ស្វែងយល់នូវពីពិធីបុណ្យ នៅបូជនីយដ្ឋានសាយ (Sai) ជាមួយនឹងពិធីក្បួនដង្ហែរ "ស្តេចក្លែងក្លាយ" ដ៏ពិសេស
នៅឃុំ ធឹឡឹម (Thu Lam) (រដ្ឋធានី ហាណូយ) ក្នុងបរិយាកាសរស់រវើក និងសប្បាយរីករាយ នៃពិធីប្រពៃណី និងពិធីដង្ហែ "ស្តេចក្លែងក្លាយ" នៅបូជនីយដ្ឋាន សាយ (Sai) នាំមកនូវបទពិសោធន៍វប្បធម៌ពិសេសមួយ។ ដោយក្បួនដង្ហែដ៏ឧឡារិក សម្លៀកបំពាក់ចម្រុះពណ៌ស្រស់ឆើតឆាយ និងពិធីការនានា ដែលពោរពេញទៅដោយនិមិត្តរូប ។ ពិធីបុណ្យនេះ មិនត្រឹមតែរំលឹកឡើងនូវការចងចាំប្រវត្តិសាស្ត្រ ដែលទាក់ទងនឹងរឿងព្រេង នៃកំពែងកូឡ័រ (Co Loa) ប៉ុណ្ណោះទេ។ ប៉ុន្តែថែមទាំងឆ្លុះបញ្ចាំងពីភាពរស់រវើកដ៏យូរអង្វែង នៃវប្បធម៌ភូមិវៀតណាម ក្នុងជីវិតនាពេលបច្ចុប្បន្នផង ។
ពិធីបុណ្យនៅបូជនីយដ្ឋានសាយ (Sai) ជាមួយនឹងពិធីដង្ហែ "ស្តេចក្លែងក្លាយ" ដ៏ពិសេស ទើបបានរដ្ឋទទួលស្គាល់ជាបេតិកភណ្ឌវប្បធម៌អរូបីជាតិ ក្នុងពេលថ្មីៗនេះ។ នេះគឺជាចំណុចលេចធ្លោមួយ ក្នុងផ្ទាំងគំនូរនៃបេតិកភណ្ឌវប្បធម៌វៀតណាម ដែលរួមចំណែកអភិរក្ស និងផ្សព្វផ្សាយតម្លៃប្រពៃណី នៅក្នុងជីវិតនាពេលបច្ចុប្បន្ន។
ចាប់ពីព្រឹកព្រលឹម ផ្លូវនានាក្នុងភូមិ នៅក្នុងឃុំធឹឡឹម (Thu Lam) មានភាពអ៊ូអរជាមួយនឹងសំឡេងស្គរ និងគង និងទង់ បុណ្យបក់រវិចៗ។ ប្រជាជន និងក្រុមក្បួនដង្ហែបានប្រមូលផ្តុំគ្នា នៅក្នុងបរិវេណបូជនីយដ្ឋាន សាយ (Sai) ដើម្បីរៀបចំពិធីសំខាន់ៗ ។ ពិធីបុណ្យបូជនីយដ្ឋាន សាយ (Sai) ផ្សារភ្ជាប់ជាមួយនឹងការគោរពបូជារបស់ ឌឹកហ្វឺនធៀនត្រឹនវូ (Duc Huyen Thien Tran Vu) - ជាអាទិទេពមួយអង្គ ដែលបានជួយគាំពារស្តេច អាន យឿង វឿង (An Dương Vương) ( ២៥៧ - ២០៨ មុនគ.ស) ក្នុងរឿងព្រេងនៃការសាងសង់កំពែងកូឡ័រ (Co Loa)។
ក្រុមក្បួនដង្ហែ ដែលមានទង់ ឆ័ត្ររួត ឃ្មោះ និងស្គរលាតសន្ធឹងពីអារាម ធុយឡុយង (Thuy Loi) ទៅកាន់បូជនីយដ្ឋានខាងលើ និងបូជនីយដ្ឋានសាយ (Sai)
បង្កើតបរិយាកាសពិធីបុណ្យដ៏ឧឡារិក និងរស់រវើក។ រូបថត៖ កុងដាត / VNP ចំណុចលេចធ្លោមួយ នៃពិធីបុណ្យនេះ គឺក្រុមក្បួនដង្ហែ "ស្តេចក្លែងក្លាយ"។ ព្រឹទ្ធាចារ្យមានកេរ្តិ៍ឈ្មោះ ក្នុងភូមិ ត្រូវបានជ្រើស រើសឱ្យដើរតួអង្គជាស្ដេច និងមន្ត្រីរាជការ ដែលគ្រងសម្លៀកបំពាក់ប្រពៃណីខ្ពង់ខ្ពស់។ តាមប្រពៃណី ក្រុមក្បួនដង្ហែរួមមាន គ្រែស្នែងរបស់ស្តេច គ្រែស្នែងរបស់ស្តេចត្រាញ់ និងមន្ត្រីរាជការសំខាន់ទាំងបួនរូបក្នុងរាជវាំង។
