អ្នកថតរូប និចអ៊ុត (Nick Ut) - ម្ចាស់រូបថតរស់ជានិច្ចនឹងពេលវេលា

អ្នកថតរូប និចអ៊ុត (Nick Ut) - ម្ចាស់រូបថតរស់ជានិច្ចនឹងពេលវេលា

ចំពោះ​ខ្ញុំ​ បាន​ជួប​និង​ស្តាប់​អតីត​អ្នក​សារពត៌មាន​ថតរូប​លំដាប់ពិភពលោក​ នៃ​ទីភ្នាក់​ងារសារព័ត៌មាន​ AP រៀប​រាប់​អំពី​ប្រវត្តិ​រូបថត​ក្រើក​ពិភពលោក ​នៅ​៥០ឆ្នាំ​មុន​ រូបថតកាសែត​​ក៏ដូចជា​បទពិសោធន៍​បេសកកម្ម​​​នៅតាម​​សមរភូមិ​ប្រយុទ្ធ​​ ជាការ​ជំនួប​​ដ៏ប្រពៃមួយ​​។ ពេល​ជួប​លោក ​ខ្ញុំ​ភ្ញាក់​ផ្អើល​ដោយ​​ឃើញ​រូប​លោក​​នៅ​ក្មេង ​បើប្រៀប​នឹង​អាយុ​៧២​ឆ្នាំ​​​ ​កាយវិការ​រហ័ស​ សំឡេង​ស្រទន់ មន្តសេ្នហ៍​​ដោយ​ស្នាម​ញញឹម​សុភាព​រាបសារ​។​ នោះ​ជា​​ចំណាប់​អារម្មណ៍​របស់ខ្ញុំ​ពេល​​ជួប​លោក​និចអ៊ុត (Nick Ut) ​។ ​រហូតដល់​បាន​អង្គុយ​សំណេះសំណាល​ជាមួយនឹង​លោក​នៅ​ហាងកាហ្វេ​លុក​ធ្វី​ (Luc Thuy) នៅ​ក្បែង​បឹង​ហ្វាងគីម​ (Hoan Kiem) នៅ​ពេល​ព្រឹកមួយនារដូវ​ស្លឹក​ឈើជ្រុះ​ ទើប​ខ្ញុំ​យល់​​អំពី​​អ្នក​ថតរូប​និច​អ៊ុត​ (Nick Ut) តាមរយៈ​​រឿង​រ៉ាវ​ពណ៌នាអំពី​​មុខរបរ​របស់​លោក ​នៅ​អំឡុងពេល​លោក​កាន់​ម៉ាស៊ីនថត​រូប​ ពីភាពទុគ្គត​រហូតដល់ ​Hollywood

រូបថត​រស់​ជានិច្ច​នឹង​ពេលវេលា​ “កុមារ​ Napalm” ម្ចាស់​រូបថត​និចអ៊ុត ​(Nick Ut)។​
អ្នកថតរូប​ ​និចអ៊ុត​ (Nick Ut) ជួប​ម្ចាស់តួអង្គ​ “កុមារ​ Napalm”​​​។

រឿង​រ៉ាវ​របស់យើង​​ខ្ញុំ ចាប់​ផ្តើម​ចេញពី​ការមាន​និស្ស័យនឹង​​រូបថត​ ក្រោយ​មកក្លាយ​ជា​អ្នក​សារព័ត៌មាន​ធ្វើការ​នៅ​ទីភ្នាក់ងារសារព័ត៌មាន AP​។ តាំងពីតូច​ លោក​ចាត់ទុក​​​បងប្រុស ​ហ្វិញ​ ថាញមី​​ (Huynh Thanh My) អ្នក​​សារព័ត៌មាន​សមរភូមិ ​នៃទីភ្នាក់ងារសារព័ត៌មាន​ AP​ ជា​និមិត្តរូបរបស់​ខ្លួន​​។ បងប្រុ​ស ​ថាញ​មី​​(Thanh My) ជា​គ្រួដើម​​បាន​បង្រៀន​លោក​នូវ​ចំណេះ​ដឹង​​មូលដ្ឋាន​ អំពី​​រូបថត​​ក៏បាន​ឱ្យ​លោក​ខ្ចីម៉ាស៊ីន​ថតរូប​​ចាស់​ ហាត់ថត​​នៅ​ទេសភាព​​ដំបូង​។ លោក​នៅ​បាន​​បងប្រុស​រៀប​រាប់​​បា្រប់​ អំពី​ភាព​ទុក្ខលំបាក​នៃសង្គ្រាម​ ក៏ដូចជា​ទុក្ខព្រួយ​ប្រជាជន​​វៀតណាម​ ត្រូវ​​រង​គ្រោះ​។ ហេតុនេះ លោក​និចអ៊ុត (Nick Ut)​​ យល់​ច្បាស់​​អំពីការ​​បាត់​បង់ដោយ​សង្រ្គោះ​បង្កឡើង​ ក្រោយ​មក​លោក​និងគ្រួសារ​ក៏ជាជន​​រងគ្រោះ​ដោយ​សង្រ្គោះ​ ពេលដែល​បងប្រុស​បាត់​បង់ជីវិត នៅ​ពេល​កំពុង​ធ្វើ​​ដំណើរ​​បេសកកម្ម។​

