កម្រងម៉ូដសម្លៀកបំពាក់យកការបំផុសគំនិតពីទីក្រុង សាប៉ា (Sa Pa)

កម្រងម៉ូដសម្លៀកបំពាក់យកការបំផុសគំនិតពីទីក្រុង សាប៉ា (Sa Pa)

ដោយចំណង់ចំណូលចិត្តចំពោះម៉ូដសម្លៀក​បំពាក់​ តាំង​ពី​តូចនិងមានបំណងប្រាថ្នាចង់បង្កើតផលិតផល​ដែលរចនា ​ប្រកបដោយអត្តសញ្ញាណវប្បធម៌ជាតិ អ្នករចនាម៉ូដ​​សម្លៀក​បំពាក់​វ័យក្មេង ផាម​ ធី​ហ្វើអាញ (Pham Thi Hue Anh) បានបង្ហាញ​​កម្រងម៉ូដសម្លៀក​បំពាក់​​មានឈ្មោះ ២៤ ដែលយក​ការបំផុសគំនិតពី​ទីក្រុង​ សាប៉ា (Sa Pa) (ខេត្ត​ ឡាវកាយ (Lao Cai))។

ដោយការយកបំផុសគំនិតពីសំលៀកបំពាក់របស់ជនជាតិ ម៉ុង (Mong) អ្នករចនាម៉ូដ​​សម្លៀក​បំពាក់​វ័យក្មេង ផាម​ ធី​ហ្វើអាញ (Pham Thi Hue Anh)  បាន​បង្កើត​កម្រង​ម៉ូដសម្លៀកបំពាក់​មួយ​ដែល​ដាក់​ឈ្មោះ​ជា​ ២៤។

 

កើត និងធំឡើងនៅខេត្ត​ ឡាវកាយ (Lao Cai) នារី  ផាម​ ធី​ហ្វើអាញ (Pham Thi Hue Anh)​ មាន​ចំណង់​ចំណូល​ចិត្ត​​ផ្នែ​កម៉ូដសម្លៀកបំពាក់ តាំងពីកុមារភាព ដោយសារ​​ឪពុកម្តាយរបស់​នាងធ្វើការជាជាងកាត់ដេរ។ បន្ទាប់ពី​បញ្ចប់​​ការសិក្សានៅវិទ្យាល័យ នារី ផាម​ ធី​ហ្វើអាញ (Pham Thi Hue Anh)  បានទៅ​រៀន​មុខវិជ្ជា​គូរគំនូរ និង​ប្រឡង​ចូល​​​ក្នុង​វិទ្យស្ថាន​រចនាម៉ូដសម្លៀក​បំពាក់ London នៅរដ្ឋធានី ហាណូយ (Ha Noi)

នារី  ហ្វេអាញ (Hue Anh) បានចែករំលែកថា៖ ខ្ញុំ​បាន​គិតគូរ​អំពី​កម្រោង​ម៉ូដសម្លៀកបំពាក់​នេះ  តាំងពី​ចូលរៀន​​វិទ្យស្ថាន​រចនាម៉ូដសម្លៀក​បំពាក់ London មកម្ល៉េះ។ ដូច្នេះហើយទើបខ្ញុំស្រាវជ្រាវ ដើម្បីអាចបង្កើត​កម្រោង​ម៉ូដសម្លៀក​បំពាក់ដែល​បង្ហាញ​យ៉ាង​ច្បាស់​លាស់​នូវ​ទេសភាព​​និងជនជាតិ ម៉ុង (Mong) នៅទីក្រុង​ សាប៉ា (Sapa)

