កីឡាការិនី ង្វៀនធីអ័ញ (Nguyen Thi Oanh) - “ជើងមាសទាំងគូ” ក្នុងវិញ្ញាសារត់ប្រណាំងរបស់វៀតណាម

កីឡាការិនី ង្វៀនធីអ័ញ (Nguyen Thi Oanh) - “ជើងមាសទាំងគូ” ក្នុងវិញ្ញាសារត់ប្រណាំងរបស់វៀតណាម

បង្កើត​ឯកទគ្គកម្មតែមួយ​គត់​ នៅព្រឹត្តិការណ៍ SEA Games លើកទី ៣២ និង​ជាកីឡាការិនីដំបូង​និង​តែមួយ​គត់​​ដណ្តើមមេដាយមាស ២ គ្រឿងលើវិញ្ញាសា​ពិបាក​បំផុត ក្នុងរយៈពេលគម្លាតគ្នាត្រឹម ២០​ នាទី កីឡាការិនី ង្វៀន​ធីអ័ញ (Nguyen Thi Oanh) (អាយុ ២៨ ឆ្នាំ ឃុំ មីហា  (My Ha) សង្កាត់​ ឡាងយ៉ាង (Lang Giang) ខេត្ត បាក់យ៉ាង (Bac Giang)) ក្លាយទៅជាចំណាប់អារម្មណ៍​របស់ប្រព័ន្ធសារព័ត៌មានក្នុង​និង​ក្រៅប្រទេស ក្នុងប៉ុន្មាន​ថ្ងៃកន្លង​មក​នេះ។ សមិទ្ធផលនិងការប្រកួត​គួរឲ្យ​ចាប់ចិត្តរបស់ ជើង​មាសទាំងគូក្នុង​វិញ្ញាសារត់ប្រណាំងរបស់​វៀតណាម បណ្ដាលឲ្យកីឡារត់ប្រណាំងតំបន់អាស៊ីអាគ្នេយ៍​​កោត​សរសើរ។ 

កីឡាការិនី ង្វៀន​ធីអ័ញ (Nguyen Thi Oanh) បាន​ដណ្តើម​មេដាយមាសលើ​វិញ្ញាសារត់ប្រណាំងស្រ្តីចម្ងាយផ្លូវប្រវែង ៥០០០ ម៉ែត្រ ដោយលទ្ធផលត្រឹមតែ ១៧ នាទី ០០ វីនាទី ២៨ នៅព្រឹត្តិការណ៍ SEA Games លើកទី ៣២។ រូបថត៖ ង្វៀនទៀនតួន

អព្ភូតហេតុអស្ចារ្យ​នៃកីឡារត់ប្រណាំង

ក្នុង​ព្រឹត្តិការ SEA Games លើកទី ៣២ ង្វៀន​ធីអ័ញ (Nguyen Thi Oanh)  គឺជា​កីឡាការិនីម្នាក់ដែល​ដណ្តើមបាន​មេដាយមាស​ច្រើន​បំផុត​នៃគណៈប្រតិភូកីឡាករវៀតណាម (វិញ្ញាសាឯកជន) ដោយទទួល​បាន​មេដាយមាស ៤គ្រឿង លើ​វិញ្ញាសារត់ចម្ងាយ ១៥០០​ ម៉ែត្រ ៥០០០ ម៉ែត្រ ១០០០០ ម៉ែត្រ និងរត់ឆ្លង​កាត់​ឧបសគ្គ ៣០០០ ម៉ែត្រ​ ។ ជាពិសេស កីឡាការិនីមកពីខេត្ត​ បាក់​យ៉ាង (Bac Giang) រូបនេះ​បាន​បង្កើតអព្ភូតហេតុដ៏អស្ចារ្យ​ នៅពេល​ដណ្តើម​បាន​មេដាយមាស ២ គ្រឿងលើវិញ្ញាសារត់ប្រណាំងចម្ងាយ ១៥០០ ម៉ែត្រនិងរត់ឆ្លង​ឧបសគ្គចម្ងាយ ៣០០០ ម៉ែត្រ​ ក្នុង​រយៈពេលគម្លាតគ្នាត្រឹម ២០​ នាទី។ ដោយទទួលបាន​មេដាយមាសចំនួន ៤ គ្រឿងក្នុងវិញ្ញាសារត់ប្រណាំង​កីឡាការិនី អ័ញ (Oanh) គឺជាកីឡាការិនី​​វៀតណាម​ដំបូង​ដែល​ដណ្តើបានម​មេដាយ​មាសច្រើន​បំផុត នៅព្រឹត្តិការ SEA Games មួយ​។   


