ខេត្តកាម៉ៅ (Ca Mau) – ចំណុចបំភ្លឺខាងចុងនៃមាតុភូមិ

បទយកការណ៍ឯកទេស

ខេត្តកាម៉ៅ (Ca Mau) – ចំណុចបំភ្លឺខាងចុងនៃមាតុភូមិ

ខេត្ត កាម៉ៅ (Ca Mau) កន្លែងពិសិដ្ឋមួយនៅតំបន់ខាងចុងភាគខាងត្បូងរបស់មាតុភូមិកំពុងមានការផ្លាស់ប្តូរយ៉ាងខ្លាំងក្លា ដើម្បីអភិវឌ្ឍឈានឡើងទៅកាន់កន្លែងមានកំណើនយ៉ាងខ្លាំងក្នុងតំបន់វាលរាបទន្លេ គឺវឡុង (Cuu Long) ដោយមានប្រៀបខ្លាំងខាងសេដ្ឋកិច្ចសមុទ្រ ថាមពលអាចច្នៃឡើងវិញ ទេសចរណ៍ និងសេវាកម្ម logistics

ខេត្ត កាម៉ៅ (Ca Mau) កន្លែងពិសិដ្ឋមួយនៅតំបន់ខាងចុងភាគខាងត្បូងរបស់មាតុភូមិកំពុងមានការផ្លាស់ប្តូរយ៉ាងខ្លាំងក្លា ដើម្បីអភិវឌ្ឍឈានឡើងទៅកាន់កន្លែងមានកំណើនយ៉ាងខ្លាំងក្នុងតំបន់វាលរាបទន្លេ គឺវឡុង (Cuu Long) ដោយមានប្រៀបខ្លាំងខាងសេដ្ឋកិច្ចសមុទ្រ ថាមពលអាចច្នៃឡើងវិញ ទេសចរណ៍ និងសេវាកម្ម logistics

ជ្រោយកាម៉ៅ (Ca Mau) – ជាជ្រោយដីនៅខាងត្បូងនៃខេត្ត កាម៉ៅ (Ca Mau)។ នេះគឺជាទីតាំងប៉ុលខាងត្បូងនៃដែនគោករបស់ប្រទេសវៀតណាម

ឱកាសដ៏ធំធេងពីសេដ្ឋកិច្ចសមុទ្រ និងថាមពលស្អាត

កាម៉ៅ (Ca Mau) គឺជាតំបន់តែមួយគត់នៃប្រទេសវៀតណាមដែលមានព្រំប្រទល់បីជាប់នឹងសមុទ្រ ដែលមាន​ឆ្នេរសមុទ្រវែងជាង ២៥០ គីឡូម៉ែត្រ ស្មើនឹង ១/៣ នៃប្រវែងឆ្នេរសមុទ្រនៅតំបន់វាលរាបទន្លេ គឺវឡុង (Cuu Long)

សមុទ្រ កាម៉ៅ (Ca Mau) មានផ្ទៃដីស្ទាបស្ទង់និងធ្វើអាជីវកម្មប្រហែល ៧១.០០០ គីឡូម៉ែត្រការ៉េ ដែលបានវាយតំលៃថា ជាទីតាំងនេសាទសំខាន់មួយក្នុងចំណោមតំបន់នេសាទធំៗទាំងបួនក្នុងទូទាំងប្រទេស និងមានបរិមាណគ្រឿងសមុទ្រជាច្រើននិងសម្បូរ៍ប្រភេទ ក្នុងនោះមានគ្រឿងសមុទ្រមួយចំនួនផ្តល់តំលៃសេដ្ឋកិច្ចខ្ពស់ ដូចជា៖  បង្គា មឹក ក្តាមសេះ ត្រីអាំងត្រើយ ត្រីបេកា ត្រីតុកកែ ត្រីផ្ទក់សមុទ្រតំបន់ទឹកជាប់ឆ្នេរសមុទ្រសមស្របនឹងវារីវប្បកម្មតាមទ្រង់ទ្រាយធំ ដែលចិញ្ចឹមគ្រឿងសមុទ្រទឹកប្រៃដូចជា ងាវ គំ្រ គ្រំសាច់ក្រហម អយស្ទ័រ បង្គាទឹកប្រៃ។ល។ ឆ្លៀតយកប្រៀបខ្លាំងនៃលក្ខណៈធម្មជាតិ ក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ ខេត្ត កាម៉ៅ (Ca Mau) បានយកចិត្តទុកដាក់លើការអភិវឌ្ឍ ផ្នែកជលផល ក្នុងវិស័យទាំងបីគឺ វារីវប្បកម្ម ធ្វើអាជីវកម្ម និងកែច្នៃ។ ដោយការយកចិត្តទុកដាក់និងការវិនិយោគដ៏ត្រឹមត្រូវ ខេត្តនេះបានអភិវឌ្ឍក្រុមនាវានេសាទឡើងដល់ ៤៥០០ គ្រឿង។

