត​ Mositech SS03 ទទួល​បាន​លិខិត​ដំណោះស្រាយ​គុណ​​ប្រយោជន៍ ផ្តល់​ជូន​​ដោយ​នាយដ្ឋាន​កម្មសិទ្ធិបញ្ញា​។​ ក្តារ​ខៀន​​ចល័ត​ Mositech សព្វថ្ងៃ​កំពុង​មាន​​វត្តមាន ​នៅ​​ស្ទើរ​គ្រប់​​ប្រព័ន្ធ​សាលា​អន្តរជាតិ​ ទ្វេភាសា និង​ ​សាលា​រដ្ឋ​​គ្រប់ទាំង​៦៣​​ខេត្ត​ក្រុង​។​

 


ភាព​ឈាន​មុខ​នៃ​​ក្រុមហ៊ុន​​តឹន​ហា (Tan Ha)នៅមាន​​​បង្ហាញ​​តាម​​រយៈ​ផលិតផល​ថ្មីៗ​​​ផ្សេង​ទៀតជាច្រើន​​​ ដែល​មិនទាន់មាន​​នៅលើ​ទីផ្សារ​​ដូចជា៖ ប្រភេទ​​ក្តារ​ខៀន​​ខ្នាស់​ដោត​​ របាំងកម្ចាត់​សូរ​​ពហុមុខងារ​​ តុប​តែង ​កាត់បន្ថយ​សូរ​ របាំង​សូរសម្រាប់​​ថ្នាក់​រៀន​ សាល​ប្រជុំ​ របៀង​ បន្ទប់ហាត់​ពហុ​កីឡា​​។ល។ នៅ​ក្នុង​វិស័យសង្ហារិម​​សិក្សា​អប់រំ​ ប្រភេទ​​តុ​កៅអី​​សម្រាប់​សិក្សា​ ដែល​មាន​ភាព​​រស់រវើក​​ទំនើប​ មាន​​បំពាក់​ពាណិជ្ជសញ្ញា​ Kota, Maya, Inca,។ល។​ សព្វថ្ងៃកំពុងបាន​​ប្រើប្រាស់​​ នៅតាម​ប្រព័ន្ធ​សម្ពន្ធ​ក្រុមហ៊ុន​​សិក្សាអប់រំ​​ជួរ​មុខ​​ដូចជា​៖ ទ្វេ​ភាសា​​អន្តរកម្រិត​​អន្តរជាតិ​ Vinschool សកល​វិទ្យាល័យ​ VinUni, សាលា​អន្តរជាតិ​ CIS។ល។​

ក្រុម​ហ៊ុន​តឹន​ហា (Tan Ha)​ជាក្រុមហុន​​​សិក្ខូបករណ៍​​តែ​មួយ​គត់​ ដែល​ជាម្ចាស់​កម្មសិទ្ធិមូលដ្ឋាន​​​ស្រាវ​ជ្រាវ​​អនុវត្ត​ជំនាញ​​ ផ្នែក​ខាង​គ្រឿង​សង្ហារិម​​សិក្សាអប់​រំ ដោយ​​មាន​ឈ្មោះ​​​ថា​​​មជ្ឈមណ្ឌល​ស្រាវ​ជ្រាវ​ អភិវឌ្ឍ​គ្រឿង​សង្ហារិម​​សិក្សា​អប់រំ​​​តឹន​ហា (Tan Ha) ។ មជ្ឈមណ្ឌល​​ជា​​ទីកន្លែង​វិនិយោគ ​និង ​ស្រាវ​ជ្រាវ​ផលិតផល​ថ្មីៗ​​ បម្រើ​ដល់​ប្រព័ន្ធ​ក្រុមហ៊ុន​​រណបទាំង​​៥​ ចំណុះ​​សម្ពន្ធ​ក្រុមហ៊ុន​​តឹន​ហា (Tan Ha)។ ក្រុមហ៊ុន​តឹន​ហា (Tan Ha) ​បាន​ក្លាយ​ជា​ក្រុមហ៊ុន​​​សិក្ខូបករណ៍​​​តែមួយ​គត់​ ដែលមាន​​ទ្រទ្រាយ​ធំជាងគេ​​គ្រប​ដណ្តប់​​ទូទាំង​៦៣​​ខេត្តក្រុង​ មិនត្រឹម​​​តែ​ក្នុង​​វិស័យ​ផលិតកម្ម​នោះទេ​ នៅ​ទាំង​​​មានការ​​ស្រា​វ​ជ្រាវ​​ អភិវឌ្ឍ រចនា​គ្រឿង​សង្ហារិម​​សិក្សាអប់រំ​ និង បណ្តាញ​ចែក​ចាយ​​​​សេវាកម្ម​អតិថិជន ដល់អង្គភាព​​ ដេប៉ូ ​រាប់​ពាន់កន្លែង​ បម្រើ​ជូន​​​​សាលា​រៀន​ ស្ថាប័នរដ្ឋ​ រោង​ចក្រ​ មន្ទីរពេទ្យ​ និង​ផ្ទះរាប់ពាន់ខ្នង​ទូទាំងប្រទេស។​

ដោយ​គោលបំណង​ជួយ​ឱ្យ​មនុស្សគ្រប់គ្នា​ មាន​ឱកាស​​ប្រើ​ផលិតផល​ល្អបំផុត​ ងាយ​ស្រួល​បំផុត មានគុណប្រយោជន៍​បំផុត​ លើ​មាគ៌ា​ស្វែង​រក​ចំណេះដឹង​ បណ្តាក់​គ្រឹះធា​សម្រាប់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​សង្គម​​ប្រទេសជាតិ​ ហើយជា​​ប្រទេស​​​មួយ ដែល​មាន​ការ​​​អភិវឌ្ឍ​​ផ្សារភ្ជាប់នឹង​ខឿន​សិក្សាអប់រំ​​ជាតិ​ជឿន​លឿន​ ក្រុមហ៊ុន​​តឹន​ហា (Tan Ha) ធ្វើនវានុវត្តន៍​​មិនឈប់ឈរ​ ​​ទាក់ទាញធនធាន​​មនុស្ស​​​មានទេពកោសល្យ​ ដើម្បី​​​ចូល​រួម​​បង្កើត​​​សមិទ្ធផល​​ជូន​​មាតុភូមិ៕

ផលិតផល​​សិក្ខូបករណ៍​​របស់​ក្រុមហ៊ុន​តឹន​ហា (Tan Ha) តាំង​បង្ហាញនៅ​ផ្សារណាត់​ទំនិញ​ប្រើប្រាស់​គុណភាព​ខ្ពស់។

អត្ថបទ៖ ថាវវី រូបថត៖ ត្រឹន​ថាញ​យ៉ាង​

ប្រែសម្រួល៖ រីកើង​


top