នាឆ្នាំ២០១៩ កីឡាការិនី អ័ញ (Oanh) ចូល​រួម​ក្នុង​ព្រឹត្តិការណ៍ SEA Games លើកទី ៣០ បានប្រព្រឹត្តិទៅនៅប្រទេសហ្វីលីពីន និង​ដណ្តើម​ស្នាដៃ​ឆ្នើម​ នៅពេល​ដែលរក្សា​​មេដាយ​មាសទាំងពីរ ក្នុងព្រឹត្តិការ​ SEA Games លើកមុន​ប្រកបដោយ​​ជោគជ័យ និង​​ដណ្តើម​មេដាយ​មាសលើវិញ្ញាសា​​រត់​ឆ្លងឧបសគ្គ​ចម្ងាយ​ ៣០០០ ម៉ែត្រជាលើក​ដំបូង។ ក្នុង​ SEA Games លើកទី ៣២​ នេះដែរ លើ​វិញ្ញាណសា​រត់​ឆ្លង​ឧបសគ្គ​ចម្ងាយ​  ៣០០០ ម៉ែត្រ​ កីឡាការិនី​  អ័ញ (Oanh) បាន​ ប្រកួតរួច​ជាស្រេច ក្នុង​រយៈពេល ១០ នាទី ៣៤ នាទី ហើយ​បានបង្កើត​ឯកទគ្គកម្មថ្មី​ នៅ​ SEA Games ដោយ​លឿន​ជាងឯកទគ្គកម្ម​ចាស ០៥៦ វិនាទី ដែល​បង្កើត​ឡើង​ដោយកីឡាការិនី Rini Budiarti ​នៅ SEA Games លើកទី ២៦។

មុននោះ​ នា​ខែសីហា ឆ្នាំ២០១៨ នៅព្រឹត្តិការ Asiad លើកទី ១៨ បាន​ប្រព្រឹត្តិទៅនៅទីក្រុង Jakarta នៃប្រទេសឥណ្ឌូនេស៊ី កីឡាការិនី​  អ័ញ (Oanh) បាន​ប្រកួតលើ​វិញ្ញាសារ​រត់ឆ្លងឧបសគ្គចម្ងាយ​ ៣០០០ ម៉ែត្រនិង​ដណ្តើម​មេដាយ​សំរឹទ្ធជា​ប្រវតិ្តសាស្ត្រ​សម្រាប់កីឡារត់ប្រណាំង​វៀតណាម។ នេះគឺជា​លើក​ដំបូង​ដែល​កីឡារត់ប្រណាំងវៀតណាម​ដណ្តើម​បាន​មេដាយ​លើ​វិញ្ញាសានេះ។ ដោយសមិទ្ធផល ៩ នាទី ៤៣ វិនាទី ៨៣ កីឡាការិនី​  អ័ញ (Oanh)​ បាន​បំបែក​ឯកទគ្គកម្ម​របស់​កីឡាការិនី ង្វៀន​ ធីភឿង (Nguyen Thi Phuong) ​ដោយលឿន​ជាង ១៩,១៥ វិនាទី។

ដំណើរ​ការ​ឆ្លងភាព​លំបាក​របស់​នារីមាន​អាយុកាល ២០ ឆ្នាំ

ង្វៀន​ធីអ័ញ (Nguyen Thi Oanh) កើត​និង​ធំឡើង​ក្នុង​ក្រុមគ្រួសារ​កសិករមួយ នៅភូមិ ញួន (Nhuan) ឃុំ មីហា (My Ha) ស្រុក ឡាងយ៉ាង (Lang Giang) ខេត្ត​ បាក់​យ៉ាង (Bac Giang)។ នារី​រូបនេះ​ជា​កូន​ស្រី​ទី ៧ ក្នុង​គ្រួសារ​មាន​កូនចំនួន ៨ នាក់។ ក្លាយជា​កីឡាការិនីរត់ប្រណាំងម្នាក់ពិតជា​និស្ស័យ​របស់  អ័ញ (Oanh)។ ក្នុង​ប៉ុន្មានថ្ងៃដំបូង ពេលដែល​​​ក្រុម​កីឡារត់ប្រណាំងខេត្តជ្រើសរើស​​បេក្ខជន ​ ង្វៀន​ង្វៀនធីអ័ញ (Nguyen Thi Oanh) បាន​ចុះ​ឈ្មោះ​។ នៅពេល​នោះ​ ទោះបី​រូបរាង​របស់គាត់មិន​សូវ​ខ្ពស់និងមាន​ទម្ងាន់​មិនទាន់ ៤០ គីឡូក្រាម ដូច្នេះ​អ្វីៗ​ដែល​នារី​ អ័ញ (Oanh) ទទួល​បានគឺការគ្រវីក្បាលបដិសេធន៍។ គណៈកម្មការ​ជ្រើសរើសបាន​ចាត់ទុក​ថា នារី​​មាន​រូបរាង​តូច​ទាប ដូច្នោះ​ ​មិន​សមស្រប​នឹង​កីឡា​រត់​ប្រណាំងទេ។ ប៉ុន្តែ​ ដោយការខិត​ខំប្រឹងប្រែងមិន​ចេះ​ឈប់ឈរ និង​ស្មារតីហ្វឹកហាត់​យ៉ាង​ម៉ឹងម៉ាត់ រួម​ផ្សំនឹង​ការលើក​ទឹក​ចិត្ត​របស់​លោក​គ្រូ អ្នក​គ្រូ​បង្វឹក​ នារី អ័ញ (Oanh) ទទួលបានការជឿទុកចិត្តពីក្រុមគ្រូបង្វឹក ហើយត្រូវបានកោះហៅចូលរួមជាសមាជិកក្រុមជម្រើសជាតិ។

