ហូយអាន (Hoi An) - ទីក្រុងបេតិកភណ្ឌដ៏គួរឱ្យទាក់ទាញ

ហូយអាន (Hoi An) - ទីក្រុងបេតិកភណ្ឌដ៏គួរឱ្យទាក់ទាញ

បុរាណដូចជា Lijiang នៃប្រទេសចិន រ៉ូមែនទិចដូចទីក្រុង Venice នៃប្រទេសអ៊ីតាលី និងស្ងប់ស្ងាត់ដូច Giethoorn នៃប្រទេសហូឡង់... ទាំងនេះគឺជាអារម្មណ៍របស់ភ្ញៀវទេសចរភាគច្រើននៅពេលមកដល់ទីក្រុងបុរាណ ហូយអាន (Hoi An) នៃខេត្ត ក្វាងណាម (Quang Nam) ដែលត្រូវបានចាត់ទុក​ដូចជា "ទីក្រុងនៃកិត្តិនាមជាច្រើន"។ ដូច្នេះហើយ វាមិនមែនជារឿងគួរឱ្យភ្ញាក់ផ្អើលនោះទេ ដែលចំនួនភ្ញៀវទេសចរក្នុងស្រុក និងបរទេសដែលត្រឡប់មកទីក្រុង ហូយអាន (Hoi An) បានកើនឡើងភ្លាមៗ បន្ទាប់ពីវៀតណាមបានបើកទ្វារសម្រាប់សកម្មភាពទេសចរណ៍ឡើងវិញ បន្ទាប់ពីការបិទទ្វាររយៈពេលដ៏យូរ ដោយសារឥទ្ធិពលនៃជំងឺរាតត្បាត COVID-19

ទីក្រុងដែលមិនអាចបំភ្លេចបាន

តំបន់បេតិកភណ្ឌពិភពលោកនៃទីក្រុងបុរាណ ហូយ​អាន (Hoi An) ត្រូវបានគេបោះឆ្នោតជាច្រើនដងថាជាទីក្រុងបុរាណដ៏រ៉ូមែនទិច និងទាក់ទាញបំផុតក្នុងពិភពលោក ដែលជាកន្លែងថតរូបដ៏គួរឱ្យចាប់អារម្មណ៍បំផុតរបស់ភ្ញៀវទេសចរ... ជាពិសេសក្នុងរយៈពេលពីរឆ្នាំកន្លងមកនេះ ទោះបីជាមានការរីករាលដាលនៃជំងឺកូវីដ-១៩ ធ្វើឱ្យរាល់សកម្មភាពទេសចរណ៍ និងជីវិតជុំវិញពិភពលោកត្រូវផ្អាក។ ប៉ុន្តែ ឈ្មោះទីក្រុង ហូយអាន (Hoi An) មិនបំភ្លេចបានទេ ម៉្យាងទៀត ទីក្រុង​នោះត្រូវបានសហគមន៍ទេសចរណ៍អន្តរជាតិលើកឡើង។

 

ក្នុងអំឡុងពេលពីរឆ្នាំនៃការរាតត្បាត ប្រពន្ធផ្សព្វផ្សាយ​និងពានរង្វាន់អន្តរជាតិដ៏កិត្យានុភាពជាច្រើនត្រូវបានប្រកាសជាទៀងទាត់ ដើម្បីផ្តល់កិត្តិយសដល់បេតិកភណ្ឌពិសេសតែមួយគត់នេះដូចជា៖ ទីក្រុងទេសចរណ៍ល្អបំផុតទាំង ២៥ នៅលើពិភពលោកក្នុងឆ្នាំ ២០២០  (Travel & Leisure) ទីក្រុងកំពូលទាំង ១៥ របស់អាស៊ីឆ្នាំ ២០២១ ( ទេសចរណ៍ និងលំហែរកាយ) ដែលជាគោលដៅទីក្រុងវប្បធម៌ឈានមុខគេនៅអាស៊ីឆ្នាំ ២០២១ (ពានរង្វាន់ទេសចរណ៍ពិភពលោក)... ហើយថ្មីៗនេះ ទីក្រុងដែលមានរួសរាយរាក់ទាក់បំផុតទាំង ១០ នៅលើពិភពលោកក្នុងឆ្នាំ ២០២២នៃពានរង្វាន់ Traveler Review Award និងជាគោលដៅរ៉ូមែនទិចបំផុតមួយនៅលើពិភពលោកនៅក្នុងឆ្នាំ ២០២២ ដែលបានបោះឆ្នោតនិងជ្រើសរើស​ដោយ​ទស្សនាវដ្ដី Time Out ដ៏​ល្បី​របស់​អង់គ្លេស... នោះ​បង្ហាញ​ថា ទីក្រុង ហូយអាន (Hoi An) មាន​ភាព​ទាក់ទាញ​ពិសេស​ខ្លាំង​ណាស់​សម្រាប់​ភ្ញៀវ​ទេសចរ និង​ឧស្សាហកម្ម​ទេសចរណ៍​ពិភពលោក។

