សិប្បករចម្លាក់ពន្លឺរស្មី ប៊ូយ វ៉ាន់ទឺ (Bui Van Tu)
មិនសូវមាននរណាដឹងថា ពីសាច់ឈើគគ្រាតគគ្រើម ចួនកាលគ្រាន់តែជាសំរាម ឬកាក់សំណល់ក្នុងការប្រើប្រាស់ប្រចាំថ្ងៃ ឆ្លងកាត់ថ្វីដៃសិប្បករ ប៊ូយ វ៉ាន់ទឺ (Bui Van Tu) បានក្លាយជាស្នាដៃពន្លឺរស្មីអស្ចារ្យ មានព្រលឹងបង្កប់ដោយ សារអត្ថន័យ ច្រើនបែបច្រើនយ៉ាង។
ច្នៃដន្យថ្ងៃមួយ បងប៊ូយ វ៉ាន់ទឺ (Bui Van Tu) បង្កើតនិងតុបតែងអនុទិដ្ឋភាពព្រៃភ្នំ ពេលដំឡើងពន្លឺដើម្បីរំលេចអនុទិដ្ឋភាពឱ្យបានល្អស្អាត ពេលនោះ បងកំពុងនៅជានិស្សិតម្នាក់ ស្រាបតែឃើញស្រមោលនៃអនុទិដ្ឋភាពព្រៃភ្នំ ចោលស្រមោលទៅលើជញ្ជាំង មានរូបភាពដូចជាសត្វខ្លាឃ្មុំ។ ទាក់ទាញដោយកាលៈទេសៈនោះ ដូចពាក្យដែលបងបានពោល រកឃើញភាពអស្ចារ្យមួយ បានជំរុញនិស្សិត ប៊ូយ វ៉ាន់ទឺ (Bui Van Tu) ត្រិះរិះថា “ហេតុអ្វីមិនផ្សំ រវាងស្នាដៃសិល្បៈ និង ពន្លឺរស្មីដើម្បីបង្កើតជាស្នាដៃមួយផ្សេង តាមគោលគំនិតរបស់ខ្លួនឯង?” គំនិតនោះចេះតែអន្ទោលតាមគាត់ រហូតដល់ពេលគាត់ចេញសាលា មានការងារជាស្ថេរភាពក្នុងស្ថាប័នរដ្ឋ។
កាលៈទេសៈអស្ចារ្យ ដែលបងបានរកឃើញដោយចៃដន្យនោះ ដូចមានបំណងចង់ឱ្យបងធ្វើជា “អ្នកមានទំនួលខុសត្រូវ”។ អំឡុងពេលជាងមួយទសវត្សរ៍ តាមស្វែងយល់រូបភាពសិល្បៈថ្មីនេះ សិប្បករ 9x ប៊ូយ វ៉ាន់ទឺ (Bui Van Tu) បានឆ្លងកាត់តំណែងការងារជាច្រើនដូចជា៖ វិស្វករសាងសង់ នាយកច្នៃប្រតិដ្ឋរបស់ក្រុមហ៊ុនខាងសិប្បកម្មវិចិត្រសិល្បៈ មុនពេលប្រឡោកខ្លួនចូលវិស័យចម្លាក់ពន្លឺរស្មីនេះ។
ប៊ូយ វ៉ាន់ទឺ (Bui Van Tu) បានដាក់ឈ្មោះប្រភេទសិល្បៈ ដែលរូបបងខិតខំស្វែងយល់ ជាសិល្បៈ “កាលៈទេសៈ” ពន្លឺរស្មី។ នេះជាមុខវិជ្ជាសិល្បៈគួបផ្សំ រវាងកាលៈទេសៈនិង ពន្លឺរស្មី ផ្តួចផ្តើមបង្កើតបានជារូបភាពពិសេស ដោយស្រមោលវត្ថុរូបី។ ដំណើរការបង្កើតបានជាស្នាដៃមួយ គឺចាប់ផ្តើមចេញពីគោលគំនិត និងការជ្រើសវត្ថុធាតុ។ សិប្បករ ប៊ូយ វ៉ាន់ទឺ (Bui Van Tu) ជាអ្នកចម្លាក់ ជាអ្នកកែសម្រួលពន្លឺដើម្បីកំណត់ច្បាស់ជ្រុង និង ភិនភាគវត្ថុរូបី។ ស្នាដៃចុងក្រោយ បានរៀបចំដាក់នៅមុខពន្លឺចង្កៀង បង្កើតបានជារូបភាព តាមគោលគំនិតរបស់អ្នកចម្លាក់។