នៅក្នុងក្រុមក្បួនដង្ហែ "ស្តេចក្លែងក្លាយ" - អ្នកដែលបានប្រជាជនក្នុងភូមិ ជ្រើសរើសអង្គុយលើគ្រៃស្នែង នៅក្រោមឆ័ត្ររួត អមដំណើរដោយតន្ត្រីករ ក្រុមរាំ និងមន្ត្រីរាជការ។ ក្បួនដង្ហែដើរឆ្លងកាត់ផ្លូវនានាក្នុងភូមិ ដោយសម្លៀកបំពាក់ស្រស់ស្អាត និងសម្លេងតន្ត្រីដ៏រស់រវើក ដែលទាក់ទាញប្រជាជនក្នុងស្រុក និងភ្ញៀវទេសចរយ៉ាងច្រើនកុះករ។ ដំណើរក្បួនដង្ហែ ឈប់នៅដុងចូវ (Dong Chau) ជាកន្លែងដែល "ស្តេច" ចុះពីគ្រៃស្នែង ហើយឡើង ហ្គោវុង (Go Vong) ដើម្បីយាងបួងសួង ញហ្វឺនធៀន (Duc Thanh Huyen Thien) នៅបូជនីយដ្ឋាន សាយ (Sai) ។
ទន្ទឹមនឹងពិធីការរបស់ស្ដេច គ្រៃស្នែងរបស់ស្តេចត្រាញ់ បានបន្តដំណើរទៅកាន់បូជនិយដ្ឋានខាងលើ ដើម្បីធ្វើពិធីការប្រពៃណី ដូចជា ការសាកល្បងដាវ និងកាប់បីដងទៅលើថ្ម ដែលជាពិធីមានអត្ថន័យនិមិត្តរូបយ៉ាងជ្រាលជ្រៅក្នុងជំនឿប្រជាប្រិយ មុនពេលយាងចូលកាន់បូជនិយដ្ឋាន សាយ (Sai) ដើម្បីគោរពបូជាវិញ្ញាណក្ខណ្ធរបស់ កាវសើនដាយវឿង (Cao Son Dai Vuong)។ បន្ទាប់ពីបញ្ចប់ពិធីការ "ស្ដេច" បានយាងត្រឡប់មកកាន់បូជនីយដ្ឋានរបស់ភូមិ ហើយគង់លើបល្ល័ង្ក ក្រោមសម្លេងហ៊ោកញ្ជ្រៀវអបអរសាទររបស់អ្នកភូមិ។
ដើម្បីទទួលគ្រឿងសំណែន។ រូបថត៖ កុងដាត/ VNP
មិនត្រឹមតែជាការក្បួនដង្ហែរគ្រៃស្នែងប៉ុណ្ណោះទេ ពិធីបុណ្យនេះក៏ជាឱកាសមួយ សម្រាប់សហគមន៍ក្នុងការចូលរួមក្នុងរាល់ដំណាក់កាលនៃការត្រៀមរៀបចំ ចាប់ពីការជ្រើសរើសសម្លៀកបំពាក់ និងការរៀបចំពិធីការ រហូតដល់ការរៀបចំក្បួនដង្ហែរ។ ការរៀបចំទាំងនេះ បានជួយឱ្យពិធីបុណ្យនេះ ត្រូវបានថែរក្សា និងបន្តពីជំនាន់មួយទៅជំនាន់មួយ ដែលបង្កើតជីវិតរឹងមាំនៃបេតិកភណ្ឌវប្បធម៌ក្នុងជីវិតបច្ចុប្បន្ន៕
ការរៀបចំទាំងនេះ បានជួយឱ្យពិធីបុណ្យនេះ ត្រូវបានថែរក្សា និងបន្តពីជំនាន់មួយទៅជំនាន់មួយ ដែលបង្កើតជីវិតរឹងមាំនៃបេតិកភណ្ឌវប្បធម៌ក្នុងជីវិតបច្ចុប្បន្ន៕
អត្ថបទ និងរូបថត៖ កុងដាត/ VNP