ខេត្ត កាម៉ៅ (Ca Mau) បានកំណត់ថា ជលផលគឺជាផ្នែកសេដ្ឋកិច្ចសំខាន់ ដូច្នេះផែនការរបស់ខេត្តគឺកម្លាយឲ្យទៅជាមណ្ឌលវារីវប្បកម្ម នេសាទ និងកែច្នៃជលផលនៃទូទាំងប្រទេស​។ ផលិតផលជលផលរបស់ខេត្តបានមានវត្តមាននៅ ៦០ ប្រទេស ក្នុងនោះមានទាំងទីផ្សារពិបាកនាំចូល ដូចជា អាមេរិក ជប៉ុន និងអឺរ៉ុប។


ជាពិសេស ខេត្ត កាម៉ៅ (Ca Mau) គឺជាខេត្តឈានមុខគេនៃទូទាំងប្រទេសអំពីការចិញ្ចឹមបង្គា ដែលមានផ្ទៃដីចិញ្ចឹមជិត ៤០% និងបរិមាណផលប្រហែល ២២% នៃទូទាំងប្រទេស។ ទោះបីទីផ្សារមានការផ្លាស់ប្តូរ ដោយសារជំងឺកូវីដ - ១៩ និងជម្លោះប្រដាប់អាវុធនៅប្រទេសមួយចំនួនលើពិភពលោកក៏ដោយ។ ប៉ុន្តែក្នុងប៉ុន្មានឆ្នាំបន្តបន្ទាប់ ឆ្នាំ២០២០ ២០២១ ២០២២ ខេត្ត កាម៉ៅ (Ca Mau) ជាភូមិភាគលេចធ្លោបំផុតក្នុងទូទាំងប្រទេស ជាមួយនឹងតម្លៃនាំចេញជលផលតែងតែផុតកម្រិតគឺលើសពី ១ ពាន់លានដុល្លារអាមេរិក។

លោក ប៊ូយជីធឿង (Bui Chi Thuong) កសិករចិញ្ចឹមបង្គាយ៉ាងយូរឆ្នាំ នៅស្រុក ណាំកាន់ (Nam Can) បានឲ្យដឹងថា ខ្ញុំបានចិញ្ចឹមបង្គារក្នុងទំហំផ្ទៃទឹក ៣ ហិចតា ក្នុងមួយឆ្នាំបានចិញ្ចឹម ២ រដូវ រដូវនីមួយៗ ក្នុងរយៈពេលពី ៩០ ដល់ជាង ១០០ ថ្ងៃ ដកចំណាយទាំងអស់ ក្នុងមួយឆ្នាំៗ ខ្ញុំនឹងទទួលបានជិត ២ ពាន់លានដុង (ស្មើនឹង ៨៤ ពាន់ដុល្លាអាមេរិក)  ។