នេះជាប្រភេទរូបភាពសិល្បៈបែបថ្មី ពីព្រោះ គ្មានការណែនាំ គ្មានអ្នកដើរមុន សម្រាប់សិប្បករ សិប្បការិនីវ័យក្មេងនេះរៀនសូត្រ និងច្នៃប្រតិដ្ឋ។ រាល់ការស្វែងយល់សុទ្ធតែថ្មីទាំងស្រុង ការស្វែងយល់ពិភពខាងក្នុងមានចិត្តពោរពេញដោយអារម្មណ៍លង់ ស៊ីជម្រៅ ប៉ុន្តែក៏ពិបាកនឹងយល់វាផងដែរ។ សិប្បករ ប៊ូយ វ៉ាន់ទឹ (Bui Van Tu) រៀបរាប់ សង្ឃឹមថាការប្រឡោកខ្លួន ស្វែងរករបស់បងសម្រាប់ប្រភេទសិល្បៈបែបថ្មីនេះ នឹងរំញោចអារម្មណ៍ដល់មិត្តយុវវ័យ មានបំណងចង់ស្វែងរកផ្លូវដោយឡែកមួយ សម្រាប់ខ្លួនឯង។
ដើម្បីបង្កើតបានស្នាដៃមួយមិនងាយស្រួលនោះទេ ទាមទារសិប្បករ សិប្បការិនីត្រូវមានភាពអត់ធ្មត់ និងការផ្ចិតផ្ចង់ប្រាកដប្រជា។ ឧទាហរណ៍ វត្ថុដើមជាឈើ ដែលជាវត្ថុដុំតម្លៃខ្ពស់។ ក្នុងដំណើរការធ្វើ គ្រាន់តែជ្រុលដៃ ជួនកាលត្រូវចោលទាំងស្រុង។ រីឯចំពោះវត្ថុធាតុកុលាលភាជន៍ បងទឺ (Tu) ត្រូវច្របាច់ញី រួចយកទៅហាលស្ងួតរាប់ខែ មុនពេលយកទៅដុត។ ពេលដុតត្រូវតាមដានមើលជាប្រចាំ និងកែសម្រួល ពីព្រោះវត្ថុធាតុនេះមានកម្រិតប្រែរូបអាស្រ័យទៅសីតុណ្ហភាពខ្ពស់។
នៅឆ្នាំ២០២២ ពិធីតាំងពិព័រណ៍ពន្លឺបញ្ញា ជាព្រឹត្តិការណ៍មួយក្នុងចំណោមព្រឹត្តិការណ៍ដ៏ធំរបស់បងប៊ូយ វ៉ាន់ទឺ (Bui Van Tu) បន្ទាប់ពីមួយទសវត្សរ៍ស្វែងយល់រូបភាពសិល្បៈពិសេសមួយនេះ។ ការតាំងពិព័រណ៍នោះបានប្រមូលផ្តុំស្នាដៃចំនួន១២ គឺជារូបថតរបស់អ្នកវិទ្យាសាស្រ្តទាំង១២រូប មានវិចិត្រករ តន្រ្តីករល្បីៗលើពិភពលោកដូចជា៖ Albert Einstein, Nikola Tesla, Leonardo da Vinci, Ludwig van Beethoven ។ល។ ក្នុងពិធីតាំងពិព័រណ៍នោះ សិប្បករ ប៊ូយ វ៉ាន់ទឺ (Bui Van Tu) រៀបរាប់ថា៖ “ខ្ញុំតែងស្វែងយល់បង្ហាញបែបថ្មី សម្រាប់រឿងរ៉ាវនីមួយៗ។ ខ្ញុំរកឃើញអារម្មណ៍នៅពន្លឺរស្មី ជាវត្ថុដែលនាំឱ្យខ្ញុំលង់ចិត្តលង់គំនិត។ បណ្ដាស្នាដៃនៅក្នុងពិធីតាំងពិព័រណ៍លើកនេះ មួយចំណែកគឺជាព្រលឹងរបស់ខ្ញុំ”។
សិប្បករយុវវ័យ ប៊ូយ វ៉ាន់ទឺ (Bui Van Tu) បកស្រាយ រូបថតមនុស្សម្នាក់ៗ ជាស្នាដៃតែមួយគត់ ប្រមូលផ្តុំចរន្តទាំង៣៖ ពេលវេលា បរិយាកាស និងអារម្មណ៍។ ហេតុនេះការបង្ហាញស្នាដៃរូបថតមួយ មិនត្រឹមតែសាមញ្ញគឺ “ពណ៌នាតួលេខភិនភាគនៅលើផ្ទៃមុខ”។ សិប្បករត្រូវការបង្ហាញបានលក្ខណៈឯកត្តភាពរបស់តួអង្គ បង្ហាញបានភាពដុនដាប់ និង រុងរឿងនៃជីវិតពួកគាត់។
តាមសម្តីសិប្បករ ប៊ូយ វ៉ាន់ទឺ (Bui Van Tu) ចម្លាក់ពន្លឺរស្មី ជាឈ្មោះដែលសិប្បករវ័យក្មេង 9X នេះ ដាក់សម្រាប់ប្រភេទរូបភាពសិល្បៈដែលថ្មី និងប្លែកទាំងស្រុង។ ប៊ូយ វ៉ាន់ទឺ (Bui Van Tu) ក៏ជាស្ថាបនិកតែមួយគត់នៅវៀតណាម ស្រាវជ្រាវអភិវឌ្ឍសិល្បៈចម្លាក់ពន្លឺរស្មី។
អត្ថបទ៖ ថាវវី រូបថត៖ ត្រឹន ថាញយ៉ាង
ប្រែសម្រួល៖ រីកើង