សិល្បៈរៀបរូបអណ្តើកសមុទ្រដោយកុលាលភាជន៍

សិល្បៈរៀបរូបអណ្តើកសមុទ្រដោយកុលាលភាជន៍

អណ្តើក​សមុទ្រ​រៀបឡើង​កុលាលភាជន៍​ជាង​១០០០ក្បាល​ កំពុង​ហែល​ក្នុង​បរិយាកាស​​នៃការតាំងពិព័រណ៍​ បណ្តែត​អារម្មណ៍​ទាក់ទាញ​ចំណាប់អារម្មណ៍​​ភ្ញៀវទេសចរ​ជា​ច្រើន​នៅ​ហាណូយ​។ នោះគឺ​ជា​ស្នាដៃ​សិល្បៈ​ពិសេស​ របស់​សិល្បករ​ កាវ​ ថាញ​ថា (Cao Thanh Tha) ដើម្បី​បញ្ជូនសារ​អំពី​សារៈ​សំខាន់​នៃការងារ​ការ​ពារ​បរិស្ថាន​សមុទ្រ​ និង អណ្តើក​សមុទ្រ​។​

ជាមួយ​កញ្ចុំ​​សិល្បៈ​រៀប​ដាក់​ “មហាសមុទ្រ​ស្រស់ស្អាត - បរិយាកាស​បច្ចុប្បន្ន​ - អនាគត” “លំហូរ​ខ្សែទឹក​” “ទឹកកួច​ក្រោម​បាត” “អរុណរះ - អស្តង្គត - ស្បៃរាត្រី” “វិលត្រឡប់” អង្គតាំងពិព័រណ៍​អណ្តើក​សមុទ្រ១០០១ ក្បាល​ សាង​ដោយ​កុលាលភាជន៍​។​

ជាមួយជំនួយខាង​ជំនាញការ​នៃ IUCN វៀតណាម​ និង គម្រោង Born to be wildបណ្តែតអារម្មណ៍​ បាន​ប្រមូល​ផ្តុំ​​​អណ្តើក​សមុទ្រ១០០១​​ក្បាល​ ​ដោយ​កុលាលភាជន៍​​ ដែលបាន​ស្មូន​ដោយដៃទាំង​ស្រុង​ ពណ៌នា​​អំពី​ដំណើរ​លេចពង ភ្ញាស់កូន​​ រស់រាន​មានជីវិត​ រហូតដល់​ធំពេញ​វ័យ​ រួច​វិលត្រឡប់​មកទីកន្លែង​ផ្តល់កំណើត​​ ដើម្បី​លេច​ពង​ បង្កើត​ជីវិត​ថ្មី​។​

បាន​ដឹងថា ​នេះ​ជា​តួលេខឯតទគ្គកម្ម​មួយ ​ដែល​មិនទាន់មាន​សិល្បករណាមួយ​មុននោះ​​ ធ្លាប់​បាន​បង្កើត​​ឡើង​។ ក៏ប៉ុន្តែ​ តួលេខ​នេះ មិនមែន​​អ្នក​បង្កើត​ជ្រើសរើស​ ដើម្បី​សាង​ឯតទគ្គកម្ម​នោះទេ តែ​អត្ថន័យ​ជ្រាលជ្រៅជាង​ គឺ​វាចាប់កំណើត​មក​ពី​អត្រាសត្វ​អណ្តើក​សមុទ្រ​​រស់យ៉ាង​ទាប​ ១/១០០០​ក្បាល​ ក៏ដូចជា​ហានិភ័យ​ផុត​ពូជ ​ប្រកាស​អាសន្ន​ នៃ​ប្រភេទសត្វ​នៅក្នុង​បញ្ជី​ក្រហម​ IUCN ។​

អណ្តើក​សមុទ្រ​ឯក បាន​រៀប​ដាក់​យ៉ាង​ចំណាប់អារម្មណ៍​នៅ​ក្នុង​ស្នាដៃ “លំហូរខ្សែទឹក​”។

