សិល្បករប្រជាជន ត្រេវ ទ្រុងកៀន (Trieu Trung Kien) និង ការធ្វើថ្មីសិល្បៈកាយលឿង

សិល្បករប្រជាជន ត្រេវ ទ្រុងកៀន (Trieu Trung Kien) និង ការធ្វើថ្មីសិល្បៈកាយលឿង

សិល្បករ​ប្រជា​ជន​ ត្រេវ​ ទ្រុង​កៀន​ (Trieu Trung Kien)នាយក​រោងកុន​កាយ​លឿង​វៀតណាម​ ជា​សិល្បករ​ម្នាក់​ក្នុង​ចំណោម​សិល្បករ​ ដែលទទួលបានការរាប់អាន​ និង ឱ្យ​តម្លៃ​ខ្ពស់ពី​សំណាក់មហាជន​ និង មជ្ឈដ្ឋាន​អ្នក​ជំនាញ​ ដោយគាត់​មាន​ការ​ខិតខំ​ប្រឹង​ប្រែង​កែលំនាំ​​កាយ​លឿង​ ដើម្បី​ឆ្លើយ​តប​នឹង​​បម្លាស់​​ប្តូរ​នៃជីវភាពរស់នៅ​សហសម័យ។​

សិល្បករ​ប្រជាជន​ ត្រេវ ទ្រុង​កៀន​ (Trieu Trung Kien)​។

កាយ​លឿង​ ក៏ដូចជា​ទម្រង់សិល្បៈ​ប្រពៃណី​​ផ្សេង​ដទៃ នៃប្រទេស​​​វៀតណាម​ សុទ្ធតែកំពុង​ប្រឈម​នឹង​បញ្ហា​ផ្លាស់ប្តូរ​ ដើម្បី​ឆ្លើយ​តប​តម្រូវ​ការ​ថ្មី​​នៃ​មហាជន​​នា​បច្ចុប្បន្ន​។​

តាម​សិល្បករប្រជាជន​ ត្រេវ​ ទ្រុង​កៀន (Trieu Trung Kien)​៖ “អតិថិជន​នឹងមក​រក​កា​យលឿង​​ ដរាបណាកាយលឿងស្ថិតនៅលំដាប់ខ្ពស់ជាង​”។ ហេតុនេះ​ កាយ​លឿង​ចាំបាច់ត្រូវ​បម្លាស់​​ប្តូរ​ថ្មី​ ដើម្បី​​សម​​នឹង​ស្ថានភាព​ថ្មី​។ ជា​​ជាក់ស្តែង ​អ្នកប្រកប​មុខរបរ​ ត្រូវ​ខិតខំ​ស្វែងយល់​ ហ៊ាន​សាកល្បង​ ដើម្បី​រកឃើញ​នូវ​វិធានការ​​សមស្រប​។​

សិល្បករ សិល្បការិនី ដំឡើងរឿង​ក្រោម​ការ​ណែនាំ​នៃ​សិល្បករ​ប្រជាជន​ ត្រេវ ទ្រុង​កៀន​ (Trieu Trung Kien)​។​

ជាការចាប់ផ្ដើមសម្រាប់​ការ​ខិតខំ​កំណែ​​កាយ​លឿង​ សិល្បករ​ប្រជាជន​ ត្រេវ​ ទ្រុង​កៀន​ (Trieu Trung Kien)​ មាន​គម្រោង​ជាច្រើនដើម្បីសាកល្បង​ “ធ្វើ​ថ្មី” កាយ​លឿន​​។ ជាក់ស្តែង​ដូចជា​៖ ​សាកល្បងផ្សំផ្គុំ​រវាង​កាយ​លឿង​ និងសៀក​ នៅក្នុង​គម្រោង​ “ប្រវត្តិ​វៀតណាម​” ឬកាយលឿងរឿង​ “ពាន់ឆ្នាំ​ពពក-ស” ជា​ការ​សាកល្បង​​ជាមួយ​គោលគំនិតផ្សំផ្គុំ រវាង​កាយ​លឿង​នឹង​ចម្រៀង​ចែវ​ (Cheo) សឹម (Xam) និង ចម្រៀង​​ហ្វេ​។ ជាពិសេស​ កាយលឿងរឿង​ “អារុណរះ” មានការផ្សំផ្គុំ រវាងកាយ​លឿង​នឹង​ចម្រៀង​សាធារណៈ​៩X។ នៅក្នុងគម្រោង​នេះ​ មិត្ត​យុវវ័យ​ក្រុម​តន្រ្តី​សាធារណៈ​ ចំណុះ​ក្លឹប​សិល្បៈ​ HUB បាន​នាំយក​​ភាសា​ rock, jazz, hip-hop។ល។​ ធ្វើ​ឱ្យ​បរិយាកាសកាយលឿងកាន់តែ​​ថ្មី​ប្លែក​។