ជាមួយនឹងយុទ្ធសាស្ត្រអភិវឌ្ឍផ្នែកជលផលនិរន្តរភាព បន្សាំនឹងការប្រែប្រួលអាកាសធាតុ ផ្តោតទៅលើសមាហរណកម្មយ៉ាងទំលំទំលាយ និងស៊ីជម្រៅ។ ខេត្ត កាម៉ៅ (Ca Mau) អាចជឿជាក់ទាំងស្រុងឈានទៅកាន់គោលដៅរហូតដល់ឆ្នាំ ២០៣០ នឹងឈានដល់តម្លៃនាំចេញ ១,៦៥ ពាន់លានដុល្លារអាមេរិក។ 


ទន្ទឹមនឹងសក្តានុពលជលផល ខេត្ត  កាម៉ៅ (Ca Mau) មានប្រៀបខ្លាំងខាងអភិវឌ្ឍសេវាកម្ម logistics ដោយ​សារមានទីតាំងស្ថិតនៅចំ កណ្តាលតំបន់សមុទ្រអន្តរជាតិ នៅតំបន់អាស៊ីអាគ្នេយ៍ មានតំបន់សមុទ្រជាប់នឹងដែនទឹកសមុទ្រប្រទេសថៃ ម៉ាឡាស៊ី ឥណ្ឌូនេស៊ី និងស្ថិតក្នុងរបៀងអភិវឌ្ឍសេដ្ឋកិច្ចភាគខាងត្បូងនៃកម្មវិធីកិច្ចសហប្រតិការអភិវឌ្ឍអនុតំបន់មេគង្គបើកទំលាយ។ ខេត្តកាម៉ៅ (Ca Mau) នៅទាំងមានប្រជុំកោះ ហនខ័យ (Hon Khoai) មានលក្ខណៈដើម្បីកសាងក្លាយទៅជាកំពង់ផែសមុទ្រមានទ្រង់ទ្រាយធំ។ នេះគឺជាភាពប្រៀបខ្លាំង ដើម្បីនាំខេត្តនេះក្លាយទៅជាមជ្ឈមណ្ឌលសេវ​កម្ម logistics តភ្ជាប់ពាណិជ្ជកម្មនៃតំបន់វាលរាបទន្លេគឺឡុង ស្ថិតក្នុងរបៀងជាប់ឆ្នេរសមុទ្រភាគខាងត្បូងនៃអនុតំបន់មេគង្គបើកទូលាយ។

ប្រៀបខ្លាំងមួយផ្សេងទៀតនៃខេត្តនេះគឺថាមពលស្អាត ថាមពលច្នៃឡើងវិញ។ សត្តានុពលនេះមិនត្រឹមបតែមានសមត្ថភាពរួមចំណែកយ៉ាងធំធេងក្នុងប្រភពថាមពលជាតិតែប៉ុណ្ណោះទេ ថែមទាំងជួយតំបន់ធានាសន្តិសុខថាមពល ដើម្បី​ពន្លឿន​​ការអភិវឌ្ឍ​សេដ្ឋកិច្ច​ សង្គម។ ព្រមទាំង នេះ​ក៏ជាការបង្ហាញអំពី​​ការសន្យានូវ​កំណើន​បៃតង បញ្ជាក់​យុទ្ធសាស្ត្រអភិវឌ្ឍ​សេដ្ឋកិច្ច​សមុទ្រ​របស់​វៀតណាម