ភ្ញៀវទេសចរណ៍បានជិះទូកលេងតាមដងទន្លេ ហ័យ​ (Hoai)។ រូបថត៖ ថាញ​ហ័រ/VNP

នៅក្បែរទន្លេ ហ័យ (Hoai) ដ៏រ៉ូមែនទិចទឹកទន្លេហូរចេញទៅកាន់សមុទ្រ ទីក្រុងបុរាណ ហូយ អាន (Hoi An) ដែលមានអាយុ ៤០០ ឆ្នាំ តែងតែចាប់អារម្មណ៍ដោយភាពស្ងប់ស្ងាត់ និងភាពស្រស់ស្អាតបុរាណជាមួយនឹងរូបភាពផ្ទះចាស់ៗ ដែលមានដំបូលប្រក់ក្បឿងនិងជញ្ជាំងដែលលាបពណ៌លឿងខ។ រាប់រយឆ្នាំមកនេះហើាយ ទីក្រុង ហូយអាន (Hoi An) នៅតែរក្សាបាននូវភាពស្ងប់ស្ងាត់ស្ទើរតែដរក្សាបានរូបភាពនូវកំពង់ផែពាណិជ្ជកម្មបុរាណដ៏មមាញឹក រួមជាមួយនឹងកេរ្តិ៍ដំណែលដ៏ស្រស់ស្អាតជាង ១០០០ កន្លែងទៀត ដូចជា ផ្លូវ ផ្ទះសម្បែង សាលប្រជុំជាដើម វត្តអារាម ទីសក្ការៈបូជានៃត្រកូលនាម អណ្តូងបុរាណ... សូម្បីតែច្រកតូច មុខម្ហូបបែបប្រពៃណី រចនាបទទំនាក់ទំនង និងរបៀបរស់នៅដ៏រួសរាយរាក់ទាក់ និងរាក់ទាក់របស់ប្រជាជននៃប្រទេសនេះ។

 

ទីក្រុង ហូយអាន (Hoi An) គឺជាគំរូនិងពិសេសនៃទីក្រុងបុរាណ និងកំពង់ផែពាណិជ្ជកម្មតាមឆ្នេរសមុទ្រនៃអាស៊ី ពីព្រោះចាប់ពីចុងសតវត្សន៍ទី ១៦ មានការជ្រៀតជ្រែកគួរឱ្យចាប់អារម្មណ៍រវាងខឿនវប្បធម៌ជាច្រើនលើពិភពលោក។ ដូច្នេះហើយ ក្រៅពីសោភណ្ឌភាពនៃវប្បធម៌របស់ជនជាតិវៀតណាម គេក៏អាចឃើញវត្តមានវប្បធម៌របស់ប្រទេសចិន ជប៉ុន និងបណ្តាប្រទេសលោកខាងលិច ដោយសារការជួញដូរដ៏ញឹកញាប់នៃកងនាវាជួញដូររបស់ព័រទុយហ្គាល់ អេស្បាញ ហូឡង់ បារាំង ... ជាច្រើនសតវត្សមុន។