ស្នង​ការងារ​បងប្រុស លោក​បាន​ចូល​ធ្វើការ​នៅ​ទីភ្នាក់ងារសារព័ត៌មាន​ AP ក្នុង​អាយុ​​១៦ឆ្នាំ លោក​ចំណាយ​ពេលចំនួន​​២ឆ្នាំ ​ធ្វើការនៅ​បន្ទប់​ងងឹត​ លាង​រូប​ថត។ ​ទើបលោក​និចអ៊ុត (Nick Ut) ​មានសិទ្ធិ​​​កាន់​ម៉ាស៊ីន​ថតរូប​ រូប​ដំបូង​របស់លោក​ គឺ​ដូនជី​​ធ្វើ​អត្តឃាត​ដោ​យភ្លើង​​​ ដើម្បី​​ជំទាស់​សង្រ្គាម​ ជុំវិញ​ពុទ្ធបរិសទ្យ​កំពុងតែ​យំ​ស្រែក​។ រូបថត​បាន​ចុះ​ផ្សាយ​នៅ​លើ​ទំព័រ​ទី១ នៃ​កាសែត​ទីភ្នាក់ងារសារព័ត៌មាន​ AP ក្រោម​ឈ្មោះ​និចអ៊ុត​ (Nick Ut) បានក្លាយ​ជា​កម្លាំង​ចលករ​ ជំរុញ​បំណង​ប្រាថ្នា​ក្លាយ​ជា​អ្នក​សារព័ត៌មាន​​សមរភូមិ​​របស់លោក​។​