ប្រធានរដ្ឋ លោក វ៉ វ៉ាន់ធឿង (Vo Van Thuong) បានប្រគល់គ្រឿង​ឥស្សរិយយសពលកម្មលេខ​ពីរ ដល់ “នារីមាស” កីឡាការិនី ង្វៀន​ ធីអ័ញ (Nguyen Thi Oanh)។ រូបថត៖ ថុង​ញ៉ឹត/VNA

បន្ទាប់ពីរយៈពេល ៤ ឆ្នាំដែលចូលរួមនឹង​កីឡារត់ប្រណាំង ក្នុងឆ្នាំ ២០១៤ នារី អ័ញ (Oanh) មានជំងឺរលាកតម្រងនោមរ៉ាំរ៉ៃ ហើយត្រូវព្យាបាល និងសម្រាកជិតពីរឆ្នាំ។ បន្ទាប់ពីព្យាបាលបានមួយរយៈពេល អ័ញ (Oanh) ត្រូវបានគ្រូពេទ្យអនុញ្ញាតអោយត្រឡប់ទៅហ្វឹក​ហាត់វិញ ប៉ុន្តែ នារីអ័ញ (Oanh) មិនគិតថា អ្វីៗ ក្លាយទៅជាបញ្ហាដ៏ "រន្ធត់" នៅពេលដែលគាត់ត្រលប់មកហ្វឹក​ហាត់វិញ ព្រោះការប្រើប្រាស់ថ្នាំក្នុងកំឡុងពេលព្យាបាលនាំអោយស្វិតសាច់ដុំ ប៉ះពាល់ដល់ឆ្អឹង និងសន្លាក់ ជាមួយនឹងរបបហូបចុកតម នាំឱ្យសុខភាពមិនអាចធានាបាន កង្វះសារធាតុចិញ្ចឹម សាច់ដុំលែងមានភាពបត់បែនដូចពីមុនទៀត។   អ័ញ (Oanh) ហាក់ដូចជាត្រូវវិលត្រឡប់មកមកស្ថានភាពសុខភាពទន់ខ្សោយវិញ ហើយគិត​ថា នាងត្រូវតែបញ្ចប់អាជីពរបស់នាង ក្នុងអាយុ ២០ ឆ្នាំ។ ទោះជាយ៉ាងណា នារី អ័ញ (Oanh) ចងចាំ​ការ​លើក​ទឹក​ចិត្ត​របស់​ឪពុកគាត់​៖ «បើ​កូន​តាំង​ចិត្ត​ដើរតាមវិស័យកីឡា​អាជីព កូន​បន្ត​ការព្យាយាមចុះ កូន​នឹង​ទទួល​បាន​លទ្ធផល»

ការលើកទឹកចិត្តពីឪពុក និងសាច់ញាតិ លោកគ្រូ អ្នកគ្រូ និងមិត្តភ័ក្តិ​​បានជួយ នារី អ័ញ (Oanh) ឆ្លងកាត់ពេលវេលាដ៏លំបាកបំផុតរបស់នាងក្នុងវ័យ ២០ ឆ្នាំ។ ដូច្នេះហើយ បន្ទាប់មក មិនថាគាត់ទៅប្រកួតនៅទីណា លទ្ធផលយ៉ាងណាក៏ដោយ ឪពុកម្តាយរបស់គាត់តែងតែប្រកៀតជាបជាមួយនឹងគាត់ជំរុញគាត់ជានិច្ច។ ម្តាយបង្កើតរបស់នារី អ័ញ (Oanh) ចែករំលែកថា "យើងតែងតែគាំទ្រគាត់លើផ្លូវដែលគាត់បានជ្រើសរើស ហើយលើកទឹកចិត្តគាត់ឱ្យខិតខំប្រឹងប្រែង ដើម្បីពណ៌ទង់ជាតិមាតុភូមិ"។

