៣០ឆ្នាំ ទំនាក់ទំនងវៀតណាម - សហរដ្ឋអាមេរិក៖ ចាប់ពីការប្រឈមមុខ​ដាក់គ្នាក្លាយជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រង

៣០ឆ្នាំ ទំនាក់ទំនងវៀតណាម - សហរដ្ឋអាមេរិក៖ ចាប់ពីការប្រឈមមុខ​ដាក់គ្នាក្លាយជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រង

 

បន្ទាប់ពី ៥០ឆ្នាំបញ្ចប់សង្រ្គាម និង ៣០ឆ្នាំបង្កើតទំនាក់ទំនងការទូត​ រវាងប្រទេសវៀតណា​ម និងសហរដ្ឋអាមេរិក (ថ្ងៃទី១២ ខែកក្កដា ឆ្នាំ១៩៩៥ ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៥) ទំនាក់ទំនងរវាងប្រទេសទាំងពីរ​មាន​ការរីកចម្រើនជាច្រើន ស្របតាមបំណងប្រាថ្នា និងផលប្រយោជន៍របស់ប្រជាជននៃប្រទេសទាំងពីរ ព្រមទាំង​ចូលរួមចំណែកយ៉ាងសកម្ម​ដល់​សន្តិភាព​ ស្ថិរភាព និង​អភិវឌ្ឍក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក ក៏ដូចជានៅលើពិភពលោក។

បីទសវត្សរ៍កន្លងមកនេះ គឺជាសក្ខីភាពរស់នៃការខិតខំប្រឹងប្រែងរបស់ប្រទេសទាំងពីរ ដើម្បី យកឈ្នះអតីតកាល កសាងទំនុកចិត្ត និងបង្កើតទំនាក់ទំនងភាពជាដៃគូកាន់តែស៊ីជម្រៅ និងមានប្រសិទ្ធភាព ពីអតីតសត្រូវក្លាយជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។ប្រជាជនទាំងពីរតែងតែគោរពចំពោះគោលការណ៍​មូលដ្ឋានអំពី ឯករាជ្យ អធិបតេយ្យភាព បូរណភាពទឹកដី ប្រព័ន្ធនយោបាយ កិច្ចសហប្រតិបត្តិការស្មើភាព ផលប្រយោជន៍រួម ផ្អែកលើច្បាប់អន្តរជាតិ និងធម្មនុញ្ញអង្គការសហប្រជាជាតិ។

នាថ្ងៃទី ២ ខែមេសា ឆ្នាំ ២០២៥ គណៈប្រតិភូក្រសួងការបរទេស ដឹកនាំដោយលោកអនុរដ្ឋមន្ត្រី ដូ ហ៊ុង​វៀត(Do Hung Viet) និងគណៈប្រតិភូស្ថានទូតនៃសហរដ្ឋអាមេរិកប្រចាំនៅប្រទេសវៀតណាម ដឹកនាំដោយលោកឯកអគ្គរដ្ឋទូត Marc E. Knapper បានទៅទស្សនាកន្លែងផ្ទុះមីនរបស់ PeaceTrees Vietnam នៅខេត្ត ក្វាងទ្រី (Quang Tri) ។ រូបថត៖ VNA

នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ​១៩៩៥ លោកប្រធានាធិបតីសហរដ្ឋអាមេរិក Bill Clinton បានប្រកាសជាផ្លូវការ នូវប្រក្រតីកម្មទំនាក់ទំនងការទូតជាមួយវៀតណាម។ ចំពោះភាគីវៀតណាម នៅព្រឹកព្រលឹមថ្ងៃទី១២ ខែកក្កដា ឆ្នាំ ១៩៩៥ លោកនាយករដ្ឋមន្ត្រី វ៉ វាន់​គៀត (Vo Van Kiet) បានប្រកាសជាផ្លូវការ​ នូវប្រក្រតីកម្មទំនាក់ទំនងការទូតជាមួយសហរដ្ឋ​អាមេរិក​។ ចាប់​ពីពេល​នោះមក អតីតកាល​ត្រូវបានបិទមក​ ទំព័រថ្មីក្នុងប្រវត្តិសាស្ត្រនៃប្រទេសទាំងពីរបានចាប់ផ្តើម។

ពីឆ្នាំ១៩៩៥ ដល់ឆ្នាំ២០១៣ គឺជាជំហានរីកចម្រើនដ៏លេចធ្លោ និងគ្រប់ជ្រុងជ្រោយក្នុងទំនាក់ទំនងវៀតណាម- សហរដ្ឋអាមេរិក។ ភាពជាដៃគូគ្រប់ជ្រុងជ្រោយវៀតណាម - សហរដ្ឋ​អាមេរិក ត្រូវបានចុះហត្ថលេខា នៅឆ្នាំ២០១៣ បានបង្កើតក្របខណ្ឌទំនាក់ទំនងសម្រាប់ប្រទេសទាំងពីរ អះអាង​នូវនិន្នាការអភិវឌ្ឍនៃទំនាក់ទំនងវៀតណាម - សហរដ្ឋអាមេរិក ព្រមទាំងបង្កើតមូលដ្ឋានគ្រឹះដ៏រឹងមាំ សម្រាប់ការអភិវឌ្ឍទំនាក់ទំនងទ្វេភាគីក្នុងប៉ុន្មានឆ្នាំបន្ទាប់។