ស្នាដៃ​ដែល​បានតាំង ​បែង​ជា​កញ្ចុំ​សិល្បៈរៀប​ដាប់​ចំនួន​៦៖ មហាសមុទ្រ​​ស្រស់ស្អាត​ បរិយាកាស​បច្ចុប្បន្ន​ អនាគត លំហូរ​ខ្សែទឹក​ ទឹក​កូច​ក្រោម​បាត​ និង វិល​ត្រឡប់។ ក្រៅពីនោះ​នៅក្នុង​ក្របខណ្ឌ​បរិយាកាស​តាំងពិព័រណ៍​ នៅមាន​សកម្មភាព​ពិសោធន៍​ផ្សងព្រេង​ដើម្បី​ភ្ញៀវទេសច​រយល់អំពី​​តម្លៃ ​ក៏ដូចជា​អភិរក្ស​ប្រភេទ​សត្វអណ្តើក​សមុទ្រ​នេះ​។​

សត្វ​អណ្តើក​នីមួយ​ៗ​បាន​ច្នៃ​ដោយហត្ថកម្ម​មកពី​កុលាលភាជន៍​ មាន​រូបរាង​ និង ទំហំ​ផ្សេង​គ្នា តំណាង​ឱ្យ​ដំណើរ​ផ្សង​ព្រេង​នៃ​សត្វអណ្តើក​នៅ​ក្នុង​មហាសមុទ្រ​ធំធេង​។ ទន្ទឹមនោះ តាំងពិព័រណ៍​នៅ​តាំង​គំនូរ​ពណ៌នា​អំពី​ការ​រស់នៅ​នៃសត្វអណ្តើក​សមុទ្រ​ ជួយ​មនុស្សគ្រប់គ្នា​យល់ច្បាស់​ជាង​ អំពី​ហានិភ័យ​ដែល​ប្រភេទសត្វ​កម្រនេះកំពុង​ប្រឈម​មុខ។

ចែក​រំលែក​អំពី​គំនិត​នៃ​ការ​តាំងពិព័រណ៍​នេះ សិល្បករ​ កាវ​ ថាញ​ថា (Cao Thanh Tha) បាន​រៀបរាប់ថា៖ បណ្តែត​​​អារម្មណ៍​អំពីដំណើរ​ផ្សងព្រេង​នៃអណ្តើក​សមុទ្រ​ តាំងពី​លេចពង ភ្ញាស់កើត​ រស់រាន​មានជីវិត​ សម្របខ្លួន​ចូល​មហាសមុទ្រ ចាប់ផ្តើម​រសាត​ខ្លួន​តាម​ខ្សែទឹក​គ្មានព្រំដែន​នៃមហាសមុទ្រ​។​

ពងអណ្តើក​១០០០ កូន​អណ្តើក​សមុទ្រ​ មានតែ​អណ្តើកពេញវ័យមួយក្បាលដែល​វិលត្រឡប់​មកទីផ្តល់​​កំណើត ដើម្បីបន្តការ​បង្កើ​តជីវិត​ថ្មី ឆ្លងកាត់​ទឹកកួច​ក្រោមបាតសមុទ្រ​ និង គ្រោះថ្នាក់ជាច្រើន​យ៉ាង​។

អត្រា​រស់​មានជីវិតគឺ ១/១០០០​ បានស្ដែងឡើងឲ្យឃើញច្បាស់ពីដំណើរ​ផ្សងព្រេង​នៃជីវិត​សត្វអណ្តើក​សមុទ្រ​។​ ហេតុនេះ ខ្ញុំ​បាន​ជ្រើស​តួលេខ​១០០១​សម្រាប់តាំងពិព័រណ៍ ដោយ​​ផ្តើម​ចេញពី​អត្រា​រស់មានជីវិត​យ៉ាងទាប​នៃប្រភេទ​សត្វ​មួយ​នេះ។​


សិល្បករ​ កាវ​ ថាញ​ថា (Cao Thanh Tha) បាន​ចូលរួម​គម្រោង​សិល្បៈ​គ្រប់តំបន់សមុទ្រ ​របស់វៀតណាម​ដូចជា៖

- គម្រោង​ពន្លា​និពន្ធ​សិល្បៈ​ផ្តើមធ្វើ​​ពី​សំរាម​ និង ស្នោរ ​នៅ​ឈូង​សមុទ្រ​បាយ​ទឺឡុង​ (Bai Tu Long) ខេត្ត​ក្វាង​និញ (Quang Ninh) ​ឆ្នាំ២០១៨។​

- គម្រោង​ មហាសមុទ្រ​លើគោក​ បង្កើត​ដោយ​សំរាម​នៅ​តំបន់អភិរក្ស​ហនកាវ​​ (Hon Cau) ខេត្ត​ប៊ិញធ្វឹន​ (Binh Thuan) ឆ្នាំ២០១៩។​

