កម្រងម៉ូដសម្លៀកបំពាក់យកការបំផុសគំនិតពីទីក្រុង សាប៉ា (Sa Pa)
ដោយចំណង់ចំណូលចិត្តចំពោះម៉ូដសម្លៀកបំពាក់ តាំងពីតូចនិងមានបំណងប្រាថ្នាចង់បង្កើតផលិតផលដែលរចនា ប្រកបដោយអត្តសញ្ញាណវប្បធម៌ជាតិ អ្នករចនាម៉ូដសម្លៀកបំពាក់វ័យក្មេង ផាម ធីហ្វើអាញ (Pham Thi Hue Anh) បានបង្ហាញកម្រងម៉ូដសម្លៀកបំពាក់មានឈ្មោះ ២៤ ដែលយកការបំផុសគំនិតពីទីក្រុង សាប៉ា (Sa Pa) (ខេត្ត ឡាវកាយ (Lao Cai))។
កើត និងធំឡើងនៅខេត្ត ឡាវកាយ (Lao Cai) នារី ផាម ធីហ្វើអាញ (Pham Thi Hue Anh) មានចំណង់ចំណូលចិត្តផ្នែកម៉ូដសម្លៀកបំពាក់ តាំងពីកុមារភាព ដោយសារឪពុកម្តាយរបស់នាងធ្វើការជាជាងកាត់ដេរ។ បន្ទាប់ពីបញ្ចប់ការសិក្សានៅវិទ្យាល័យ នារី ផាម ធីហ្វើអាញ (Pham Thi Hue Anh) បានទៅរៀនមុខវិជ្ជាគូរគំនូរ និងប្រឡងចូលក្នុងវិទ្យស្ថានរចនាម៉ូដសម្លៀកបំពាក់ London នៅរដ្ឋធានី ហាណូយ (Ha Noi) ។
នារី ហ្វេអាញ (Hue Anh) បានចែករំលែកថា៖ “ខ្ញុំបានគិតគូរអំពីកម្រោងម៉ូដសម្លៀកបំពាក់នេះ តាំងពីចូលរៀនវិទ្យស្ថានរចនាម៉ូដសម្លៀកបំពាក់ London មកម្ល៉េះ។ ដូច្នេះហើយទើបខ្ញុំស្រាវជ្រាវ ដើម្បីអាចបង្កើតកម្រោងម៉ូដសម្លៀកបំពាក់ដែលបង្ហាញយ៉ាងច្បាស់លាស់នូវទេសភាពនិងជនជាតិ ម៉ុង (Mong) នៅទីក្រុង សាប៉ា (Sapa)”។
អ្នករចនាម៉ូដសម្លៀកបំពាក់វ័យក្មេង ផាម ធីហ្វើអាញ (Pham Thi Hue Anh) បានចំណាយពេល ៣ ខែដើម្បីបង្កើតគំនិតសម្រាប់កម្រងម៉ូដសម្លៀកបំពាក់ ២៤ និង ២ ខែ ដើម្បីគូរគំរូ និងជ្រើសរើសម៉ូដណាដែលស្អាតបំផុត។ បន្ទាប់មក គាត់បានបន្តការកាត់ដេរទៅជាសំលៀកបំពាក់ ដោយមានជំនួយពីគ្រូបង្រៀននៅ វិទ្យាស្ថានរចនាម៉ូដសម្លៀកបំពាក់ London នៅរដ្ឋធានី ហាណូយ (Ha Noi)។
ដើម្បីស្វែងរកក្រណាត់សមស្របនឹងបណ្តាម៉ូដក្នុងកម្រោងម៉ូដសម្លៀបំពាក់នេះ នារី ហ្វេអាញ (Hue Anh) ត្រូវទៅផ្សារ ឬទៅគ្រួសារជនជាតិ ម៉ុង (Mong) ដើម្បីទិញសំលៀកបំពាក់ចាស់ៗ មកវិញ។ បន្ទាប់ពីទិញក្រណាត់របស់ជនជាតិភាគតិចដែលគាត់ពេញចិត្ត គាត់បានចំណាយពេលយូរ ក្នុងការស្វែងរកប្រភេទក្រណាត់ដ៏រឹងដែលរួមផ្សំជាមួយក្រណាត់ជនជាតិភាគតិច ដើម្បីសមស្របនឹងគំនិតរចនា។
កម្រងម៉ូដសម្លៀកបំពាន់ ២៤ រួមទាំងម៉ូដសម្លៀកបំពាក់ពិសេសៗចំនួន ៧ របស់អ្នករចនាម៉ូដ ហ្វេអាញ (Hue Anh) ដែលបង្ហាញពីទេសភាពធម្មជាតិដ៏ស្រស់ស្អាត វាលស្រែកាំជណ្តើរ ស្ថាបត្យកម្មផ្ទះប្រពៃណីរបស់ជនជាតិភាគតិច។ ពណ៌ដែលប្រើច្រើនបំផុតគឺពណ៌បៃតងតំណាងឱ្យទីក្រុងសាប៉ា (Sa Pa) ពណ៌ក្រហម និងពណ៌ទឹកក្រូចតំណាងឱ្យមេខនិងផែនដី រួមផ្សំជាមួយនឹងពណ៌ផ្កាឈូកដែលជានិន្នាការពណ៌នៃឆ្នាំ ២០២២./.
អ្នករចនាម៉ូដសម្លៀកបំពាក់វ័យក្មេង ផាម ធីហ្វើអាញ (Pham Thi Hue Anh) ចែករំលែកថា៖ “នេះគឺជាកម្រងម៉ូដសម្លៀកបំពាក់ជនជាតិភាគតិចដំបូងរបស់ខ្ញុំ។ នាពេលខាងមុខ ខ្ញុំនឹងបន្តដើរតាមទិសដៅនៃការអភិវឌ្ឍន៍ម៉ូដសម្លៀកបំពាក់ប្រកបដោយអត្តសញ្ញាណវប្បធម៌ជាតិ ព្រោះខ្ញុំមានប្រៀងខ្លាំងខាងវត្ថុធាតុដើមមកពីស្រុកកំណើតរបស់ខ្ញុំ ខេត្ត ឡាវកាយ (Lao Cai)»។
អត្ថបទ៖ ង៉ឹនហា - រូបថត៖ ត្រឹន ថាញយ៉ាង
ប្រែសម្រួលដោយង្វៀនយ៉ាង