កីឡាការិនី ង្វៀនធីអ័ញ (Nguyen Thi Oanh) - “ជើងមាសទាំងគូ” ក្នុងវិញ្ញាសារត់ប្រណាំងរបស់វៀតណាម
បង្កើតឯកទគ្គកម្មតែមួយគត់ នៅព្រឹត្តិការណ៍ SEA Games លើកទី ៣២ និងជាកីឡាការិនីដំបូងនិងតែមួយគត់ដណ្តើមមេដាយមាស ២ គ្រឿងលើវិញ្ញាសាពិបាកបំផុត ក្នុងរយៈពេលគម្លាតគ្នាត្រឹម ២០ នាទី កីឡាការិនី ង្វៀនធីអ័ញ (Nguyen Thi Oanh) (អាយុ ២៨ ឆ្នាំ ឃុំ មីហា (My Ha) សង្កាត់ ឡាងយ៉ាង (Lang Giang) ខេត្ត បាក់យ៉ាង (Bac Giang)) ក្លាយទៅជាចំណាប់អារម្មណ៍របស់ប្រព័ន្ធសារព័ត៌មានក្នុងនិងក្រៅប្រទេស ក្នុងប៉ុន្មានថ្ងៃកន្លងមកនេះ។ សមិទ្ធផលនិងការប្រកួតគួរឲ្យចាប់ចិត្តរបស់ “ជើងមាសទាំងគូ”ក្នុងវិញ្ញាសារត់ប្រណាំងរបស់វៀតណាម បណ្ដាលឲ្យកីឡារត់ប្រណាំងតំបន់អាស៊ីអាគ្នេយ៍កោតសរសើរ។
អព្ភូតហេតុអស្ចារ្យនៃកីឡារត់ប្រណាំង
ក្នុងព្រឹត្តិការ SEA Games លើកទី ៣២ ង្វៀនធីអ័ញ (Nguyen Thi Oanh) គឺជាកីឡាការិនីម្នាក់ដែលដណ្តើមបានមេដាយមាសច្រើនបំផុតនៃគណៈប្រតិភូកីឡាករវៀតណាម (វិញ្ញាសាឯកជន) ដោយទទួលបានមេដាយមាស ៤គ្រឿង លើវិញ្ញាសារត់ចម្ងាយ ១៥០០ ម៉ែត្រ ៥០០០ ម៉ែត្រ ១០០០០ ម៉ែត្រ និងរត់ឆ្លងកាត់ឧបសគ្គ ៣០០០ ម៉ែត្រ ។ ជាពិសេស កីឡាការិនីមកពីខេត្ត បាក់យ៉ាង (Bac Giang) រូបនេះបានបង្កើតអព្ភូតហេតុដ៏អស្ចារ្យ នៅពេលដណ្តើមបានមេដាយមាស ២ គ្រឿងលើវិញ្ញាសារត់ប្រណាំងចម្ងាយ ១៥០០ ម៉ែត្រនិងរត់ឆ្លងឧបសគ្គចម្ងាយ ៣០០០ ម៉ែត្រ ក្នុងរយៈពេលគម្លាតគ្នាត្រឹម ២០ នាទី។ ដោយទទួលបានមេដាយមាសចំនួន ៤ គ្រឿងក្នុងវិញ្ញាសារត់ប្រណាំងកីឡាការិនី អ័ញ (Oanh) គឺជាកីឡាការិនីវៀតណាមដំបូងដែលដណ្តើបានមមេដាយមាសច្រើនបំផុត នៅព្រឹត្តិការ SEA Games មួយ។