ស្នាដៃ​រូបថតរបស់​អ្នក​​រូបថតនិចអ៊ុត (Nick Ut)​។​

នៅ​អំឡុងពេល​បំពេញ​​បេសកកម្ម​ លោក​​បាន​ថតរូប​រាប់ពាន់​សន្លឹក​​ ពណ៌នា​អំពី​សង្រ្គាម​​ សិល្បករ សិល្បការិនី​ល្បី​នៅ​ Hollywood ក៏ដូចជា​គ្រប់​ជ្រុង​ជ្រោយ​នៃ​ជីវភាព​​រស់នៅ​ ដោយ​ឡែក​​រូបថត ​កុមារ​ Napalm​ បាន​​ថត​នៅ​ឆ្នាំ​១៩៧១ ជា​​សន្លឹក​​រូប​ថត​​ទុក​ជា​កេរប្រចាំត្រកូល​​។ នៅ​​​ក្នុង​រូបថត ​​កុមារី​​ឈ្មោះ​ ផាន ធី​គីម​ភុក​ (Phan Thi Kim Phuc) ​អាយុ​៩ឆ្នាំ ផុតភ័យ​ស្លន់ស្លោរ​​រត់​ក្នុងស្ថានភាព​អាក្រាតកាយ​ ដែល​​ត្រូវ​រលាក់​ដោយ​​​គ្រាប់​​បែក​ Napalm ព្រមជាមួយ​នឹង​កុមារ​ដទៃ​ទៀត ក៏ត្រូវ​រលាក់​ដោយ​គ្រាប់បែក​ Napalm របស់​អាមេរិក​ នៅ​ស្រុក​​ត្រាង​បាង​ (Trang Bang) ខេត្ត​តីនិញ (Tay Ninh)​។ រូបថតនេះ​​មានថាមពល​រំញ័រ​ចិត្ត​មនុស្ស​ ជា​រូបថត​ទទួល​​បាន​ពានរង្វាន់​ Pulitzer សម្រាប់​​លោក​និចអ៊ុត (Nick Ut)។ លោកនិចអ៊ុត​ (Nick Ut) ​ក្លាយ​​ជា​ជនជាតិ​វៀតណាម​ដំបូង នៅ​សតវត្សរ៍​ទី​២០ ​និង​​ជា​អ្នក​មាន​វ័យ​​ក្មេង​​​​​អាយុ​២១ឆ្នាំ​ ទទួល​បាន​​ពានរង្វាន់​​កម្រមាន​តម្លៃ​បំផុត នៅមជ្ឈដ្ឋាន​កាសែត​។​ ក្រៅពី​​រង្វាន់ Pulitzer រូបថតនេះ ​នៅ​ដណ្តើមបាន​រង្វាន់​អន្តរជាតិ​​ជាច្រើន​​ ជាប់​ចំណាត់ថ្នាក់​ទី​៤១​ក្នុង​ចំណោម​រូបថត​ទាំង​១០០សន្លឹក ដែល​​មាន​កម្លាំង​​ឥទ្ធិពល​បំផុត​​នៅ​​សតវត្សរ៍ទី​២០ និង​ជា​រូបថត​មួយ​​​ក្នុង​ចំណោម​រូបថត​កាសែត​​ទាំង​១០ ដែលមាន​​ចំណាប់អារម្មណ៍​បំផុត ​ក្នុង​អំឡុង​ពេល​៥០​ឆ្នាំមកនេះ​​។​

អ្នកថតរូប​និចអ៊ុត​ (Nick Ut) ធ្វើ​ដំណើរ​ថតរូប​ ​នៅ​ប្រទេស​វៀតណាម​។​

ខ្ញុំ​ស្គាល់​​បងនិច​អ៊ុត (Nick Ut) ​រាប់សិប​ឆ្នាំមក​ហើយ​ ធ្វើ​ដំណើរ​ទៅ​ថតរូប​ជាមួយនឹង​​បង​ជាច្រើនលើកច្រើនសា។ ចំពោះ​ខ្ញុំ​បងប្រុស​​ជា​អ្នក​មាន​ចរិត​​សាមញ្ញ​​ សុភាព​ ជិតស្និទ្ធ​ ទោះបី​បង​ជា​អ្នកថតរូប​​ល្បី​ឈ្មោះ​ម្នាក់​។ ហេតុនេះ​ទោះបី​ បង​ធ្វើ​​ដំណើរ​​ទៅដល់​​ទីណាក៏ដោយ​ តែងមាន​​អ្នក​រាប់អាន​​ស្រាឡាញ់​ជានិច្ច​​​។ បង​និច​​អ៊ុត (Nick Ut) ​ស្រឡាញ់​​ចូល​ចិត្ត​​ថតរូប​ និង​រស់ដើម្បីរូបថត​​។ នៅ​អាយុ​៧២​ឆ្នាំ កម្រ​មាន​សិល្បករ​ណាមួយ ​ដែល​នៅ​បាន​​​ដូចបងនិច​​អ៊ុត​ (Nick Ut) ដោយ​គាត់​នៅព្រនាក់​ម៉ាស៊ីន​ថតរូប​ធ្ងន់​ៗ​ ធ្វើ​ដំណើរ​គ្រប់ទីកន្លែង​ ដើម្បី​ថតនិពន្ធ​កាលៈ​ទេសៈ​នៃជីវិតមនុស្ស​លោក​។​

