ការតាំងពិពណ៌គំនូរអំពីគោរពព្រះម៉ែក្នុងសិល្បៈគំនូរខ្មុកម្រ័ក្សណ៍

ការតាំងពិពណ៌គំនូរអំពីគោរពព្រះម៉ែក្នុងសិល្បៈគំនូរខ្មុកម្រ័ក្សណ៍

គំនូរខ្មុកម្រ័ក្សណ៍ខ្នាត​ធំទាំង ២០ ផ្ទាំង ស្ដី​អំពី​ប្រធានបទ​គោរពព្រះម៉ែ​ត្រូវបាន​វិចិត្រករ ត្រឹន​ តួន​ឡុង (Tran Tuan Long) ប្រមូលផ្តុំ​ និង​រៀបចំ​ការតាំងពិណ៌ ក្រោម​ប្រធានបទ វ៉ឹន​យូ(Van Du) បាន​ជួយ​ទស្សនិកជន​ស្វែងយល់នូវ​លក្ខណៈវប្បធម៌ពិសេស​នៃពិធីការសក្ការៈបូជាមួយ (គេ​ហៅថា Hau Dong) នៅប្រទេស​វៀតណាម​ តាមរយៈទស្សនវិស័យសិល្បៈ។ 

ជ្រុងមួយ​នៃការតាំង​ពិពណ៌​“វ៉ឹន​យូ” (Van Du)

លោក ត្រឹន​តួន​ឡុង (Tran Tuan Long) គឺជា​វិចិត្រករ​ពិសេសមួយ​រូប - ពិសេសគឺទេពកោសល្យរបស់លោក​បាន​បង្ហាញ​យ៉ាង​ច្បាស់លាស់តាមរយៈគំនូរគូរអំពីពិធី Hau dong។ លោកមានរយៈពេល ២៥ឆ្នាំ គូរបណ្តាស្នាដៃក្នុងប្រធានបទនេះ ។ គយគន់​គំនូររបស់វិចិត្រករ តួន​ឡុង (Tuan Long) គូរអំពី​ពិធី Hau dong ទស្សនិកជន​មាន​អារម្មណ៍​ដូចជា​បានកំពុងចូលរួមក្នុងពិធីនេះ ទេសភាព រូបថត ពិធីការ ទឹក​មុខ​របស់​មនុស្ស​ដែល​វិចិត្រករ​គូរ​មើលទៅដូចពិត តែតាមពិតនោះគ្រាន់តែជានិមិត្ត ពិតតែនិមិត្ត។ ប្រការនេះ​ហើយដែលបង្កើតអារម្មណ៍ស្រមើ​ស្រមៃ​សម្រាប់ទស្សនិកជន។ 

បណ្តាំផ្ទាំងគំនូរ​ក្នុង​កម្រង​គំនូរ វ៉ឹនយូ (Van Du) ពិពណ៌នាអំពី​ពិធីការ រចនាបថមួយចំនួន ក្នុង​ពិធីការ Hau dong ហើយ​ទាក់​ទាញ​ទស្សនិកជន​បញ្ចូលអារម្មណ៍ទៅ​ក្នុង​ពិភពវិញ្ញាណ​ក្នុង​លំហរអារាម វិហារស័ក្តិសិទ្ធ ។ វិចិត្រករ តួន​ឡុង (Tuan Long)​ បាន​ចែក​រំលែក​ថា៖ ពិធី​ Hau dong គឺសោភណ្ឌភាពមួយ​ក្នុងជំនឿគោរពព្រះម៉ែ ដែល​មាន​នៅតែក្នុងប្រទេសវៀតណាមប៉ុណ្ណោះ តាំងពីរាប់​ពាន់​ឆ្នាំមុនរហូតដល់បច្ចុប្បន្ននេះដែល​ធ្វើ​ប្រជាជន​វៀតណាម​រំភើប​ចិត្តដោយមិន​អាច​ពិពណ៌នាបាន។ 