នាឆ្នាំ២០១៩ កីឡាការិនី អ័ញ (Oanh) ចូលរួមក្នុងព្រឹត្តិការណ៍ SEA Games លើកទី ៣០ បានប្រព្រឹត្តិទៅនៅប្រទេសហ្វីលីពីន និងដណ្តើមស្នាដៃឆ្នើម នៅពេលដែលរក្សាមេដាយមាសទាំងពីរ ក្នុងព្រឹត្តិការ SEA Games លើកមុនប្រកបដោយជោគជ័យ និងដណ្តើមមេដាយមាសលើវិញ្ញាសារត់ឆ្លងឧបសគ្គចម្ងាយ ៣០០០ ម៉ែត្រជាលើកដំបូង។ ក្នុង SEA Games លើកទី ៣២ នេះដែរ លើវិញ្ញាណសារត់ឆ្លងឧបសគ្គចម្ងាយ ៣០០០ ម៉ែត្រ កីឡាការិនី អ័ញ (Oanh) បាន ប្រកួតរួចជាស្រេច ក្នុងរយៈពេល ១០ នាទី ៣៤ នាទី ហើយបានបង្កើតឯកទគ្គកម្មថ្មី នៅ SEA Games ដោយលឿនជាងឯកទគ្គកម្មចាស ០៥៦ វិនាទី ដែលបង្កើតឡើងដោយកីឡាការិនី Rini Budiarti នៅ SEA Games លើកទី ២៦។
មុននោះ នាខែសីហា ឆ្នាំ២០១៨ នៅព្រឹត្តិការ Asiad លើកទី ១៨ បានប្រព្រឹត្តិទៅនៅទីក្រុង Jakarta នៃប្រទេសឥណ្ឌូនេស៊ី កីឡាការិនី អ័ញ (Oanh) បានប្រកួតលើវិញ្ញាសាររត់ឆ្លងឧបសគ្គចម្ងាយ ៣០០០ ម៉ែត្រនិងដណ្តើមមេដាយសំរឹទ្ធជាប្រវតិ្តសាស្ត្រសម្រាប់កីឡារត់ប្រណាំងវៀតណាម។ នេះគឺជាលើកដំបូងដែលកីឡារត់ប្រណាំងវៀតណាមដណ្តើមបានមេដាយលើវិញ្ញាសានេះ។ ដោយសមិទ្ធផល ៩ នាទី ៤៣ វិនាទី ៨៣ កីឡាការិនី អ័ញ (Oanh) បានបំបែកឯកទគ្គកម្មរបស់កីឡាការិនី ង្វៀន ធីភឿង (Nguyen Thi Phuong) ដោយលឿនជាង ១៩,១៥ វិនាទី។
ដំណើរការឆ្លងភាពលំបាករបស់នារីមានអាយុកាល ២០ ឆ្នាំ
ង្វៀនធីអ័ញ (Nguyen Thi Oanh) កើតនិងធំឡើងក្នុងក្រុមគ្រួសារកសិករមួយ នៅភូមិ ញួន (Nhuan) ឃុំ មីហា (My Ha) ស្រុក ឡាងយ៉ាង (Lang Giang) ខេត្ត បាក់យ៉ាង (Bac Giang)។ នារីរូបនេះជាកូនស្រីទី ៧ ក្នុងគ្រួសារមានកូនចំនួន ៨ នាក់។ ក្លាយជាកីឡាការិនីរត់ប្រណាំងម្នាក់ពិតជានិស្ស័យរបស់ អ័ញ (Oanh)។ ក្នុងប៉ុន្មានថ្ងៃដំបូង ពេលដែលក្រុមកីឡារត់ប្រណាំងខេត្តជ្រើសរើសបេក្ខជន ង្វៀនង្វៀនធីអ័ញ (Nguyen Thi Oanh) បានចុះឈ្មោះ។ នៅពេលនោះ ទោះបីរូបរាងរបស់គាត់មិនសូវខ្ពស់និងមានទម្ងាន់មិនទាន់ ៤០ គីឡូក្រាម ដូច្នេះអ្វីៗដែលនារី អ័ញ (Oanh) ទទួលបានគឺការគ្រវីក្បាលបដិសេធន៍។ គណៈកម្មការជ្រើសរើសបានចាត់ទុកថា នារីមានរូបរាងតូចទាប