ការរីកចម្រើនសំខាន់ក្នុងទំនាក់ទំនងភាពជាដៃគូគ្រប់ជ្រុងជ្រោយវៀតណាម - អាមេរិក ត្រូវបានកត់ត្រា នៅឆ្នាំ២០១៥ នៅពេលដែលទំនុកចិត្តយុទ្ធសាស្ត្រ រវាងប្រទេសទាំងពីរពិតជាត្រូវបានលើកកម្ពស់ តាមរយៈដំណើរទស្សនកិច្ចជាប្រវត្តិសាស្ត្ររបស់លោកអតីតអគ្គលេខាបក្ស ង្វៀន​  (Nguyen Phu Trong)  អញ្ជើញ​ទៅបំពេញទស្សនកិច្ចនៅសហរដ្ឋអាមេរិក ក្នុងឱកាសដែលប្រទេសទាំងពីរប្រារព្ធខួបលើកទី ២០ឆ្នាំ ប្រក្រតីកម្មទំនាក់ទំនង​។

នាថ្ងៃទី ១៧ ខែមករា ឆ្នាំ ២០២៥ លោកឧត្តមសេនីយឯកបំរុង ហ័ង ស្វឹន​ជៀន (Hoang Xuan Chien) អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស ប្រធានការិយាល័យអចិន្ត្រៃយ៍នៃគណៈកម្មាធិការដឹកនាំជាតិ ស្តីពីការជំនះពុះពារផលវិបាកដោយសារគ្រាប់បែក គ្រាប់មីន និងជាតិពុលគីមីក្រោយសង្គ្រាមនៅ​វៀតណាម និងលោក Marc E. Knapper ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំនៅវៀតណាម ត្រួតពិនិត្យគម្រោង សម្អាតសារធាតុគីមីពុល dioxin នៅតំបន់អាកាសយានដ្ឋាន បៀន​ហ្វ័រ (Bien Hoa) ។ រូបថត៖ VNA

ការរីកចម្រើនសំខាន់ក្នុងទំនាក់ទំនងភាពជាដៃគូគ្រប់ជ្រុងជ្រោយវៀតណាម- អាមេរិក ត្រូវបានកត់ត្រា នៅឆ្នាំ២០១៥ នៅពេលដែលទំនុកចិត្តយុទ្ធសាស្ត្រ រវាងប្រទេសទាំងពីរពិតជាត្រូវបានលើកកម្ពស់ តាមរយៈដំណើរទស្សនកិច្ចជាប្រវត្តិសាស្ត្ររបស់លោកអតីតអគ្គលេខាបក្ស ង្វៀន​  (Nguyen Phu Trong)  អញ្ជើញ​ទៅបំពេញទស្សនកិច្ចនៅសហរដ្ឋអាមេរិក ក្នុងឱកាសដែលប្រទេសទាំងពីរប្រារព្ធខួបលើកទី ២០ឆ្នាំ ប្រក្រតីកម្មទំនាក់ទំនង​។

ពិធីកាត់ខ្សែបូកន្លែង​ដាក់តាំង​ទំនិញជាតិវៀតណាម នៅការតាំងពិព័រណ៍អាហារ និងភេសជ្ជៈអន្តរជាតិ PLMA ២០២៤។ រូបថត៖ VNA

យោងតាមទិន្នន័យរបស់អគ្គនាយកដ្ឋានគយ ក្នុងឆ្នាំ ២០២៤ ទំហំពាណិជ្ជកម្មទ្វេភាគីសរុបរវាងវៀតណាម និងសហរដ្ឋអាមេរិកនឹងកើនឡើងដល់ជាង ១៣២ ពាន់លាន USD។ ក្នុងរូបថត៖ តំបន់កុងតឺន័ររង់ចាំការនាំចេញ នៅកំពង់ផែ តឹនវូ (Tan Vu) ខេត្ត ហាយផុង (Hai Phong)។ រូបថត៖ VNA


បន្ទាប់មកគឺជាដំណើរទស្សនកិច្ចថ្នាក់ជាតិ នៅប្រទេសវៀតណាម របស់លោកអតីតប្រធានាធិបតី​អាមេរិក Joe Biden តាមការអញ្ជើញ​របស់របស់លោកអតីតអគ្គលេខាបក្ស ង្វៀន​  (Nguyen Phu Trong)  ក្នុងរយៈពេលពីរថ្ងៃ គឺថ្ងៃទី១០-១១ ខែកញ្ញា ឆ្នាំ២០២៣។ ក្នុង​ដំណើរទស្សនកិច្ច​នេះ ថ្នាក់ដឹកនាំប្រទេសទាំងពីរបានប្រកាសបង្កើត «ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ដើម្បីសន្តិភាព កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍចីរភាព»។ នេះគឺជាមូលដ្ឋានដ៏សំខាន់សម្រាប់ប្រទេសទាំងពីរពង្រឹងទំនុកចិត្ត រួមចំណែកបង្កើនកិច្ចសហប្រតិបត្តិការក្នុងជំហរថ្មី ខណៈពេលបន្តដោះស្រាយភាពខុសគ្នាដោយស្មារតីគោរព និងការយល់ពីគ្នាទៅវិញទៅមក។