អ្នក​ថតរូប​ល្បី​ឈ្មោះ​ ត្រឹន ថេផុង​ (Tran The Phong)​។

លោកនិច​​អ៊ុត (Nick Ut) ​ឱ្យ​ដឹងថា​ក្នុង​អំឡុងពេល​កាន់ម៉ាស៊ីន​ថតរូប​ ពីភាព​ទុគ្គត​​រហូតដល់ ​Hollywood លោកបាន​​ចូល​រួម​សិក្សាសាលាជា​​​ច្រើន​ សំណេះ​សំណាល​ ​ជំនួប​នឹង​ថ្នាក់ដឹកនាំ​លំដាប់ពិភពលោក​ ដូចជា៖ ​មហាក្សត្រី​ Elizabeth សម្តេច​ប៉ាប​ Pope Francis ប្រធានាធិបតី​ Donald Trump រហូតដល់​អ្នក​ថតរូប​លំដាប់ពិភពលោក​ដូចជា៖​​ លោក​ Carol Guzy លោក​ Jame Nachtwey សិប្បករ សិប្បការិនី​ល្បី​ឈ្មោះ ​Hollywood ឬ​អតីត​យុទ្ធជន​អាមេរិកនិង​វៀតណាម​ ព្រម​ទាំង​​​ប្រជាជន​សាមញ្ញទៀតផង​​ លោក​​សុទ្ធតែ​​ទទួលបាន​​ការ​​ចែក​រំលែក​​និងវាយ​តម្លៃ​ចំពោះ​សន្លឹក​រូបថតនេះ។​​
ស្នាដៃ​មួយ​ចំនួន​របស់​អ្នក​ថតរូប​និចអ៊ុត (Nick Ut) ​នៅ​វៀតណាម​។​

ទន្ទឹមនោះ​ រូបថត​នៅ​មាន​ឥទ្ធិពល​ធំ​ដល់​អ្នក​ថតរូប​ជំនាន់ក្រោយ​​លើ​ពិភពលោក​។ លោក​ឱ្យ​ដឹងថា​ ក្រោយ​មក​ពេល​ធ្វើ​ដំណើរ​ទៅ​អាមេរិកធ្វើការ​ ជួបនឹង​​អ្នកថតរូប​ស្រី​ម្នាក់​ Carol Guzy ធ្វើការ​នៅ​​កាសែត​ Washington Post ជាអ្នក​ថតរូប​ដំបូង​​ ដែល​ទទួល​បាន​រង្វាន់​ Pulitzer​ ទៅ​ដល់​៤លើកឯណោះ​ ឬអ្នក​ថតរូប​ល្បី​លំដាប់​ពិភពលោក​​ James Nachtwey បាន​​រៀប​រាប់​​ថា រូបថត កុមារ​ Napalm បាន​​ជំរុញ​ពួកគាត់​ ​ក្លាយ​ជា​អ្នក​សារព័ត៌មាន​​នៅ​សមរភូមិប្រយុទ្ធ​​។​

អ្នក​ថតរូប ​និច​អ៊ុត (Nick Ut) ​រៀបរាប់អំពី​​បទពិសោធន៍​ធ្វើ​កាសែត ​ជាមួយនឹង​អ្នក​សារ​ព័ត៌មាន​ អ្នក​រៀប​រៀង​កាសែតរូបភាព​វៀតណាម​។​

តាម​លោក​ ដើម្បីមាន​​រូបថត​ការសែត​​មាន​តម្លៃ​ អ្នក​សារព័ត៌មាន​​​រូបថត ​ត្រូវ​ក្លាហាន ប្រឡោក​ និង​​ចូលរួម​លើ​សមរភូមិប្រយុទ្ធ​​។ ធ្វើ​ដំណើរ​​ទៅ​ដល់​ព្រឹត្តិកាណ៍​​ណាក៏ដោយ​ ប្រការ​​សំខាន់​ត្រូវ​សង្កេត​មើល​តួអង្គ​ ដើម្បី​​អាច​យល់ដឹង​អំពី​​អារម្មណ៍​សប្បាយ​ ទុក្ខ​ព្រួយ​​នៃតួអង្គ​ ត្រូវ​ត្រៀម​ជាស្រេច​​ដើម្បី​ថតយក​ មិន​​បោះ​​រំលងចោល​​​កាលៈ​ទេសៈ​មាន​តម្លៃ​។ ជាពិសេស​​ អ្នក​សារព័ត៌មាន​​រូបថត ត្រូវ​ចេះច្នៃ​ ស្វែងយល់​ និង​រុក​​រកសម្រាប់ខ្លួន​​ទីកន្លែង​មួយ​ថ្មី​ប្លែក​ ផ្សេង​​នឹង​កន្លែង​ថត​ធម្មតា​​។​