បន្តក្ដី​​សុបិន​សម្រាប់កីឡារត់ប្រណាំង​វៀតណាម

​បញ្ចប់ព្រឹត្តិការណ៍ SEA Games លើកទី ៣២  កីឡាការិនី ង្វៀន​ ធីអាញ (Nguyen Thi Oanh) បានក្លាយជាកីឡាការិនីម្នាក់ក្នុងចំណោមកីឡាវៀតណាមពីរនាក់ដែលឈ្នះមេដាយមាសទាំង ១២ ក្នុងវិញ្ញាសារត់ប្រណាំង នៅព្រឹត្តិការណ៍ SEA Games រួមជាមួយនឹងកីឡាការិនី ង្វៀន​ធីហៀន (Nguyen Thi Huyen)

បន្ទាប់ពីអព្ភូតហេតុនៃព្រឹត្តិការណ៍ SEA Games ទី៣២ ដោយមិនបានសម្រាកលើជ័យជម្នះនោះ នារី ង្វៀន ធីអ័ញ (Nguyen Thi Oanh) បានកំណត់គោលដៅផ្លាស់ប្តូរពណ៌មេដាយនៅ ASIAD ២០២៣

ទស្សនៈរបស់ "ជើងមាសទាំងគូ" រូបនេះសម្រាប់ កីឡារត់ប្រណាំងវៀតណាមនោះគឺ៖ «កីឡាគឺជាការខិតខំប្រឹងប្រែងឥតឈប់ឈរ ដូច្នេះបន្ទាប់ពីព្រឹត្តិការណ៍ ខ្ញុំនឹងបន្ត ដំណើរការហ្វឹកហាត់យ៉ាងត្រឹមត្រូវនៅក្រុមជម្រើសជាតិ។ ទន្ទឹមនឹងនោះ ឆ្លៀតពេលវេលា ដើម្បីពិនិត្យមើលឡើងវិញនូវដំណើរការប្រកួតនៅព្រឹត្តិការណ៍  SEA Games ដើម្បីដក ពិសោធន៍ តាមរយៈនោះដើម្បីកែលម្អ និងយកឈ្នះលើចំណុចខ្សោយ។ ឧទាហរណ៍ ការចែកចាយថាមពលសមហេតុផលសម្រាប់ចម្ងាយផ្លូវប្រណាំងនីមួយៗ; សន្សំកម្លាំងរាងកាយឲ្យបានមាំពូកាំខ្លាំងជាងមុន ដើម្បីយកឈ្នះលើបញ្ហាប្រឈមលំដាប់អន្តរជាតិនាពេលខាងមុខ

ដំណើរការរបស់កីឡាការិនី អ័ញ (Oanh)  ក្នុងព្រឹត្តិការណ៍ SEA Games ទាំងបីលើកនាពេលកន្លងមកនេះ បានបង្ហាញយ៉ាងច្បាស់ពីការខិតខំប្រឹងប្រែង ការតស៊ូ និងការហ្វឹកហាត់របស់គាត់។ ក្រៅ​ពី​នាំ​មក​នូវ​ភាព​ថ្លៃថ្នូរជូនជាតិ កីឡាការិនី អ័ញ (Oanh) ក៏​បង្ហាញ​ពី​ឆន្ទៈ​ក្នុង​ការ​អនុវត្ត ស្មារតី​នៃ​ការ​ខិត​ខំ​ជំនះ​ឧបសគ្គ​នានា។ មេដាយមាសរបស់ កីឡាការិនី អ័ញ (Oanh) បានបំផុសគំនិតចំណូលចំណង់​ចិត្តយ៉ាងធំដល់យុវជនវៀតណាម។ ជោគជ័យ​កើត​ចេញ​ពី​ចំណូលចិត្ត ​ ការខិត​ខំប្រឹង​ប្រែង និងការ​ព្យាយាម​./.

អត្ថបទ៖ ថាវវី រូបថត៖ ង្វៀន​ទៀន​តួន ខ័រង្វៀន ទីភ្នាក់ងារសារព័ត៌មាន

ប្រែសម្រួលដោយង្វៀន​យ៉ាង


top