គម្រោង​សាកល្បង​ថ្មីៗនេះ របស់​សិល្បករប្រជាជន​ ត្រេវ​ ទ្រុង​កៀន​ (Trieu Trung Kien)​ បាន​មហាជន​ទទួល​យក​ជាមួយនឹង​ជំនោររលក​អារម្មណ៍​​ផ្សេង​ៗ ពេល​ដែល​​ប្រធាន​បទ​សម័យ 4.0 ដូចជា​បញ្ញាសិប្បនិម្មិត​ AI វិទ្យាសាស្រ្តស្រមើស្រមៃ​ បាន​នាំ​មក​បញ្ចូល​​ក្នុងកាយ​លឿង​ប្រពៃណី​នៃ​គម្រោង​ “បង្ហើបទ្វារ​”។​

 


ស្នាដៃ​ “ចំណងស្នេហ៍​ភូមិ​វូ​ដាយ​ (Vu Dai)” របស់​សិល្បករ​ប្រជាជន​ ត្រេវ ទ្រុង​កៀន​ (Trieu Trung Kien)​។

ខណៈពេលដំឡើងរឿង​ “បង្ហើបទ្វារ​” ជូន​រោងកុនកាយ​លឿង​វៀតណាម​ សិល្បករ​ប្រជាជន​ ត្រេវ​ ទ្រុង​កៀន​ (Trieu Trung Kien)​ និង អ្នកនិពន្ធរឿង​ ហ្វាង​ ស៊ុ​ងវៀត​ (Hoang Song Viet) ក៏កំណត់​ថា នេះជា​ការ​សាកល្បង​មួយ ​ចំពោះ​​​កាយ​លឿង​។​ “ចំពោះអ្នកប្រកប​អាជីព​ យើង​ខ្ញុំ​តែង​ចង់សាកល្បង​ឱ្យ​បាន​ច្រើន ធ្វើឱ្យ​បាន​ច្រើន​នូវសិល្បៈ​កាយ​លឿង​​ ហើយតែ​ងមាន​បំណង​ចង់​អភិរក្ស និង​លើក​ស្ទួយ​​សិល្បៈ​កាយ​លឿង​ ដោយ​វិធីមួយ​ដ៏ល្អបំផុត​ ដើម្បីមានមនុស្ស​មួយថ្ងៃកាន់តែច្រើនបាន​ ស្គាល់ និង​ ស្រឡាញ់​សិល្បៈនេះ​ “សិល្បករ​ប្រជា​ជន ត្រេវ​ ទ្រុង​កៀន​ (Trieu Trung Kien)​ រៀបរាប់។​

ពេលមាន​បំណងដំឡើងរឿង​ “បង្ហើប​ទ្វារ​”  សិល្បករប្រជាជន​ ត្រេវ ទ្រុង​កៀន​ (Trieu Trung Kien)និង ក្រុមការងារ​ មានការ​ស្ទាក់ស្ទើរ​ ពីព្រោះលំបាកក្នុងការមិនដឹង​​តើលើកយក​ប្រធាន​បទអំពី​ AI បែបស្រមើ​ប្រមៃ​មកក្នុងកាយ​លឿង ដោយរបៀបណា​។ ជួន​កាល​ គិត​ថា​គម្រោង​នឹង​មិនអាច​បន្ត​ទៅមុខ​បាន​ ប៉ុន្តែចុង​ក្រោយ​ សិល្បករប្រជាជន ត្រេវ​ ទ្រុង​កៀន​ (Trieu Trung Kien)និង ក្រុមការងារ​នៅតែ​​ប្តេជ្ញា​​​ធ្វើ​ទាល់តែបាន​។ 

កាយលឿង​រឿង​ “បង្ហើបទ្វារ​” បាន​បរិយាយ ​​ដោយ​ភាសារសិល្បៈ​​ប្រពៃណី​ ប៉ុន្តែពោរពេញដោយកត្តា​សហសម័យ​។​ មាន​ឈុត​ខ្លះ​បាន​ច្រៀង​​ចម្រៀងទំនើប​ ឬ​ក៏ជាពណ៌សម្បុរនៃសិល្បៈតន្រ្តី​​កាយ​លឿង ប៉ុន្តែ​បានផ្សំផ្គុំតាម​លំនាំ​​​ថ្មី​។ល។​​