បច្ចុប្បន្ន អាមេរិកគឺជាដៃគូពាណិជ្ជកម្មធំបំផុតមួយរបស់វៀតណាម និងជាទីផ្សារនាំចេញដំបូងរបស់វៀតណាម ដែលបានលើសពី ១០០ ពាន់លាន USD។ វៀតណាមក៏ជាដៃគូពាណិជ្ជកម្មសំខាន់មួយរបស់អាមេរិកដែរ។


ជាទូទៅ  ក្នុង​អំឡុងពេល ៣០ឆ្នាំប្រក្រតីកម្មទំនាក់ទំនងការទូតជាមួយសហរដ្ឋអាមេរិក និងជាពិសេស​ក្នុង​រយៈពេល ១២ឆ្នាំ នៃការបង្កើតភាពជាដៃគូគ្រប់ជ្រុងជ្រោយ បាននាំមកនូវផលប្រយោជន៍ជាក់ស្តែងជាច្រើនសម្រាប់ភាគីទាំងពីរ បើធៀបនឹងប៉ុន្មានឆ្នាំមុន ក្នុងវិស័យ​​ជា​ច្រើន។

 កិច្ចសហប្រតិបត្តិការនយោបាយ-ការទូតវៀតណាម និងសហរដ្ឋអាមេរិក ត្រូវបានលើកតម្កើងដោយញឹកញាប់ជាង ពង្រីកវិសាលភាព និងខ្លឹមសារសំខាន់ៗ និងជាក់លាក់ ជាពិសេសគឺការផ្លាស់ប្តូរសំខាន់ៗ ក្នុងការ​ទទួលស្គាល់របស់អាមេរិក​ចំពោះរបប និងប្រព័ន្ធនយោបាយរបស់ វៀតណាម។  

កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច- ពាណិជ្ជកម្ម -វិនិយោគត្រូវបានយក​ចិត្តទុក​ដាក់ជាង ​ក្លាយជាវិស័យ​អភិវឌ្ឍមានប្រសិទ្ធភាពទាំងទំហំ វិសាលភាព និងគុណភាព​។

កិច្ចសហប្រតិបត្តិការវិស័យការពារជាតិ-សន្តិសុខអភិវឌ្ឍជាបណ្តើរៗ ហើយសង្ឃឹមថានឹងបាន​បើកទូលាយ។ អំពីលទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្ស និងសេរីភាពសាសនា ជារៀងរាល់ឆ្នាំ ភាគីទាំងពីរពិភាក្សាអំពីបញ្ហាទាំងនេះ តាមរយៈយន្តការសន្ទនាដោយស្មោះត្រង់ ក្នុងស្មារតីស្ថាបនា តាមរយៈនោះ រួមចំណែកបង្កើនការយល់ដឹងពីគ្នាទៅវិញទៅមក និងកាត់បន្ថយភាពខុសគ្នា...

ក្រុមនាវិកនៃកងទ័ពជើងទឹកអាមេរិកមួយ បានលាបថ្នាំឧបករណ៍ នៅក្នុងសួនកុមារនៃមជ្ឈមណ្ឌលភផ្ទះមនុស្សធម៌  ក្នុងអំឡុងពេលទស្សនកិច្ចនៅខេត្ត ខាញហ័រ (Khanh Hoa) (ឆ្នាំ ២០២៤)។ រូបថត៖ VNA

កិច្ចសហប្រតិបត្តិការវិស័យវិទ្យាសាស្ត្រ-បច្ចេកវិទ្យា អប់រំ-បណ្តុះបណ្តាល សុខាភិបាល វប្បធម៌ ទេសចរណ៍ មួយថ្ងៃកាន់តែត្រូវបានជំរុញ និងអភិវឌ្ឍជាក់ស្តែងជាងទៅលើវិស័យដែលអាមេរិកមានប្រៀបខ្លាំង ហើយវៀតណាមមានតម្រូវការ។

វៀតណាម និងអាមេរិកនឹងបន្ត​រួម​ដំណើរ រួមគ្នាដោះស្រាយបញ្ហាប្រឈម និងចាប់យកឱកាសដើម្បីជំរុញទំនាក់ទំនងទ្វេភាគីឡើងកម្រិតមួយខ្ពស់​​ថ្មី ដើម្បីភាពរុងរឿងរបស់ប្រទេសនីមួយៗ ក៏ដូចជាដើម្បីជីវភាពធូរធាររបស់ប្រជាជន​នៃប្រទេសនីមួយៗផងដែរ៕

អត្ថបទ៖ VNP រូបថត៖ VNA ប្រែសម្រួលដោយង្វៀនយ៉ាង

 

 

 


top