បាន​ដឹង​ថា តាម​ផែន​ការ​ចក្ខុវិស័យ​ក្នុង​ឆ្នាំ២០៣០ ខេត្ត​ កាម៉ៅ (Ca Mau) នឹងមាន ​៣.៦០៧ MW អគ្គិសនីខ្យល់ ។ បច្ចុប្បន្ននេះ ខេត្ត​មាន​រោងចក្រ​អគ្គិសនីបី​ ដែល​បាន​ដាក់​ឲ្យ​ដំណើរ​ការនិង​បញ្ចូល​ក្នុង​បណ្តាញអគ្គិសនី​ជាតិ ១០០ MW។ នាពេល​អនាគត ខេត្ត​នឹង​បន្ត​អនុវត្ត​ថែមគម្រោង​ផ្សេងៗទៀត ដោយមហិច្ឆិតា​រួម​ចំណែក​ ៦៥០០ MW អគ្គសនីខ្យល់​ ដល់ប្រព័ន្ធថាមពលអគ្គិសនីជាតិ។​ ទន្ទឹម​នឹង​នេះ អគ្គិសនីខ្យល់ ​កាម៉ៅ (Ca Mau) ​កំពុងស្នើ សុំ​បំពេញ​បន្ថែមក្នុង​ផែន​ការ​គម្រោង​អគ្គិសនី​ឧស្ម័ន ​និង​អគ្គិសនី​​​ថាមពលព្រះអាទិត្យ​។ 


ជាមួយ​នឹង​សក្តានុពល​សេដ្ឋកិច្ច​សមុទ្រ ថាមពល​ស្អាតមានភាព​ងាយស្រួល​ក្នុង​ការ​ដោះដូរពាណិជ្ជកម្ម​លើ​ផ្លូវ​សមុទ្រ​អន្តរជាតិ​ ក៏​ដូចជា​ការ​តភ្ជាប់​ផ្ទៃក្នុងនៃ​តំបន់វាលរាប​ទន្លេគឺវឡុង (Cuu Long) តាម​រយៈប្រព័ន្ធ​ផ្លូ​វ​ទឹក ផ្លូវ​គោក និង​ផ្លូវអាកាសចរណ៍ ខេត្ត​ ​កាម៉ៅ (Ca Mau) មាន​ប្រៀប​ខ្លាំងជាច្រើន ដើម្បីអភិវឌ្ឍ​សេដ្ឋកិច្ច​ សង្គម ដើម្បី​ឆ្ពោះទៅ​ជា​​កន្លែងមាន​​កំណើន​សំខាន់​របស់ «តំបន់នាគប្រាំបួន» (​​តំបន់វាលរាប​ទន្លេគឺវឡុង (Cuu Long)) ។

 

ប្រៀបខ្លាំង​នៃវិស័យទេសចរណ៍​ ក្នុង​តំបន់វាលរាបទន្លេ គឺវឡុង (Cuu Long)

ខេត្ត ​កាម៉ៅ (Ca Mau) ស្ថិត​នៅ​ប៉ុល​ខាងត្បូង​នៃមាតុភូមិ ​ជាតំបន់មានសម្រស់​ធម្មជាតិ​ស្រស់ស្អាត ជាមួយព្រៃឈើនិង​សមុទ្រ រួម​ផ្សំនឹង​ជីវភាព​រស់​នៅ​របស់​ប្រជាជន​​ប្រកបដោយ​អត្តសញ្ញាណវប្បធម៌​នៃតំបន់និរតី។ ព្រមទាំង​ ខេត្ត​នេះ​ក៏​ស្ថិត​ក្នុង​របៀង​អភិវឌ្ឍ​សេដ្ឋកិច្ចភាគ​ខាង​ត្បូង​នៃ​កម្មវិធី​កិច្ចសហប្រតិបត្តិការ​អភិវឌ្ឍអនុតំបន់ទន្លេមេ​គង្គ​បើកទូលាយ ដូច្នេះ​មាន​លក្ខណៈងាយស្រួល​ក្នុង​ការ​ផ្លាស់ប្តូ​រអភិវឌ្ឍ​ទេសចរណ៍​ជាមួយ​បណ្តា​ប្រទេស​អាស៊ីអាគ្នេយ៍។