ហាងនិងភោជនីយដ្ឋាននៅទីក្រុង​ហូយអាន (Hoi An) បានបើកទ្វារឡើងវិញ ដើម្បីទទួលស្វាគមន៍ភ្ញៀវ។ រូបថត៖ បាវអៀន

ទោះបីជាវាត្រូវបានគ្រប់គ្រងយ៉ាងតឹងរ៉ឹងតាមគំរូបេតិកភណ្ឌពិសេសក៏ដោយ ទីក្រុងបុរាណ ហូយអាន (Hoi An) សព្វថ្ងៃនេះមិនដូចជាសារមន្ទីរមួយទេ ព្រោះវាមានរស់រវើកដូចទីក្រុងបុរាណ។ នៅទីនោះ រាល់សកម្មភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋនៅតែដំណើរការដូចធម្មតា។ ប្រជាជនជាម្ចាស់បេតិកភណ្ឌ រស់នៅជាមួយតេតិកភណ្ឌ និងការពារបេតិកភណ្ឌ ពីមួយថ្ងៃទៅមួយថ្ងៃ តភ្ជាប់យ៉ាងជិតស្និទ្ធជាមួយលំហវប្បធម៌ទីក្រុងបុរាណនេះ ដូចស្ថានភាពក្នុងរាប់រយឆ្នាំមកហើយ។ ដូច្នេះហើយ នៅទីក្រុង ហូយអាន (Hoi An) ភ្ញៀវទេសចរអាចទស្សនាបានយ៉ាងងាយស្រួលនូវរូបភាពជីវិតប្រចាំថ្ងៃដ៏គួរឱ្យចាប់អារម្មណ៍ ដែលលេចចេញនៅលើភាពយន្តបុរាណ ហើយកម្ររកបានពីកន្លែងណាផ្សេងទៀត ដូចជា ទិដ្ឋាភាពពប្រជាជនជួញដូរ ទីផ្សារ ទូកនាវាហាង ពិធីបុណ្យ បានប្រព្រឹត្តិទៅរួមជាមួយសកម្មភាពអាជីវកម្ម និងទេសចរណ៍ផ្សេងទៀត។

សារព័ត៌មាន BBC របស់អង់គ្លេសធ្លាប់បានពណ៌នា ទីក្រុង ហូយអាន (Hoi An) ថាជា "ទីក្រុងដែលលាបពណ៌លឿង"។ (A bewitching town drenched in yellow) ឬតារាក្នុងកម្មវិធីម្ហូបអាហានៃស្ថានីយ៍ទូរទស្សន៍ CNN លោក Anthony Bourdain នៅពេលដែលគាត់បានភ្លក់ នំប៉័ងដ៏ពេញនិយមរបស់ទីក្រុង ហូយអាន (Hoi An) ជាលើកដំបូងថា៖ "បទចំរុះភ្លេងនៃនំប៉័ង!"។ សារព័ត៌មានល្បី ៗ ជាច្រើននៅលើពិភពលោកបានប្រៀបធៀបទីក្រុង ហូយអាន (Hoi An) ថាជា "ទីក្រុង Venice ខ្នាតតូចនៃទ្វីបអាស៊ី" ដែលជាគោលដៅទាក់ទាញ និងរ៉ូមែនទិចបំផុតក្នុងពិភពលោក...

 

អ្វីៗទាំងអស់នេះហើយដែលធ្វើអោយ ទីក្រុងហូយអាន (Hoi An) ពោរពេញដោយភាពទាក់ទាញ ជាទីក្រុងបុរាណដ៏ស្រស់ស្អាតមិនអាចបំភ្លេចបាន ដែលតែងតែបន្សល់ទុកនូវក្តីស្រលាញ់ និងភាពអាឡោះអាល័យក្នុងចិត្តអ្នកទស្សនា។  ទោះបីជាពួកគេត្រូវឆ្លងពេលវេលាដ៏យូរនិងលំបាកជាច្រើនថ្ងៃក៏ដោយ ដោយសារតែឥទ្ធិពល​នៃ​ការរីករាលដាលនៃជំងឺ​កូវីដ-១៩ ដូច​ពេល​កន្លង​មក។

