បាវត្រុក (Bau Truc) - ភូមិមួយនៅទីរួមស្រុកផឿកយឹន (Phuoc Dan) ស្រុកនិញផឿក (Ninh Phuoc)
ស្ថិតនៅកណ្តាលតំបន់ដីហួតហែង ខ្យល់ក្តៅ នៃភូមិភាគកណ្តាល ភូមិកុលាលភាជន៍បាវត្រុក (Bau Truc) ដូចជា ចំណុចវប្បធម៌ភ្លឺមួយ នៅកណ្តាលតំបន់ដីបែកផ្សែង។ របរកុលាលភាជន៍នៃជនជាតិចាមនៅទីនេះ មិនត្រឹមតែជាសកម្មភាពសេដ្ឋកិច្ចមួយ នៅទាំងជាភាសានៃសហគមន៍មួយ និទានអំពីរឿងរ៉ាវអត្តសញ្ញាណ និងប្រពៃណីតាមរយៈផលិតផលដីដុត។
បាវត្រុក (Bau Truc) - ភូមិបេតិកភណ្ឌស្ថិតនៅកណ្តាលវាលបែងផ្សែង របស់ខេត្តនិញធ្វឹន (Ninh Thuan) បង្កប់ក្នុងប្រាណនូវរឿងរ៉ាវមុខរបរកុលាលភាជន៍ដែលមានអាយុកាលជាង៣០០ឆ្នាំ។
ប្រវត្តិរបរកុលាលភាជន៍បាវត្រុក (Bau Truc) បានផ្សារភ្ជាប់នឹងសហគមន៍ជនជាតិចាមរាប់រយឆ្នាំទៅហើយ។ ខុសប្លែកនឹងភូមិកុលាលភាជន៍ដទៃ បាវត្រុក(Bau Truc) នៅរក្សាបានវិធីសាស្រ្តផលិតកម្មសិប្បកម្មប្រពៃណី។ ផលិតផលកុលាលភាជន៍នីមួយៗ សុទ្ធតែបានស្មូនដោយដៃ គេមិនប្រើប្រាស់ម៉ាស៊ីនឡើយ។ សិប្បករនៅទីនេះ នៅតែប្រើប្រាស់បច្ចេកទេសបង្វិលដោយដៃ តុបតែងក្បាច់រចនាតាមរចនាបទដោយឡែករបស់ជនជាតិចាម។
ទិដ្ឋភាពសហករណ៍កុលាលភាជន៍ជនជាតិចាមបាវត្រុក (Bau Truc) នៅស្រុកនិញផឿក (Ninh Phuoc) ខេត្តនិញធ្វឹន (Ninh Thuan)។
ពិសេសភាពនៃកុលាលភាជន៍បាវត្រុក (Bau Truc) នោះគឺប្រភពដីឥដ្ឋពិសេសបានជីកគាស់នៅតាមវាលស្រែជុំភូមិ។ ដីបានជ្រើសរើសប្រាកដប្រជា ក្រោយមកធ្វើប្រព្រឹត្តិកម្មតាមវិធីសាស្រ្តប្រពៃណី។ ផលិតផលកុលាលភាជន៍នៅទីនេះ តែងមានពណ៌ក្រហម ជាលក្ខណៈដោយឡែក ព្រមជាមួយនឹងក្បាច់រចនាតុបតែងឆ្លុះបញ្ជាំងវប្បធម៌ និង ជំនឿរបស់ជនជាតិចាម។
ផលិតផលរបស់ភូមិកុលាលភាជន៍បាវត្រុក (Bau Truc) មានសភាពសម្បូរបែប តាំងពីថូ ក្រឡ ផើង រហូតដល់គ្រឿងប្រើប្រាស់ដូចជា ចង្រ្កាន ឆ្នាំង ចាន ទៀប។ ផលិតផលនីមួយៗ សុទ្ធតែបង្កប់ក្នុងខ្លួននៅរឿងរ៉ាវវប្បធម៌មួយ បង្ហាញពីភាពប៉ិនប្រសប់ និង ផ្ចិតផ្ចង់នៃសិប្បករភូមិកុលាលភាជន៍។ ក្បាច់រចនាតុបតែងច្រើនជារូបភាពស្តីអំពីជីវភាពរស់នៅ វប្បធម៌ និង ជំនឿរបស់ជនជាតិចាម ដូចជារូបភាពនាដកា អាទិទេព ឬនិមិត្តរូបពាក់ព័ន្ធដល់កសិកម្ម និង សកម្មភាពប្រចាំថ្ងៃ។
បទដ្ឋានផលិតកម្មកុលាលភាជន៍នៅបាវត្រុក (Bau Truc) ជាសិល្បៈមួយបានស្នងបន្តពីជំនាន់មួយទៅជំនាន់មួយ។ ការច្របាច់ដី ស្មូនរូប តុបតែង និង ដុតកុលាលភាជន៍ សុទ្ធតែបានសិប្បករអនុវត្តយ៉ាងផ្ចិតផ្ចង់ និង បង់ពេលវេលាយ៉ាងច្រើន។ នារីជនជាតិចាមមានតួនាទីសំខាន់ ក្នុងការស្មូនរូប និង តុបតែងផលិតផលកុលាលភាជន៍ ធ្វើឱ្យមានក្បាច់ប្រណីត និង វិសេសវិសាល។ ផលិតផលកុលាលភាជន៍នីមួយៗ បានបង្កើតឡើង មិនត្រឹមតែជាគ្រឿងប្រើប្រាស់ប្រចាំថ្ងៃមួយ នៅទាំងជាស្នាដៃសិល្បៈ រក្សានូវតម្លៃវប្បធម៌ស៊ីជម្រៅ។
ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ភូមិកុលាលភាជន៍បាវត្រុក (Bau Truc) បានចាប់ផ្តើមសហការនឹងសកម្មភាពទេសចរណ៍វប្បធម៌។ ភ្ញៀវទេសចរមកទីនេះ មិនត្រឹមតែបានទិញផលិតផលកុលាលភាជន៍ នៅទាំងបានពិសោធន៍បទដ្ឋានផលិតកម្មប្រពៃណី ស្វែងយល់អំពីវប្បធម៌របស់ជនជាតិចាម ។ សិក្ខាសាលា ថ្នាក់រៀនអំពីកុលាលភាជន៍បានរៀបចំ ជួយទាក់ទាញយុវវ័យ និង អភិរក្សរបរប្រពៃណី។
ឡដុតប្រពៃណីបានសាងសង់ដោយឥដ្ឋ ជាទីកន្លែងសម្រាប់ដុតកុលាលភាជន៍ ក្រោមសីតុណ្ហភាពខ្ពស់ ធ្វើឱ្យមានភាពរឹងមាំ និង ពណ៌សម្បុរពិសេស។
ទោះបី មុខរបរកុលាលភាជន៍បាវត្រុក (Bau Truc) កំពុងត្រូវប្រឈមនឹងបញ្ញាមិនឈប់ឈរ។ ចំនួនសិប្បករមានវ័យចំណាស់ក៏មានច្រើនទៅ ក្នុងនោះបច្ឆាជនជំនាន់ក្រោយមានការយកចិត្តទុកដាក់តិចតួច ដល់មុខរបរប្រពៃណី។ ប្រាក់ចំណាយលើការផលិតកម្មមួយថ្ងៃកាន់តែខ្ពស់ ព្រមទាំងមានការប្រកួតនឹងផលិតផលកុលាលភាជន៍ឧស្សាហកម្ម ធ្វើឱ្យមុខរបរកុលាលភាជន៍ប្រពៃណី ជួបការលំបាកយ៉ាងច្រើន។
ភ្ញៀវទេសចរទស្សនាបទដ្ឋានផលិតកម្មកុលាលាភាជន៍ប្រពៃណីប្រចាំនៅភូមិ ព្រមទាំងបានពិសោធន៍ និង សិក្សាអំពីមុខរបរសិប្បកម្ម។
បរិយាកាសតាំង និង លក់ផលិតផលកុលាលភាជន៍ ជាទីកន្លែងដែលភ្ញៀវទេសចរអាចទិញផលិតផលពិសេស ធ្វើជាអំណោយអនុស្សាវរីយ៍។
ដើម្បីអភិរក្ស និង អភិវឌ្ឍ ភូមិកុលាលភាជន៍បាវត្រុក (Bau Truc) កំពុងបោះជំហានបង្វែខ្លួន។ សកម្មភាពជាច្រើនដូចជា ទេសចរណ៍ផ្សងព្រេង ឧទ្ទេសនាមផលិតផលនៅផ្សារណាត់ តាំងពិព័រណ៍បានរៀបចំដើម្បីផ្សាព្វផ្សាយ និង ទាក់ទាញការយកចិត្តទុកដាក់នៃសហគមន៍។ ស្ថាប័នសមត្ថកិច្ចក៏កំពុងមានគោលនយោបាយជំនួយ ដើម្បីរក្សា និង អភិវឌ្ឍភូមិរបរប្រពៃណីនេះ។
បាវត្រុក (Bau Truc) មិនត្រឹមតែជាភូមិកុលាលភាជន៍មួយ នៅទាំងជាបេតិកភណ្ឌវប្បធម៌មានជីវិតមួយ ជាទីកន្លែងរក្សាតម្លៃប្រពៃណី នៅកណ្តាលលំហូរចរន្តទំនើប។ ផលិតផលកុលាលភាជន៍នីមួយៗនៅទីនេះ ជាស្នាដៃសិល្បៈមួយ ជាភាសាមួយរបស់សហគមន៍មួយ ស្តីអំពីអត្តសញ្ញាណ និង ប្រពៃណីវប្បធម៌របស់ខ្លួនឯង៕
អត្ថបទ៖ សើនងៀ រូបថត៖ កុងដាត/កាសែតរូបភាពវៀតណាម
ប្រែសម្រួល៖ រីកើង
អត្ថបទ៖ សើនងៀ រូបថត៖ កុងដាត/កាសែតរូបភាពវៀតណាម ប្រែសម្រួល៖ រីកើង