ក្នុង​តំបន់វាលរាបទន្លេគឺវឡុង​ (Cuu Long) ខេត្ត ​កាម៉ៅ (Ca Mau) មានប្រៀបខ្លាំងដោយមានទីតាំង​ជាប់​នឹង​ទីក្រុង​ទេសចរណ៍​សមុទ្រ​ល្បីៗ ភូក្វឹក (Phu Quoc) និង​ជិត​ទីក្រុង​ កឹន​ធើ (Can Tho) (មជ្ឈមណ្ឌល​ទេសចរណ៍​​នៃតំបន់វាលរាបទន្លេគឺវឡុង (Cuu Long) នៅទីនោះ​មាន​អាកាសយាន្ត​ដ្ឋាន​ចំនួន  ៤ កន្លែង (កឹន​ធើ (Can Tho) ភូក្វឹក (Phu Quoc) កាម៉ៅ (Ca Mau) រ៉ាចយ៉ា (Rach Gia)) ក្នុង​នោះមានអាកាសយាន្ត​អន្តរជាតិចំនួន ២ កន្លែង ដូច្នេះងាយស្រួល​ក្នុង​ការ​តភ្ជាប់ដំណើរការទេសចរណ៍ពី ភូក្វឹក (Phu Quoc) កើន​ធើ (Can Tho) មកដល់​ខេត្ត​​ ​កាម៉ៅ (Ca Mau)ទន្ទឹមនឹងនោះ គម្រោងកំពង់ផែសមុទ្រ ហនខ័យ (Hon Khoai) ក្នុងខណៈដែលរដ្ឋាភិបាលអនុម័តិ នឹងវិនិយោគ ក៏នឹងមានឥទ្ធិពលយ៉ាងខ្លាំងចំពោះវិស័យទេសចរណ៍សមុទ្ររបស់ខេត្ត។

​អំពីសក្ដានុពលនៃកេរ្តិ៍ដំណែល ខេត្ត​នេះ​មាន​កេរ្តិ៍ដំណែល​​ថ្នាក់ជាតិ​ចំនួន ១២ និង​កេរ្តិ៍ដំណែល​​​ថ្នាក់​ខេត្តចំនួន ៣២ ​បេតិកភណ្ឌវប្បធម៌អរូបបីចំនួន ៤០ ដែល​បានទទួល​ស្គាល់​ ក្នុង​នោះ​មាន​បេតិកភណ្ឌវប្បធម៌ពិភពលោក ១ ​គឺ​សិល្បៈច្រៀង ដើន​កាតាយទឹណាបូ (don ca tai tu) និង​​បេតិកភណ្ឌ​ជាតិ ២ ​គឺ​​​របរយក​កន្លែង​​ល្អ ដើម្បីទាមទារ​ឃ្មុំ​ធ្វើ​សំបកនិង​យក​ទឹកឃ្មុំ និង​របរធ្វើ​ក្តាម​ប្រៃ។


ខេត្ត​ កាម៉ៅ (Ca Mau)​ មាន​ឧទ្យានជាតិ​ ជ្រោយ​ ​កាម៉ៅ (Ca Mau)​ និង​ឧទ្យានជាតិ​ អ៊ូមិញ​ហា (U Minh Ha) គឺជា​កន្លែង​អេកូទេស​ចរណ៍ល្បីល្បាញ។ ឧទ្យា​នជាតិ​ទាំងពីរនេះបាន​អង្គការ​ UNESCO ដាក់ក្នុង​បញ្ជីជីវមណ្ឌល​បម្រុងពិភពលោក។ ​កាលពីឆ្នាំ២០១៣ ឧទ្យានជាតិ​ជ្រោយ​ កាម៉ៅ (Ca Mau) បាន​ទទួល​ស្គាល់​ជា​តំបន់​ Ramsar ​របស់ពិភពលោក។ ឧទ្យា​នជាតិ ជ្រោយ​ កាម៉ៅ (Ca Mau) គឺជាតំបន់​ព្រៃទឹកប្រៃ ធម្មជាតិ​ធំបំផុត​នៅក្នុង​ប្រទេស ដែល​ជាប់នឹង​សមុទ្រ​ខាងកើត​និង​សមុទ្រខាង​លិច។

