គំនូរខ្មុកម្រ័ក្សណ៍ខ្នាតធំទាំង ២០ ផ្ទាំង ស្ដីអំពីប្រធានបទគោរពព្រះម៉ែត្រូវបានវិចិត្រករ ត្រឹន តួនឡុង (Tran Tuan Long) ប្រមូលផ្តុំ និងរៀបចំការតាំងពិណ៌ ក្រោមប្រធានបទ “វ៉ឹនយូ” (Van Du)។
គំនូរខ្មុកម្រ័ក្សណ៍ខ្នាតធំទាំង ២០ ផ្ទាំង ស្ដីអំពីប្រធានបទគោរពព្រះម៉ែត្រូវបានវិចិត្រករ ត្រឹន តួនឡុង (Tran Tuan Long) ប្រមូលផ្តុំ និងរៀបចំការតាំងពិណ៌ ក្រោមប្រធានបទ “វ៉ឹនយូ”(Van Du) បានជួយទស្សនិកជនស្វែងយល់នូវលក្ខណៈវប្បធម៌ពិសេសនៃពិធីការសក្ការៈបូជាមួយ (គេហៅថា Hau Dong) នៅប្រទេសវៀតណាម តាមរយៈទស្សនវិស័យសិល្បៈ។
ជ្រុងមួយនៃការតាំងពិពណ៌“វ៉ឹនយូ” (Van Du)
លោក ត្រឹនតួនឡុង (Tran Tuan Long) គឺជាវិចិត្រករពិសេសមួយរូប - ពិសេសគឺទេពកោសល្យរបស់លោកបានបង្ហាញយ៉ាងច្បាស់លាស់តាមរយៈគំនូរគូរអំពីពិធី Hau dong។ លោកមានរយៈពេល ២៥ឆ្នាំ គូរបណ្តាស្នាដៃក្នុងប្រធានបទនេះ ។ គយគន់គំនូររបស់វិចិត្រករ តួនឡុង (Tuan Long) គូរអំពីពិធី Hau dong ទស្សនិកជនមានអារម្មណ៍ដូចជាបានកំពុងចូលរួមក្នុងពិធីនេះ ទេសភាព រូបថត ពិធីការ ទឹកមុខរបស់មនុស្សដែលវិចិត្រករគូរមើលទៅដូចពិត តែតាមពិតនោះគ្រាន់តែជានិមិត្ត ពិតតែនិមិត្ត។ ប្រការនេះហើយដែលបង្កើតអារម្មណ៍ស្រមើស្រមៃសម្រាប់ទស្សនិកជន។
បណ្តាំផ្ទាំងគំនូរក្នុងកម្រងគំនូរ “វ៉ឹនយូ” (Van Du) ពិពណ៌នាអំពីពិធីការ រចនាបថមួយចំនួន ក្នុងពិធីការ Hau dong ហើយទាក់ទាញទស្សនិកជនបញ្ចូលអារម្មណ៍ទៅក្នុងពិភពវិញ្ញាណក្នុងលំហរអារាម វិហារស័ក្តិសិទ្ធ ។ វិចិត្រករ តួនឡុង (Tuan Long) បានចែករំលែកថា៖ ពិធី Hau dong គឺសោភណ្ឌភាពមួយក្នុងជំនឿគោរពព្រះម៉ែ ដែលមាននៅតែក្នុងប្រទេសវៀតណាមប៉ុណ្ណោះ តាំងពីរាប់ពាន់ឆ្នាំមុនរហូតដល់បច្ចុប្បន្ននេះដែលធ្វើប្រជាជនវៀតណាមរំភើបចិត្តដោយមិនអាចពិពណ៌នាបាន។