ទីក្រុងមានការត្រឡប់មករកស្ថានភាព​ធម្មតាឡើងវិញ

នៅឆ្នាំ ២០២២ វិស័យទេសចរណ៍វៀតណាមនឹងរីកចម្រើនឡើងវិញ ដោយចាប់ផ្តើមពីឧស្សាហកម្មអាកាសចរណ៍បើកផ្លូវហោះហើរអន្តរជាតិទាំងអស់ចាប់ពីថ្ងៃទី ១៥ ខែកុម្ភៈ។ ជាពិសេស វៀតណាមបានប្រកាសបើកទ្វារឡើងវិញទាំងស្រុងសម្រាប់សកម្មភាពទេសចរណ៍ ចាប់ពីថ្ងៃទី ១៥ មិនា ហើយទន្ទឹមនឹងនោះ ខេត្ត ក្វាងណាម (Quang Nam) បានរៀបចំឆ្នាំទេសចរណ៍ជាតិឆ្នាំ ២០២២ ដោយមានសកម្មភាពដ៏គួរឱ្យរំភើប និងចាប់ចិត្ត ដោយសកម្មភាពចំនួន ៦០ ពេញមួយឆ្នាំ ហើយសង្ឃឹមថា នោះនឹងជាលក្ខខណ្ឌ​​ ដើម្បីធានាសម្រាប់​​ឧស្សាហកម្មទេសចរណ៍ ហូយអាន (Hoi An) ដើម្បី សារឡើងវិញយ៉ាងខ្លាំងនៅឆ្នាំនេះ។

របាំស្វាគមន៍ឆ្នាំទេសចរណ៍ជាតិ ២០២២ របស់ប្រជាជនតំបន់ក្វាង (Quang)។ រូបថត៖ ថាញ​ហ័រ/VNP

រហូតមកដល់ពេលនេះ សណ្ឋាគារប្រហែល ៧០% នៅក្នុងតំបន់បានបើកដំណើរការឡើងវិញ សូម្បីតែសណ្ឋាគារមួយចំនួនក៏មានអត្រាកក់បន្ទប់នៅចុងសប្តាហ៍កើនឡើងរហូតដល់ ៨០ - ៩០%។ នៅដើមខែមេសាកន្លងទៅ ប្រហែល ១០ ថ្ងៃ បន្ទាប់ពីខេត្តខេត្ត ក្វាងណាម (Quang Nam) បានរៀបចំដោយជោគជ័យនូវរាត្រីបើកឆ្នាំទេសចរណ៍ជាតិ ឆ្នាំ២០២២  ដោយប្រធានបទ "ខេត្ត ក្វាងណាម (Quang Nam) - ជាគោលដៅទេសចរណ៍បៃតង" បន្ថែមពីលើការកើនឡើងយ៉ាងខ្លាំងនៃភ្ញៀវទេសចរក្នុងស្រុក ទីក្រុងហូយអាន (Hoi An) ក៏បានស្វាគមន៍ក្រុមអ្នកទេសចរអាមេរិកចំនួន ១២៦ នាក់ និងភ្ញៀវទេសចរអាល្លឺម៉ង់ចំនួន ៥០ នាក់ដែលមកទស្សនាផងដែរ។ មុននោះ ក្រុម famtrip និង presstrip តំណាងឱ្យក្រុមហ៊ុនទេសចរណ៍ កាសែត និង blogger មកពីប្រទេសកូរ៉េខាងត្បូង និងប្រទេសថៃ ... ក៏បានទៅទស្សនា ស្ទង់មតិ និងស្វែងរកដំណើរទេសចរណ៍នៅក្នុងតំបន់នេះ។ ទាំង​នោះ​ជា​សញ្ញា​វិជ្ជមាន​ដែល​បាន​ឲ្យ​ឃើញ​ថា ឧស្សហកម្ម​ទេសចរណ៍ទីក្រុង​ ហូយអានន (Hoi An) នឹង​វិល​មក​រក​ភាពធម្មតា​​វិញ​ក្នុង​ពេល​ឆាប់ៗ។