នៅទីនេះ​មាន​បរិមាណ​រុក្ខជាតិ​ និងសត្វចម្រុះប្រភេទរស់នៅ ដែល​មាន​​ព្រៃឈើទឹកប្រៃប្រមាណ ២៧/៣២ ប្រភេទបាន​រកឃើញ​នៅវៀតណាម សត្វប្រមាណ ២៦ ប្រភេទ បក្សាបក្សី ៩៣ ប្រភេទ សត្វល្មូន ៤៣ ប្រភេទ ត្រីចំនួន ១៣៩ ប្រភេទ  មណ្ឌុកសត្វ ៩ ប្រភេទ និងប្រភេទសត្វកម្រផ្សេងៗជាច្រើនទៀត... ក្នុងនោះមានពីរប្រភេទដែលមាន​ឈ្មោះក្នុងបញ្ជីក្រហមរបស់ពិភពលោកគឺស្វាកន្ទុយវែង​មួយ​ប្រភេទ​ដែល​មាន​ឈ្មោះ​វិទ្យាសាស្ត្រ Trachypithecus germaini និងបួនប្រភេទដែលមាន​ឈ្មោះក្នុងបញ្ជីក្រហមវៀតណាម។


មក​​កាន់ជ្រោយ​ កាម៉ៅ (Ca Mau) ភ្ញៀវទេសចរណ៍​អាច​ធ្វើ​ដំណើរ​​ដោយ​ទូក​កាណូ ធ្វើ​ដំណើរ​ក្នុង​ព្រៃលិច​ទឹក​ប្រៃ ដើម្បី​គយគន់​ប្រព័ន្ធអេកូ​ដ៏ស្អាតអស្ចរ្យ ទស្សនាគំរូភូមិព្រៃ​​សម័យសង្គ្រាមបាន​រក្សាយ៉ាង​ហ្មត់​ចត់​ ដើម្បី​យល់​ដឹង​នូវ​ជីវភាព​រស់នៅ​របស់​កងទ័ព​និង​ប្រជាជន​តំបន់​និរតី ក្នុងសម័យ​បដិវត្តិ​ប្រឆាំង​នឹង​អាមេរិក ​និង​ទទួល​បទពិសោធន៍​​នៃជីវភាព​រស់នៅដែល​ប្រកបដោយ​លក្ខណៈពិសេសនៃ​តំបន់និរតី ដូចជា​ចាប់​ក្តាម ចាប់ត្រី ស្ទូចត្រី... ជាមួយនឹងលេង​ល្បែង​ប្រជាប្រិយ ​ដែល​បាន​ទាក់​ទាញ​ភ្ញៀវ​ទេសចរ​ជាច្រើន​នាក់​ចូលរួម។

ខេត្ត កាម៉ៅ (Ca Mau) គឺជា​តំបន់​ល្បីល្បាញ​​អំពី​​ម្ហូប​ជនបទ ​ដែល​មាន​រសជាតិ​ពិសេស​នៃភាគខាង​ត្បូង ដូចជា៖ ក្តាម​ប្រៃ ផ្អកត្រីបាត់ធ័រហ្វីស ត្រី​សំពោចអាំង​នឹង​អំបិល​ម្ទេស ត្រីត្បកខ​នឹង​អំពៅ ខ្យងកំបោរចំហុយខ្ញី អយស្ទ័រអាំង... ជាពិសេស ភ្ញៀវមិនអាចរលងបាននោះគឺក្តាម កាម៉ៅ (Ca Mau) ដ៏ឈ្ងុយឆ្ងាញ់ល្បីទូទាំងប្រទេស។


ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ខេត្ត កាម៉ៅ (Ca Mau) បានផ្តោតការយកចិត្តទុកដាក់លើការលើកកម្ពស់ការអភិវឌ្ឍទេសចរណ៍អេកូឡូស៊ី ជាពិសេសអភិវឌ្ឍទេសចរណ៍សហគមន៍ ជាមួយនឹងដំណើរទេសចរណ៍ចូលទៅក្នុងព្រៃជ្រៅ និងទៅតំបន់ទំនាបមាត់សមុទ្រសម្រាប់ភ្ញៀវទេសចរដើរកម្សាន្ត។