វិចិត្រករ តួនឡុង (Tuan Long) បានចែករំលែកថា៖ ពិធី Hau dong គឺសោភណ្ឌភាពមួយក្នុងជំនឿគោរពព្រះម៉ែ ដែលមាននៅតែក្នុងប្រទេសវៀតណាមប៉ុណ្ណោះ តាំងពីរាប់ពាន់ឆ្នាំមុនរហូតដល់បច្ចុប្បន្ននេះដែលធ្វើប្រជាជនវៀតណាមរំភើបចិត្តដោយមិនអាចពិពណ៌នាបាន។ ដើម្បីពន្យល់អំពីជំនឿគោរពព្រះម៉ែឬពិធី Hau dong នៅតែជាសំណួរដែលពិបាករកចម្លើយនៅឡើយ។ សម្រាប់មនុស្សម្នាក់ គេអាចពន្យល់ដល់ខ្លួនឯង នៅពេលមានឱកាលមើលឃើញពិធី Hau dong ឬតាមរយៈរូបភាពសិល្បៈនៃចលនារូបភាពដែលបានជ្រើសរើសពីពិព័រណ៍គំនូរ “វ៉ឹនយូ” (Van Du) ។
កម្រងគំនូរ “វ៉ឹនយូ” (Van Du) មានគំនូរគូរអំពីទេសភាពនិងរូបថតមនុស្ស។ មានគំនូរមួយចំនួនគូរអំពីមនុស្សដែលវិញ្ញាណព្រះម៉ែបញ្ចូល គំនូរប្រាសាទ និងទីសក្ការៈ និងគំនូរពិធីការនីមួយៗ នៃជំនឿគោរពព្រះម៉ែ តាមរយៈស្នាមគូររបស់ វិចិត្រករ ត្រឹន តួនឡុង (Tran Tuan Long) ពិតជាស្រស់ស្អាតណាស់។ ផ្ទាំងគំនូរទេសភាពចំនួនបី៖ ព្រឹកវិហារ តីហូ (Tay Ho) រសៀលវិមានវិហារ តីហូ (Tay Ho) (Tay Ho) និងបូជនិយដ្ឋានអារាម វួបា (Vua Ba) ត្រូវបានវិចិត្រករគូរក្នុងពិធី Hau dong នៅ វិហារ តីហូ (Tay Ho) (រដ្ឋធានីហាណូយ) និង បូជនិយដ្ឋានអារាម វួបា (Vua Ba) (ខេត្ត ក្វាងនិញ (Quang Ninh))។ រូបភាពដែលពិពណ៌នាបានល្អបំផុតនៅទីនេះគឺរូបភាពដើមឈើ។ ដើមឈើនេះគឺជាស្លាកស្នាមប្រវត្តិសាស្ត្រដ៏យូរអង្វែងនៃទីតាំងទាំងពីរនេះ។ នៅវិហារ តីហូ (Tay Ho) មានដើមជ្រៃមួយដើម ឫគល់បង្កប់ក្នុងទឹកបឹង ហូតី (Ho Tay) គ្រាន់តែក្រឡេកមើលដើមឈើនេះ ធ្វើឲ្យយើងនឹកឃើញដល់វិហារ តីហូ (Tay Ho) ភ្លាម។ ដើម paniculatus ក្នុងបូជនិយដ្ឋានអារាម វួបា (Vua Ba) មានអាយុកាល ៩០០ ឆ្នាំ។
គំនូរ "រសៀលវិហារ តីហូ (Tay Ho)"
គំនូរ " បូជនិយដ្ឋានអារាមវួបា (Vua Ba)" ( ក្វាងអៀន (Quang Yen))