ដូច្នោះ មិនសមស្របនឹងកីឡារត់ប្រណាំងទេ។ ប៉ុន្តែ ដោយការខិតខំប្រឹងប្រែងមិនចេះឈប់ឈរ និងស្មារតីហ្វឹកហាត់យ៉ាងម៉ឹងម៉ាត់ រួមផ្សំនឹងការលើកទឹកចិត្តរបស់លោកគ្រូ អ្នកគ្រូបង្វឹក នារី អ័ញ (Oanh) ទទួលបានការជឿទុកចិត្តពីក្រុមគ្រូបង្វឹក ហើយត្រូវបានកោះហៅចូលរួមជាសមាជិកក្រុមជម្រើសជាតិ។
បន្ទាប់ពីរយៈពេល ៤ ឆ្នាំដែលចូលរួមនឹងកីឡារត់ប្រណាំង ក្នុងឆ្នាំ ២០១៤ នារី អ័ញ (Oanh) មានជំងឺរលាកតម្រងនោមរ៉ាំរ៉ៃ ហើយត្រូវព្យាបាល និងសម្រាកជិតពីរឆ្នាំ។ បន្ទាប់ពីព្យាបាលបានមួយរយៈពេល អ័ញ (Oanh) ត្រូវបានគ្រូពេទ្យអនុញ្ញាតអោយត្រឡប់ទៅហ្វឹកហាត់វិញ ប៉ុន្តែ នារីអ័ញ (Oanh) មិនគិតថា អ្វីៗ ក្លាយទៅជាបញ្ហាដ៏ "រន្ធត់" នៅពេលដែលគាត់ត្រលប់មកហ្វឹកហាត់វិញ ព្រោះការប្រើប្រាស់ថ្នាំក្នុងកំឡុងពេលព្យាបាលនាំអោយស្វិតសាច់ដុំ ប៉ះពាល់ដល់ឆ្អឹង និងសន្លាក់ ជាមួយនឹងរបបហូបចុកតាម នាំឱ្យសុខភាពមិនអាចធានាបាន កង្វះសារធាតុចិញ្ចឹម សាច់ដុំលែងមានភាពបត់បែនដូចពីមុនទៀត។ អ័ញ (Oanh) ហាក់ដូចជាត្រូវវិលត្រឡប់មកមកស្ថានភាពសុខភាពទន់ខ្សោយវិញ ហើយគិតថា នាងត្រូវតែបញ្ចប់អាជីពរបស់នាង ក្នុងអាយុ ២០ ឆ្នាំ។ ទោះជាយ៉ាងណា នារី អ័ញ (Oanh) ចងចាំការលើកទឹកចិត្តរបស់ឪពុកគាត់៖ «បើកូនតាំងចិត្តដើរតាមវិស័យកីឡាអាជីព កូនបន្តការព្យាយាមចុះ កូននឹងទទួលបានលទ្ធផល»។
ការលើកទឹកចិត្តពីឪពុក និងសាច់ញាតិ លោកគ្រូ អ្នកគ្រូ និងមិត្តភ័ក្តិបានជួយ នារី អ័ញ (Oanh) ឆ្លងកាត់ពេលវេលាដ៏លំបាកបំផុតរបស់នាងក្នុងវ័យ ២០ ឆ្នាំ។ ដូច្នេះហើយ បន្ទាប់មក មិនថាគាត់ទៅប្រកួតនៅទីណា លទ្ធផលយ៉ាងណាក៏ដោយ ឪពុកម្តាយរបស់គាត់តែងតែប្រកៀតជាបជាមួយនឹងគាត់ជំរុញគាត់ជានិច្ច។ ម្តាយបង្កើតរបស់នារី អ័ញ (Oanh) ចែករំលែកថា "យើងតែងតែគាំទ្រគាត់លើផ្លូវដែលគាត់បានជ្រើសរើស ហើយលើកទឹកចិត្តគាត់ឱ្យខិតខំប្រឹងប្រែង ដើម្បីពណ៌ទង់ជាតិមាតុភូមិ"។