វិចិត្រករ តួន​ឡុង (Tuan Long)​ បាន​ចែក​រំលែក​ថា៖ ពិធី​ Hau dong គឺសោភណ្ឌភាពមួយ​ក្នុងជំនឿគោរពព្រះម៉ែ ដែល​មាន​នៅតែក្នុងប្រទេសវៀតណាមប៉ុណ្ណោះ តាំងពីរាប់​ពាន់​ឆ្នាំមុនរហូតដល់បច្ចុប្បន្ននេះដែល​ធ្វើ​ប្រជាជន​វៀតណាម​រំភើប​ចិត្តដោយមិន​អាច​ពិពណ៌នាបាន។ ដើម្បីពន្យល់អំពី​ជំនឿគោរពព្រះម៉ែឬពិធី Hau dong នៅតែ​ជា​សំណួរ​ដែល​ពិបាក​រក​ចម្លើយនៅឡើយ។ សម្រាប់​មនុស្ស​ម្នាក់ គេ​អាច​ពន្យល់​ដល់ខ្លួនឯង នៅពេល​មាន​ឱកាល​មើលឃើញ​ពិធី Hau dong ឬតាមរយៈរូបភាពសិល្បៈនៃចលនារូបភាពដែលបានជ្រើសរើសពីពិព័រណ៍គំនូរ វ៉ឹនយូ (Van Du)


កម្រងគំនូរ ​វ៉ឹនយូ (Van Du) ​មានគំនូរ​គូរអំពី​ទេសភាពនិង​រូបថត​មនុស្ស។ មាន​គំនូរ​មួយ​ចំនួន​គូរអំពី​​មនុស្សដែល​វិញ្ញាណព្រះម៉ែបញ្ចូល  ​គំនូរ​ប្រាសាទ និង​ទីសក្ការៈ និង​គំនូរ​ពិធីការនីមួយៗ នៃជំនឿគោរពព្រះម៉ែ  តាម​រយៈ​ស្នាម​គូររបស់ វិចិត្រករ  ត្រឹន​ តួនឡុង (Tran Tuan Long) ពិតជាស្រស់ស្អាតណាស់។ ផ្ទាំងគំនូរទេសភាពចំនួនបី៖ ព្រឹកវិហារ តីហូ (Tay Ho) រសៀលវិមានវិហារ តីហូ (Tay Ho) (Tay Ho) និងបូជនិយដ្ឋានអារាម​ វួ​បា (Vua Ba) ត្រូវបានវិចិត្រករគូរក្នុងពិធី Hau dong នៅ វិហារ តីហូ (Tay Ho) (រដ្ឋធានីហាណូយ) និង បូជនិយដ្ឋានអារាម វួ​បា (Vua Ba)  (ខេត្ត ក្វាងនិញ (Quang Ninh))។ រូបភាពដែលពិពណ៌នាបានល្អបំផុតនៅទីនេះគឺរូបភាពដើមឈើ។ ដើម​ឈើ​នេះ​គឺ​ជា​ស្លាកស្នាមប្រវត្តិសាស្ត្រ​ដ៏​យូរ​អង្វែង​នៃ​ទីតាំង​ទាំង​ពីរ​នេះ។ នៅវិហារ តីហូ (Tay Ho) មានដើមជ្រៃមួយដើម ឫគល់បង្កប់ក្នុងទឹកបឹង ហូតី (Ho Tay) គ្រាន់តែក្រឡេកមើលដើមឈើនេះ ធ្វើឲ្យយើងនឹកឃើញដល់វិហារ តីហូ (Tay Ho) ភ្លាម។ ដើម paniculatus ក្នុងបូជនិយដ្ឋានអារាម​ វួ​បា (Vua Ba)  មាន​អាយុកាល ​៩០០ ​ឆ្នាំ។ 

គំនូរ "រសៀលវិហារ តីហូ (Tay Ho)" 
គំនូរ " បូជនិយដ្ឋានអារាមវួបា (Vua Ba)" ( ក្វាង​អៀន (Quang Yen))