រឿងសម្ដែង​បានប្រើ​​កត្តា​បច្ចេកវិទ្យា​ អេក្រង visual សំឡេង​​ និង​ពន្លឺ ​ជំនួយឱ្យរឿង​សម្តែងមានភាព​ស្រស់​ស្អាត​ រស់រវើក​។ “យើង​ខ្ញុំ​ខិតខំ​ដំឡើងរឿងដែល​ជិតស្និទ្ធជាមួយនឹង​យុវវ័យបំផុត​ ​ដោយ​វិធី​នាំ​យក​សិល្បៈ​សហសម័យ​ដាក់​បញ្ចូល​ក្នុងវណ្ណកម្ម​តាមរយៈ​តន្រ្តី វិចិត្រសិល្បៈ​ តុបតែង​ឆាក​ សម្លៀក​បំពាក់។ល។ នេះ​ក៏​ជា​ទិសដៅមួយ​ ដែល​យើងខ្ញុំ​នឹង​ខិតខំ​សិក្សា​នៅក្នុង​គម្រោងជាច្រើន​ និង​ ក្នុងរឿង​បន្តបន្ទាប់​" សិល្បករប្រជាជន​ ត្រេវ ទ្រុង​កៀន​ (Trieu Trung Kien)សង្កត់ធ្ងន់។

 

សិល្បករ​ប្រជាជន​ ត្រេវ ទ្រុង​កៀន​ (Trieu Trung Kien)​ អញ្ជើញ​ទស្សនិកជន​ចូល​រួមពិសោធនកម្ម​ជាតួអង្គមួយ​នៅក្នុងរឿង​កាយលឿង​។​
តាម​សិល្បករ​ប្រជាជន​ ត្រេវ ទ្រុង​កៀន​ (Trieu Trung Kien)​ ទោះបី​ជួប​ឧបសគ្គ​ ទុក្ខលំបាក​ជាច្រើន​ ប៉ុន្តែ​សិល្បករ សិល្បការិនី​ ស្រឡាញ់​មុខរបរ ប្តេជ្ញា​អភិរក្ស លើកស្ទួយ​សិល្បៈ​​កាយ​លឿង។​

តាមសិល្បករប្រជាជន​ ត្រេវ ទ្រុងកៀន​ (Trieu Trung Kien)សិល្បៈ​កាយ​លឿង​ ធាតុដើម​ជា​សិល្បៈមួយ​មានលក្ខណៈ​សម្រប សមាហរណកម្ម​ និង​ផ្លាស់ប្តូរ​ខ្ពស់​។ វា​អាច​ក្រេប​យក​រាល់តម្លៃ​ជឿលឿន​បំផុត​នៃសិល្បៈ​សម្ដែង​​សហសម័យ​​ពិភពលោក​ ដើម្បី​បំពេញ​ភាពសម្បូរបែប​​សម្រាប់ភាសា​សិល្បៈ​ខ្លួន​ឯង​។ នោះជា​​ប្រៀបមួយ​ធំ សម្រាប់​​កាយ​លឿង​អាចសម្របនឹង​ស្ថានភាព​ ហើយ​​ស្វែងរក​ទិសដៅ​អភិវឌ្ឍ។​

ទីឃកាល​ តាម​សិល្បករ​ប្រជាជន​ ត្រេវ ទ្រុង​កៀន​ (Trieu Trung Kien)​ ពេល​​សមាហរណកម្ម​​ស៊ី​ជម្រៅ​ មានកម្រិត​វិជ្ជា​ប្រហាក់ប្រហែល​នឹង​ពិភពលោក​ ជាក់ច្បាស់​នឹង​​កើត​មាន​តម្រូវការ​ស្វែងរក​ភាព​ខុស​ប្លែក​ រវាង​បណ្តា​ខឿន​វប្បធម៌​។​ ពេលនោះ យុវវ័យ​ពិតជា​នឹង​បង្កើតនិន្នាការ​វិល​ត្រឡប់មកជាមួយនឹង​តម្លៃប្រពៃណី​ ចូល​រួម​​លើក​ស្ទួយ​បេតិកភណ្ឌ​​ដូន​តា​ ជាតិ​ខ្លួន​។ ហេតុនេះបណ្ដាទម្រង់សិល្បៈប្រពៃណី​ ជាតិ បច្ចុប្បន្ន​​ប្រសិនបើ​ចេះ​ខិតខំ​ប្រឹងប្រែង​ល្អក្នុងការ​ងារ​អភិរក្ស រក្សា​អ្វី​ដែលមាន​ ការ​ស្តារខឿន​វប្បធម៌​ សិល្បៈ​របស់​ប្រជាជាតិ​វៀតណាម​ ជា​ប្រការមួយ​​អាចកើតឡើង​បាន៕​

អត្ថបទ៖ ថាវវី រូបថត៖ ត្រឹន ថាញ​យ៉ាង

ប្រែសម្រួល៖ រីកើង​


top