និច​អ៊ុត​ (Nick Ut) ​ជាអ្នក​ថតរូប​​អស្ចាចារ្យម្នាក់​​ នរណា​ក៏ស្គាល់​គាត់​ទាំងអស់។ លោក​ជា​​គំរូ​សម្រាប់​អ្នក​សារព័ត៌មាន​ថតរូប​​សិក្សាសូត្រ​​ ដោយ​​ទឹក​ចិត្ត​ស្រឡាញ់​​​​​រូបថត​​ធ្វើ​​​ការ​​ជំនាញ​ និង​ដោយ​ចរិត​សាមញ្ញ​​​ងាយ​ជិត​ស្និទ្ធ​។ នៅ​ពេល​ធ្វើ​ដំណើរ​ទៅ​ថតរូប​ជាមួយនឹងលោក​ ខ្ញុំ​យល់ឃើញ​ទឹក​ចិត្ត​ស្រឡាញ់​មុខរបរ ​ក៏ដូចជា​ស្មារតី​​ធ្វើការ​របស់​លោក​។ លោក​​តែងតែ​​​សម្រប់​ខ្លួន​នឹង​មហាជន​ ផ្ចង់​​រាល់​កាលៈ​ទេសៈ អត់ធ្មត់​រង់​ចាំ​ ដើម្បីថត​​បាន​រូបថត​​ឆ្លុះបញ្ចាំង អំពី​​ភាព​ពិតប្រាកដ​នៃជីវិត។ តាម​អ្នក​ថតរូប​កាសែត​ត្រូវមានភា​ព​​ជាក់ស្តែងប្រាកដប្រជា​​។ រូបថត​​ថ្ងៃនេះ ដែល​លោក​​និចអ៊ុត (Nick Ut) ​​បាន​ថត​នៅ​​ក្រុ​ងហាណូយ​ និង​​មូលដ្ឋាន​ផ្សេងជាច្រើន​ ក្នុងលើកធ្វើ​​ដំណើរ​នេះ ប៉ុន្មាន​​ឆ្នាំ​ក្រោយ​ នឹង​ក្លាយ​ជា​ឯកសារ​កម្រ​ សម្រាប់​ទឹក​ដី​ពណ៌នា​​អំពី​មនុស្ស​ជនជាតិ​​វៀតណាម​។ គ្រប់​យ៉ាង​នឹង​​បាត់បង់ទៅ​ មានតែ​​រូបថត​​ទេ ដែល​អាចរក្សា​ជានិច្ច​កាល​​នឹងពេលវេលា។​

អ្នក​សារព័ត៌មាន​ ផាម​ តៀន​យុង​ (Pham Tien Dung)។​

អតីត​ប្រធាន​គណៈ​រៀប​រៀង​រូបថត នៃទីភ្នាក់ងារសារព័ត៌មានវៀតណាម​

អតី​ត​អគ្គនិពន្ធ​នាយក​ទស្សនាវដ្តី​រូបថត

សព្វថ្ងៃ ទោះបី​លោក​​ចូលនិវត្តន៍​ហើយ​ តែ​​អ្នក​ថតរូប​ម្នាក់នេះ នៅ​តែ​បន្ត​ធ្វើ​ដំណើរ​​និង​​ថត ក៏ដូចជា​ធ្វើ​នៅ​គម្រោង​និង​ផែនការ​​ជាច្រើន​របស់​ខ្លួន​។ លោក​​និច​អ៊ុត​ (Nick Ut) ​មាន​​ផែនការ​វិល​ត្រឡប់​មកប្រទេសវៀតណាម​ ជា​ពិសេស​រដ្ឋធានី​ហាណូយ​ ​ទីក្រុង ​ដែលលោកបាន​​ផ្តល់​ទឹក​ចិត្ត​​ស្រឡាញ់​ពិសេស ​​រក្សា​ទុក​សម្រស់​​ជីវិត​ ក៏ដូចជា​មនុស្ស​គ្រប់គ្នានៅទីនេះ ហើយ​ដឹងថា​ក្រោមការ​ថតរូប​របស់​អ្នក​ថតរូប​អស្ចាចារ្យរូប​នេះ នឹង​មានកាលៈ​ទេសៈ​ក្លាយ​ជា​ប្រវត្តិសាស្រ្ត​មិនខាន៕​

អត្ថបទ៖ ដាំង​ហ្វៀន​ រូបថត៖ ថេផុង​ និង​កាសែតរូបភាពវៀតណាម​

ប្រែសម្រួល៖ រីកើង​


top