ជាមួយនឹងរូបភាពនេះ ផ្ទាំងគំនូរទេសភាពនៃវិហារ តីហូ (Tay Ho) និង បូជនិយដ្ឋានអារាម វួបា (Vua Ba) បានលេចឡើងយ៉ាងលន្លង់លន្លោច តែសក្តិសិទ្ធ នៅពេលប្រើសម្ភារៈខ្មុកម្រ័ក្សណ៍ដែលមានពណ៌សំខាន់ពីរគឺពណ៌ស និងក្រហម។ ក្រៅពីផ្ទាំងគំនូរទេសភាពណែនាំអំពីទីតាំង ដែលរៀបចំពិធី Hau Dong នោះ កម្រងគំនូរ “វ៉ឹនយូ” (Van Du) ក៏រួមមានផ្ទាំងគំនូរជាច្រើនដែលគូររូបថតមនុស្សក្នុងសម្លៀកបំពាក់ និងរៀបចំពិធី Hau Dong ។ នោះគឺជារូបភាពនៃមន្ត្រីរាជការជើងឯក លោក ហ័ងបៃ (Hoang Bay) មន្ត្រីរាជការលោក ហ័ងមឿយ (Hoang Muoi) ក្នុងសម្លៀកបំពាក់ ដ៏មានឫទ្ធិអំណាច និងស័ក្តិសម។
ក្រៅពីផ្ទាំងគំនូរទេសភាពណែនាំអំពីទីតាំង ដែលរៀបចំពិធី Hau Dong នោះ កម្រងគំនូរ “វ៉ឹនយូ” (Van Du) ក៏រួមមានផ្ទាំងគំនូរជាច្រើនដែលគូររូបថតមនុស្សក្នុងសម្លៀកបំពាក់ និងរៀបចំពិធី Hau Dong ។ នោះគឺជារូបភាពនៃមន្ត្រីរាជការជើងឯក លោក ហ័ងបៃ (Hoang Bay) មន្ត្រីរាជការលោក ហ័ងមឿយ (Hoang Muoi) ក្នុងសម្លៀកបំពាក់ ដ៏មានឫទ្ធិអំណាច និងស័ក្តិសម។
សន្និដ្ឋានអំពីផ្ទាំងគំនូរខ្មុកម្រ័ក្សណ៍គូរអំពីជំនឿគោរពព្រះម៉ែ របស់វិចិត្រករ ត្រឹន តួនឡុង (Tran Tuan Long) មានមតិចម្រុះពីទស្សនិកជនគ្រប់លំដាប់ថ្នាក់។ ប៉ុន្តែការវាយតម្លៃជោគជ័យបំផុតគឺថា "ប្រព័ន្ធស្នាដៃ " នេះប្រមូលផ្តុំស្នាដៃក្នុង "សហសម័យ" - ក្នុងបីចំណុច។ នោះគឺលក្ខណៈជាតិនិយម - ជាតិភាវូបនីយកម្មឆ្លុះបញ្ចាំងពីរស្មីនៃជំនឿតែមួយគត់នៃជាតិយើងដោយសម្ភារៈខ្មុកម្រ័ក្យណ៍ពិសេស។ សណ្ឋាន និងរចនាបទនៃរូបភាពនីមួយៗមានលក្ខណៈវិទ្យាសាស្ត្រ និងភាពទំនើបនៃសិល្បៈលោកខាងលិច មានទំនាក់ទំនងរវាងគំនូរគោរពបូជាប្រពៃណី។
បំណងប្រាថ្នារបស់វិចិត្រករ ត្រឹន តួនឡុង (Tran Tuan Long) គឺលោកប្រើប្រាស់សិល្បៈគំនូរ ដើម្បីថែរក្សានិងអភិរក្សបេតិកភណ្ឌវប្បធម៌ Hau Dong នៅវៀតណាម។ ផ្នែកលម្អិត ទំនៀមទម្លាប់ និងជំនឿគោរពព្រះម៉ែគឺជាកត្តាសិល្បៈទាំងអស់នៅក្នុងពិធី Hau dong រួមទាំងសិល្បៈរៀបចំ សិល្បៈសម្តែង របាំ តន្ត្រី និងម៉ូដសម្លៀកបំពាក់ទៀតផង៕
អត្ថបទ៖ ប៊ិចវ៉ឹន រូបថត៖ ខាញ់ឡុង
ប្រែសម្រួលដោយង្វៀនយ៉ាង