ជាមួយនឹងរូបភាពនេះ ផ្ទាំងគំនូរទេសភាពនៃវិហារ តីហូ (Tay Ho) និង បូជនិយដ្ឋានអារាម វួបា (Vua Ba) បាន​លេចឡើង​យ៉ាងលន្លង់លន្លោច តែសក្តិសិទ្ធ នៅពេលប្រើសម្ភារៈខ្មុកម្រ័ក្សណ៍ដែលមានពណ៌សំខាន់ពីរគឺពណ៌ស និងក្រហម។​ ក្រៅពីផ្ទាំងគំនូរទេសភាពណែនាំអំពីទីតាំង ដែលរៀបចំពិធី Hau Dong នោះ កម្រងគំនូរ វ៉ឹន​យូ (Van Du) ក៏រួមមានផ្ទាំងគំនូរជាច្រើនដែលគូរ​រូបថតមនុស្សក្នុងសម្លៀកបំពាក់ និងរៀបចំពិធី Hau Dong ។ នោះ​គឺ​ជា​រូបភាព​នៃមន្ត្រីរាជការជើងឯក លោក ហ័ងបៃ (Hoang Bay) មន្ត្រីរាជការ​លោក​ ហ័ងមឿយ (Hoang Muoi) ក្នុង​សម្លៀក​បំពាក់​ ដ៏​មាន​ឫទ្ធិអំណាច និងស័ក្តិសម។

ក្រៅពីផ្ទាំងគំនូរទេសភាពណែនាំអំពីទីតាំង ដែលរៀបចំពិធី Hau Dong នោះ កម្រងគំនូរ វ៉ឹន​យូ (Van Du) ក៏រួមមានផ្ទាំងគំនូរជាច្រើនដែលគូរ​រូបថតមនុស្សក្នុងសម្លៀកបំពាក់ និងរៀបចំពិធី Hau Dong ។ នោះ​គឺ​ជា​រូបភាព​នៃមន្ត្រីរាជការជើងឯក លោក ហ័ងបៃ (Hoang Bay) មន្ត្រីរាជការ​លោក​ ហ័ងមឿយ (Hoang Muoi) ក្នុង​សម្លៀក​បំពាក់​ ដ៏​មាន​ឫទ្ធិអំណាច និងស័ក្តិសម។


សន្និដ្ឋានអំពីផ្ទាំងគំនូរខ្មុកម្រ័ក្សណ៍គូរអំពី​ជំនឿគោរពព្រះម៉ែ របស់វិចិត្រករ ត្រឹន​ តួន​ឡុង (Tran Tuan Long) មានមតិចម្រុះពីទស្សនិកជនគ្រប់លំដាប់ថ្នាក់។ ប៉ុន្តែការវាយតម្លៃជោគជ័យបំផុតគឺថា "ប្រព័ន្ធស្នាដៃ " នេះប្រមូលផ្តុំស្នាដៃក្នុង "សហសម័យ"  - ក្នុងបីចំណុច។ នោះគឺលក្ខណៈជាតិនិយម - ជាតិភាវូបនីយកម្មឆ្លុះបញ្ចាំងពីរស្មីនៃជំនឿតែមួយគត់នៃជាតិយើងដោយសម្ភារៈខ្មុកម្រ័ក្យណ៍ពិសេស។ សណ្ឋាន និងរចនាបទនៃរូបភាពនីមួយៗមានលក្ខណៈវិទ្យាសាស្ត្រ និងភាពទំនើបនៃសិល្បៈលោក​ខាងលិច មានទំនាក់ទំនងរវាងគំនូរគោរពបូជាប្រពៃណី។ 



បំណង​ប្រាថ្នា​របស់​វិចិត្រករ ត្រឹន​ តួន​ឡុង (Tran Tuan Long) គឺ​លោក​ប្រើប្រាស់​សិល្បៈ​គំនូរ ​ដើម្បី​ថែរក្សា​និង​អភិរក្ស​បេតិកភណ្ឌ​វប្បធម៌ Hau Dong នៅ​វៀតណាម។ ផ្នែកលម្អិត ទំនៀមទម្លាប់ និងជំនឿគោរពព្រះម៉ែគឺជាកត្តាសិល្បៈទាំងអស់នៅក្នុងពិធី Hau dong  រួមទាំងសិល្បៈរៀបចំ សិល្បៈសម្តែង របាំ តន្ត្រី និងម៉ូដសម្លៀកបំពាក់ទៀត​ផង៕

អត្ថបទ៖ ប៊ិច​វ៉ឹន រូបថត៖ ខាញ់ឡុង

ប្រែសម្រួល​ដោយង្វៀនយ៉ាង


Top