ក្រុមទេសចរអាមេរិក និងជាក្រុម​ភ្ញៀវអន្តរជាតិដំបូងគេដែលបានទៅទស្សនាទីក្រុង ហូយអាន (Hoi An) ភ្លាមៗបន្ទាប់ពីវៀតណាមបានបើកសទ្វារម្រាប់ទេសចរណ៍។ រូបថត៖ មជ្ឈមណ្ឌលវប្បធម៌ កីឡា និងព័ត៌មាន ហូយអាន (Hoi An)

ការមកដល់ទីក្រុង ហូយអាន (Hoi An) ថ្ងៃនេះ ក្រៅពីទស្សនាសម្រស់ដ៏រ៉ូមែនទិកនៃ "ទីក្រុង Venice ខ្នាតតូចនៃទ្វីបអាស៊ី" ក្នុងរង្វង់ចម្ងាយត្រឹមតែជាងដប់គីឡូម៉ែត្រជុំវិញទីក្រុងបុរាណនេះ ភ្ញៀវទេសចរក៏មានឱកាសទទួលបទពិសោធន៍ដ៏ទាក់ទាញជាច្រើនទៀត ដូចជា៖ ព្រៃដូងទឹក កាម​ថាញ (Cam Thanh)  ដែលប្រដូចទៅនឹង​តំបន់​និរតី​ខ្នាត​តូច​នៅទីក្រុង​ ហូយអាន (Hoi An) ភូមិដាំជី ត្រា​ក្វេ (Tra Que) ដែលប្រកបមុខរបរ​ដាំ​ជី​ រាប់រយឆ្នាំដែលបានទទួលស្គាល់ជាបេតិកភណ្ឌវប្បធម៌បេតិកភណ្ឌអរូបី​ជាតិ  ភូមិ​គ្រឿង​ភាជន៍បុរាណ​ ថាញ​ហា (Thanh Ha) ភូមិ ប្រកបមុខរបរជាង​ឈើ គីមបុង (Kim Bong) ដែលបាន​បង្កើតឡើង​ កាលពីសតវត្សរ៍ទី ១៦ ឬឆ្ងាយបន្តិចទៀតគឺបេតិកភណ្ឌវប្បធម៌ពិភពលោក មី​សើន ( My Son) ដែលត្រូវបានចាត់ទុកថា មាន​សម្រស់​ស្អាតដែលអាចប្រៀបនឹងបេតិកភណ្ឌល្បីលើពិភពលោក ដូចជា៖ អង្គរនៃប្រទេសកម្ពុជា បេតិកភណ្ឌ Pagan នៃប្រទេសមីយ៉ាន់ម៉ា ឬ Borobudur នៃប្រទេសឥណ្ឌូនេស៊ី។ ..

លើសពីកន្លែងផ្សេងទៀត ទីក្រុងបុរាណ ហូយអាន ( Hoi An) ដែលជាទីក្រុងបេតិកភណ្ឌដែល​មាន​ការទាក់ទាញពិសេសសម្រាប់ភ្ញៀវទេសចរអន្តរជាតិ នឹងក្លាយជាបំណែកដ៏ល្អឥតខ្ចោះសម្រាប់ការធ្វើដំណើរនៃស្វែងយល់ដែលបំពេញនូវអារម្មណ៍ទាំងអស់របស់អ្នកទស្សនា បន្ទាប់ពីពេល​វេសលាជាច្រើនខែនៃ "ការ​ផ្អាក​ដំណើរ​ទេសចរ" ដោយសារជំងឺរាតត្បាតកូវីដ -១៩ ៕

  •  

អត្ថបទ ៖  ថាញហ័រ

រូបថត៖ បាវអៀន ថាញហ័រ ហ័ងហា តឹតសើន និងឯកសារបស់មជ្ឈមណ្ឌលវប្បធម៌ កីឡា និងកីឡា

        បច្ចេកទេសក្រាហ្វិក៖ ត្រាងញុង

 


top