បន្តក្ដីសុបិនសម្រាប់កីឡារត់ប្រណាំងវៀតណាម
បញ្ចប់ព្រឹត្តិការណ៍ SEA Games លើកទី ៣២ កីឡាការិនី ង្វៀន ធីអាញ (Nguyen Thi Oanh) បានក្លាយជាកីឡាការិនីម្នាក់ក្នុងចំណោមកីឡាវៀតណាមពីរនាក់ដែលឈ្នះមេដាយមាសទាំង ១២ ក្នុងវិញ្ញាសារត់ប្រណាំង នៅព្រឹត្តិការណ៍ SEA Games រួមជាមួយនឹងកីឡាការិនី ង្វៀនធីហៀន (Nguyen Thi Huyen)។
បន្ទាប់ពីអព្ភូតហេតុនៃព្រឹត្តិការណ៍ SEA Games ទី៣២ ដោយមិនបានសម្រាកលើជ័យជម្នះនោះ នារី ង្វៀន ធីអ័ញ (Nguyen Thi Oanh) បានកំណត់គោលដៅផ្លាស់ប្តូរពណ៌មេដាយនៅ ASIAD ២០២៣។
ទស្សនៈរបស់ "ជើងមាសទាំងគូ" រូបនេះសម្រាប់ កីឡារត់ប្រណាំងវៀតណាមនោះគឺ៖ «កីឡាគឺជាការខិតខំប្រឹងប្រែងឥតឈប់ឈរ ដូច្នេះបន្ទាប់ពីព្រឹត្តិការណ៍ ខ្ញុំនឹងបន្ត ដំណើរការហ្វឹកហាត់យ៉ាងត្រឹមត្រូវនៅក្រុមជម្រើសជាតិ។ ទន្ទឹមនឹងនោះ ឆ្លៀតពេលវេលា ដើម្បីពិនិត្យមើលឡើងវិញនូវដំណើរការប្រកួតនៅព្រឹត្តិការណ៍ SEA Games ដើម្បីដក ពិសោធន៍ តាមរយៈនោះដើម្បីកែលម្អ និងយកឈ្នះលើចំណុចខ្សោយ។ ឧទាហរណ៍ ការចែកចាយថាមពលសមហេតុផលសម្រាប់ចម្ងាយផ្លូវប្រណាំងនីមួយៗ; សន្សំកម្លាំងរាងកាយឲ្យបានមាំពូកាំខ្លាំងជាងមុន ដើម្បីយកឈ្នះលើបញ្ហាប្រឈមលំដាប់អន្តរជាតិនាពេលខាងមុខ”។
ដំណើរការរបស់កីឡាការិនី អ័ញ (Oanh) ក្នុងព្រឹត្តិការណ៍ SEA Games ទាំងបីលើកនាពេលកន្លងមកនេះ បានបង្ហាញយ៉ាងច្បាស់ពីការខិតខំប្រឹងប្រែង ការតស៊ូ និងការហ្វឹកហាត់របស់គាត់។ ក្រៅពីនាំមកនូវភាពថ្លៃថ្នូរជូនជាតិ កីឡាការិនី អ័ញ (Oanh) ក៏បង្ហាញពីឆន្ទៈក្នុងការអនុវត្ត ស្មារតីនៃការខិតខំជំនះឧបសគ្គនានា។ មេដាយមាសរបស់ កីឡាការិនី អ័ញ (Oanh) បានបំផុសគំនិតចំណូលចំណង់ចិត្តយ៉ាងធំដល់យុវជនវៀតណាម។ ជោគជ័យកើតចេញពីចំណូលចិត្ត ការខិតខំប្រឹងប្រែង និងការព្យាយាម./.
អត្ថបទ៖ ថាវវី រូបថត៖ ង្វៀនទៀនតួន ខ័រង្វៀន ទីភ្នាក់ងារសារព័ត៌មាន
ប្រែសម្រួលដោយង្វៀនយ៉ាង