តាមទិសដៅ ខេត្ត​ កាម៉ៅ (Ca Mau) នឹងផ្តោតលើអភិវឌ្ឍសេដ្ឋកិច្ចទេសចរណ៍ប្រកបដោយនិរន្តរភាព រក្សាអត្តសញ្ញាណវប្បធម៌ជាតិ អភិរក្ស និងពង្រីកតម្លៃធម្មជាតិនៃធនធានទេសចរណ៍។ អភិវឌ្ឍទេសចរណ៍ធម្មជាតិ ដោយមានការចូលរួមពីសហគមន៍ អភិវឌ្ឍទេសចរណ៍ផ្សារភ្ជាប់ជាមួយនឹងការកសាងជនបទថ្មី អភិវឌ្ឍទេសចរណ៍ កាម៉ៅ (Ca Mau) ផ្សារភ្ជាប់ជាមួយនឹងការអភិវឌ្ឍទេសចរណ៍រួមខេត្ត ក្រុង ក្នុងតំបន់ និងទូទាំងប្រទេស./.

និមិត្តសញ្ញាទូក ដឹតមុយ (Dat Mui)  ស្ថិតក្នុងតំបន់ទេសចរណ៍ជាតិ ជ្រោយកាម៉ៅ (Ca Mau) ។ រូបថត៖ហ្វីញឡឹម

ខេត្តកាម៉ៅ (Ca Mau)  ជា​ខេត្ត​និង​ក្រុង​សេដ្ឋកិច្ច​សំខាន់​មួយ​ក្នុង​ចំណោម​ខេត្ត​ទាំង​បួន​នៃតំបន់វាលរាបទន្លេ គឺវឡុង (Cuu Long) ​។ ទិសដៅរបស់ខេត្តគឺការអភិវឌ្ឍសេដ្ឋកិច្ចត្រូវតែផ្សារភ្ជាប់យ៉ាងជិតស្និទ្ធជាមួយការការពារបរិស្ថាន បន្សាំយ៉ាងសកម្មទៅនឹងការប្រែប្រួលអាកាសធាតុ ទប់ស្កាត់ និងប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតប្រកបដោយប្រសិទ្ធភាព។ ផ្តោតលើការអភិវឌ្ឍសេដ្ឋកិច្ចសមុទ្រ ទេសចរណ៍ ថាមពលច្នៃឡើងវិញ ដើម្បីឆ្លៀតយកសក្តានុពល និងគុណសម្បត្តិរបស់ខេត្តប្រកបដោយប្រសិទ្ធភាព បង្កើតការអភិវឌ្ឍសេដ្ឋកិច្ចយ៉ាងឆាប់រហ័ស និងនិរន្តរភាព។

 

អត្ថបទ៖ Nguyen Giang, Ricon, Thong Hai, Son Nghia, Nguyen Luan

 

អត្ថបទ៖ ថុង​ហាយ រូបថត៖ ឡេ​ង្វៀន ង្វៀន​ថាំង ហ្វីញ​ឡឹម ឡេ​មិញ ហ័ងហានិងហៀវង្វៀន ប្រែសម្រួលដោយង្វៀន​យ៉ាង

ទីក្រុងហូជីមិញមួយពណ៌បៃតងតាមបណ្តោយទន្លេ សាយហ្គន (Sai Gon)

ទីក្រុងហូជីមិញមួយពណ៌បៃតងតាមបណ្តោយទន្លេ សាយហ្គន (Sai Gon)

ទីក្រុងហូជីមិញ (Ho Chi Minh) គឺជាទីក្រុងនៃ​ទន្លេ ដោយ​សារ​នៅទីនេះមានទន្លេធំៗ ចំនួនបី គឺ​៖ ទន្លេ សាយហ្គន (Sai Gon) ...

Top