អ្នករចនាម៉ូដ​​សម្លៀក​បំពាក់​វ័យក្មេង ផាម​ ធី​ហ្វើអាញ (Pham Thi Hue Anh) បានចំណាយពេល ៣ ខែ​ដើម្បី​​បង្កើតគំនិតសម្រាប់កម្រង​ម៉ូដសម្លៀកបំពាក់​ ២៤ និង ២ ខែ ដើម្បីគូរគំរូ និង​ជ្រើសរើស​ម៉ូដណា​ដែល​ស្អាត​បំផុត​។ បន្ទាប់មក គាត់បានបន្តការកាត់ដេរ​ទៅជា​សំលៀក​បំពាក់ ដោយមានជំនួយពីគ្រូបង្រៀននៅ វិទ្យាស្ថាន​រចនាម៉ូដសម្លៀក​បំពាក់ London នៅរដ្ឋធានី ហាណូយ​ (Ha Noi)។ 


ដើម្បីស្វែងរកក្រណាត់សមស្របនឹងបណ្តាម៉ូដ​ក្នុង​កម្រោង​ម៉ូដសម្លៀ​បំពាក់​នេះ​ នារី ហ្វេអាញ (Hue Anh) ត្រូវទៅផ្សារ ឬទៅគ្រួសារជនជាតិ ម៉ុង  (Mong)​ ដើម្បី​ទិញ​សំលៀកបំពាក់ចាស់ៗ មកវិញ។ បន្ទាប់ពី​ទិញ​ក្រណាត់​របស់ជនជាតិ​ភាគ​តិច​ដែល​គាត់​ពេញចិត្ត គាត់បានចំណាយពេលយូរ ក្នុងការស្វែងរកប្រភេទ​ក្រណាត់​ដ៏រឹងដែល​រួម​ផ្សំ​ជាមួយ​​ក្រណាត់​ជនជាតិ​ភាគតិច ដើម្បីសមស្រប​​នឹង​គំនិតរចនា។

កម្រង​ម៉ូដសម្លៀកបំពាន់​  ២៤ រួមទាំង​ម៉ូដសម្លៀក​បំពាក់ពិសេសៗចំនួន ៧ របស់អ្នក​រចនាម៉ូដ​ ហ្វេអាញ (Hue Anh) ដែល​បង្ហាញ​ពីទេសភាពធម្មជាតិ​ដ៏ស្រស់ស្អាត វាលស្រែ​កាំជណ្តើរ ស្ថាបត្យកម្មផ្ទះ​ប្រពៃណី​របស់ជនជាតិភាគតិច។ ពណ៌ដែលប្រើច្រើន​បំផុត​គឺ​ពណ៌បៃតង​តំណាង​ឱ្យទីក្រុង​សាប៉ា (Sa Pa) ពណ៌ក្រហម និងពណ៌ទឹកក្រូចតំណាងឱ្យមេខនិងផែនដី រួមផ្សំ​ជាមួយនឹងពណ៌ផ្កាឈូកដែលជានិន្នាការពណ៌នៃឆ្នាំ ២០២២./.



អ្នករចនាម៉ូដ​​សម្លៀក​បំពាក់​វ័យក្មេង ផាម​ ធី​ហ្វើអាញ (Pham Thi Hue Anh) ចែករំលែកថា៖ នេះគឺជា​កម្រង​​ម៉ូដសម្លៀក​បំពាក់ជនជាតិភាគតិច​ដំបូង​​របស់ខ្ញុំ។ នាពេលខា​ងមុខ ខ្ញុំនឹង​បន្តដើរ​តាម​ទិសដៅ​នៃការ​អភិវឌ្ឍន៍ម៉ូដសម្លៀក​បំពាក់​ប្រកបដោយ​អត្តសញ្ញាណ​វប្បធម៌​ជាតិ ព្រោះខ្ញុំមាន​ប្រៀង​ខ្លាំង​ខាងវត្ថុធាតុដើមមកពី​ស្រុកកំណើតរបស់ខ្ញុំ ខេត្ត ឡាវ​កាយ (Lao Cai)»

អត្ថបទង៉ឹន​ហា - រូបថត៖ ត្រឹន ថាញ​យ៉ាង

ប្រែសម្រួល​ដោយ​ង្វៀន​យ៉ាង



top