- គម្រោង​តុបតែង​ផ្លូវថ្មើរជើង​នៅ​កំពង់ទូក​ Ana Marina Nha Trang ក្រោមប្រធាន​បទ៖ មហាសមុទ្រ​​ ប្រើប្រាស់​វត្ថុធាតុ​បង្កើតថ្មី​ឡើងវិញ​ និង វត្ថុធាតុ​ជិតស្និទ្ធបរិស្ថាន​ឆ្នាំ២០២០។​

- គម្រោង​អភិរក្ស​សត្វអណ្តើក​ និង និពន្ធ​សិល្បៈ នៅ​កោះកូន​ដាវ​ (Con Dao) ឆ្នាំ២០២១។​

- គម្រោង​អភិរក្ស​សត្វអណ្តើក​​ និង កែច្នៃ​សិល្បៈ​ច្នៃពី​សំរាម​ នៅកោះ​ហនកាវ (Hon Cau) ​ឆ្នាំ២០២២។​

សិល្បករ​ កា​វ ថាញ​ថា (Cao Thanh Tha) រៀបរាប់បន្ថែម​៖ ខ្ញុំ​មាន​បំណង​ឆ្លងតាម​រយៈការតាំងពិព័រណ៍​នេះ អាច​លើកកម្ពស់​​ការ​យល់ដឹង​នៃសហគមន៍ ​អំពី​សារៈសំខាន់​នៃ​ការ​​ការ​ពារ​បរិស្ថាន​សមុទ្រ​​ និង សត្វ​អណ្តើក​សមុទ្រ។​ សត្វ​អណ្តើកសមុទ្រ​​នីមួយ​ៗ​ ដែលរៀប​ដោយ​កុលាលភាជន៍​ ជាវាចាក្រើន​រំលឹក​អំពីភារកិច្ច​របស់​យើង​ ក្នុងការ​​រក្សា​សម្រស់នៃធម្មជាតិ។​

ការតាំង​ពិព័រណ៍​ បណ្តែត​អារម្មណ៍​ ទទួលបានកា​រវាយ​តម្លៃ​ខ្ពស់​ ពី​សំណាក់​អ្នក​ជំនាញ និង មហាជន​។ ភ្ញៀវទេសចរ​ជាច្រើន​ មានចិត្ត​រំភើប​ចំពោះ​សារ​អត្ថន័យ​ផ្តែផ្តាំ តាម​រយៈ​ស្នាដៃ​សិល្បៈ​ពិសេសនេះ។ តាំងពិព័រណ៍មិនត្រឹមតែ​ឆ្ពោះទៅ​រកគោលដៅ​ផ្សព្វផ្សាយ​  អប់រំបង្កើន​ការ​យល់ដឹង​ អំពី​ការ​ពារ​​ធម្មជាតិ​​ អភិរក្ស​សត្វ​ព្រៃ​ នៅទាំង​ជា​ទីកន្លែង​ប្រកាស​សារ​ស្តីពី​ការ​គោរព​ភាព​ជា​ធម្មជាតិ​ សេរីភាព ឯករាជ ភាពខុសប្លែក​នៃ​ប្រភេទសត្វនីមួយៗ នៅលើពិភពលោក។

អង្គតាំងពិព័រណ៍​ បណ្តែតអារម្មណ៍ គឺ​ជា​ព្រឹត្តិការណ៍​វប្បធម៌អត្ថន័យ​មួយ​ ចូលរួម​លើកកម្ពស់​ការ​យល់ដឹងនៃសហគមន៍​​ អំពី​ការ​​ការ​ពារ​បរិស្ថាន​សមុទ្រ​ និង សត្វ​អណ្តើក​សមុទ្រ។ នេះជា​សម្តី​អំពាវនាវនៃ​ឯកជនម្នាក់​ៗ ចូលរួម​​សកម្មភាព​ការ​ពារ​ពិភព​បៃតង ​របស់ពួកយើង​ទាំងអស់គ្នា​៕​

 អត្ថបទ៖ កុង​ដាត រូបថត៖ ខាញ់ឡុង​/កាសែតរូបភាពវៀតណាម​

ប្រែសម្រួល៖ រីកើង​


top